Author: Dol Pheakdey

  • កូឡុំប៊ីប្តេជ្ញាបង្ក្រាបគ្រឿងញៀន ទោះគ្មានជំនួយពីអាមេរិក

    កូឡុំប៊ីប្តេជ្ញាបង្ក្រាបគ្រឿងញៀន ទោះគ្មានជំនួយពីអាមេរិក

    បូហ្គោតា ៖ មេបញ្ជាការយោធាប្រទេសកូឡុំប៊ី បានប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ទោះបីមាន ឬ គ្មានការគាំទ្រពីអាមេរិក។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខ ជាមួយ AFP កាលពីថ្ងៃទី១៦ ខែកញ្ញា មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសកូឡុំប៊ី បាននិយាយថា ការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន នឹងបន្ត “ដោយមាន ឬ គ្មានការគាំទ្រ របស់សហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុង វ៉ាស៊ីនតោន បានដកប្រទេសនេះ ចេញពីបញ្ជីសម្ព័ន្ធមិត្ត ប្រឆាំងគ្រឿងញៀន។ ឧត្តមនាវីឯក Francisco Cubides បានសង្កត់ធ្ងន់ថា ការសម្រេចចិត្ត របស់ប្រធានាធិបតី Donald Trump មិនសំដៅលើការកាត់បន្ថយជំនួយ របស់សហរដ្ឋអាមេរិក ភ្លាមៗ សម្រាប់កងកម្លាំងសន្តិសុខរបស់ប្រទេស កូឡុំប៊ី នោះទេ ដោយបន្ថែមថា ប្រទេសទាំងពីរ “បន្តធ្វើការយ៉ាងជិតស្និទ្ធ” ដើម្បីប្រឈមមុខនឹងក្រុមជួញដូរកូកាអ៊ីន។ ការលើកឡើងនេះ ធ្វើឡើង បន្ទាប់ពីរដ្ឋបាល របស់លោក Trump និយាយថា ប្រទេសកូឡុំប៊ី បានបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ប៉ុន្តែ សហរដ្ឋអាមេរិកនឹងនៅតែផ្តល់មូលនិធិ ដល់ប្រទេសនេះ។…

  • រដ្ឋបាលខេត្តស្វាយរៀង រៀបចំរថយន្តក្រុង ១២គ្រឿង សម្រាប់ដឹក ជញ្ជូនពលរដ្ឋទៅកាន់បណ្តាក្រុង ស្រុកនានា ក្នុងខេត្តស្វាយរៀង រយៈពេល ៦ថ្ងៃ

    រដ្ឋបាលខេត្តស្វាយរៀង រៀបចំរថយន្តក្រុង ១២គ្រឿង សម្រាប់ដឹក ជញ្ជូនពលរដ្ឋទៅកាន់បណ្តាក្រុង ស្រុកនានា ក្នុងខេត្តស្វាយរៀង រយៈពេល ៦ថ្ងៃ

    (ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀងបានជូនដំណឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះបានរៀបចំរថយន្តក្រុង ១២គ្រឿង សម្រាប់ដឹក ជញ្ជូនពលរដ្ឋទៅកាន់បណ្តាក្រុង ស្រុកនានា ក្នុងខេត្ត ស្វាយរៀង រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២០-២៥ កញ្ញា ដោយមិនគិតប្រាក់។ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង អាចធ្វើដំណើរតាមរថយន្ត ក្រុងដោយឥតគិតថ្លៃ ដោយចេញដំណើរពីក្រុងស្វាយរៀង ទៅកាន់ក្រុងបាវិត, ស្រុកស្វាយទាប, ស្រុកចន្ទ្រា, ស្រុកកំពង់រោទិ៍ និងស្រុករមាសហែក។ រថយន្តក្រុងទាំង ១២គ្រឿងនេះ នឹងចេញដំណើរពីម៉ោង៧ព្រឹក ដល់ ម៉ោង ៣រសៀល ។ បើតាមរដ្ឋបាលខេត្តស្វាយរៀង ការដាក់ឱ្យប្រើប្រាស់ រថយន្តក្រុងដោយឥតគិតថ្លៃនេះ ដើម្បីជួយសម្រួលដល់ ការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងឱកាសធ្វើដំណើរ ត្រឡប់មកពីបណ្តារាជធានី ខេត្តទៅលេងស្រុកកំណើត នៅតាមបណ្តាក្រុង ស្រុក នៃខេត្តស្វាយរៀង។ រថយន្ត ក្រុងទាំងនេះ នឹងចេញដំណើរនៅទីតាំងខាងមុខសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង៕

  • លោក ដូណាល់ ត្រាំ ផ្តើមទស្សនកិច្ចនៅអង់គ្លេស

    លោក ដូណាល់ ត្រាំ ផ្តើមទស្សនកិច្ចនៅអង់គ្លេស

    ឡុងដ៍ ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទៅដល់ចក្រភពអង់គ្លេស កាលពីថ្ងៃទី១៦ ខែកញ្ញា សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ លើកទីពីរ ជាប្រវត្តិសាស្ត្រ។ លោក Donald Trump បានទៅដល់ប្រទេសអង់គ្លេស ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកទីពីរ ដែលមិនធ្លាប់មាន ពីមុនមក ហើយ រដ្ឋាភិបាលចក្រភពអង់គ្លេស បានរៀបចំកម្រាលព្រំក្រហម ស្វាគមន៍ រូបលោក។ អមដំណើរជាមួយស្ត្រីទីមួយ Melania Trump មេដឹកនាំអាមេរិក វ័យ៧៩ឆ្នាំ រូបនេះ បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ទៅដល់ភ្លាមៗថា «អ្វីៗជាច្រើន នៅទីនេះ ធ្វើឱ្យបេះដូងខ្ញុំកក់ក្តៅ…វាជាកន្លែងពិសេសណាស់»។ ស្តេច Charles III ត្រូវធ្វើជាម្ចាស់ផ្ទះ ទទួលលោក Trump នៅវិមាន Windsor Castle សម្រាប់ពិធីជប់លៀងដ៏ថ្លៃថ្លា ជាមួយនឹងការជិះរទេះភ្លើង នៅថ្ងៃពុធ មុនពេលដែលលោក Trump ជួបនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer នៅឯគេហដ្ឋាន ក្នុងថ្ងៃព្រហស្បតិ៍។…

  • ចិនចាត់ទុកប្រព័ន្ធផ្សព្វផ្សាយជាតួអង្គសំខាន់លើកកម្ពស់គម្រោងខ្សែក្រវ៉ាត់ និងផ្លូវ

    ចិនចាត់ទុកប្រព័ន្ធផ្សព្វផ្សាយជាតួអង្គសំខាន់លើកកម្ពស់គម្រោងខ្សែក្រវ៉ាត់ និងផ្លូវ

    គុនមីង ៖ វេទិកាសហប្រតិបត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយឆ្នាំ២០២៥ «ខ្សែក្រវ៉ាត់ និង ផ្លូវ» ចាប់ផ្ដើមឡើងពីថ្ងៃទី១៦-១៩ ខែកញ្ញានេះ នៅទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន។ កិច្ចប្រជុំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយចិន និងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដើម្បីលើកកម្ពស់ការយល់ដឹងពីគម្រោងខ្សែក្រវ៉ាត់ និង ផ្លូវ។ វេទិកានេះត្រូវបានរៀបចំដោយសារព័ត៌មានចិន People’s Daily ដោយមានអ្នកចូលរួមប្រមាណ៥០០នាក់ បរទេស២០០នាក់ មកពី៨៧ប្រទេស។ សារព័ត៌មាន AMS ក៏ស្ថិតនៅក្នុងចំណោមអ្នកចូលរួមបរទេស២០០នាក់ ដែលបានចូលរួមកិច្ចកិច្ចប្រជុំដ៏ធំប្រចាំឆ្នាំរបស់ប្រទេសចិន។ វេទិកានេះ ក៏មានការចូលរួមពីអ្នកនយោបាយ អ្នកជំនាញ និងសហគ្រិនល្បីៗផងដែរ។ ថ្លែងនៅក្នុងកិច្ចប្រជុំ លោក Wang Yube ដែលជាអនុលេខាគណៈកម្មាធិការខេត្តយូណាន បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់គម្រោងខ្សែក្រវ៉ាត់ មួយផ្លូវមួយ ដែលគម្រោងនេះ បានផ្ដល់ប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រទេសក្នុងតំបន់។ លោក Wang Yube បានអះអាងដូច្នេះ៖ «ខ្ញុំសង្ឃឹមថាដៃគូប្រព័ន្ធផ្សព្វផ្សាយនឹងគាំទ្រ និងបន្តផ្សព្វផ្សាយអំពីគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ និងសកល ដើម្បីជំរុញការយល់ដឹង និងផ្សព្វផ្សាយពីវប្បធម៌រវាងប្រទេសនិងប្រទេស»។ គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ត្រូវបានដំណើរការរយៈពេល១១ឆ្នាំមកហើយ ក្នុងការកសាងផ្លូវ កំពង់ផែ…

  • ទ័ព ១០ម៉ឺននាក់ ចូលរួមធ្វើសមយុទ្ធបេឡារុស-រុស្ស៊ី

    ទ័ព ១០ម៉ឺននាក់ ចូលរួមធ្វើសមយុទ្ធបេឡារុស-រុស្ស៊ី

    មូស្គូ ៖ លោក ពូទីន បានអះអាងថា ទាហាន១០ម៉ឺននាក់ បានចូលរួម នៅក្នុងសមយុទ្ធ បេឡារុស-រុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី១៦ ខែកញ្ញា បាននិយាយថា ទាហាន ១០ម៉ឺននាក់ បានចូលរួម ក្នុងសមយុទ្ធរួម «Zapad« ឬ «ខាងលិច» ជាមួយប្រទេសបេឡារុស ក្នុងអំឡុងដំណើរទស្សនកិច្ច ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅទស្សនាសមយុទ្ធ ដែលបានធ្វើឡើង នៅជិតព្រំដែន របស់ប្រទេសអង្គការណាតូ។ លោក ពូទីន ដែលពាក់ឯកសណ្ឋានយោធា បាននិយាយថា «ថ្ងៃនេះ យើងកំពុងធ្វើ ផ្នែកចុងក្រោយ នៃលំហាត់យុទ្ធសាស្ត្រ Zapad 2025» ដោយបានបន្ថែមថា «ទាហាន ១០ម៉ឺននាក់ កំពុងចូលរួម»។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍ ដោយដកស្រង់ប្រភព ពីវិមានក្រឹមឡាំង ឲ្យដឹងថា ទាហានមកពីប្រទេសឥណ្ឌា អ៊ីរ៉ង់ បង់ក្លាដែស ក៏ដូចជា ប្រទេស ប៊ូគីណាហ្វាសូ…

