ពង់ឆ្នាំង៖ សពក្មេងស្រីប្រុស២នាក់ដែលបានលង់ទឹកទន្លេកាលពីយប់មិញ បានរកឃើញហើយនៅវេលាម៉ោងជិត៩ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះ។ នេះបើយោងតាមការបញ្ជាក់ពីលោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
គួរំលឹកថា កាលពីម៉ោងប្រមាណជិត៧យប់ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ នៅក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច មានជនជាតិខ្មែរអ៊ីស្លាម១គ្រួសារ បានឆ្លងទូកពីត្រើយខាងកើតមកត្រើយខាងលិច ពេលមកដល់ចំណុចកើតហេតុកណ្តាលទន្លេ ទូកនោះបានជួបជានឹងខ្យល់ខ្លាំងបណ្តាលអោយក្រឡាប់លិចតែម្តង ដោយឡែកឪពុកបានជួយបានកូនអាយុ៥ឆ្នាំតែម្នាក់ប៉ុណ្ណោះ។ ដោយឡែកកូនស្រីអាយុ១៤ឆ្នាំ និងក្មួយប្រុសអាយុ១៤ឆ្នាំ បានលង់ស្លាប់នៅក្នុងទន្លេនោះ និងទើបរកឃើញសពក្មេងរងគ្រោះទាំង២នាក់នៅម៉ោងប្រមាណជិត៩ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះ ហើយសមត្ថកិច្ចក្រោយពិនិត្យសពរួចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ កាំង ហុងវាស្នា
Leave a Reply