ក្រុមការងារ«ត្រី-វិស័យ»នៃក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ចុះសិក្សាស្វែងយល់ពីសក្តានុពលនៃតំបន់មួយចំនួននៅក្នុងឃុំត្រាំកក់ ដើម្បីត្រៀមអនុវត្តកិច្ចសហប្រតិបត្តិការរួមគ្នារវាងក្រសួងទាំង៣ និងប្រែក្លាយសហគមន៍មួយនេះឱ្យទៅជាកន្លែងអភិវឌ្ឍន៍រួមគ្នាប្រកបដោយសហថាមភាព។ ក្រសួងធនធានទឹកគ្រោងនឹងរៀបចំឱ្យមានប្រព័ន្ធធារាស្ត្រនៅទីនេះឡើងវិញ ស្របពេលដែលក្រសួងកសិកម្មបានរៀបចំឱ្យមានវត្តមាននៃសហគមន៍កសិកម្មទំនើបរួចជាស្រេច ចំណែកឯក្រសួងអភវឌ្ឍន៍ជនបទក៏កំពុងត្រៀមរៀបចំប្រែក្លាយតំបន់នេះឱ្យទៅជាភូមិគំរូក្នុងពេលដំណាលគ្នាផងដែរ។
Leave a Reply