សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូត្រឡប់មកកម្ពុជា ក្រោយបញ្ចប់ការងារប្រកបដោយផ្លែផ្កា (កូរ៉េខាងត្បូង)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានធ្វើដំណើរចាកចេញពី ខេត្តឃ្យុងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ធ្វើដំណើរនិវត្តន៍មកកាន់ រាជធានីភ្នំពេញវិញហើយ បន្ទាប់ពីបានស្នាក់នៅបំពេញបេសកកម្មការងារ អញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោក លើកទី២៥ នៅទីក្រុងអ៊ីនឆន់ និងអញ្ជើញចូលរួមទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ ខេត្តឃ្យុងសាងបុកដូ នៃសសធារណរដ្ឋកូរ៉េ រយៈពេល៥ថ្ងៃ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក។