Author: Dol Pheakdey

  • ប៉ូឡូញថា ខ្លួនខិតជិតជម្លោះបើកចំហបំផុតជាមួយរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ

    ប៉ូឡូញថា ខ្លួនខិតជិតជម្លោះបើកចំហបំផុតជាមួយរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ

    វ៉ាសូវី ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយក្នុងថ្ងៃពុធថា ប្រទេសប៉ូឡូញបានខិតទៅជិតជម្លោះបើកចំហបំផុតជាមួយរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទី២ ក្រោយរដ្ឋសមាជិកណាតូមួយនេះ បានបាញ់ទម្លាក់យន្តហោះដ្រូនរបស់រុស្ស៊ី ដែលហោះនៅលើទឹកដីរបស់ប្រទេសខ្លួន នេះបើតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ។ នាយករដ្ឋមន្ត្រីប៉ូឡូញរូបនេះ បានប្រាប់សភាថា មានការទន្រ្ទានចំនួន ១៩លើកចូលទៅក្នុងដែនអាកាសប៉ូឡូញ ក្នុងពេលពេញមួយយប់។ ការលុកលុយនេះបានបង្កើនភាពតានតឹងដែលកំពុងតែក្ដៅគគុករួចទៅហើយ បន្ទាប់ពីឧប្បត្តិហេតុយន្តហោះដ្រូនបែបនេះកាលពីមុន។ លោក Tusk និយាយថា ប៉ូឡូញបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ៣គ្រឿងរួចហើយ ហើយក៏ប្រហែលជាបានបាញ់ទម្លាក់យន្តហោះដ្រូនគ្រឿងទី៤ផងដែរ។ លោកថា ស្ថានភាពនេះបាននាំឱ្យប៉ូឡូញខិតទៅជិតជម្លោះបើកចំហបំផុតជាមួយរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃប៉ូឡូញ លោកស្រី Karolina Galecka និយាយថា ប៉ូឡូញបានតាមដានឃើញយន្តហោះដ្រូនចំនួន ៧គ្រឿង និងកម្ទេចកម្ទីពីមីស៊ីលមួយគ្រាប់។ អភិបាលក្រុងក្នុងតំបន់បានប្រាប់ទូរទស្សន៍រដ្ឋ TVP Info ថា យន្តហោះដ្រូន ឬវត្ថុស្រដៀងគ្នានេះ បានវាយប្រហារអគារលំនៅដ្ឋានមួយកន្លែងនៅតំបន់ Wyryki ភាគខាងកើតប៉ូឡូញ ប៉ុន្តែពុំមាននរណាម្នាក់រងរបួសនោះទេ។ ទោះបីជាយ៉ាងណា ភាគីរុស្ស៊ីបានបដិសេធទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ ដោយអ្នកការទូតជាន់ខ្ពស់មួយរូបនៅប្រទេសប៉ូឡូញ បាននិយាយថា យន្តហោះដ្រូនទាំងនោះបានហោះចេញពីប្រទេសអ៊ុយក្រែន។ ទន្ទឹមគ្នា ក្រសួងការពារជាតិរុស្ស៊ីក៏បានប្រកាសដែរថា…

  • លោក Lee Jae-myung ព្រមានថា ការចាប់ពលករកូរ៉េខាងត្បូង អាចប៉ះពាល់ការវិនិយោគនៅអាមេរិក

    លោក Lee Jae-myung ព្រមានថា ការចាប់ពលករកូរ៉េខាងត្បូង អាចប៉ះពាល់ការវិនិយោគនៅអាមេរិក

    សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយឆ្មក់ចាប់ជនអន្តោប្រវេសន៍ដ៏ធំមួយនៅក្នុងទីតាំងរោងចក្រ Hyundai-LG គឺជារឿង “ដ៏គួរឱ្យភ្ញាក់ផ្អើល” ដោយលោកព្រមានថា វាអាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគរបស់កូរ៉េខាងត្បូងនៅអាមេរិកនាពេលអនាគត។ លោកប្រធានាធិបតី Lee បានរិះគន់ធ្ងន់ៗនូវអ្វីដែលលោកហៅថា ការវាយឆ្មក់លើ “ភាពខុសគ្នានៃវប្បធម៌” ដោយលោកចង់សំដៅថា នៅក្នុងប្រទេសកូរ៉េខាងត្បូង ការរំលោភលើទិដ្ឋាការតិចតួចដោយជនជាតិអាមេរិកមិនត្រូវបានគេមើលឃើញថា ជា “បញ្ហាធ្ងន់ធ្ងរ” នោះទេ។ លោកថា បន្ទាប់ពីអាមេរិកចាប់ឃុំខ្លួនពលកររាប់រយនាក់ ទាំងដែលក្រុមហ៊ុនកូរ៉េខាងត្បូងមិនអាចសូម្បីតែជួយ ដូច្នេះទង្វើនេះនឹងបង្កើតបានជាសំណួរ តើការបង្កើតរោងចក្រនៅអាមេរិក ត្រូវប្រឈមមុខនឹងហានិភ័យដែរទេ។ ដូចនេះ វាអាចនឹងជះឥទ្ធិពលអវិជ្ជមានដ៏ធំទៅលើការសម្រេចចិត្តវិនិយោគនាពេលអនាគតរបស់កូរ៉េខាងត្បូង ជាពិសេសនៅពេលវាយតម្លៃលើលទ្ធភាពបើកប្រតិបត្តិការផ្ទាល់នៅសហរដ្ឋអាមេរិក។ ការព្រមានរបស់លោកប្រធានាធិបតី Lee កើតឡើងបន្ទាប់ពីពលករកូរ៉េខាងត្បូងប្រហែល ៣០០នាក់ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន រួមជាមួយនឹងមនុស្ស ១៧៥នាក់ផ្សេងទៀត នៅឯទីតាំងនៃគម្រោងក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុន LG Energy Solution មានតម្លៃ ៤,៣ពាន់លានដុល្លារ ដែលជារោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនី។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា កម្មករកូរ៉េខាងត្បូងទាំងអស់ នឹងចាកចេញពីមណ្ឌលឃុំឃាំងតាមឡានក្រុង ហើយបន្តចាកចេញពីអាមេរិកតាមយន្តហោះ នៅក្នុងថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការពន្យារពេល។…

  • រុស្ស៊ី ថា អ៊ីស្រាអែលវាយប្រហារកាតា ជាការបំពានច្បាប់អន្តរជាតិ គំរាមកំហែងសន្តិភាព

    រុស្ស៊ី ថា អ៊ីស្រាអែលវាយប្រហារកាតា ជាការបំពានច្បាប់អន្តរជាតិ គំរាមកំហែងសន្តិភាព

    មូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃទី១០ ខែកញ្ញា បានអះអាងថា ការវាយប្រហារតាមអាកាស លើទីក្រុង ដូហា ប្រទេសកាតា ដែលបានសម្លាប់មនុស្ស ៦នាក់ ពីសំណាក់ប្រទេសអ៊ីស្រាអែល បានបំពានច្បាប់អន្តរជាតិ និង គំរាមកំហែង ដល់កិច្ចខិតខំប្រឹងប្រែង ស្វែងរកសន្តិភាព។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT បានឲ្យដឹងថា ទីក្រុងម៉ូស្គូបានថ្កោលទោសអ៊ីស្រាអែល ជុំវិញសកម្មភាពយោធាទាំងនេះ ដោយអះអាងថា ជាការរំលោភធម្មនុញ្ញ អង្គការសហប្រជាជាតិ។ ក្រសួងការបរទេសរុស្ស៊ីបានអះអាងថា ការវាយប្រហារនេះ បានធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីឈានទៅដល់ការដោះស្រាយ ដោយសន្តិវិធី រវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស់។ គួររម្លឹកថា អ៊ីស្រាអែលបានវាយប្រហារ លើអគារលំនៅឋានមួយកន្លែង ក្នុងរដ្ឋធានី Doha របស់ប្រទេសកាតា កាលពីថ្ងៃអង្គារ ទី៩ ខែកញ្ញា ក្នុងប្រតិបត្តិការមួយ ដែលមានយន្តហោះចម្បាំង ប្រហែល១៥គ្រឿង និងកាំជ្រួច យ៉ាងតិច ១០គ្រាប់។ ការវាយឆ្មក់បានសម្លាប់ សមាជិកក្រុមហាម៉ាស់ជាច្រើននាក់ រួមទាំងកូនប្រុស របស់មន្ត្រីជាន់ខ្ពស់ ផងដែរ។…

