Author: Dol Pheakdey
-

មេ UN ថា ដំណោះស្រាយរដ្ឋពីរ ធ្វើដើម្បីប៉ាឡេស្ទីន មិនមែនហាម៉ាស់
អ.ស.ប ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ បាននិយាយថា ដំណោះស្រាយរដ្ឋពីរ គឺ មិនមែនជាអំណោយដល់ក្រុមហាម៉ាសទេ ប៉ុន្តែ ធ្វើ សម្រាប់ប្រជាជនប៉ាឡេស្ទីន។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានច្រានចោលគំនិត ដែលថា ដំណោះស្រាយរដ្ឋពីរ សម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន គឺជា “អំណោយដល់ក្រុមហាម៉ាស” ។ លោកនិយាយក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារ ថា៖ «វាជាអំណោយ ដល់ប្រជាជនប៉ាឡេស្ទីន ដែលបានរងទុក្ខច្រើន ដោយសារក្រុមហាម៉ាស»។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយដែរថា ការដែលអ៊ីស្រាអែលប្តេជ្ញា ធ្វើសង្គ្រាមដល់ទីបញ្ចប់ នៅក្នុងយុទ្ធនាការយោធា នៅតំបន់ Gaza របស់ខ្លួន ហើយ មិនបើកចំហសម្រាប់ការចរចាសន្តិភាពជាក់លាក់ នឹងមានផលវិបាកយ៉ាងខ្លាំង កើតចេញពីទស្សនៈរបស់អ៊ីស្រាអែល បែបនេះ។ សង្គ្រាមបានផ្តើមចេញពីការវាយប្រហារ របស់ពួកហាម៉ាស់ លើអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣ ស្លាប់មនុស្សជាង១ពាន់នាក់។ ការសងសឹករបស់អ៊ីស្រាអែល នៅហ្គាហ្សា ដែលគ្រប់គ្រងដោយហាម៉ាស់…
-

វេណេស៊ុយអេឡារឹបអូសគ្រឿងញៀន ៦០តោន ចំពេលតានតឹងជាមួយអាមេរិក
ការ៉ាកាស ៖ ប្រទេស វេណេស៊ុយអេឡា អះអាងថា បានរឹបអូសគ្រឿងញៀន ៦០តោន មកទល់ពេលនេះ ចំពេលមានភាពតានតឹង របស់អាមេរិក។ រដ្ឋមន្ត្រីមហាផ្ទៃ វេណេស៊ុយអេឡា បានអះអាង កាលពីថ្ងៃទី១៧ ខែកញ្ញា ថា ប្រទេសនេះបានរឹបអូសគ្រឿងញៀនជាង៦០តោន មកទល់ពេលនេះ ក្នុងឆ្នាំ២០២៥ ចំពេលមានភាពតានតឹង កើនឡើង ជាមួយសហរដ្ឋអាមេរិក។ លោក Diosdado Cabello បាននិយាយ ក្នុងសន្និសីទកាសែត នៅទីក្រុង Caracas ថា «មកដល់ពេលនេះ ក្នុងឆ្នាំ២០២៥ ថ្នាំញៀនចំនួន ៦០,០៧០ គីឡូក្រាម ត្រូវបានរឹបអូស រួចមកហើយ»។ សហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាចម្បាំង ទៅកាន់ តំបន់ភាគខាងត្បូងការ៉ាប៊ីន ក្នុងប៉ុន្មានសប្តាហ៍ ថ្មីៗនេះ បន្ទាប់ពីបានចោទប្រកាន់ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ពីបទដឹកនាំក្រុមជួញដូរគ្រឿងញៀន។ ថ្មីៗនេះ ប្រធានាធិបតី ប្រទេសវេណេស៊ុយអេឡា រូបនេះ បានអះអាងថា លោកបានដាក់ពង្រាយទាហាន ២៥,០០០នាក់…
-

