រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិក មិនចង់ឲ្យយុទ្ធនាការរបស់អ៊ីស្រាអែលអូសបន្លាយនៅក្នុងប្រទេសលីបង់នោះទេ ខណៈកិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីរៀបចំកិច្ចពិភាក្សាថ្មីជុំវិញកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងនៅក្នុងតំបន់ហ្កាហ្សា។
រយៈពេលមួយខែនៃការវាយលុកដោយយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុម ហេសបូឡា នៅលីបង់គាំទ្រដោយអ៊ីរ៉ង់ លោក Blinken បាននិយាយថាលោកសង្ឃឹមថាអ៊ីរ៉ង់កំពុងទទួលបានសារច្បាស់លាស់ថាការវាយប្រហារបន្ថែមទៀតលើអ៊ីស្រាអែលបានប្រឈមផលប្រយោជន៍របស់ខ្លួន ខណៈតំបន់ដែលកំពុងរង់ចាំការសងសឹករវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ក្រោយអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល បាលីស្ទីកជិត២០០គ្រាប់លើអ៊ីស្រាអែល កាលពីថ្ងៃទី ១ ខែតុលា។
ប្រមុខយោធាអ៊ីស្រាអែលបាននិយាយថា មើលទៅ ការបញ្ចប់ជម្លោះជាមួយក្រុមហេសបូឡា អាចទៅរួច ប៉ុន្តែបានផ្តល់ព័ត៌មានលម្អិតតិចតួច។
ប្រទេសកាតា និងក្រុងវ៉ាស៊ីនតោន បាននិយាយថា ក្រុមអ្នកចរចាអាមេរិក និងអ៊ីស្រាអែល នឹងជួបជុំគ្នានៅទីក្រុងដូហា ដើម្បីរៀបចំផ្លូវសម្រាប់កិច្ចចរចាជាថ្មីលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលនឹងរួមបញ្ចូលផងដែរនូវការដោះលែងចំណាប់ខ្មាំងនៅដែនដីប៉ាឡេស្ទីន។
អ៊ីស្រាអែលបាននិយាយថា ប្រធានទីភ្នាក់ងារចារកម្ម Mossad របស់ខ្លួនគឺលោក David Barnea នឹងធ្វើដំណើរទៅកាន់ទីក្រុងដូហា(Doha)នៅថ្ងៃអាទិត្យសប្ដាហ៍នេះដើម្បីព្យាយាមចាប់ផ្តើមកិច្ចចរចាឡើងវិញ និងជួបនាយក CIA អាមេរិក លោក William Burns និងនាយករដ្ឋមន្ត្រីកាតា៕
Leave a Reply