Author: Dol Pheakdey

  • ដាណឺម៉ាកទិញអាវុធបាញ់ឆ្ងាយលើកដំបូង

    ដាណឺម៉ាកទិញអាវុធបាញ់ឆ្ងាយលើកដំបូង

    កូប៉ិនហាក ៖ ប្រទេស ដាណឺម៉ាក បានសម្រេចបញ្ជាទិញអាវុធ ដែលអាចវាយចម្ងាយឆ្ងាយ ជាលើកដំបូង ក្រោមហេតុផលថា ដើម្បីឆ្លើយតបនឹងការគំរាមកំហែងឈ្លានពាន របស់រុស្ស៊ី។ លោកស្រី Mette Frederiksen នាយករដ្ឋមន្ត្រីដាណឺម៉ាក បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធថា ដាណឺម៉ាក នឹងទិញអាវុធអាចវាយប្រហារចម្ងាយឆ្ងាយ ដែលនឹងបង្កើតសមត្ថភាពកំញើញ គួរអាចទុកចិត្តបាន និង មានប្រសិទ្ធភាពយ៉ាងលឿន សម្រាប់ឆ្លើយតបក្នុងបរិបទនៃការគំរាមពីរុស្ស៊ី។ លោកស្រី Mette Frederiksen បញ្ជាក់ថា អាវុធប្រភេទនេះ មានប្រសិទ្ធភាព វាយចំគោលដៅ កាន់តែត្រឹមត្រូវ ដើម្បីការពារខ្លួន។ លោកស្រី Frederiksen បានអះអាទៀតថា រុស្ស៊ីនឹងបន្តក្លាយជាការគំរាមកំហែងដល់ដាណឺម៉ាក ក្នុងរយៈពេលប៉ុន្មាន ឆ្នាំខាងមុខ ទោះបីជាហានិភ័យច្បាស់លាស់នៃការវាយប្រហារ នៅពេលនេះ មិនទាន់មាន ក៏ដោយ។ នាយករដ្ឋមន្ត្រីដាណឺម៉ាក រូបនេះ បានរៀបរាប់ថា «ជាមួយនឹងអាវុធទាំងនេះ កម្លាំងការពារជាតិ អាចវាយឲ្យត្រង់គោលដៅឆ្ងាយ ហើយជាឧទាហរណ៍ អាចបំផ្លាញការគំរាមកំហែងមីស៊ីល របស់សត្រូវ»។ លោកស្រី បានអះអាងថា សេចក្តីសម្រេចនេះ ជាការប្រែប្រួលយុទ្ធសាស្រ្តដ៏សំខាន់មួយ…

  • ក្រុមការងារសកម្មភាពជនពិការក្រសួងប្រៃសណីយ៍បើកកិច្ចប្រជុំផ្សព្វផ្សាយ “ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨”

    ក្រុមការងារសកម្មភាពជនពិការក្រសួងប្រៃសណីយ៍បើកកិច្ចប្រជុំផ្សព្វផ្សាយ “ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨”

    ភ្នំពេញ៖លោកជំទាវ ទេព រ៉ូដា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍ (ក.ប.ទ.) និង ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខា​ធិការក្រុមប្រឹក្សាសកម្មភាពជនពិការ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥​បានអញ្ជើញ​ដឹកនាំ​កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ​ជាតិស្តីពីពិការភាព២០២៤-២០២៨ ដោយមានការចូលរួមពីតំណាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ និង សមាជិក សមាជិកា ក្រុមការងារជន​មានពិការភាព ក.ប.ទ. ព្រមទាំងមន្ត្រីនៃអគ្គលេខាធិការ​ក្រុម​ប្រឹក្សា​សកម្មភាព​ជនពិការ នៅទីស្តីការ ក.ប.ទ.។ កិច្ចប្រជុំផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាពឆ្នាំ២០២៤-២០២៨ ដែលរាជរដ្ឋា​ភិបាលបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាស​មិទ្ទិញ​អបអរសាទរទិវា​ជន​មានពិការភាពកម្ពុជាលើកទី២៦ និងទិវាជន​មានពិការភាពអន្តរជាតិលើកទី៤២ ដោយផ្តោតលើគោលដៅជា​យុទ្ធសាស្ត្រ​​ដែល​ពាក់ព័ន្ធ សហគមន៍ដែលមានបរិយាបន្ននិង​ផាសុកវត្ថុដូចជា ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មធ្យោបាយដឹកជញ្ជូន ព័ត៌មានទំនាក់ទំនង និងបច្ចេកវិទ្យាសម្រាប់ជនមានពិការភាព។ ក្នុងកិច្ចប្រជុំនេះក៏មានការពិភាក្សាលើសូចនាករដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ ក.ប.ទ. ត្រូវចូលរួមអនុវត្តផងដែរ៕

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខវីរកងទ័ពរង​របួសភ្នែក​ខាងស្តាំយ៉ាងធ្ងន់ធ្ងរក្នុងពេល​ការពារពី​សកម្មភាពកម្លាំងចម្រុះ​ថៃដែលចូលបំពានដែនដីកម្ពុជា

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខវីរកងទ័ពរង​របួសភ្នែក​ខាងស្តាំយ៉ាងធ្ងន់ធ្ងរក្នុងពេល​ការពារពី​សកម្មភាពកម្លាំងចម្រុះ​ថៃដែលចូលបំពានដែនដីកម្ពុជា

    ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីរសៀល​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញមក​សួរសុខទុក្ខដោយផ្ទាល់​ដល់វីរកងទ័ពដែលរងរបួសគ្រាប់ភ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរក្នុងពេលការពារពីសកម្មភាពនគរបាលនិងកម្លាំងចម្រុះថៃដែលចូលបំពានដែនដីកម្ពុជានិងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ដោយក្តីអាណិតអាសូរជាពន់ពេក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ចែងឱ្យបញ្ជូនវីរកងទ័ពឈ្មោះ ម៉ន ភក្ត្រា អាយុ ២៥ឆ្នាំ មកព្យាបាលរបួសគ្រាប់ភ្នែកខាងស្តាំជាបន្ទាន់នៅមន្ទីរពេទ្យ​ព្រះអង្គឌួង។ ជាមួយគ្នានេះលោកជំទាវបណ្ឌិត បានអញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់ ពិនិត្យ​លើមុខរបួស និងថែមទាំងបានណែនាំ​ឱ្យក្រុមគ្រូពេទ្យជំនាញ និងក្រុមគ្រូពេទ្យរបស់ សមាគម TYDA ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង ព្យាបាលឱ្យអស់ពីលទ្ធភាព​ដើម្បីឱ្យវីរកងទ័ពឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ។លោកជំទាវបណ្ឌិត បានណែនាំ សមាគម​គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ឱ្យរៀបចំចាត់​ចែងអាហារបីពេល ភេសជ្ជៈ និងជួយសម្រួលដល់​ការស្នាក់អាស្រ័យ​របស់អ្នកជំងឺ និងក្រុមគ្រួសារក្នុងអំឡុងពេលព្យាបាល។ ក្នុងឱកាសអញ្ជើញសាកសួរសុខទុក្ខនេះដែរ លោកជំទាវបណ្ឌិត បានយកអំណោយរបស់ សម្តេចធិបតីនិង លោកជំទាវ ប្រគល់ជូន​វីរកងទ័ពក្នុងអំឡុងពេលសម្រាកព្យាបាល ក៏ដូចជាជួយដល់ក្រុមគ្រួសារ។ សូមរំលឹកថា ហេតុការណ៍បានកើតឡើង បន្ទាប់ពីក្រុមអ្នកសង្កេតការណ៍​អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី​ចុះពិនិត្យ សង្កេតនៅទី​តាំង​ភូមិព្រៃចាន់…

  • រដ្ឋមន្ត្រីក្រសួងការពារជាតិថ្លែងអំណរគុណប្រទេសចិន ចំពោះតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ

    រដ្ឋមន្ត្រីក្រសួងការពារជាតិថ្លែងអំណរគុណប្រទេសចិន ចំពោះតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ

    ភ្នំពេញ៖ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ជំនួបទ្វេភាគីជាមួយ ឯកឧត្តមនាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែង អំណរគុណមិត្តចិនចំពោះតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ ។ ភាគីមិត្តចិន មានឆន្ទៈចង់ឱ្យប្រទេសទាំងពីរអនុវត្តបទឈប់បាញ់ មានការសន្ទនាគ្នាទ្វេភាគី ដើម្បីបង្កើននូវជំនឿទុកចិត្តគ្នា និងមានសន្តិភាពឡើងវិញ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ពីប្រទេសចិនគឺជាមិត្តគួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា និងជាបងប្អូនល្អដែលចែករំលែកសុខទុក្ខជាមួយគ្នា។ កម្ពុជាមានឆន្ទៈរួមគ្នាជាមួយប្រទេសចិន ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ រួមទាំងការបណ្តុះបណ្តាលសិក្ខាកាម និងសមយុទ្ធរួមគ្នា ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី៕

  • អឺរ៉ុបព្រមានប៉ះពាល់ទំនាក់ទំនងជាមួយឥណ្ឌា ព្រោះការទិញប្រេងរុស្ស៊ី

    អឺរ៉ុបព្រមានប៉ះពាល់ទំនាក់ទំនងជាមួយឥណ្ឌា ព្រោះការទិញប្រេងរុស្ស៊ី

    ព្រុចសែល ៖ អឺរ៉ុបបានព្រមានថា ទំនាក់ទំនងជាមួយឥណ្ឌា មិនអាចរីកចម្រើន ដោយសារតែប្រទេសនេះ បន្តទិញប្រេងរុស្ស៊ី។ លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេស នៃ សហភាពអឺរ៉ុប ហៅកាត់ EU កាលពីថ្ងៃទី១៧ ខែកញ្ញា បានមានប្រសាសន៍ថា បំណងធ្វើឱ្យទំនាក់ទំនង រវាង EU និង ឥណ្ឌា កាន់តែជិតស្និទ្ធ អាចត្រូវបានរារាំង ដោយការបន្តទិញប្រេងរុស្ស៉ី និងវត្តមានទីក្រុងញូវដេលី ក្នុងសមយុទ្ធយោធា របស់ទីក្រុងមូស្គូ។ ការលើកឡើងនេះ ធ្វើឡើង ខណៈដែលប្លុកសហភាពអឺរ៉ុបទាំង ២៧ប្រទេស កំពុងស្មុគស្មាញ ក្នុងការដោះស្រាយបញ្ហាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ណែនាំឱ្យដាក់ពន្ធខ្ពស់។ លោកស្រី Kaja Kallas អះអាងថា «តាមពិតទៅ ភាពជាដៃគូរបស់យើង គឺមិនត្រឹមតែ ទាក់ទងនឹងពាណិជ្ជកម្ម ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាការការពារសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ផងដែរ។ ការចូលរួមសមយុទ្ធយោធា ការទិញប្រេង…

  • មេ UN ថា ដំណោះស្រាយរដ្ឋពីរ ធ្វើដើម្បីប៉ាឡេស្ទីន មិនមែនហាម៉ាស់

    មេ UN ថា ដំណោះស្រាយរដ្ឋពីរ ធ្វើដើម្បីប៉ាឡេស្ទីន មិនមែនហាម៉ាស់

    អ.ស.ប ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ បាននិយាយថា ដំណោះស្រាយរដ្ឋពីរ គឺ មិនមែនជាអំណោយដល់ក្រុមហាម៉ាសទេ ប៉ុន្តែ ធ្វើ សម្រាប់ប្រជាជនប៉ាឡេស្ទីន។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានច្រានចោលគំនិត ដែលថា ដំណោះស្រាយរដ្ឋពីរ សម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន គឺជា “អំណោយដល់ក្រុមហាម៉ាស” ។ លោកនិយាយក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារ ថា៖ «វាជាអំណោយ ដល់ប្រជាជនប៉ាឡេស្ទីន ដែលបានរងទុក្ខច្រើន ដោយសារក្រុមហាម៉ាស»។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយដែរថា ការដែលអ៊ីស្រាអែលប្តេជ្ញា​ ធ្វើសង្គ្រាមដល់ទីបញ្ចប់​ នៅក្នុងយុទ្ធនាការយោធា នៅតំបន់ Gaza របស់ខ្លួន ហើយ មិនបើកចំហសម្រាប់ការចរចាសន្តិភាពជាក់លាក់ នឹងមានផលវិបាកយ៉ាងខ្លាំង កើតចេញពីទស្សនៈរបស់អ៊ីស្រាអែល បែបនេះ។ សង្គ្រាមបានផ្តើមចេញពីការវាយប្រហារ របស់ពួកហាម៉ាស់ លើអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣ ស្លាប់មនុស្សជាង១ពាន់នាក់។ ការសងសឹករបស់អ៊ីស្រាអែល នៅហ្គាហ្សា ដែលគ្រប់គ្រងដោយហាម៉ាស់…

  • វេណេស៊ុយអេឡារឹបអូសគ្រឿងញៀន ៦០តោន ចំពេលតានតឹងជាមួយអាមេរិក

    វេណេស៊ុយអេឡារឹបអូសគ្រឿងញៀន ៦០តោន ចំពេលតានតឹងជាមួយអាមេរិក

    ការ៉ាកាស ៖ ប្រទេស វេណេស៊ុយអេឡា អះអាងថា បានរឹបអូសគ្រឿងញៀន ៦០តោន មកទល់ពេលនេះ ចំពេលមានភាពតានតឹង របស់អាមេរិក។ រដ្ឋមន្ត្រីមហាផ្ទៃ វេណេស៊ុយអេឡា បានអះអាង កាលពីថ្ងៃទី១៧ ខែកញ្ញា ថា ប្រទេសនេះបានរឹបអូសគ្រឿងញៀនជាង៦០តោន មកទល់ពេលនេះ ក្នុងឆ្នាំ២០២៥ ចំពេលមានភាពតានតឹង កើនឡើង ជាមួយសហរដ្ឋអាមេរិក។ លោក Diosdado Cabello បាននិយាយ ក្នុងសន្និសីទកាសែត នៅទីក្រុង Caracas ថា «មកដល់ពេលនេះ ក្នុងឆ្នាំ២០២៥ ថ្នាំញៀនចំនួន ៦០,០៧០ គីឡូក្រាម ត្រូវបានរឹបអូស រួចមកហើយ»។ សហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាចម្បាំង ទៅកាន់ តំបន់ភាគខាងត្បូងការ៉ាប៊ីន ក្នុងប៉ុន្មានសប្តាហ៍ ថ្មីៗនេះ បន្ទាប់ពីបានចោទប្រកាន់ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ពីបទដឹកនាំក្រុមជួញដូរគ្រឿងញៀន។ ថ្មីៗនេះ ប្រធានាធិបតី ប្រទេសវេណេស៊ុយអេឡា រូបនេះ បានអះអាងថា លោកបានដាក់ពង្រាយទាហាន ២៥,០០០នាក់…

  • អ៊ីរ៉ង់រំពឹង អឺរ៉ុបមិនដាក់ទណ្ឌកម្ម បន្ទាប់ពីខ្លួនបន្ទន់ឥរិយាបថ

    អ៊ីរ៉ង់រំពឹង អឺរ៉ុបមិនដាក់ទណ្ឌកម្ម បន្ទាប់ពីខ្លួនបន្ទន់ឥរិយាបថ

    តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ រំពឹងថា នឹងមានការឆ្លើយតបជាវិជ្ជមាន ពីមហាអំណាចអឺរ៉ុប ក្រោយពេលខ្លួនមានចេតនា ចុះកិច្ចព្រមព្រៀងថ្មី ជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ។ កាលពីថ្ងៃទី១៧ ខែកញ្ញា អ៊ីរ៉ង់បានលើកឡើងពីការរំពឹងថា អឺរ៉ុបនឹងដកថយ ជុំវិញការចង់ទណ្ឌកម្ម ខណៈដែលប្រទេសនេះ បង្ហាញចេតនា ពីការចុះកិច្ចព្រមព្រៀងថ្មី ជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ ហៅកាត់ IAEA។ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បាននិយាយ ក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា «យើងបានបង្ហាញឱ្យឃើញថា យើងមិនញញើតនឹងការទូត និង ធ្វើគ្រប់ឱកាស ដើម្បីការពារផលប្រយោជន៍ របស់ប្រទេសអ៊ីរ៉ង់»។ លោកបន្តថា « រំពឹងថា វិធីសាស្រ្តវិជ្ជមាន និងកិច្ចខិតខំប្រឹងប្រែង ដោយស្មោះត្រង់របស់អ៊ីរ៉ង់ នឹងត្រូវបានបំពេញដោយសកម្មភាពស្រដៀងគ្នាទៅវិញទៅមក ពីភាគីអឺរ៉ុប»។ សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើង នៅពេលដែលរដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi បានរៀបចំ និយាយតាមទូរស័ព្ទ កាលពីថ្ងៃពុធ ជាមួយសមភាគីអង់គ្លេស បារាំង និងអាល្លឺម៉ង់។…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្រ្តា ដែលបានរងរបួសភ្នែកធ្ងន់ធ្ងរ ក្នុងពេលបំពេញភារកិច្ច នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្រ្តា ដែលបានរងរបួសភ្នែកធ្ងន់ធ្ងរ ក្នុងពេលបំពេញភារកិច្ច នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្រ្តា ដែលបានរងរបួសភ្នែកធ្ងន់ធ្ងរ ក្នុងពេលបំពេញភារកិច្ច នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង (ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញនាំយកសម្ភារ-ភេសជ្ជៈ រួមជាមួយផ្លែឈើ ១កន្ត្រក ព្រមទាំងថវិកាមួយចំនួន ចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្រ្តា ដែលបានទទួលរងរបួសភ្នែកធ្ងន់ធ្ងរក្នុងពេលបំពេញភារកិច្ចនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ម្សិលម៉ិញនេះ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។ ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខនោះ លោកជំទាវ អគ្គលេខាធិការ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីអាណិតអាសូរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីក្តុកក្តួលរំជួលចិត្តជាពន់ពេក…

  • នាយករដ្ឋមន្ត្រីកម្ពុជា សុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព

    នាយករដ្ឋមន្ត្រីកម្ពុជា សុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព

    (ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជំរុញការ អនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាព ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារលិខិតជូន ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានបច្ចុប្បន្ន ព្រមទាំងថ្នាក់ដឹកនាំពិភពលោក នានាដែលរួមមាន ឯកឧត្តមស៊ី ជើងពឹង ប្រធានាធិបតីចិន ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក និងឯកឧត្តម អេម៉ាណូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ឯកឧត្តមអង់តូនីញូ ហ្គោ តេរ៉េស អគ្គលេខាធិការ អង្គការសហប្រជាជាតិ និង លោកជំទាវ អាណាលេណា បេណាបក ប្រធានមហា សន្និបាតអង្គការសប្រជាជាតិលើកទី៨០។ គោលបំណងនៃលិខិត គឺដើម្បីទាញចំណាប់អារម្មណ៍របស់ ថ្នាក់ដឹកនាំពិភពលោកទាំងអស់…