អ៊ីរ៉ង់រំពឹង អឺរ៉ុបមិនដាក់ទណ្ឌកម្ម បន្ទាប់ពីខ្លួនបន្ទន់ឥរិយាបថ
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ រំពឹងថា នឹងមានការឆ្លើយតបជាវិជ្ជមាន ពីមហាអំណាចអឺរ៉ុប ក្រោយពេលខ្លួនមានចេតនា ចុះកិច្ចព្រមព្រៀងថ្មី ជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ។ កាលពីថ្ងៃទី១៧ ខែកញ្ញា អ៊ីរ៉ង់បានលើកឡើងពីការរំពឹងថា អឺរ៉ុបនឹងដកថយ ជុំវិញការចង់ទណ្ឌកម្ម ខណៈដែលប្រទេសនេះ បង្ហាញចេតនា ពីការចុះកិច្ចព្រមព្រៀងថ្មី ជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ ហៅកាត់ IAEA។ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បាននិយាយ ក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា «យើងបានបង្ហាញឱ្យឃើញថា យើងមិនញញើតនឹងការទូត និង ធ្វើគ្រប់ឱកាស ដើម្បីការពារផលប្រយោជន៍ របស់ប្រទេសអ៊ីរ៉ង់»។ លោកបន្តថា « រំពឹងថា វិធីសាស្រ្តវិជ្ជមាន និងកិច្ចខិតខំប្រឹងប្រែង ដោយស្មោះត្រង់របស់អ៊ីរ៉ង់ នឹងត្រូវបានបំពេញដោយសកម្មភាពស្រដៀងគ្នាទៅវិញទៅមក ពីភាគីអឺរ៉ុប»។ សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើង នៅពេលដែលរដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi បានរៀបចំ និយាយតាមទូរស័ព្ទ កាលពីថ្ងៃពុធ ជាមួយសមភាគីអង់គ្លេស បារាំង និងអាល្លឺម៉ង់។…
-

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្រ្តា ដែលបានរងរបួសភ្នែកធ្ងន់ធ្ងរ ក្នុងពេលបំពេញភារកិច្ច នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្រ្តា ដែលបានរងរបួសភ្នែកធ្ងន់ធ្ងរ ក្នុងពេលបំពេញភារកិច្ច នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង (ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញនាំយកសម្ភារ-ភេសជ្ជៈ រួមជាមួយផ្លែឈើ ១កន្ត្រក ព្រមទាំងថវិកាមួយចំនួន ចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្រ្តា ដែលបានទទួលរងរបួសភ្នែកធ្ងន់ធ្ងរក្នុងពេលបំពេញភារកិច្ចនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ម្សិលម៉ិញនេះ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។ ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខនោះ លោកជំទាវ អគ្គលេខាធិការ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីអាណិតអាសូរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីក្តុកក្តួលរំជួលចិត្តជាពន់ពេក…
-

នាយករដ្ឋមន្ត្រីកម្ពុជា សុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព
(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជំរុញការ អនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាព ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារលិខិតជូន ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានបច្ចុប្បន្ន ព្រមទាំងថ្នាក់ដឹកនាំពិភពលោក នានាដែលរួមមាន ឯកឧត្តមស៊ី ជើងពឹង ប្រធានាធិបតីចិន ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក និងឯកឧត្តម អេម៉ាណូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ឯកឧត្តមអង់តូនីញូ ហ្គោ តេរ៉េស អគ្គលេខាធិការ អង្គការសហប្រជាជាតិ និង លោកជំទាវ អាណាលេណា បេណាបក ប្រធានមហា សន្និបាតអង្គការសប្រជាជាតិលើកទី៨០។ គោលបំណងនៃលិខិត គឺដើម្បីទាញចំណាប់អារម្មណ៍របស់ ថ្នាក់ដឹកនាំពិភពលោកទាំងអស់…
-

ទ័ពប៉ូឡូញ ៧ពាន់នាក់ចេញហាត់សម កុំឲ្យរុស្ស៊ីមើលស្រាល
វ៉ាសូវី ៖ ប្រទេសប៉ូឡូញបានដាក់ពង្រាយ កងទ័ពចំនួន ៧ពាន់នាក់ ធ្វើសមយុទ្ធយោធាភ្លាមៗ កុំឲ្យរុស្ស៊ីមើលស្រាល ដែលហាក់ចង់ឈ្លានពាន លើប្រទេសជាសមាជិក ណាតូ មួយនេះ។ រដ្ឋមន្ត្រីការពារជាតិ លោក Wladyslaw Kosiniak-Kamysz បាននិយាយ កាលពីថ្ងៃទី១៧ ខែកញ្ញា ថា ទាហានប៉ូឡូញទាំងនេះបានចូលរួម ក្នុងសមយុទ្ធយោធា នៅភាគខាងកើត នៃប្រទេសនេះ។ លោក បានបញ្ជាក់ថា «គោលបំណង គឺដើម្បីបង្ហាញពីសមត្ថភាពរបស់កងទ័ព និង ដើម្បី រារាំងនរណាម្នាក់ ដែលអាចនឹងគិតចង់វាយប្រហារប៉ូឡូញ» ដែលគេជឿថា ហាក់ចង់សំដៅលើរុស្ស៊ី។ សមយុទ្ធនេះបានធ្វើឡើង ចំពេលដែលរុស្ស៊ីធ្វើសមយុទ្ធ ជាមួយបេឡារុស ហើយគេជឿថា មានកងទ័ពប្រទេសមួយចំនួនទៀត រួមមានទាំង អ៊ីរ៉ង់ និងឥណ្ឌា ត្រូវបានបញ្ជូនឲ្យទៅចូលរួម ក្នុងសមយុទ្ធយោធានេះ ផងដែរ។ សកម្មភាពហ្វិកហាត់យោធាទាំងនេះ បានកើតឡើង ក្រោយពេលេមានការចោទប្រកាន់ ពីសំណាកប៉ូឡូញថា រុស្ស៊ីបញ្ជូនយន្តហោះគ្មានមនុស្សបើក ចូលទៅក្នុងដែនអាកាសប៉ូឡូញ នាំឲ្យស្ថានការណ៍កាន់តែព្រួយបារម្ភថា រុស្ស៊ីអាចឈ្លានពាន ដូចធ្វើដាក់អ៊ុយក្រែន ក្បែរខាង។ យ៉ាងណាមិញ…
-

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា
(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ៕
-

ក្រសួងការបរទេសបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីសកម្មភាពបង្កហេតុយ៉ាងគឃ្លើនពីសំណាក់កងទ័ពថៃនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ដោយបង្ហាញការព្រួយ បារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពគឃ្លីន និងបង្កហេតុ ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្រសួងការបរទេសបានឱ្យដឹងនៅថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ២០២៥ថា ទាហានថៃដែលប្រដាប់ដោយខែលការពារ ដំបង និងអាវុធ បានចូលមកក្នុងទឹកដីកម្ពុជា ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ព្រមទាំងប្រើឧបករណ៍បំពងសម្លេងហ្វ្រេកង់ខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់ត្រចៀករបស់ប្រជាពលរដ្ឋ កម្ពុជា នៅភូមិព្រៃចាន់។ សកម្មភាពទាំងនេះ បានបណ្តាលឱ្យមានរបួសដល់ជនស៊ីវិលជាច្រើននាក់ រួមទាំងព្រះសង្ឃផងដែរ នៅក្នុងអំឡុងពេលប្រឈមមុខដាក់គ្នាដ៏តានតឹងជាមួយប្រជាពលរដ្ឋកម្ពុជា ដែលកំពុងការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ខ្លួន ដោយសន្តិវិធី។ សកម្មភាពបំភិតបំភ័យ ដែលពុំអាចទទួលយកបាននេះ រួមជាមួយនឹងការភ្នង់ដោយអាវុធពិតទៅលើជនស៊ីវិល គឺជាការ រំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យ និងបូរណៈភាពទឹកដីរបស់កម្ពុជា ក៏ដូចជាទៅលើគោល- ការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងបទដ្ឋានមនុស្សធម៌។ ក្រសួងការបរទេសបានលើកឡើងដោយបញ្ជាក់ថា ជនស៊ីវិលកម្ពុជា ដែលគ្មានអាវុធ និងកំពុងរស់នៅដោយសន្តិភាពលើទឹកដីដូនតារបស់ខ្លួន មិនត្រូវទទួលរងនូវការគំរាមកំហែង ការរំខាន ឬអំពើហិង្សា ដូច្នេះឡើយ។ ការបង្កហេតុជាបន្តបន្ទាប់ ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ មិនត្រឹមតែប៉ះពាល់ដល់បទឈប់បាញ់ នៅតាម…
-

