រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ការបញ្ឈប់ឧក្រិដ្ឋកម្មរបស់របបជ្វីហ្វ ទាមទារកិច្ចខិតខំប្រឹងប្រែងជាសកល

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi បានសង្កត់ធ្ងន់ថា ការបញ្ឈប់ឧក្រិដ្ឋកម្មនៃរបប ជ្វីហ្វ នៅលីបង់ និងតំបន់ហ្កាហ្សា តម្រូវឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ពីសហគមន៍អន្តរជាតិ។

កាលពីព្រឹកមិញនេះ លោក Ismail Baghaei Hamaneh អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសពីការមកដល់នៃគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក Seyed Abbas Araghchi នៅទីក្រុងដាម៉ាស( Damascus) ជារដ្ឋធានីនៃប្រទេសស៊ីរី។

នៅពេលលោកមកដល់ទីក្រុងដាម៉ាស លោក Araghchi បាននិយាយថា បញ្ហាសំខាន់បំផុតនៅពេលនេះ គឺបទឈប់បាញ់នៅលីបង់ និងតំបន់ហ្កាហ្សា។

លោកបានកត់សម្គាល់ថា គំនិតផ្តួចផ្តើមជាច្រើន ត្រូវបានពិភាក្សា ហើយការពិគ្រោះយោបល់ កំពុងបន្ត ដោយសង្ឃឹមថា នឹងអាចសម្រេចបានដំណោះស្រាយមួយ។

លោក Araghchi បានបន្ថែមថា៖«កិច្ចខិតខំប្រឹងប្រែងរបស់យើងកំពុងបន្ត ហើយយើងសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងមួយជាមួយមិត្តភក្តិរបស់យើងនៅទីក្រុងដាម៉ាស ទាក់ទងនឹងជំហានបន្ទាប់»។