សម្ដេចតេជោ បញ្ជាក់ថា សម្ដេចគ្មានសិទ្ធិសម្រេចឱ្យបើកការដ្ឋានព្រែកជីហ្វូណនតេជោនោះឡើយ

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងបញ្ជាក់ថា សម្ដេចគ្មានសិទ្ធិក្នុងការសម្រេច ឱ្យបើកការដ្ឋានព្រែកជីកហ្វូណនតេជោនោះឡើយ ដែលការសម្រេច គឺជាសិទ្ធិរបស់នាយករដ្ឋមន្ត្រី ។

តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៥ ខែឧសភា នេះ សម្ដេចតេជោ បានបញ្ជាក់ថា “ប៉ុន្មានថ្ងៃនេះ មានការលើកឡើងថា ខ្ញុំសម្រេចឲ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នេះ ។ មិនមានរឿងបែបនេះទាល់តែសោះ ។ ការសម្រេចបើក ការដ្ឋានសាងសង់នៅពេលណា វាជាសិទ្ធិផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។ មានតែការបំភ្លឺ តាមបណ្តាញសង្គមបែបនេះទេ ទើបពន្លត់ភ្លើងបានឆាប់ ដោយមិនព្រួយអង្គុយបក់ផ្សែង” ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *