នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ពិភពលោកត្រូវតែដាក់សម្ពាធក្រុមហាម៉ាសពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងហ្កាហ្សា

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ កញ្ញា ថា គួរតែដាក់សម្ពាធបន្ថែមទៀតលើក្រុមហាម៉ាសដើម្បីទទួលយកសំណើកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មី បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបាននិយាយថា ខ្លួនមានឆន្ទៈក្នុងការអនុវត្តបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌថ្មី។

លោក William Burns ប្រធាន CIA និងជាប្រធានអ្នកចរចារអាមេរិក បាននិយាយកាលពីថ្ងៃសៅរ៍ថា សំណើបទឈប់បាញ់លម្អិតបន្ថែមទៀតនឹងត្រូវធ្វើឡើងក្នុងរយៈពេលជាច្រើនថ្ងៃ។

ក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃពុធសប្ដាហ៍នេះថា ក្រុមអ្នកចរចារបស់ក្រុមហាម៉ាស បានជួបជាមួយក្រុមអ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប នៅទីក្រុងដូហា ប្រទេសកាតា ហើយបានរំលឹកឡើងវិញនូវការត្រៀមខ្លួនរបស់ពួកគេក្នុងការអនុវត្តបទឈប់បាញ់ ភ្លាមៗ ជាមួយអ៊ីស្រាអែលនៅដែនដីហ្កាហ្សា ដោយផ្អែកលើសំណើកាលពីកន្លងទៅរបស់សហរដ្ឋអាមេរិក ដោយគ្មានលក្ខខណ្ឌថ្មីៗ ពីភាគីណាមួយឡើយ។

លោកបាននិយាយថា អ៊ីស្រាអែល បានទទួលយកសំណើថ្មីបំផុត ខណៈក្រុមហាម៉ាស បានបដិសេធ ហើយថែមទាំងបានសម្លាប់ចំណាប់ខ្មាំងរបស់យើងចំនួន៦នាក់ដោយឈាមត្រជាក់។ ពិភពលោកត្រូវតែទាមទារឱ្យក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងរបស់យើងជាបន្ទាន់។

លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហាម៉ាស កំពុងព្យាយាមលាក់បាំងការពិតដែលថា អ៊ីស្រាអែលនៅតែបន្តប្រឆាំងនឹងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ហើយកំពុងរារាំង៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *