Author: Dol Pheakdey
-

NATO ធ្វើសមយុទ្ធយោធាឆ្លើយតបការបំពានរបស់រុស្ស៊ីលើសមាជិកខ្លួន
ព្រុចសែល ៖ អង្គការ NATO បានប្រកាសត្រៀមធ្វើសមយុទ្ធយោធាថ្មីមួយ ដែលមានបំណងទប់ទល់នឹងកងកម្លាំងរុស្ស៊ី បន្ទាប់ពីសមាជិករបស់ខ្លួនគឺប៉ូឡូញបានចោទប្រកាន់ទីក្រុងមូស្គូ ពីបទបញ្ជូនយន្តហោះដ្រូនជាច្រើនគ្រឿងរំលោភលើដែនអាកាសរបស់ប្រទេសខ្លួន។ ប៉ុន្តែជាមួយគ្នានោះ វិមានក្រឹមឡាំងបានច្រានចោលការចោទប្រកាន់នេះថាគ្មានមូលដ្ឋាន ហើយបានចោទប្រកាន់ប្លុកយោធាដឹកនាំដោយអាមេរិកនេះវិញថា មានការព្រួយបារម្ភហួសហេតុពេក។ យ៉ាងណាមិញ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានអះអាងថា សមយុទ្ធនេះមានឈ្មោះថា “Eastern Sentry” ធ្វើឡើងក្នុងគោលបំណងចម្បង គឺពង្រឹងសមត្ថភាពប្រយុទ្ធរបស់ប្លុកយោធាដ៏មានឥទ្ធិពលនេះ នៅតាមខ្សែបណ្តោយផ្នែកខាងកើតរបស់ខ្លួន។ ក្រុមមន្ត្រីបាននិយាយថា ការសម្ញែងសាច់ដុំយោធានេះ នឹងចាប់ផ្តើមនាពេលឆាប់ៗនេះ ប៉ុន្តែមិនបានបញ្ជាក់លំអិតថាតើនៅពេលណាចាប់ផ្តើម និងមានរយៈពេលប៉ុន្មានថ្ងៃនោះទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីមិនដែលបានគំរាមកំហែងនរណាម្នាក់ រួមទាំងបណ្តាប្រទេសអឺរ៉ុបផងដែរ។ លោកថា វាមិនមែនជារុស្ស៊ីទេ ដែលបានផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនឆ្ពោះទៅរកអឺរ៉ុប ប៉ុន្តែគឺអឺរ៉ុបទៅវិញទេ ដែលជាផ្នែកមួយនៃអង្គការណាតូ ដែលធ្វើខ្លួនជាឧបករណ៍នៃការប្រឈមមុខគ្នា ហើយមិនមែនស្វែងរកសន្តិភាព និងស្ថិរភាពទេ គឺតែងតែពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធាឆ្ពោះទៅកាន់ព្រំដែនរបស់ប្រទេសរុស្ស៊ី៕ ប្រភព ៖ AFP
-

ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងថ្កោលទោសសមយុទ្ធជប៉ុន អាមេរិក និងកូរ៉េខាងត្បូង
ព្យុងយ៉ាង ៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គឺអ្នកនាង គីម យ៉ូជុង បានចេញមុខថ្កោលទោសធ្ងន់ៗ ចំពោះគម្រោងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នារវាងជប៉ុន អាមេរិក និងកូរ៉េខាងត្បូង ហើយថែមទាំងបាននិយាយរិះគន់ខ្លាំងៗថា វាជាការសម្ញែងសាច់ដុំយោធាដែលគ្មានការប្រុងប្រយ័ត្នទាល់តែសោះ។ ប្រតិកម្មខ្លាំងៗរបស់អ្នកនាង គីម យ៉ូជុង ធ្វើឡើងស្របពេលដែលយោធាអាមេរិក កូរ៉េខាងត្បូង និងកងកម្លាំងស្វ័យការពារជប៉ុន មានគម្រោងធ្វើសមយុទ្ធទ្រង់ទ្រាយធំរួមគ្នា មានឈ្មោះថា “Freedom Edge” ក្នុងគោលបំណងឆ្លើយតបទៅនឹងការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ ល្បែងសង្គ្រាមនេះ គ្រោងធ្វើឡើងទាំងនៅលើដែនអាកាស និងដែនទឹកនៅសមុទ្រចិនខាងកើត ចាប់ពីថ្ងៃចន្ទនេះទៅ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងក៏រាយការណ៍ដែរថា អាមេរិក និងកូរ៉េខាងត្បូងក៏គ្រោងនឹងធ្វើសមយុទ្ធដាច់ដោយឡែកទ្វេភាគីផងដែរ។ ឆ្លើយតបនឹងផែនការសម្ញែងសាច់ដុំយោធានេះ អ្នកនាង គីម បាននិយាយថា កូរ៉េខាងជើងនឹងចាត់ទុកសមយុទ្ធនេះថា ជាសារបង្ហាញពីគោលជំហរត្រៀមប្រឈមមុខដាក់គ្នាប្រឆាំងនឹងកូរ៉េខាងជើង។ អ្នកនាង គីម បានសង្កត់ធ្ងន់ថា ការបង្ហាញសាច់ដុំយោធាដោយគ្មានការប្រុងប្រយ័ត្ននេះ នឹងនាំមកនូវលទ្ធផលអាក្រក់ដែលជៀសមិនរួច ហើយកូរ៉េខាងជើងនឹងត្រៀមខ្លួនចាត់វិធានការតបតវិញ៕ ប្រភព ៖ NHK
-

ជប៉ុនបញ្ជូនយន្តហោះចម្បាំង F-15 ទៅកាន់កាណាដា និង អឺរ៉ុបលើកដំបូង
តូក្យូ ៖ ប្រទេសជប៉ុនមានផែនការបញ្ជូនយន្តហោះចម្បាំង F-15 របស់ខ្លួនទៅកាន់ទឹកដីចក្រភពអង់គ្លេស អាល្លឺម៉ង់ និងកាណាដា ដែលចាប់ផ្តើមពីថ្ងៃអាទិត្យម្សិលមិញ ហើយវានឹងក្លាយជាការបញ្ជូនយន្តហោះចម្បាំងរបស់កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុនជាលើកដំបូងទៅកាន់ប្រទេសសម្ព័ន្ធមិត្តខ្លួន។ ពាក់ព័ន្ធនឹងផែនការនេះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nakatani Gen បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយនាពេលថ្មីៗថា យន្តហោះចម្បាំង F-15 ចំនួន ៤គ្រឿងដែលជាកម្មសិទ្ធិនៃមូលដ្ឋានទ័ពអាកាស Chitose របស់កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន នៅភាគខាងជើងនៃខេត្ត Hokkaido នឹងត្រូវបញ្ជូនទៅកាន់ប្រទេសទាំងបី រួមទាំងសហរដ្ឋអាមេរិក នៅក្នុងបេសកកម្មមួយដែលនឹងមានរយៈពេលរហូតដល់ថ្ងៃទី១ ខែតុលាខាងមុខ។ លោកថា យន្តហោះចម្បាំងទាំងនោះ នឹងហោះហើរជាមួយការចាក់ប្រេងតាមអាកាស ហើយអមដំណើរដោយយន្តហោះដឹកជញ្ជូនផងដែរ។ បេសសកម្មនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការផ្លាស់ប្តូររវាងមន្រ្តីការពារជាតិពីប្រទេសផ្សេងៗ រួមទាំងការផ្លាស់ប្តូរបទពិសោធន៍នៃការបញ្ជាយន្តហោះចម្បាំងទៅវិញទៅមក។ ក្រសួងការពារជាតិជប៉ុននិយាយថា សមយុទ្ធរួមគ្នាមិនត្រូវបានគ្រោងទុក អំឡុងការបញ្ជូនយន្តហោះទាំងនោះទេ។ ប្រមុខការពារជាតិជប៉ុនរូបនេះ បានសង្កត់ធ្ងន់ថា ការបញ្ជូនយន្តហោះចម្បាំងនេះ ក៏នឹងរួមបញ្ចូលការទទួលស្គាល់ទូលំទូលាយថា សន្តិសុខរបស់អឺរ៉ុប និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជារឿងសំខាន់មិនអាចបំបែកបាន និងមានជាប់ទាក់ទងគ្នា។ ដូច្នេះជប៉ុនចង់ធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ក្នុងចំណោមសម្ព័ន្ធមិត្ត និងប្រទេសដែលមានគំនិតដូចគ្នា៕ ប្រភព ៖ NHK
-

យន្តហោះចម្បាំងបារាំង Rafale ល្បាតដែនអាកាសប៉ូឡូញ
វ៉ាសូវី ៖ យន្តហោះចម្បាំងរបស់បារាំង បានចាប់ផ្តើមល្បានដែនអាកាស របស់ប្រទេសប៉ូឡូញ។ រូបភាព ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៥ ដែលចេញផ្សាយដោយទីស្នាក់ការកងកម្លាំងប្រដាប់អាវុធបារាំង បានបង្ហាញយន្តហោះ Rafale ដែលកំពុងហោះហើរ នៅក្នុងដែនអាកាសប៉ូឡូញ។ យោងតាមទីស្នាក់ការកណ្តាល ប្រតិបត្តិការទាំងនេះ គឺជាផ្នែកមួយនៃ “ការអនុវត្តជាក់ស្តែងនៃវិធានការរបស់បារាំង” ក្រោមគំនិតផ្តួចផ្តើមការធានាឡើងវិញ របស់អង្គការយោធាអន្តរជាតិ ណាតូ នៅអឺរ៉ុបខាងកើត។ បេសកកម្មនេះ ត្រូវបានគេដាក់ឈ្មោះថា “Eastern Sentry” ធ្វើឡើង បន្ទាប់ពីការលុកលុយមិនធ្លាប់មានពីមុនមក របស់យន្តហោះគ្មានមនុស្សបើករុស្ស៊ី ចូលក្នុងដែនអាកាសប៉ូឡូញ។ ភាពតានតឹងបានកើនឡើងខ្ពស់ នៅទូទាំងទ្វីបអឺរ៉ុប បន្ទាប់ពីប្រទេសប៉ូឡូញ បាននិយាយ កាលពីថ្ងៃពុធ សប្តាហ៍មុនថា យន្តហោះគ្មានមនុស្សបើករុស្ស៊ី ចំនួន១៩គ្រឿងបានហោះហើរឆ្លងកាត់ ដែនអាកាសរបស់ខ្លួន ដែលក្នុងនោះ ៣ គ្រឿង ត្រូវបានបាញ់ទម្លាក់។ ប្រទេសប៉ូឡូញ និងសម្ព័ន្ធមិត្ត ប្រហែល៤០ប្រទេស បានបរិហារការឈ្លានពាន កាលពីថ្ងៃសុក្រ ដោយអំពាវនាវឱ្យទីក្រុងម៉ូស្គូ ជៀសវាង “ការបង្កហេតុ” បន្ថែមទៀត។ ប្រធានអង្គការ ណាតូ…
-

លោក ត្រាំ ថា ចាំតែដាក់ទណ្ឌកម្មទេ តែប្រទេសណាតូឈប់ទិញប្រេងរុស្ស៊ីសិន
វ៉ាស៊ីងតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង លើប្រទេសរុស្ស៊ី ប៉ុន្តែលុះត្រាតែប្រទេស សម្ព័ន្ធយោធា ណាតូ បំពេញលក្ខខណ្ឌមួយចំនួន ដែលរួមមាន ទាំងការបញ្ឈប់ការទិញប្រេងពីរុស្ស៊ី ជាមុនសិន។ ក្នុងការប្រកាស នៅលើវេទិកាសង្គម Truth Social កាលពីថ្ងៃទី១៣ ខែកញ្ញា លោក បាននិយាយថា លោកត្រៀមខ្លួនជាស្រេច ដើម្បីធ្វើទណ្ឌកម្មធ្ងន់ លើប្រទេសរុស្ស៊ី” នៅពេលដែលប្រទេសណាតូបាន “យល់ព្រម និងចាប់ផ្តើម ដើម្បីធ្វើដូចគ្នានេះ”។ លោក Trump បានគំរាមកំហែង ម្តងហើយម្តងទៀត នូវវិធានការតឹងរ៉ឹងប្រឆាំងនឹងទីក្រុងមូស្គូ ប៉ុន្តែរហូតមកដល់ពេលនេះ មិនបានចាត់វិធានការណាមួយឡើយ ខណៈ ដែលវិមានក្រឹមឡាំង មិនអើពើនឹងពេលវេលាកំណត់ និងការគំរាមកំហែងទណ្ឌកម្មរបស់លោក ត្រាំ។ ក្នុងអ្វីដែលលោកបានហៅ ជាសារ ទៅប្រទេសណាតូ លោក Trump បាននិយាយថា៖ «ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បី ធ្វើវា នៅពេលអ្នកធ្វើ គ្រាន់តែនិយាយថា នៅពេលណា? លោកបានបន្ថែមថា…
-

ប្រជាជនប្រេស៊ីលអបអរការកាត់ទោសអតីតប្រធានាធិបតី ជាប់គុក២៧ឆ្នាំ
ប្រាស៊ីលីយ៉ា ៖ ប្រជាជនប្រេស៊ីលបានអបអរសាទរ ខណៈដែលអតីតប្រធានាធិបតី លោក បល់សូណារ៉ូ ត្រូវបានកាត់ទោស ឱ្យជាប់គុក ២៧ឆ្នាំ ជុំវិញការធ្វើរដ្ឋប្រហារ។ ប្រជាជនក្នុងទីក្រុង ប្រាស៊ីលីយ៉ា កាលពីថ្ងៃទី១១ ខែកញ្ញា បានអបអរការសម្រេច របស់តុលាការកំពូល ក្នុងការកាត់ទោសអតីតប្រធានាធិបតី លោក Jair Bolsonaro ឱ្យជាប់គុក ២៧ ឆ្នាំ ពីបទរៀបចំផែនការធ្វើរដ្ឋប្រហារ។ នៅទូទាំងប្រទេស ប្រជាជនប្រេស៊ីលបានតាមដានដាន ដំណើរការនីតិវិធី នៅលើទូរទស្សន៍ និង ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងនោះ បានផ្ទុះការអបអរសាទរ បន្ទាប់ពីលោក ត្រូវបានកាត់ទោស។ អ្នកអបអរម្នាក់ ប្រកបរបរ ជាអ្នកបកប្រែ ឈ្មោះ Virgilio Soares អាយុ ៤៦ឆ្នាំ បាននិយាយថា «បន្ទាប់ពីការរង់ចាំជាយូរ នៅទីបំផុត បុគ្គល ដែលគួរឱ្យស្អប់ខ្ពើម រូបនេះ នឹងត្រូវបញ្ជូនទៅពន្ធនាគារ» ។ លោក Bolsonaro គឺជាអតីតប្រធានាធិបតីប្រេស៊ីល ទីបួន ដែលត្រូវបានកាត់ទោស…
-

ប៉ូឡូញចាប់ដៃអ៊ុយក្រែនអភិវឌ្ឍន៍ប្រព័ន្ធប្រឆាំងដ្រូន ក្នុងពេលតានតឹងជាមួយរុស្ស៊ី
វ៉ាសូវី ៖ ប្រទេស ប៉ូឡូញ បានប្តេជ្ញាសហការ ជាមួយអ៊ុយក្រែន លើការអភិវឌ្ឍប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក ក្នុងពេលមានភាពតានតឹង ជាមួយរុស្ស៊ី។ នាយករដ្ឋមន្ត្រី ប៉ូឡូញ លោក Donald Tusk មានប្រសាសន៍ កាលពីថ្ងៃទី១១ ខែកញ្ញា ថា ប្រទេសប៉ូឡូញ នឹងសហការ ជាមួយអ៊ុយក្រែន លើប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក បន្ទាប់ពីការចោទប្រកាន់ របស់ទីក្រុងវ៉ាសូវី ថា ទីក្រុងម៉ូស្គូ បានបើកការវាយឆ្មក់ ដោយយន្តហោះគ្មានមនុស្សបើក នៅលើទឹកដី របស់ខ្លួន។ លោកTusk បន្ថែមថា «ប្រព័ន្ធរបស់អ៊ុយក្រែន គឺល្អបំផុត នៅក្នុងវិស័យនេះ»។ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានព្រមាន កាលពីថ្ងៃពុធថា ការវាយឆ្មក់ដោយយន្តហោះគ្មានមនុស្សបើក បានបង្ហាញពីការកើនឡើងនៃភាពតានតឹង ដែលមិនធ្លាប់មានពីមុនមក ជាមួយរុស្ស៊ី។ លោក Tusk បានអំពាវនាវ ឲ្យមានកិច្ចប្រជុំ របស់អង្គការ NATO ដោយលើកយក មាត្រាទី៤ នៃសម្ព័ន្ធយោធាអន្តរជាតិ ទាំងនេះ…
-

បារាំងបញ្ជូនយន្តហោះចម្បាំងទៅការពារប៉ូឡូញ បន្ទាប់ពីរុស្ស៊ីបំពានដែនអាកាស
ប៉ារីស៖ បារាំងបានសម្រេចបញ្ជូនយន្តហោះចម្បាំង Rafale ចំនួន៣គ្រឿង ទៅការពារប្រទេសប៉ូឡូញ បន្ទាប់ពីប៉ូឡូញ បានចោទថា រុស្ស៊ី បានបញ្ជូនយន្តហោះគ្មានមនុស្សបើក ចូលទៅបំពានលើដែនអាកាស របស់ខ្លួន។ លោកប្រធានាធិបតី Emmanuel Macron បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញាថា ការដាក់ពង្រាយនេះ មានគោលបំណងការពារ «ផ្នែកខាងកើតរបស់អឺរ៉ុប» ជាមួយនឹងសម្ព័ន្ធមិត្ត ណាតូ ហើយ ក៏ធ្វើឡើង បន្ទាប់ពីមានការលុកលុយ ពីសំណាក់យន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី ដែលហោះចូលដែនអាកាស របស់ប៉ូឡូញ។ លោក Macron ដែលកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងការទូត ជាអន្តរជាតិ ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី លើអ៊ុយក្រែន បានសង្កត់ធ្ងន់ថា «យើងនឹងមិនចុះចាញ់នឹងការបំភិតបំភ័យ របស់រុស្ស៊ីទេ» ។ លោក Macron បានអះអាងទៀតថា លោកបានប្រាប់ដំណឹងនេះ ទៅកាន់ នាយករដ្ឋមន្រ្តីប៉ូឡូញ រួចហើយ ហើយក៏បានពិភាក្សារឿងនេះ ជាមួយអគ្គលេខាធិការអង្គការណាតូ និង នាយករដ្ឋមន្ត្រីអង់គ្លេស ដែលពាក់ព័ន្ធនឹងការ ការពារផ្នែកខាងកើត របស់ប្រទេសប៉ូឡូញ ផងដែរ។…
-

នាយករដ្ឋមន្ត្រីកាតាហោះទៅជួបលោក ត្រាំ ក្រោយអ៊ីស្រាអែលវាយក្រុងដូហា
ដូហា ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងទទួលជួបជាមួយនាយករដ្ឋមន្ត្រីកាតា បន្ទាប់ពីរដ្ឋធានីដូហា របស់ប្រទេសមួយនេះ ត្រូវបានអ៊ីស្រាអែលវាយប្រហារ ដ៏ភ្ញាក់ផ្អើល។ សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្ត្រីកាតា នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីការវាយប្រហារ របស់អ៊ីស្រាអែល ទៅលើក្រុមហាម៉ាស់ នៅប្រទេសកាតា។ លោក Trump និងបេសកជនពិសេស របស់លោក គឺ លោក Steve Witkoff នឹងទទួលទានអាហារពេលល្ងាច ជាមួយនាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman Al Thani នេះបើតាមសេចក្តីថ្លែងការណ៍ខ្លីមួយ របស់សេតវិមាន។ គួររម្លឹកថា មនុស្ស ៦នាក់បានស្លាប់ រួមទាំង កូនប្រុសរបស់កំពូលអ្នកចរចា ក្រុមហាម៉ាស់ និង មន្ត្រីសន្តិសុខកាតាម្នាក់ នៅក្នុងការវាយប្រហារ តាមអាកាស មិនធ្លាប់មាន ពីមុនមក ដែលបានគម្រាមកំហែង ដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលសង្គ្រាម នៅហ្គាហ្សា។…
-

លោក Trump ជំរុញឱ្យឆ្លើយតបដោយសន្តិវិធីចំពោះឃាតកម្មលើលោក Charlie Kirk
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យអ្នកគាំទ្រឆ្លើយតបដោយសន្តិវិធី ចំពោះឃាតកម្មលើអ្នកធ្វើយុទ្ធនាការស្តាំនិយម លោក Charlie Kirk ខណៈឃាតករបានបន្តគេចវេសពីការតាមប្រមាញ់ជាង ២៤ម៉ោងកន្លងទៅនេះ បន្ទាប់ពីការបាញ់ប្រហារ។ លោកប្រធានាធិបតី Trump ដែលភ្លាមៗបន្ទាប់ពីការបាញ់ប្រហារនោះ បានសន្យាទាំងខឹងសម្បារថា នឹងឆ្លើយតបយ៉ាងទូលំទូលាយប្រឆាំងនឹង «ក្រុមឆ្វេងនិយមជ្រុល» ហើយបានប្រាប់អ្នកសារព័ត៌មានថា លោក Kirk គឺជា «អ្នកតស៊ូមតិអហិង្សា»។ ហើយនោះជាវិធីដែលលោកចង់ឱ្យប្រជាជនឆ្លើយតប។ លោក Kirk វ័យ៣១ឆ្នាំ ជាបុគ្គលដ៏លេចធ្លោមួយរូបនៅខាងស្ដាំនិយមគណបក្សសាធារណរដ្ឋ និង ជាអ្នកដែលបានជំរុញឱ្យមានការកើនឡើងនូវការគាំទ្ររបស់យុវជនចំពោះលោកប្រធានាធិបតី Trump ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ពេលកំពុងនិយាយទៅកាន់ហ្វូងមនុស្សយ៉ាងច្រើននៅសាកលវិទ្យាល័យ Utah Valley កាលពីថ្ងៃពុធសប្តាហ៍នេះ។ អាជ្ញាធរនិយាយថា គិតមកទល់ពេលនេះ ខ្មាន់កាំភ្លើងនៅតែមានសេរីភាព។ មន្ត្រីអនុវត្តច្បាប់រដ្ឋ Utah បានបង្ហោះនៅលើបណ្តាញសង្គមថា បច្ចុប្បន្នបញ្ហាឈានមុខជាច្រើនកំពុងត្រូវបានស៊ើបអង្កេត ប៉ុន្តែគ្មានជនសង្ស័យណាម្នាក់ត្រូវបានចាប់បញ្ជូនទៅក្នុងមន្ទីរឃុំឃាំងនៅឡើយទេ។ ភ្នាក់ងារពិសេសរបស់ FBI លោក Robert Bohls បាននិយាយថា យើងកំពុងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលយើងអាចធ្វើបាន ដើម្បីស្វែងរកខ្មាន់កាំភ្លើង…