មេដឹកនាំក្រុមហាម៉ាស លោក Yahya Sinwar នៅតែប្តេជ្ញាចិត្តចំពោះការបំផ្លាញរបស់អ៊ីស្រាអែល

មេដឹកនាំក្រុមហាម៉ាស លោក Yahya Sinwar មិនស្តាយក្រោយចំពោះការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុននោះទេ ទោះបីការវាយលុករបស់អ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនរាប់ម៉ឺននាក់ក៏ដោយ និងបានពង្រាបឲ្យទៅជាកម្ទេចកម្ទីក្នុងដែនដីហ្កាហ្សា និងបានបំផ្លាញសម្ព័ន្ធមិត្ត ក្រុមហេសបូឡា ក៏ដោយ។

មន្ត្រីប៉ាឡេស្ទីន៤រូប និងប្រភពព័ត៌មានចំនួន២មកពីរដ្ឋាភិបាលនៅតំបន់មជ្ឈិមបូព៌ា បាននិយាយថា

សម្រាប់លោក Sinwar មានអាយុ៦២ឆ្នាំ ជាអ្នករៀបចំការវាយឆ្មក់ឆ្លងព្រំដែនរបស់ក្រុមហាម៉ាស ដែលបានក្លាយជាថ្ងៃដ៏បង្ហូរឈាមបំផុតក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល បាននិយាយថា ការតស៊ូប្រដាប់អាវុធនៅតែជាមធ្យោបាយតែមួយគត់ដើម្បីបង្ខំឱ្យមានការបង្កើតប្រជាជាតិប៉ាឡេស្ទីន។

កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ការវាយប្រហាររបស់ក្រុមហាម៉ាស បានសម្លាប់មនុស្ស១.២០០នាក់ ភាគច្រើនជាជនស៊ីវិល និងបានចាប់ចំណាប់ថ្នូរ ២៥០នាក់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល ខណៈអ៊ីស្រាអែល បានឆ្លើយតបដោយការបើកការវាយលុកទ្រង់ទ្រាយធំ បានសម្លាប់មនុស្ស ៤១.៦០០នាក់ និងបណ្តាលឱ្យមនុស្ស ១,៩ លាននាក់ភៀសខ្លួនចេញ នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន និងតួលេខពីអង្គការសហប្រជាជាតិ។

បច្ចុប្បន្ននេះជម្លោះបានរីករាលដាលដល់ប្រទេសលីបង់ ដោយអ៊ីស្រាអែលបានបំបាក់ក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់យ៉ាងខ្លាំង រួមទាំងការសម្លាប់មេដឹកនាំភាគច្រើនរបស់ក្រុមនេះ។