Author: Dol Pheakdey
-

សិង្ហបុរី បានចាត់បារីអេឡិចត្រូនិក ក្នុងបញ្ជីគ្រឿងញៀនថ្នាក់C
(ភ្នំពេញ)៖ ប្រទេសសិង្ហបុរីបានចាត់បញ្ចូលបារីអេឡិចត្រូនិក ក្នុងបញ្ជីគ្រឿងញៀនថ្នាក់ C និងដាក់បន្ថែមពិន័យធ្ងន់ធ្ងរជាងមុន ចំពោះអ្នកនាំចូលនិងចែកចាយ និងអ្នកប្រើប្រាស់។ ប្រទេសនេះក៏បានបង្កើតយន្តការតាមដានការប្រើប្រាស់បារីអេឡិចត្រូនិក នៅតាមគ្រឹះស្ថានសិក្សា ដោយមានការដាក់ពិន័យចំពោះសិស្ស និស្សិតដែលនៅតែបន្តជក់បារីអេឡិចត្រូនិក។ ចំពោះមន្ត្រីរាជការនិងកងកម្លាំង ដែលរកឃើញជាប់ពាក់ព័ន្ធការប្រើប្រាស់ ការកាន់កាប់ ឬចែកចាយបារីអេឡិចត្រូនិក នឹងត្រូវទទួលពិន័យរួមមានការទម្លាក់ឋានៈនិងបណ្តេញចេញ បន្ថែមលើការពិន័យជាប្រាក់។ នៅកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញសេចក្ដីណែនាំហាមឃាត់ការនាំចូល ការធ្វើអាជីវកម្ម ការចែកចាយលក់ និង ការប្រើប្រាស់បារីអេឡិចត្រូនិក ផលិតផល XTP និងស៊ីស្សា។ ដើម្បីការពារមូលធនមនុស្សរបស់កម្ពុជា ពីការបំផ្លាញទាំងសតិបញ្ញា និងកាយសម្បទាដោយផលិតផលទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា គួរមានគតិយុត្តនិងយន្តការរឹងមាំ ដែលមានអំណាចលើការហាមឃាត់ ការនាំចូល និងការចែកចាយលក់បារីអេឡិចត្រូនិក និងផលិតផល XTP ។ លោកវេជ្ជ. មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា សំដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីកាលពីពេលថ្មី បដិសេធច្រានចោលការវិនិយោគលើបារីអេឡិចត្រូនិកនេះ។ ការជក់បារីអេឡិចត្រូនិក និងផលិតផល XTP បណ្ដាលឲ្យញៀននិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខួរក្បាលរបស់កុមារនិងយុវជន ធ្វើឲ្យមានរបួសសូតធ្ងន់ធ្ងរ និងប៉ះពាល់ សរីរាង្គដទៃទៀត ៕
-

អ៊ុយក្រែនវាយប្រហាររថភ្លើងរុស្ស៊ី ស្លាប់មនុស្ស៣នាក់
កៀវ ៖ អ៊ុយក្រែនបានអះអាងថា ខ្លួនបានវាយប្រហារ រថភ្លើងពីរគ្រឿង នៅក្នុងប្រទសរុស្ស៊ី បណ្តាលឲ្យស្លាប់ មនុស្ស៣នាក់ កាលពីចុងសប្តាហ៍។ ប្រភពយោធាអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ បាននិយាយថា កងកម្លាំងរបស់ប្រទេសនេះ ទទួលខុសត្រូវចំពោះការវាយប្រហារ ចំនួនពីរលើក លើផ្លូវដែក ក្នុងប្រទេសរុស្ស៊ី។ អភិបាលខេត្ត Oryol Oblast លោក Andrei Klychkov បាននិយាយថា ឧបករណ៍បំផ្ទុះមួយ បានបំផ្ទុះ នៅលើកំណាត់ផ្លូវដែក ក្នុងខេត្ត ភាគខាងលិច កាលពីល្ងាចថ្ងៃសៅរ៍ បណ្តាលឲ្យមន្ត្រីឆ្មាំជាតិរុស្ស៊ី បីនាក់ ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត។ អភិបាលតំបន់ Leningrad Oblast លោក Alexander Drozdenko បាននិយាយ នៅលើ Telegram នៅព្រឹកថ្ងៃអាទិត្យថា តំបន់ ភាគខាងលិចរបស់ប្រទេសរុស្ស៊ី មួយនេះ ក៏មានករណីរថភ្លើងបើកធ្លាក់ផ្លូវ ដោយឧប្បតិ្តហេតុនេះ បានបណ្តាលឱ្យអ្នកបើកបររថភ្លើងម្នាក់ បានស្លាប់ និងរំខានដល់ចរាចរណ៍ផ្លូវដែក។ ប្រភពមួយ នៅក្នុងទីភ្នាក់ងារស៊ើបការណ៍យោធា របស់ប្រទេសអ៊ុយក្រែន…
-

អ៊ីរ៉ង់ឲ្យប្រទេសមូស្លីមឈប់ទាក់ទងអ៊ីស្រាអែល
ដូហា ៖ ប្រធានាធិបតី ប្រទេសអ៊ីរ៉ង់ បានជំរុញឱ្យបណ្តាប្រទេសមូស្លីម កាត់ផ្តាច់ទំនាក់ទំនង ជាមួយអ៊ីស្រាអែល នៅមុនកិច្ចប្រជុំកំពូលមួយ នៅប្រទេសកាតា។ នៅថ្ងៃចន្ទ ទី១៥ ខែកញ្ញានេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានជំរុញឱ្យបណ្តាប្រទេសមូស្លីម កាត់ផ្តាច់ទំនាក់ទំនង ជាមួយអ៊ីស្រាអែល មុនពេលកិច្ចប្រជុំកំពូលមួយ ឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល ដែលមិនធ្លាប់មានពីមុនមក លើសមាជិកក្រុមហាម៉ាស់ នៅក្នុងប្រទេសកាតា។ លោក Pezeshkian បាននិយាយ មុនពេលចេញដំណើរ ទៅកាន់ទីក្រុង Doha ដោយបន្ថែមថា លោកសង្ឃឹមថា កិច្ចប្រជុំកំពូលនេះនឹង “ឈានដល់ការសន្និដ្ឋាន” លើវិធានការប្រឆាំងនឹងអ៊ីស្រាអែល ដែលថា «វាអាចទៅរួចដែល ប្រទេសឥស្លាម កាត់ផ្តាច់ទំនាក់ទំនងរបស់ពួកគេ ជាមួយរបប ក្លែងក្លាយនេះ ហើយរក្សាបាននូវការរួបរួម និងភាពស្អិតរមួត តាមដែលអាចធ្វើទៅបាន»។ គួររម្លឹកថា កាលពីថ្ងៃអង្គារ សប្តាហ៍មុន អ៊ីស្រាអែល បានវាយប្រហារលើប្រទេសកាតា សម្លាប់មនុស្ស ៦នាក់ ដោយអះអាងថា តាមកំចាត់មេដឹកនាំក្រុមហាម៉ាស ជាក្រុមសកម្មប្រយុទ្ធ ដែលអ៊ីស្រាលប្តេជ្ញាកម្ទេច…
-

រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ីសង្គ្រោះបឋមអ្នកជំងឺ នៅលើយន្តហោះ
ហាណូយ ៖ រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ីបានជួយសង្គ្រោះបឋមអ្នកដំណើរ នៅលើយន្តហោះ ពេលហោះហើរជាមួយគ្នា ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម។ ទីភ្នាក់ងារព័ត៌មាន VN Express បានចុះផ្សាយ នៅថ្ងៃទី១៥ ខែកញ្ញានេះ ថា លោករដ្ឋមន្ត្រី Mikhail Murashko ស្ថិតក្នុងចំណោម ក្រុមអ្នកដែលបានផ្តល់ជំនួយដំបូងដល់អ្នកដំណើរម្នាក់ ដែលមានបញ្ហាលើសឈាម នៅលើជើងហោះហើរ ពីទីក្រុងមូស្គូ ទៅកាន់ទីក្រុងហាណូយ ដោយធ្វើការរួម ជាមួយនឹងគណៈប្រតិភូវេជ្ជបណ្ឌិត និងបុគ្គលិក ក្នុងយន្តហោះ។ អ្នកដំណើរ ជាបុរស អាយុ៥៥ឆ្នាំ នៅលើជើងហោះហើរ VN62 របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអ៊ែរឡាញ កាលពីថ្ងៃទី១១ ខែកញ្ញា មានរោគសញ្ញាវិលមុខ និងអស់កម្លាំង ប្រហែល២ ម៉ោង បន្ទាប់ពីការហោះហើរ។ អ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍បានប្រាប់ VnExpress ថា វេជ្ជបណ្ឌិតចំនួន ៤រូប មកពីគណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងសុខាភិបាលរុស្ស៊ី ដែលស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម បានឆ្លើយតបនឹងការអំពាវនាវ ស្វែងរកជំនួយសង្គ្រោះបឋម ដោយធ្វើការជាមួយក្រុមការងារ លើយន្តហោះ ដើម្បីពិនិត្យ ពិគ្រោះ និងផ្តល់ការថែទាំសុខភាពភ្លាមៗ…
