ការវាយប្រហារដោយមីស៊ីលរបស់លីបង់ និងអ៊ីរ៉ាក់ បានបង្កការបំផ្លិចបំផ្លាញទៅលើប្រជាជនអ៊ីស្រាអែល

ក្រុមហេសបូឡានៅប្រទេសលីបង់ និងក្រុមតស៊ូរបស់អ៊ីរ៉ាក់ បានបើកការវាយប្រហារដោយមីស៊ីលយ៉ាងខ្លាំងក្លាប្រឆាំងនឹងគោលដៅជាច្រើនរបស់អ៊ីស្រាអែល ដែលបានបង្កមហន្តរាយ នៅក្នុងទឹកដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល និងធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចដ៏លំបាកនៃរបបជ្វីហ្វនិយម។

ការវាយប្រហាររបស់លីបង់ និងអ៊ីរ៉ាក់ បានកើតឡើងជាការឆ្លើយតបទៅនឹងការវាយលុករបស់អ៊ីស្រាអែលជាបន្តបន្ទាប់លើទឹកដីលីបង់ ដែលបានបណ្តាលឲ្យជនស៊ីវិលរាប់សិបនាក់ ស្លាប់។

ក្រុមហេសបូឡារបស់ប្រទេសលីបង់ បានកំណត់គោលដៅទៅលើមូលដ្ឋានទ័ពអាកាស និងអាកាសយានដ្ឋាន Ramat David របស់របបអ៊ីស្រាអែលភាគខាងជើងនៃប៉ាឡេស្ទីន ដោយមីស៊ីលរាប់សិបគ្រាប់។

ក្រុមហេសបូឡា បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារដោយមីស៊ីលលើមូលដ្ឋាន និងអាកាសយានដ្ឋាន Ramat David គឺជាការឆ្លើយតបទៅនឹងការឈ្លានពាន និងឧក្រិដ្ឋកម្មជាបន្តបន្ទាប់ដោយរបបជ្វីហ្វនិមយប្រឆាំងនឹងប្រទេសលីបង់ និងដើម្បីគាំទ្រដល់ប្រទេសប៉ាឡេស្ទីន។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមហេសបូឡា បានប្រើប្រាស់មីស៊ីល Fajr 5 ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០០៦ ក្នុងការវាយប្រហារលើភាគខាងជើងនៃទឹកដីដែលគ្រប់គ្រងដោយអ៊ីស្រាអែលនេះ។