ប្រមុខការទូត៖ កូរ៉េខាងជើង ជឿជាក់ថា រុស្ស៊ីនឹងឈ្នះប្រតិបត្តិការយោធាពិសេស នៅអ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បាននិយាយថា ទីក្រុងព្យុងយ៉ាង ជឿជាក់ថា ប្រទេសរុស្ស៊ី នឹងឈ្នះប្រតិបត្តិការពិសេស នៅអ៊ុយក្រែន និងធានាបាននូវស្ថិរភាពអន្តរជាតិ។

លោកបានថ្លែងនៅវេទិកាស្ត្រីអឺរុបអាស៊ីលើកទី៤ថា៖«វិបត្តិអ៊ុយក្រែន គឺជាវិបត្តិភូមិសាស្ត្រនយោបាយមួយដែលកំពុងប្រឈមមុខនឹងសហគមន៍អន្តរជាតិ នាពេលបច្ចុប្បន្ននេះ។ ផលប្រយោជន៍សន្តិសុខរបស់រុស្ស៊ី កំពុងត្រូវបានរំលោភបំពាន~ ដោយចង្អុលទៅការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក «ដើម្បីគ្រប់គ្រងអំណាចពិភពលោក ដោយធ្វើឲ្យវិបត្តិសន្តិសុខ កើនឡើងកាន់តែខ្លាំង»។

លោកស្រី Choe Son Hui បានបន្ថែមថា៖«យើងជឿជាក់ថា ប្រជាជនរុស្ស៊ី នឹងឈ្នះ ហើយធានាបាននូវសន្តិភាព និងស្ថិរភាព។

សារព័ត៌មាន TASS គឺជាដៃគូព័ត៌មានយុទ្ធសាស្ត្រនៃវេទិកាស្ត្រីអឺរ៉ុបអាស៊ីលើកទី៤។ វេទិកានេះ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាសហព័ន្ធ និងសភាអន្តរសភានៃប្រទេសសមាជិក CIS (សហគមន៍នៃរដ្ឋឯករាជ្យ)។