-

សម្តេចតេជោ៖ មិនថា ឯកឧត្តម ថាក់ ស៉ីន ឬលោកជំទាវ យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៉ីណាមួយនៅកម្ពុជានោះទេ។
សម្តេចតេជោ៖ ខ្ញុំទើបឃើញសារព័ត៌មានចុះផ្សាយថា ឯកឧត្តម ថាក់ ស៉ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះ។ ទោះខ្ញុំនិងឯកឧត្តម ថាក់ ស៉ីន មានបញ្ហាជាមួយគ្នាក៏ដោយ ក៏ខ្ញុំត្រូវមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់ ឯកឧត្តម ថាក់ ស៉ីន ផងដែរ។ មិនថា ឯកឧត្តម ថាក់ ស៉ីន ឬលោកជំទាវ យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៉ីណាមួយនៅកម្ពុជានោះទេ។ ពេលឯកឧត្តម ថាក់ ស៉ីន ឬ យ៉ីង ឡាក់ មកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់បង្ហាញថា ថាក់ ស៉ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ។ ខ្ញុំគួរបញ្ជាក់បន្ថែមថា ឯកឧត្តម ថាក់ ស៉ីន និងខ្ញុំមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គល ឬគ្រួសារនោះទេ។ ប្រសិនព័ត៌មានបែបនេះចេញពីកម្ពុជា ខ្ញុំស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ដែលជាតិសាសន៍របស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហក ភូតភរមួលបង្កាច់ ប្រឌិតរឿងខុសការពិត។ ប្រសិនបើរឿងនេះចេញពីប្រទេសថៃ ត្រូវទុកឲ្យអាជ្ញាធរថៃដោះស្រាយ៕ I have just seen a news report…
-

ឯកឧត្តម ហ៊ុន ម៉ានី ៖ ក្រោយពីបានជួបជុំគ្នាជាមួយថ្នាក់ដឹកនាំ ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក្នុងឱកាសពិធីកាន់បិណ្ឌទី៨ ខ្ញុំត្រូវធ្វើដំណើរទៅកាន់ខេត្តព្រះវិហារបន្តទៀត
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុនម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងាសាធារណៈ បានថ្លែង លើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសបុកថា សម្រាប់ខេត្តព្រះវិហារ ទោះបីស្ថានភាពក្រោយបទឈប់បាញ់មានភាពស្ងប់ស្ងៀមក្តី ប៉ុន្តែបងប្អូនពុកម៉ែដែលជាជនភៀសសឹក មិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញនៅឡើយ ហើយដូចគ្នា ចង្ហាន់ដែលពុទ្ធបរិស័ទ ដែលធ្លាប់បានទៅប្រគេនក៏ទទួលរងផលប៉ះពាល់ ដូចនេះហើយ នៅក្នុងបេសកកម្មទៅខេត្តព្រះវិហារ នឹងមានរៀបចំកម្មវិធីមួយចំនួននៅថ្ងៃទី ១៦-១៧ ខែកញ្ញា ឆ្នាំ២០២៥។ កម្មវិធីទី១ ពិធីដាក់បិណ្ឌទី៩រួមគ្នា សម្រាប់វត្តចំនួន ២៦ ដែលនៅក្នុងតំបន់ដែលប៉ះពាល់ដោយស្ថានការព្រំដែនក្នុងខេត្តព្រះវិហារក្នុងនោះក៏មានវត្តកែវសិក្ខាគិរីស្វារៈផងដែរ។ ពិធីដាក់បិណ្ឌនេះនឹងប្រព្រឹត្តទៅនៅ វត្តទួលអណ្ដែត។ កម្មវិធីនេះជាការផ្តួចផ្តើមគំនិតរួមគ្នា របស់ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ការ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ក្រុមបាល់ទាត់ Vlogger All Star ក្រុមបាល់ទាត់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមបាល់ទាត់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA)។ កម្មវិធីទី២ ជាការរៀបចំការប្រដាល់ “អារាមគុនខ្មែរ” ជូនពុកម៉ែបងប្អូននិងក្មួយៗនៅ វត្តពោធិ៍ ៥០០០ ដើម្បីបង្កើតបរិយាកាសសម្រាប់ពួកគាត់ ដែលគ្រួសារខ្លះបានចាកចេញពីផ្ទះ សម្បែងរបស់គាត់ តាំងពីដើមខែមិថុនា រហូតមកដល់ពេលបច្ចុប្បន្ន។ កម្មវិធីនេះជាការសហការ របស់យើងខ្ញុំដែលមានការចូលរួមពី ក្រុមការងាររបស់ខ្ញុំ…
-

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនឱ្យប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
ភ្នំពេញ៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានលើកឡើងអំពីការវិវត្តចុងក្រោយនៃស្ថានភាពជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ និងសម្តែងនូវការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលប្រកាន់ជំហររក្សានូវភាពអត់ធ្មត់ជាទីបំផុត ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមបទឈប់បាញ់ ព្រមទាំង ប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមផ្លូវការទូត និងស្របតាមច្បាប់អន្តរជាតិ ព្រមទាំងបានលើកទឹកចិត្តឱ្យអ្នកចូលរួមបន្តគាំទ្រ និងជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃ និងសមត្ថភាពរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដឹ និងដើម្បីផលប្រយោជន៍ប្រទេសកម្ពុជា។ ការលើកឡើងរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្នុងពិធីអបអរសាទរបុណ្យភ្ជុំបិណ្ឌ ព្រមទាំងពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដល់វីរៈកងទ័ព ដែលបានពលីជិវិតក្នុងបុព្វហេតុការពារបូរណភាពដែនដីកម្ពុជា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់។ ក្រោយចប់កម្មវិធីសាសនា ទាំងព្រះសង្ឃ និងបងប្អូនអ្នកចូលរួមទាំងអស់បានរួមគ្នាច្រៀងចម្រៀងស្នេហាជាតិចំនួន៣បទ ដើម្បីលើកទឹកចិត្តបន្ថែមទៀតដល់វីរ:កងទ័ពកម្ពុជា ដោយទឹកចិត្តសាមគ្គីគ្នាជាធ្លុងមួយ និងខ្មែរស្រឡាញ់ខ្មែរ ដើម្បីបង្ហាញពីការដឹងគុណ និងការមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ធំធេងរបស់វីរ:កងទ័ពពលី ដែលបានធ្វើពលិកម្មបូជាឈាមស្រស់ សាច់ស្រស់របស់ខ្លួនក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា៕
-

ចំនួនអ្នកស្លាប់ក្នុងការតវ៉ានៅនេប៉ាល់ កើនឡើងជាង៧០នាក់ ខណៈពលរដ្ឋត្រេកអរក្រោយស្ថានភាពស្ងប់ស្ងាត់ឡើងវិញ