  • អូស្ត្រាលីស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ GBC រវាងកម្ពុជា-ថៃ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី

    អូស្ត្រាលីស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ GBC រវាងកម្ពុជា-ថៃ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី

    លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានអះអាងថា អូស្រ្តាលីបានស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មការព្រំដែនទូទៅ កម្ពុជា និងថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ប្រទេសកម្ពុជា។ តាមរយៈបណ្តាញសង្គម X នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក Derek Yip បានបញ្ជាក់ដូចនេះថា លទ្ធផលនៃកិច្ចប្រជុំនេះនឹងជួយស្តារទំនុកចិត្ត កសាងទំនុកចិត្ត និងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយដោយសន្តិវិធី និងនិរន្តរភាពចំពោះជម្លោះព្រំដែន រវាងប្រទេសកម្ពុជា និងថៃ ផងដែរ៕

  • សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលនិងផ្តល់​អំណោយជាលើកទី២ ដល់សមាជិកមូលនិធិ​ត្រីចក្រយានកម្ពុជា

    សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលនិងផ្តល់​អំណោយជាលើកទី២ ដល់សមាជិកមូលនិធិ​ត្រីចក្រយានកម្ពុជា

    ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញជួបសំណេះសំណាល​និងផ្តល់អំណោយមនុស្សធម៌ជាលើកទី២ ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ)ចំនួន ៣៨៦នាក់ ក្នុង​រាជធានីភ្នំពេញ នាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាកាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ។ ក្នុងជំនួបដ៏កក់ក្តៅពោរពេញដោយមនោសញ្ចេតនា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកនូវ​ព្រះរាជបណ្តាំសួរសុខទុក្ខពីព្រះករុណាព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ដែលមានព្រះទ័យនឹករលឹក និងគិតគូរខ្វល់ខ្វាយគ្រប់ពេលវេលា​ដល់ប្រជារាស្ដ្ររបស់លោកទាំងទ្វេនិងបានផ្ដាំផ្ញើជូនពរដល់សមាជិកនៃមូលនិធិទាំងអស់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតក៏បានរំលឹកផងដែរថា នេះជាជំនួបលើកទី២ ខណៈលើកទី១កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ។ការជួបនេះទៀតសោត ក៏ស្របនឹងថ្ងៃកាន់បិណ្ឌទី៤។ ក្នុងនាមប្រជាជនយើងគោរពយ៉ាង​ខ្ជាប់ខ្ជួន​នូវព្រះពុទ្ធសាសនា គឺតែងតែធ្វើចង្ហាន់ ព្រមទាំងទេយ្យវត្ថុ និងបច្ច័យទៅប្រគេនព្រះសង្ឃ ដែលគង់នៅតាម​បណ្ដា​វត្ដអារាមនានា ។ដូចនេះហើយអំណោយមនុស្សធម៌ ដែលបានចែកជូនលោកពូ លោកអ៊ំ លោកតានាពេលនេះ ដែលមានជា គ្រឿងឧបភោគ បរិភោគ និងបច្ច័យផង គឺអាចយកទៅធ្វើបុណ្យទានក្នុងឱកាសកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងសម្រាប់ផ្ញើជូនដល់ក្រុមគ្រួសារផងដែរ។ សូមជម្រាបថា អំណោយមនុស្សធម៌ដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានចែកជូនសមាជិក​មូលនិធិត្រី​ចក្រយានកម្ពុជា ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មីមួយកេស, ត្រីខមួយកេស,…

