Author: Dol Pheakdey
-

ប៉ូឡូញចោទលោក Putin ត្រៀមខ្លួនឈ្លានពានប្រទេសដទៃទៀត បន្ទាប់ពីអ៊ុយក្រែន
វ៉ាសូវី ៖ មេដឹកនាំប៉ូឡូញបានព្រមាននៅថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានត្រៀមខ្លួនរួចជាស្រេច ក្នុងការឈ្លានពានប្រទេសនានាលើពិភពលោក ក្រោយលោកសម្រេចចិត្តចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែន។ ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki ដែលទើបជាប់ឆ្នោតថ្មី បានប្រាប់អ្នកសារព័ត៌មានថា ពិតណាស់ ខណៈពេលពួកយើងរង់ចាំសន្តិភាពយូរអង្វែង សន្តិភាពអចិន្ត្រៃយ៍ ដែលចាំបាច់សម្រាប់តំបន់របស់យើង… យើងជឿជាក់ថា លោកប្រធានាធិបតី Putin បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈ្លានពានប្រទេសផ្សេងទៀត។ ដោយមិនបានបញ្ជាក់អំពីវិធានការជាក់លាក់ណាមួយ លោក Nawrocki បានបន្ថែមថា នោះហើយជាមូលហេតុដែលយើងកំពុងអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធរបស់យើង… យើងកំពុងអភិវឌ្ឍភាពជាដៃគូ និងទំនាក់ទំនងសម្ព័ន្ធមិត្តរបស់យើង។ ប្រធានាធិបតីប៉ូឡូញរូបនេះបន្ថែមថា បរិយាកាសសន្តិសុខនៅទូទាំងតំបន់បានផ្លាស់ប្តូរហើយ និងថាប្រធានាធិបតីអាមេរិក លោក Donald Trump គឺជាមេដឹកនាំតែមួយគត់លើពិភពលោកសេរី ដែលអាចបង្ខំលោក Putin ព្រមចរចាបញ្ចប់សង្គ្រាម។ កាលពីសប្តាហ៍មុន លោកប្រធានាធិបតី Trump ក៏បានលើកឡើងពីការបញ្ជូនទាហានអាមេរិកបន្ថែមទៀតទៅកាន់ប៉ូឡូញ ខណៈដែលលោកបានស្វាគមន៍លោកប្រធានាធិបតី Nawrocki នៅសេតវិមាន។ គួរកត់សម្គាល់ ទាំងប៉ូឡូញ និងហ្វាំងឡង់ សុទ្ធតែមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី ហើយសមាជិករបស់អង្គការណាតូទាំង២ បានចាប់ផ្ដើមមានក្ដីបារម្ភ…
-

នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកការរៀបចំរថយន្តក្រុងដឹកដោយឥតគិតថ្លៃ នឹងអាចជួយសម្រាលបន្ទុកខ្លះដល់ពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុង ៥៩៧គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដោយឥតគិតថ្លៃ ខណៈនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកការរៀបចំនេះ នឹងអាចជួយសម្រាលបន្ទុកខ្លះដល់ពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។ នេះបើតាមបណ្ដាញសង្គមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាពករឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ។ សម្ដេចធិបតី បានលើកឡើងថា ដូចដែលបានរៀបចំជាច្រើនឆ្នាំកន្លងមក ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខ្ញុំបានផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ចំនួន ៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៥ ដោយក្នុងនោះ៖ ១. រថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុង រាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។ ២.…
-

មេសិទ្ធិមនុស្សរបស់ UN រន្ធត់ចិត្តនឹងអំពើហិង្សានៅនេប៉ាល់
កដ្ឋមណ្ឌូ ៖ ប្រមុខសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានសម្តែងនូវការ «រន្ធត់ចិត្ត» នឹងអំពើហិង្សា នៅប្រទេស នេប៉ាល់ និង ជំរុញឱ្យមានការសន្ទនា។ លោក Volker Turk ប្រធានសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានប្រកាសអាសន្នចំពោះការកើនឡើង នៃអំពើហឹង្សា នៅក្នុងប្រទេសនេប៉ាល់ ដែលក្រុមបាតុករ ជាយុវជន បានដុតទាំងអគារសភា បន្ទាប់ពីការបង្ក្រាបរបស់ប៉ូលីស យ៉ាងឃោរឃៅ បណ្តាលឲ្យមនុស្ស យ៉ាងហោចណាស់ ១៩ នាក់ស្លាប់ កាលពីថ្ងៃចន្ទ។ ប៉ូលិសបានប្រើប្រាស់ គ្រាប់កាំភ្លើងជ័រ, ឧស្ម័នបង្ហូរទឹកភ្នែក, កាណុងបាញ់ទឹក និង ដំបង បង្ក្រាប នៅពេលដែលក្រុមបាតុករ កាន់តែពុះកញ្ជ្រោល ហើយព្យាយាមសម្រុកចូលទៅក្នុងតំបន់ហាមឃាត់ នៅជិតសភា នេប៉ាល់។ មេសិទ្ធិមនុស្សរបស់ UN លោក Volker Turk បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ ជាវីដេអូ ថា «ខ្ញុំមានការតក់ស្លុត ចំពោះការកើនឡើង នៃអំពើហិង្សា នៅក្នុងប្រទេសនេប៉ាល់ ដែលបានបណ្តាលឱ្យមានការស្លាប់…
-