ក្រសួងសុខាភិបាលនេប៉ាល់បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមអាជ្ញាធរនៅក្នុងប្រទេសនេប៉ាល់បានបង្កើនចំនួនអ្នកស្លាប់ពីភាពចលាចលកាលពីសប្តាហ៍មុន ដល់៧២ នាក់ ខណៈក្រុមអ្នកស្វែងរកបានយកសាកសពចេញពីការិយាល័យរដ្ឋាភិបាល លំនៅឋាន និងអគារផ្សេងទៀត ដែលត្រូវបានភ្លើងឆេះក្នុងអំឡុងពេលការតវ៉ាប្រឆាំងអំពើពុករលួយ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋនេប៉ាល់បានបង្ហាញអារម្មណ៍ត្រេកអរ ដែលស្ថានភាពបានស្ងប់ស្ងាត់ឡើងវិញ ហើយជីវិតប្រចាំរបស់ពួកគេបានវិលត្រឡប់មកសភាពធម្មតាវិញ ប៉ុន្មានថ្ងៃក្រោយរដ្ឋធានី Kathmanduត្រូវបានគ្របដណ្ដប់ដោយ ភ្នក់ភ្លើង និងការតវ៉ាដ៏ហិង្សា។ ក្នុងការផ្ទុះឡើងនៃអំពើហិង្សានយោបាយដ៏សាហាវបំផុតនៅនេប៉ាល់ អស់ជាច្រើនទស្សវត្សរ៍មកនេះ ជនជាតិនេប៉ាល់ភាគច្រើនជាមនុស្សវ័យក្មេង បានចេញតវ៉ាតាមផ្លូវក្នុងរដ្ឋធានី និងទីក្រុងផ្សេងទៀតកាលពីដើមសប្តាហ៍មុន ដែលជំរុញឱ្យនាយករដ្ឋមន្ត្រី លោក Sharma Oli លាលែងពីតំណែង។ កងកម្លាំងសន្តិសុខបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកក្រុមបាតុករ ដែលខ្លះបានដុតបំផ្លាញអគាររដ្ឋ រួមទាំងតុលាការកំពូល សភា ប៉ុស្តិ៍នគរបាល គេហដ្ឋានរបស់ក្រុមអ្នកនយោបាយ និងអាជីវកម្មឯកជន។ អ្នកនាំពាក្យក្រសួងសុខាភិបាលលោក Prakash Budathoki បាននិយាយថា សាកសពមនុស្សជាច្រើនដែលបានស្លាប់នៅក្នុងផ្សារទំនើប ផ្ទះ និងអគារផ្សេងទៀតដែលត្រូវបានដុត ឬវាយប្រហារ ឥឡូវនេះត្រូវបានរកឃើញហើយ។ ចំនួនអ្នកស្លាប់កាលពីសប្ដាហ៍មុនត្រូវបានកត់ត្រាដោយក្រសួងនេះ និងធ្វើបច្ចុប្បន្នភាពគិតត្រឹមថ្ងៃសៅរ៍ មានចំនួន៥១នាក់។ ទិន្នន័យចុងក្រោយបំផុតបានបង្ហាញកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស ២.១១៣នាក់បានរងរបួស និង ៧២នាក់ បានស្លាប់ នៅក្នុងអំពើហិង្សានោះ៕
-

ទីក្រុងប៉េកាំង រិះគន់ហ្វីលីពីនចំពោះការធ្វើសមយុទ្ធជាមួយអាមេរិក និងជប៉ុន នៅសមុទ្រចិនខាងត្បូង
សារព័ត៌មានរដ្ឋចិន ស៊ីនហួ បានរាយការណ៍ថា ទីក្រុងប៉េកាំង បានរិះគន់ហ្វីលីពីនកាលពីថ្ងៃអាទិត្យសម្រាប់ការធ្វើសមយុទ្ធដែនសមុទ្រជាមួយសហរដ្ឋអាមេរិក និងជប៉ុន ក្នុងដែនទឹកមានការប្រកួតប្រជែងក្នុងសមុទ្រចិនខាងត្បូង ។ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានរៀបចំសកម្មភាពសហប្រតិបត្តិការលើសមុទ្រពហុភាគីលើកទី ១១ ជាមួយបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក និងកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ជប៉ុនរហូតដល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍។ ហ្វីលីពីន សហរដ្ឋអាមេរិក និងជប៉ុន បានបញ្ចប់សមយុទ្ធដែនសមុទ្ររួមគ្នាមួយទៀតនៅសមុទ្រហ្វីលីពីនខាងលិច (WPS) ដោយបញ្ជាក់ជាថ្មីអំពីកិច្ចសហប្រតិបត្តិការការពារជាតិ ខណៈដែលភាពតានតឹងកើនឡើងជុំវិញវិធានការរបស់ចិនក្នុងការរឹតបន្តឹងការក្តាប់របស់ខ្លួនលើដែនទឹកដែលមានជម្លោះនោះ។ សេចក្តីថ្លែងការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X បាននិយាយថា សមយុទ្ធនេះ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់ហ្វីលីពីនក្នុងការការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន និងការលើកកម្ពស់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់។ ជាការឆ្លើយតបទៅនឹងសមយុទ្ធនេះ ទីក្រុងប៉េកាំង បាននិយាយថា បញ្ជាការភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានល្បាតនៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍។ លោក Tian Junli អ្នកនាំពាក្យរបស់បញ្ជាការនេះ បាននិយាយថា ហ្វីលីពីនបានឃុបឃិតជាមួយប្រទេសក្រៅតំបន់សម្រាប់អ្វីដែលគេហៅថា “ការល្បាតរួមគ្នា” ផ្សព្វផ្សាយ “ការអះអាងខុសច្បាប់” អំពីសមុទ្រចិនខាងត្បូង និងធ្វើឱ្យប៉ះពាល់ដល់ សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់៕
-

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការធនាគារជាតិនៃកម្ពុជា ទទួលកាន់បិណ្ឌវេនទី៧ នៅវត្តបុទមវតី ឧទ្ទិសកុសល ជូនបុព្វការីជន និងវីរយុទ្ធជនពលីក្នុងបុព្វហេតុជាតិ
(ភ្នំពេញ)៖ លោកជំទាវ ខៀវ ស៊ីណា និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការធនាគារជាតិនៃកម្ពុជា បានទទួលកាន់បិណ្ឌវេនទី៧ ចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃ គង់នៅវត្តបទុមវតី រាជធានីភ្នំពេញ នៅថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២៥ ។ ពិធីបុណ្យកាន់បិណ្ឌនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងទំនុកបម្រុង និងចាត់ចែងចង្ហាន់ និងបច្ច័យ ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា និងឧទ្ទិសមហាកុសលផលបុណ្យដល់ដួងវិញ្ញាណខន្ធ ឯកឧត្តម ជា ចាន់តូ អតីតទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងបុព្វការីជនទាំងឡាយមានមាតាបិតាជីដូនជីតា យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិនិងសាសនា ជាពិសេស ចំពោះវិរៈយុទ្ធជនដែលបានពលីជីវិតលើកិច្ចការការពាទឹកដី នៃការប៉ះទង្គិចពីជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ ក៏ដូចជាចូលរួមចំណែករឹតចំណងសាមគ្គីភាព និងលើកតម្កើងព្រះពុទ្ធសាសនាឱ្យបានរុងរឿងអស់កាលជាអង្វែងតទៅ ។ ម្យ៉ាងទៀត គឺការជូនពរដល់វិរះយុទ្ធជនកំពុងសម្រាកព្យាបាល ឱ្យបានឆាប់ជាសះស្បើយ និងមានសុខភាពល្អបរិបូរណ៍ ប្រកបដោយ កំលាំងរឹងមាំ ខ្លាំងក្លា ដើម្បីបន្តបំពេញភារកិច្ចដ៏ឧត្ដង្គឧត្ដមជូនជាតិមាតុភូមិ ព្រមទាំងបានបួងសួងសូមឲ្យមនុញ្ញផលកើត ចេញពីបុណ្យផ្ដល់នូវសេចក្ដីសុខចម្រុងចម្រើន ដល់ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាគ្រប់លំដាប់ថ្នាក់ ។…