ការជម្លៀសប្រជាជន ចាប់ផ្តើមនៅកន្លែងតាំងទីលំនៅ Kuban ដោយសារតែការផ្ទុះបន្ទាប់ពីបំណែកយានដ្រូន ធ្លាក់

ប្រធានតំបន់ Tikhoretsk លោក Anatoly Perepelin បានសរសេរនៅលើបណ្តាញ Telegram របស់លោកថា ការវាយប្រហារដោយយានដ្រូន ត្រូវបានកត់ត្រា នៅ Tikhoretsk ក្នុងតំបន់ Krasnodar នៃប្រទេសរុស្ស៊ី។

លោកបាននិយាយថា៖«ការវាយប្រហារដោយយានដ្រូន ត្រូវបានចុះក្នុងបញ្ជី នៅក្នុងតំបន់Tikhoretsk។

លោកអភិបាលតំបន់ បានអះអាងថា យានដ្រូនចំនួនពីរគ្រឿង បានធ្លាក់នៅជិតតំបន់Tikhoretsk។ បន្ទាប់ពីបំណែករបស់ពួកគេ បានធ្លាក់ចុះ ភ្លើងបានឆាបឆេះ បន្ទាប់ពីការបំផ្ទុះនៃគ្រឿងផ្ទុះនោះ ការជម្លៀសប្រជាជននៅក្នុងតំបន់តាំងទីលំនៅមួយ កំពុងដំណើរការ។

លោកអភិបាលតំបន់ បាននិយាយថា៖«តំបន់ Tikhoretsk ត្រូវបានវាយប្រហារដោយរបបទីក្រុងគីវ ពេញមួយយប់។ យានដ្រូនចំនួនពីរគ្រឿង ត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងការពារដែនអាកាស និងកងកម្លាំងសង្គ្រាមអេឡិចត្រូនិច។ អគ្គិភ័យបានឆាបឆេះ ខណៈដែលបំណែកមួយនៃពួកវា បានធ្លាក់ចុះ ដោយរាលដាលដល់គ្រឿងផ្ទុះផ្សេងទៀតដែលបានចាប់ផ្តើមឡើង។ កន្លែងតាំងទីលំនៅដែលមានទីតាំងនៅជិតតំបន់ដែលមានអគ្គិភ័យឆេះនោះ កំពុងត្រូវបានជម្លៀសជាបណ្តោះអាសន្ន ទៅកាន់កន្លែងតាំងទីលំ នៅក្បែរនោះដើម្បីសុវត្ថិភាព»។