ហ្វីលីពីនផ្អាកទិញយន្តហោះចម្បាំង F-16 របស់អាមេរិក
ម៉ានីល ៖ ប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ បានប្រកាសផ្អាកទិញយន្តហោះចម្បាំង F-16 របស់អាមេរិក ដោយសារតែបញ្ហាថវិកា។ ជុំវិញបញ្ហានេះ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំអាមេរិក លោក Jose Manuel Romualdez បានប្រាប់អ្នកយកព័ត៌មានថា ឥឡូវនេះ លោកគិតថា ការទិញលក់យន្តហោះ F-16 ត្រូវបានផ្អាក ហើយមូលហេតុចម្បងនោះ គឺដោយសារតែបញ្ហាថវិកា។ លោក Romualdez ក៏បានអះអាងដែរថា រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បាននិយាយហើយថា មានយន្តហោះចម្បាំងអាទិភាពផ្សេងទៀត សម្រាប់កងកម្លាំងប្រដាប់អាវុធហ្វីលីពីន។ ក្រសួងការបរទេសអាមេរិកបានអនុម័តការលក់យន្តហោះចម្បាំង F-16 ដែលមានតម្លៃប៉ាន់ស្មាន ៥.៦ពាន់លានដុល្លារកាលពីដើមឆ្នាំនេះ ប៉ុន្តែមិនបានបញ្ជាក់ចំនួន ក្នុងគោលបំណងបង្កើនសមត្ថភាពដ៏សំខាន់សម្រាប់កងទ័ពអាកាសហ្វីលីពីន ចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើង ពិសេសជាមួយនឹងចិន។ កាលពីខែមិថុនា ហ្វីលីពីនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានតម្លៃ ៧០៣លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំង FA-50 ចំនួន ១២ គ្រឿងពីកូរ៉េខាងត្បូងផងដែរ។ ហ្វីលីពីនបានបង្កើនទំនើបកម្មយោធាក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយផ្តល់អាទិភាពលើការការពារដែនសមុទ្រ និងដែនអាកាស ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ប៉ុន្តែក្រុមមន្ត្រីហ្វីលីពីនបានទទួលស្គាល់ថា កិច្ចការនេះប្រឈមមុខនឹងបញ្ហាថវិកា៕ ប្រភព…
-

កាតា ថា បន្តសម្របសម្រួលនៅហ្គាហ្សា ទោះត្រូវអ៊ីស្រាអែលវាយប្រហារ
ដូហា ៖ កាតាបានអះអាង នៅថ្ងៃទី១០ ខែកញ្ញានេះ ថា នឹងបន្តការសម្រុះសម្រួល ដោះស្រាយបញ្ហាសង្គ្រាម នៅតំបន់ហ្គាហ្សា បើទោះជា អ៊ីស្រាអែល បានវាយប្រហារ ទៅលើទីក្រុង ដូហា ក៏ដោយ។ នាយករដ្ឋមន្ត្រី របស់ប្រទេសកាតា Sheikh Mohammed bin Abdulrahman Al Thani បានអះអាងថា ប្រទេសកាតានឹងបន្តព្យាយាមសម្របសម្រួល បទឈប់បាញ់ និង ការដោះលែងចំណាប់ខ្មាំង នៅក្នុងតំបន់ហ្គាហ្សា បើទោះបីជា អ៊ីស្រាអែលបានវាយប្រហារ ទៅលើបរិវេណ ក្រុមហាម៉ាស់ ក្នុងទីក្រុងដូហា កាលពីថ្ងៃអង្គារ ក៏ដោយ។ នាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាន ថា «គ្មានអ្វីនឹងរារាំងយើង ពីការបន្តការសម្របសម្រួល នៅក្នុងតំបន់ នេះទេ»។ មនុស្ស ៦នាក់បានស្លាប់ រួមទាំង កូនប្រុសរបស់កំពូលអ្នកចរចា ក្រុមហាម៉ាស់ Khalil al-Hayya និង មន្ត្រីសន្តិសុខកាតា ម្នាក់ នៅក្នុងការវាយប្រហារ តាមអាកាស…
-