  • មេអ៊ីស្រាអែល ថា កាតាឲ្យលុយហាម៉ាស់ សមនឹងវាយប្រហារ

    មេអ៊ីស្រាអែល ថា កាតាឲ្យលុយហាម៉ាស់ សមនឹងវាយប្រហារ

    ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រី ប្រទេសអ៊ីស្រាអែល លោក ណេតានយ៉ាហ៊ូ បាននិយាយ កាលពីថ្ងៃទី១៦ ខែកញ្ញា ថា ប្រទេសកាតាផ្តល់លុយឲ្យក្រុមហាម៉ាស ដូច្នេះ ការវាយប្រហារទីក្រុងដូហា គឺជារឿងសមហេតុផល។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយ ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុង ហ្ស៊េរុយសាឡិម ថា «ការវាយប្រហារប្រឆាំងនឹងមន្ត្រីក្រុមហាម៉ាស់ ក្នុងប្រទេសកាតា កាលពីសប្តាហ៍មុនគឺ “សមហេតុផល” ដោយសារតែទំនាក់ទំនង របស់រដ្ឋឈូងសមុទ្រ មួយនេះ ជាមួយក្រុមហាម៉ាស់»។ លោកបានបន្តថា «កាតាមានទំនាក់ទំនង ជាមួយក្រុមហាម៉ាស, ប្រទេសនេះមានកំពង់ផែហាម៉ាស, ប្រទេសនេះផ្តល់មូលនិធិ ដល់ក្រុមហាម៉ាស, ប្រទេសនេះ មានជ្រើសរើស មិនធ្វើបែបនេះ តែ នៅតែធ្វើ ដូច្នេះហើយ សកម្មភាពរបស់យើង គឺសមហេតុផលទាំងស្រុង»។ គួររម្លឹកថា កាលពីថ្ងៃអង្គារ សប្តាហ៍មុន អ៊ីស្រាអែល បានវាយប្រហារ លើប្រទេសកាតា សម្លាប់មនុស្ស៦នាក់ ដោយអះអាងថា តាមកំចាត់មេដឹកនាំក្រុមហាម៉ាស ជាក្រុមសកម្មប្រយុទ្ធ…

  • ឯកឧត្តម វ៉ាង យី  វាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែបឱ្យកាន់តែកក់ក្តៅ សំដៅបង្កើតសហគមន៍វាសនារួមនិងផលប្រយោជន៍ទៅវិញទៅមក

    ឯកឧត្តម វ៉ាង យី វាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែបឱ្យកាន់តែកក់ក្តៅ សំដៅបង្កើតសហគមន៍វាសនារួមនិងផលប្រយោជន៍ទៅវិញទៅមក

    នាថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន, និងជារដ្ឋមន្ត្រីការបរទេសចិន។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន, លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម គង់ វិមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញរបស់កម្ពុជាជាច្រើនរូប។ កិច្ចប្រជុំនាឱកាសនេះបានពិភាក្សាលើប្រធានបទសំខាន់ៗក្នុងការជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោងផែនការនានាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម សុខាភិបាល…

  • អ៊ីស្រាអែលថា ប្រទេសណាក៏ដោយឱ្យតែមានមេដឹកនាំហាម៉ាស់ ខ្លួនមានសិទ្ធវាយប្រហារ

    អ៊ីស្រាអែលថា ប្រទេសណាក៏ដោយឱ្យតែមានមេដឹកនាំហាម៉ាស់ ខ្លួនមានសិទ្ធវាយប្រហារ

    ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃទី១៥ ខែកញ្ញា ថា គេមានសិទ្ធិវាយប្រហារគ្រប់ប្រទេសទាំងអស់ ឲ្យតែខ្លួនគិតថា មានវត្តមានមេដឹកនាំហាម៉ាស់ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC។ លោក Netanyahu ប្រាប់ថា អាចនឹងវាយប្រហារបន្ថែមទៀត លើមេដឹកនាំក្រុមហាម៉ាស់ បន្ទាប់ពីការវាយប្រហារ កាតា កាលពីសប្តាហ៍មុន។ លោកអះអាងថា ប្រទេសទាំងនោះ មិនមានអភ័យឯកសិទ្ធិនោះទេ ហើយ គ្រប់ប្រទេសទាំងអស់ រួមទាំង អ៊ីស្រាអែល មានសិទ្ធិ “ការពារខ្លួន លើសពីព្រំដែនរបស់ខ្លួន”។ លោក Netanyahu ថែមទាំងបានសង្កត់ធ្ងន់ថា ការវាយប្រហារ របស់អ៊ីស្រាអែល លើកាតា មិនពាក់ព័ន្ធនឹងអាមេរិកទេ។ យ៉ាងណា ការសម្រេចចិត្ត របស់អ៊ីស្រាអែល កំណត់គោលដៅ ទៅលើមេដឹកនាំក្រុមហាម៉ាស់ នៅក្នុងប្រទេសកាតា ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ របស់សហរដ្ឋអាមេរិក បានទាក់ទាញការខឹងសម្បារជាអន្តរជាតិ និង ការរិះគន់ពីសំណាក់ប្រធានាធិបតីអាមេរិក…

