បរទេស៖ ក្រសួងការងារបានរាយការណ៍ថា ប្រទេសថៃបានបញ្ជូនពលករជាង៥៥,០០០នាក់ ទៅធ្វើការនៅក្រៅប្រទេស ក្នុងកំឡុងឆ្នាំសារពើពន្ធ២០២៤ ដែលបង្កើតបានប្រាក់ចំណូល ចំនួន២៧០ពាន់លានបាត ឬជាង៨ពាន់ដុល្លារអាមេរិក ផ្គត់ផ្គង់ដល់គ្រួសាររបស់ពួកគេ។
រដ្ឋមន្ត្រីក្រសួងការងារ លោក Phiphat បាននិយាយបែបនេះ កាលពីថ្ងៃសុក្រ អំឡុងការសាកសួរសុខទុក្ខ និងផ្តល់ពាក្យលើកទឹកចិត្ត ដល់ពលករ ជាង៣៦០នាក់ ដែលកំពុងចូលរួមវគ្គបណ្តុះបណ្តាល មុនចេញដំណើរ ទៅធ្វើការនៅតៃវ៉ាន់ អ៊ីស្រាអែល និងជប៉ុន។
ពួកគេបំពេញមុខតំណែង ក្នុងផ្នែកផលិតគ្រឿងអេឡិចត្រូនិក, ជាងដែក, ជាងសំណង់, ជាងឈើ និងក្រឡាក្បឿង ព្រមទាំង តួនាទីថែទាំ នៅប្រទេសទាំងនោះ។ ពលករត្រូវបញ្ជូនទៅក្រៅប្រទេស តាមរយៈទីភ្នាក់ងារការងារ។
លោក Phiphat បានលើកទឹកចិត្តដល់កម្មករ កម្មការិនី ឱ្យបំពេញភារកិច្ច ដោយការទទួលខុសត្រូវ អនុវត្តតាមច្បាប់ និងទំនៀមទម្លាប់ របស់ប្រទេសទាំងនោះ ព្រមទាំង រៀបចំផែនការសន្សំប្រាក់ ដើម្បីធានាបាននូវសុវត្ថិភាពហិរញ្ញវត្ថុ។ បើតាមរដ្ឋមន្ត្រីរូបនេះ ថៃគ្រោងបញ្ជូនពលករទៅក្រៅប្រទេសឲ្យកើនដល់១០ម៉ឺននាក់ នៅក្នុងឆ្នាំសារពើពន្ធ ២០២៥៕
ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត
Leave a Reply