  • ទម្លាក់គ្រាប់រួច! អ៊ីស្រាអែល ថា កាតាត្រូវបណ្តេញភេរវករចេញពីប្រទេស

    ទម្លាក់គ្រាប់រួច! អ៊ីស្រាអែល ថា កាតាត្រូវបណ្តេញភេរវករចេញពីប្រទេស

    ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានជំរុញឱ្យប្រទេស កាតា បណ្តេញក្រុមដែលលោកអះអាងថា ជាពួកភេរវករ ចេញពីប្រទេស ឬ នាំពួកគេ ទៅកាត់ទោសទាំងអស់។ ជាការអំពាវនាវ ក្រោយពេល ដែលអ៊ីស្រាអែល ទើបបានទម្លាក់គ្រាប់បែក លើរដ្ឋធានី ដូហា។ កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតានយ៉ាហ៊ូ បានអំពាវនាវឱ្យប្រទេសកាតា បណ្តេញ ឬ កាត់ទោស “ភេរវករ” នៅលើដីរបស់ខ្លួន មួយថ្ងៃ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល សំដៅទៅលើមន្ត្រីក្រុមហាម៉ាស់ នៅក្នុងរដ្ឋធានី ដូហា របស់ប្រទេសកាតា។ នាយករដ្ឋមន្ត្រីបាននិយាយ នៅក្នុងសុន្ទរកថាមួយ ដើម្បីរំលឹកដល់ការវាយប្រហារ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអាមេរិក ថា «ខ្ញុំនិយាយ ទៅកាន់ប្រទេសកាតា និងគ្រប់ប្រទេស ដែលកាន់កាប់ភេរវករ សូមអ្នកបណ្តេញពួកគេចេញ ឬ អ្នកនាំពួកគេ ទៅកាន់កាត់ទោស នៅតុលាការយុត្តិធម៌»។ គួររម្លឹកថា មនុស្ស…

  • ហ្សេលែនស្គីថា លោកខាងលិចថា អសកម្ម ជុំវិញរុស្ស៊ីបំពានប៉ូឡូញ

    ហ្សេលែនស្គីថា លោកខាងលិចថា អសកម្ម ជុំវិញរុស្ស៊ីបំពានប៉ូឡូញ

    កៀវ ៖ លោក ហ្សេលែនស្គី មេដឹកនាំអ៊ុយក្រែន បានស្តីបន្ទោសលោកខាងលិច ថា មិនបានធ្វើសកម្មភាពឆ្លើយតប ជុំវិញការរំលោភដែនអាកាសប៉ូឡូញ ពីសំណាក់រុស្ស៊ី។ ប្រធានាធិបតី ប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា បានស្តីបន្ទោសធ្ងន់ៗ ដល់មេដឹកនាំលោកខាងលិច និង សកលលោក ចំពោះ “ការខ្វះខាត” ការឆ្លើយតប ជុំវិញការឈ្លានពានរបស់រុស្ស៊ី លើដែនអាកាសប៉ូឡូញ ជាមួយនឹងយន្តហោះគ្មានមនុស្សបើក ដែលទីក្រុង Warsaw បានបាញ់ទម្លាក់។ លោក Zelensky បាននិយាយ នៅក្នុងសុន្ទរកថា ប្រចាំថ្ងៃរបស់លោកថា “គួរតែមានសេចក្តីថ្លែងការណ៍ច្រើន ប៉ុន្តែ រហូតមកដល់ពេលនេះ មានកង្វះសកម្មភាព។ រុស្ស៊ីកំពុងសាកល្បងដែនកំណត់ នៃ អ្វីដែលអាចធ្វើទៅបាន… ពួកគេកំពុងសាកល្បងប្រតិកម្ម….ពួកគេកំពុងកត់ត្រាពីរបៀប ដែលកងកម្លាំងប្រដាប់អាវុធ នៃប្រទេសណាតូ ធ្វើសកម្មភាព»។ ការលើកឡើងនេះ បានធ្វើឡើង បន្ទាប់ពី ប៉ូឡូញ បានអះអាងថា ជិតផ្ទុះសង្គ្រាមហើយ ក្រោយពេលប្រទេសជាសមាជិក ណាតូ…

  • មន្ត្រីអ៊ីស្រាអែល៖ អ៊ីស្រាអែល នឹងសម្លាប់មេដឹកនាំក្រុមហាម៉ាសពេលក្រោយទៀត បើពួកគេរួចផុតពីការវាយប្រហារនៅកាតា

    មន្ត្រីអ៊ីស្រាអែល៖ អ៊ីស្រាអែល នឹងសម្លាប់មេដឹកនាំក្រុមហាម៉ាសពេលក្រោយទៀត បើពួកគេរួចផុតពីការវាយប្រហារនៅកាតា

    ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយបន្ទាប់ពីប្រតិបត្តិការថា ប្រសិនបើអ៊ីស្រាអែលបរាជ័យក្នុងការសម្លាប់មេដឹកនាំក្រុមហាម៉ាសក្នុងការវាយប្រហារតាមអាកាសលើទឹកដីរបស់កាតា ខ្លួននឹងព្យាយាមនៅពេលក្រោយទៀត ហើយអាចនឹងជោគជ័យ ដែលបង្កើនការព្រួយបារម្ភថានឹងប៉ះពាល់ដល់ខិតខំប្រឹងប្រែងដើម្បីទទួលបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ។ លោក Yechiel Leiter បាននិយាយក្នុងសន្ទរកថាមួយនៅឯវិមាន Capitol របស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធថា យើងបានកំណត់គោលដៅក្រុមភេរវករ គ្រប់ទីកន្លែងដែលអាចធ្វើទៅបាន យើងនឹងដេញតាមពួកគេ ហើយយើងនឹងបំផ្លាញអ្នកដែលនឹងបំផ្លាញយើង ។ អ៊ីស្រាអែលបានប៉ុនប៉ងសម្លាប់មេដឹកនាំនយោបាយនៃក្រុមហាម៉ាសដោយការវាយប្រហារនៅរដ្ឋធានីដូហារបស់ប្រទេសកាតាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយបង្កើនសកម្មភាពយោធារបស់ខ្លួននៅមជ្ឈិមបូព៌ានូវអ្វីដែលអាមេរិកបានហៅថាជាការវាយប្រហារឯកតោភាគី។ ការវាយប្រហារតាមអាកាសបានកើតឡើងភ្លាមៗបន្ទាប់ពីក្រុមហាម៉ាសបានអះអាងទទួលខុសត្រូវចំពោះការបាញ់ប្រហារកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលបានសម្លាប់មនុស្សប្រាំមួយនាក់នៅឯចំណតរថយន្តក្រុងមួយនៅជាយក្រុងហ្សេរុយសាឡឹម។ ប្រតិបត្តិការក្រុងដូហាដែលត្រូវបានថ្កោលទោសយ៉ាងខ្លាំង គឺមានភាពរសើបជាពិសេសដោយសារតែកាតាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះនិងសម្របសម្រួលក្នុងការចរចាបំណងធានាបានបទឈប់បាញ់ក្នុងសង្គ្រាមហ្កាហ្សា។ សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដ៏តានតឹងកាលពីថ្ងៃអង្គារដោយប្រាប់ ថាការសម្រេចចិត្តរបស់លោកNetanyahu ក្នុងការកំណត់គោលដៅលើក្រុមហាម៉ាស នៅកាតា គឺមិនត្រឹមត្រូវទេ៕

