កូរ៉េខាងត្បូង និងប្រទេសឆេក យល់ព្រមសហការគ្នាសម្រាប់ដំណើរការពេញលេញនៃឧស្សាហកម្មថាមពលនុយក្លេអ៊ែរ

កូរ៉េខាងត្បូង និងសាធារណៈរដ្ឋឆែកកាលពីថ្ងៃសុក្រ បានព្រមព្រៀងសហការគ្នាលើដំណើរការពេញលេញនៃថាមពលនុយក្លេអ៊ែរ នៅពេលដែលលោកប្រធានាធិបតី យូន សុកយ៉ូល (Yoon Suk Yeol) បានធ្វើទស្សនកិច្ចនៅប្រទេសអឺរ៉ុបនេះ ដើម្បីជំរុញកិច្ចប្រឹងប្រឹងរបស់សម្ព័ន្ធក្រុមហ៊ុនកូរ៉េ ដើម្បីទទួលបានកិច្ចព្រមព្រៀងរោងចក្រនុយក្លេអ៊ែរដ៏ធំមួយ។

លោក យូន និងនាយករដ្ឋមន្ត្រីឆេកលោក Petr Fiala បានចូលរួមក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ពួកគេ ទៅកាន់ក្រុមហ៊ុន Doosan Skoda Power និងក្រុមហ៊ុន JS Skoda ដែលជាក្រុមហ៊ុនថាមពលនុយក្លេអ៊ែរចំនួនពីរ នៅទីក្រុង Plzen ដែលជាទីក្រុងឧស្សាហកម្មដែលមានចម្ងាយប្រហែល ៩០ គីឡូម៉ែត្រភាគខាងលិចទីក្រុង Prague ។

កិច្ចព្រមព្រៀងនេះ កើតឡើង នៅពេលដែលសម្ព័ន្ធក្រុមហ៊ុនរបស់កូរ៉េខាងត្បូងដឹកនាំដោយក្រុមហ៊ុន Korea Hydro & Nuclear Power (KHNP) ព្យាយាមសម្រេចបានកិច្ចព្រមព្រៀងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួនពីរ នៅទីក្រុង Dukovany សាធារណរដ្ឋឆេក បន្ទាប់ពីត្រូវបានជ្រើសរើសជាអ្នកដេញថ្លៃដែលគេពេញចិត្ត កាលពីខែកក្កដា។

លោក យូន បានថ្លែងក្នុងអំឡុងពេលពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានោះថា៖«ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរថ្មី នឹងត្រូវបានសាងសង់រួមគ្នាដោយកូរ៉េខាងត្បូង និងសាធារណរដ្ឋឆេក»។ «រដ្ឋាភិបាលកូរ៉េ នឹងគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តដ៏ស្មោះត្រង់នៃកិច្ចព្រមព្រៀងថាមពលនុយក្លេអ៊ែរនេះ»។