សម្តេចធិបតី៖ ទោះមានឬមិនមានកិច្ចសហប្រតិបត្តិការ CLVក៏រាជរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍន៍តំបន់ភូមិភាគឦសាន

តាមរយៈសារពិសេសនាព្រឹកព្រលឹម ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ទោះកម្ពុជាបានបិទបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTAក្តី ក៏រាជរដ្ឋាភិបាលនៅបន្តខិតខំកសាង និងអភិវឌ្ឍន៍នៅតំបន់ភូមិភាគឦសានក៏ដូចជាការធានានូវកិច្ចការពារទឹកដី និងអធិបតេយ្យភាពរបស់ខ្លួនដដែល ដើម្បីឆ្លើយតបទៅនឹងការចង់បានបរបស់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋដែលកំពុងរស់នៅតំបន់ភូមិភាគឦសាននេះតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា ការបន្តអនុវត្តន៍គោលនយោ បាយជំរុញការអភិវឌ្ឍភូមិភាគឦសានរបស់កម្ពុជា គឺនៅរក្សាដដែលដោយគ្មានការប្រែប្រួល នោះឡើយ ដោយរួមទាំងការបោះបង្គោលព្រំដែន ជាមួយប្រទេសជិតខាង ការកសាងហេដ្ឋា រចនាសម្ព័ន្ធតភ្ជាប់ ជាពិសេសនោះគឺផ្លូវក្រវាត់ព្រំដែន និងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត និងជំរុញការអភិវឌ្ឍខេត្តនៅតំបន់ភូមិភាគឦសានគឺនៅបន្តធ្វើដដែល។

ទាក់ទងនឹងដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅរៀងរាល់ចុងសប្តាហ៍ ដោយ ឥតគិតថ្លៃទៅខេត្តតំបន់ភូមិភាគឦសាន ដែលបានផ្តួចផ្តើមឡើងដោយសម្តេចធិបតី នាយករដ្ឋមន្រ្តីកាលពីកន្លងទៅនោះ ត្រូវបានសម្តេចធិបតី បញ្ជាក់ថា នៅរក្សាដដែលដូចការគ្រោងទុក របស់រាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការរៀបចំដំណើរទស្សនកិច្ចនៅខេត្តតំបន់ភូមិភាគឦសាននៅរាល់ ចុងសប្តាហ៍ចន្លោះពីខែកញ្ញារហូតដល់ចុងឆ្នាំ២០២៤ គឺនៅបន្តរក្សាដដែល បើទោះបីជាពេល នេះកម្ពុជាបានបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTAក្តី»។ ការប្រកាសបន្តនូវយុទ្ធនការដឹកពលរដ្ឋដោយឥតគិតថ្លៃនេះ គឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសបានទៅទស្សនាដោយភ្ទាល់ នូវការអភិវឌ្ឍជាក់ស្តែងនៅតាមបណ្តោយព្រំដែនរបស់ប្រទេសកម្ពុជា៕អត្ថបទបាន ចក់