  • ម៉ាឡេស៊ីចោទអ៊ីស្រាអែលរំលោភច្បាប់អន្តរជាតិ ក្រោយវាយប្រហារលើកាតា

    ម៉ាឡេស៊ីចោទអ៊ីស្រាអែលរំលោភច្បាប់អន្តរជាតិ ក្រោយវាយប្រហារលើកាតា

    គូឡាឡាំពួរ ៖ មេដឹកនាំម៉ាឡេស៊ីប្រកាសថ្កោលទោសយ៉ាងខ្លាំងបំផុត និង ចង្អុលមុខអ៊ីស្រាអែលចំៗថាបានរំលោភច្បាប់អន្តរជាតិ បន្ទាប់ពីបានវាយប្រហារលើទីក្រុងដូហា ដែលជាបេះដូងរបស់ប្រទេសកាតា ដោយយកលេសតាមប្រមាញ់ក្រុមហាម៉ាស់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Star នៅថ្ងៃទី១០ ខែកញ្ញា។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Datuk Seri Anwar Ibrahim បានសង្កត់ធ្ងន់ថា សកម្មភាពឈ្លានពានរបស់អ៊ីស្រាអែលនេះ គឺជាការរំលោភយ៉ាងខ្លាំងលើអធិបតេយ្យភាពរបស់ប្រទេសកាតា និងជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ លោកនាយករដ្ឋមន្រ្តី Anwar បានសរសេរសារបង្ហោះលើបណ្តាញសង្គម Facebook នៅថ្ងៃនេះថា ការវាយប្រហារនេះ បង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលដោយឥតប្រុងប្រយ័ត្ន… វាយប្រហារចំបេះដូងនៃរដ្ឋធានីអធិបតេយ្យ និងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ដែលផុយស្រួយស្រាប់ទៅហើយ។ មេដឹកនាំម៉ាឡេស៊ីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ដោយកំណត់គោលដៅវាយប្រហារលើកាតា ដែលជាប្រទេសអាជ្ញាកណ្តាលជួយសម្រុះសម្រួល និងស្វែងរកកិច្ចសន្ទនាបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា អ៊ីស្រាអែលបានបង្ហាញពីការមើលងាយទាំងស្រុងចំពោះសន្តិភាព និងការទូត។ ការវាយប្រហារបែបនេះ គឺជារឿងមិនអាចទទួលយកបាន និងមិនអាចអត់ឱនឲ្យបានឡើយ។ នាយករដ្ឋមន្រ្តីវ័យ ៧៨ឆ្នាំរូបនេះ បានគូសបញ្ជាក់ទៀតថា ម៉ាឡេស៊ីនឹងឈរក្នុងស្មារតីសាមគ្គីភាពពេញលេញជាមួយកាតា ហើយអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចាប់អ៊ីស្រាអែលទទួលខុសត្រូវ ចំពោះការឈ្លានពានដ៏ឃោរឃៅនេះ។ ប្រតិកម្មខ្លាំងៗរបស់លោកនាយករដ្ឋមន្រ្តី Anwar កើតឡើងបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានកាតា (QNA) បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសកាតាបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល…

  • អូស្ត្រាលីជះលុយជាង ១ ពាន់លានដុល្លារ ទិញយានពិឃាតគ្មានមនុស្សបើក ល្បាតក្រោមទឹក

    អូស្ត្រាលីជះលុយជាង ១ ពាន់លានដុល្លារ ទិញយានពិឃាតគ្មានមនុស្សបើក ល្បាតក្រោមទឹក

    កង់បេរ៉ា ៖ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃពុធនេះ បានប្រកាសពីផែនការចំណាយថវិកាប្រហែល ១.១ ពាន់លានដុល្លារ ទិញយានដ្រូនពិឃាតល្បាតក្រោមទឹក ដែលមានរហស្សនាមថា ឆ្លាមខ្មោច ឬ Ghost Shark ក្នុងគោលបំណងពង្រឹងសមត្ថភាពប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងក្នុងតំបន់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន France24 នៅថ្ងៃទី១០ ខែកញ្ញា។ រដ្ឋាភិបាលទីក្រុងកង់បេរ៉ានិយាយថា ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំ ជាមួយក្រុមហ៊ុនអូស្រ្តាលី Anduril ដើម្បីសាងសង់ ថែទាំ និងអភិវឌ្ឍយានដ្រូនពិឃាតល្បាតក្រោមទឹក Ghost Shark ក្នុងទំហំទឹកប្រាក់ ១.‌១ ពាន់លានដុល្លារ ដែលនឹងជួយបង្កើតការងារថ្មីចំនួន ១៥០កន្លែង។ រដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី លោក Richard Marles បានលើកឡើងថា យានដ្រូនពិឃាត Ghost Shark បង្កើតឡើងបំពាក់ដោយបច្ចេកវិទ្យាទំនើបបំផុតក្នុងពិភពលោក ដែលធ្វើឱ្យវាអាចដំណើរការបានក្នុងរយៈពេលយូរ ពិសេសវាក៏មានសមត្ថភាពបំបាំងកាយបានផងដែរ។ លោក Marles បន្ថែមថា អូស្ត្រាលីកំពុងនាំមុខគេលើពិភពលោកទាក់ទងនឹងសមត្ថភាពយោធាក្រោមទឹកស្វយ័ត ហើយយានដ្រូនពិឃាតនេះ នឹងជួយអូស្រ្តាលីបង្កើនសមត្ថភាពស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល ការឈ្លបយកការណ៍ និងការវាយប្រហារសត្រូវជាដើម។ ចំណែករដ្ឋមន្ត្រីឧស្សាហកម្មការពារជាតិអូស្រ្តាលី លោក…