រដ្ឋាភិបាលក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ប្រទេសចិនបានប្តេជ្ញាចិត្តថានឹងមិ បោះបង់ចោលការប្រើប្រាស់កម្លាំងវាយប្រសោបគ្រប់គ្រងកោះតៃវ៉ាន់នោះទេ នេះបើតាមរដ្ឋាភិបាលនៅទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីហ្គេមសង្រ្គាមមួយផ្សេងទៀត និងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន Xi Jinping ទៅកាន់ទីតាំងនៃការបរាជ័យដ៏ធំសម្រាប់កងកម្លាំងតៃវ៉ាន់។
ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថាជាដែនដីរបស់ខ្លួននោះ បានធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយ រយៈពេល១៣ម៉ោងជុំវិញកោះនេះ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ដែលខ្លួនបាននិយាយថា ជាការព្រមានដល់ទង្វើផ្តាច់ខ្លួន បន្ទាប់ពីសុន្ទរកថាថ្ងៃទិវាបង្កើតកោះតៃវ៉ាន់កាលពីសប្តាហ៍មុនដោយមេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆីង -ទ ( Lai Ching-te) ។
លោក ឈិន ប៊ិនហួ (Chen Binhua) អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនបានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំងថា យើងមានឆន្ទៈខិតខំដើម្បីអនាគតនៃការជុំជាតិដោយសន្តិវិធីប្រកបដោយភាពស្មោះត្រង់ និងកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ។
ការលើកឡើងបែបនេះរបស់ចិន គឺសំដៅលើការជ្រៀតជ្រែកពីកងកម្លាំងខាងក្រៅ និងក្រុមផ្តាច់ខ្លួនតៃវ៉ាន់មួយចំនួនតូច មិនមែនប្រជាជនតៃវ៉ាន់ភាគច្រើននោះទេ។ តៃវ៉ាន់មានទំនាក់ទំនងមិនផ្លូវការជាមួយសហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ និងជាសម្ព័ន្ធមិត្តរបស់ខ្លួន។
លោកបានបន្ថែមថា មិនថាតៃវ៉ាន់មានកងទ័ពប៉ុន្មាន និងអាវុធប៉ុន្មានដែលខ្លួនទទួលបាន ហើយមិនថាកងកម្លាំងខាងក្រៅចូលអន្តរាគមន៍ឬអត់នោះទេ ប្រសិនបើកោះតៃវ៉ាន់ហ៊ានប្រថុយ នោះនឹងនាំទៅដល់ការបំផ្លិចបំផ្លាញខ្លួនឯងមិនខានឡើយ៕
Leave a Reply