ខ្មាន់កាំភ្លើងបាញ់សម្លាប់ប៉ូលីសអាមេរិក៣នាក់
វ៉ាស៊ីងតោន ៖ ខ្មាន់កាំភ្លើងបានសម្លាប់ប៉ូលិស ចំនួន៣នាក់ និង របួស ២នាក់ ផ្សេងទៀត នៅភាគខាងកើត សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី១៧ ខែកញ្ញា។ មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ បាននិយាយថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារ ទៅលើមន្ត្រីប៉ូលិស ៥នាក់ នៅក្នុងរដ្ឋ Pennsylvania ភាគខាងកើត សហរដ្ឋអាមេរិក ដោយបានសម្លាប់ មនុស្សបីនាក់ និងរបួសធ្ងន់ ពីរនាក់ មុនពេលដែលខ្មាន់កាំភ្លើង ត្រូវបានសម្លាប់ នៅកន្លែងកើតហេតុ។ ស្នងការប៉ូលីស ប្រចាំរដ្ឋ Pennsylvania លោក Christopher Paris បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំអាចបញ្ជាក់បានថា មានមន្ត្រីអនុវត្តច្បាប់ ចំនួន៥នាក់ ដែលត្រូវបានបាញ់ នៅថ្ងៃនេះ ហើយ ៣ នាក់បានស្លាប់»។ លោក Paris បានបន្ថែមថា «ខ្ញុំអាចបញ្ជាក់បានថា អ្នកបាញ់ប្រហារ បានស្លាប់ ហើយ ជនសង្ស័យត្រូវបានបាញ់ ដោយប៉ូលីស។ លោកបាននិយាយថា ការស៊ើបអង្កេតកំពុងដំណើរការ…
-

ជនសង្ស័យបាញ់សម្លាប់ជំនិតលោក ត្រាំ ប្រឈមទោសប្រហារជីវិត
វ៉ាស៊ីងតោន៖ ជនសង្ស័យបាញ់សម្លាប់មនុស្សជំនិត របស់លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រឈមនឹងទោសប្រហារជីវិត។ រដ្ឋអាជ្ញា នៅរដ្ឋ Utah សហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃអង្គារ ទី១៦ ខែកញ្ញា ថា ពួកគេនឹងបន្តស្វែងរក ការកាត់ទោសប្រហារជីវិត ជនសង្ស័យ Tyler Robinson អាយុ ២២ ឆ្នាំ ដែលត្រូវបានចោទប្រកាន់ពីបទបាញ់សម្លាប់ សកម្មជនអភិរក្សនិយម លោក Charlie Kirk ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយនៅសាកលវិទ្យាល័យ Utah Valley ។ ក្រោយបញ្ចប់ការបង្ហាញខ្លួន នៅតុលាការ ជាលើកដំបូងរបស់ Robinson រដ្ឋអាជ្ញាបានបង្ហាញការចោទប្រកាន់ចំនួន ៧ ជុំវិញការសម្លាប់ Charlie Kirk ហើយបាននិយាយថា ពួកគេនឹងស្វែងរកការកាត់ទោសប្រហារជីវិត។ ឯកសាររបស់តុលាការបានបង្ហាញសារជាអក្សរ ដែល Robinson បានសារភាពថា គាត់ជាអ្នកបាញ់។ រូបគេបាននិយាយថា រូបគេបានសម្លាប់ Charlie Kirk ព្រោះការស្អប់។ Robinson…