  • លោក Trump ប្តឹងកាសែត New Yourk Times ទារសំណង ១៥ពាន់លានដុល្លារ

    លោក Trump ប្តឹងកាសែត New Yourk Times ទារសំណង ១៥ពាន់លានដុល្លារ

    វ៉ាស៊ីងតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីទី១៥ ខែកញ្ញា ថា លោកនឹងប្តឹងកាសែតអាមេរិក New York Times ទារសំណង ១៥ពាន់លានដុល្លារ ជុំវិញអ្វីដែលប្រធានាធិបតី ហៅថា «ការបរិហារកេរ្តិ៍ និង ការប្រមាថ» នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC។ លោក Trump បានលើកឡើង លើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា New York Times ផ្សាយលាបពណ៌ និងបង្ខូចកេរ្តិ៍ លោក យូរពេកហើយ ត្រូវតែបញ្ឈប់។ លោកគូសបញ្ជាក់ថា កាសែតនេះ បានផលិតព័ត៌មាន លម្អៀង ទៅរកលោកស្រី Kamala Harris នៅក្នុងការបោះឆ្នោតប្រធានាធិបតី ក្នុងឆ្នាំ២០២៤ ដោយនិយាយថា New York Times បានក្លាយជា «អ្នកនិយាយឃោសនា ឲ្យតែគណបក្សប្រជាធិបតេយ្យ…

  • ចិនចោទក្រុមហ៊ុនអាមេរិក Nvidia ថា បំពានច្បាប់ប្រឆាំងការផ្តាច់មុខ

    ចិនចោទក្រុមហ៊ុនអាមេរិក Nvidia ថា បំពានច្បាប់ប្រឆាំងការផ្តាច់មុខ

    ប៉េកាំង ៖ និយតករទីផ្សាររបស់ប្រទេសចិនបាននិយាយថា ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Nvidia បានបំពានច្បាប់ប្រឆាំងការផ្តាច់មុខ អំឡុងពេលមន្ត្រីកំពូលៗមហាយក្ស ទាំងពីរនេះកំពុងពន្លត់ព្យាយាមពន្លត់ សង្គ្រាមពាណិជ្ជកម្ម ដែលបានកើតឡើងកម្តៅ អស់រយៈពេល ជាច្រើនខែមកនេះ។ ទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី១៦ ខែកញ្ញា នេះថា និយតករចិនមិនបានផ្តល់ព័ត៌មានលម្អិត អំពីរបៀប ដែល Nvidia បានបំពានច្បាប់ នោះទេ ប៉ុន្តែ បាននិយាយថា ខ្លួននឹងបន្តស៊ើបអង្កេត លើបញ្ហានេះ។ យ៉ាងណាមិញ Nvidia បាននិយាយថា ខ្លួនបានអនុលោមតាមច្បាប់ “ក្នុងគ្រប់ទិដ្ឋភាពទាំងអស់” ហើយនឹងបន្តសហការ ជាមួយភ្នាក់ងាររដ្ឋាភិបាលចិន ដែលពាក់ព័ន្ធទាំងអស់ ជុំវិញការវាយតម្លៃ ពីផលប៉ះពាល់ លើការប្រកួតប្រជែង នៅក្នុងទីផ្សារពាណិជ្ជកម្ម ។ ប្រទេសចិនបានចាប់ផ្តើមការស៊ើបអង្កេត លើ Nvidia កាលពីខែធ្នូ ឆ្នាំមុន ដែលត្រូវបានគេមើលឃើញថា ជាការសងសឹកចុងក្រោយបង្អស់ នៅក្នុងសមរភូមិ រវាងសហរដ្ឋអាមេរិក និងចិន ជុំវិញទីផ្សារបន្ទះឈីប Semiconductor ។ រីឯ សហរដ្ឋអាមេរិកបានរឹតបន្តឹង…