កាកបាទក្រហមកម្ពុជា យកកញ្ចប់ឃីត ៤៨០ឃីត ជូនដល់ស្រ្តី នៅក្នុងជំរុំវត្តពោធិ៍៥០០០ ខេត្តព្រះវិហារ
(ព្រះវិហារ)៖ លោកជំទាវ មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាព និងលោកស្រី សាន់ដ្រា ប៊ឺនក្លាវ (Ms. Sandra Bernklau) តំណាងមូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន (UNFPA) បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកកញ្ចប់ឃីតសម្រាប់ស្ត្រី ៤៨០ ឃីត ជូនស្ត្រីសម្រាលកូនរួច ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជ នៅក្នុងជំរុំវត្តពោធិ៍៥០០០ ភូមិគូនលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។ លោកជំទាវ មុំ ចន្ធី បាននាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ជាពិសេសបងប្អូនស្ត្រីជាជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងជំរំវត្តពោធិ៍ ៥០០០។ លោកជំទាវ មុំ ចន្ធី សូមឲ្យបងប្អូនទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ឱ្យបានល្អ ដើម្បីជៀសផុតពីជំងឺដង្កាត់នានា ដោយរស់នៅត្រូវមានអនាម័យ ពិសារទឹកដាំពុះ សម្អាតបរិស្ថានជុំវិញកន្លែងស្នាក់នៅ ជាពិសេសស្ត្រីមានផ្ទៃពោះត្រូវពិនិត្យសុខភាពយ៉ាងតិច៤ដង និងជូនពរឱ្យបងប្អូនបានត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ។ លោកស្រី សាន់ដ្រា ប៊ឺនក្លាវ បានថ្លែងអំណរគុណចំពោះ…
-

ឥណ្ឌូណេស៊ីចង់ទិញនាវាផ្ទុកយន្តហោះចម្បាំងអ៊ីតាលី
ហ្សាកាតា ៖ កងនាវាចរឥណ្ឌូណេស៊ីកំពុងមានផែនការទិញនាវាផ្ទុកយន្តហោះចម្បាំងពីប្រទេសអ៊ីតាលី ហើយប្រសិនបើជោគជ័យ នោះឥណ្ឌូណេស៊ីនឹងក្លាយជាប្រទេសអាស៊ានដំបូងគេដែលមាននាវាដ៏ទំនើបនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាការពិភាក្សាជាមួយអ៊ីតាលីស្ថិតក្នុងដំណាក់កាលដំបូង ដើម្បីទទួលបាននាវាផ្ទុកយន្តហោះចម្បាំង Giuseppe Garibaldi ហើយវាជាផ្នែកមួយនៃការជំរុញរបស់ឥណ្ឌូណេស៊ី ដើម្បីធ្វើទំនើបកម្មកងនាវា និងពង្រីកប្រតិបត្តិការនៅទូទាំងប្រជុំកោះដ៏ធំរបស់ខ្លួន។ ការទិញយកនាវាផ្ទុកយន្តហោះ Giuseppe Garibaldi ដ៏មានសក្ដានុពលពីកងទ័ពជើងទឹកអ៊ីតាលី ឆ្លុះបញ្ចាំងពីទំនាក់ទំនងកងទ័ពជើងទឹកដ៏កក់ក្តៅរបស់ឥណ្ឌូណេស៊ីជាមួយអ៊ីតាលី។ នាវាផ្ទុកយន្តហោះត្រូវបានគេមើលយ៉ាងទូលំទូលាយថា ជាចំណុចកំពូលនៃកងទ័ពជើងទឹក ហើយក៏ជាឧបករណ៍យោធាមានតម្លៃថ្លៃ និងស្មុគស្មាញ សម្រាប់សង្គ្រោះយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រនៅឆ្ងាយពីច្រាំង។ លើសពីតួនាទីប្រយុទ្ធ នាវាផ្ទុកយន្តហោះបានដើរតួជាមជ្ឈមណ្ឌលបញ្ជា និងអាចគាំទ្របេសកកម្មនានា រាប់ចាប់ពីជំនួយសង្គ្រោះគ្រោះមហន្តរាយ រហូតដល់សន្តិសុខដែនសមុទ្រ។ គួរកត់សម្គាល់ Giuseppe Garibaldi គឺជានាវាផ្ទុកយន្តហោះចុះចតផ្តេក និងចុះចតបញ្ឈរ (STOVL) ដែលត្រូវបានរចនាឡើង សម្រាប់ទាំងយន្តហោះស្លាបថេរ និងឧទ្ធម្ភាគចក្រ។ នាវានេះសាងសង់ដោយក្រុមហ៊ុន Fincantieri និងដាក់ឱ្យដំណើរការនៅឆ្នាំ ១៩៨៥។ វាមានប្រវែង ១៨០ម៉ែត្រ និងអាចធ្វើដំណើរបានរហូតដល់ ១១.០០០គីឡូម៉ែត្រ៕ ប្រភព ៖ CNA
-

ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីនមកកម្ពុជា
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលទទួលដំណើរអញ្ជើញដល់របស់ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយកនាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម IOT (HOM) និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ នៅរសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត នូវវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ (IOT) ដែលបានអញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺជាការចូលរួមយ៉ាងសកម្មរបស់បណ្តាប្រទេសជាសមាជិកក្នុងសមាគមអាស៊ាន ជាពិសេសមានប្រទេសម៉ាឡេស៊ី ជាប្រធាន ដឹកនាំសម្របសម្រួល ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ប្រជាជាតិទាំងពីរប្រទេស ទាំងនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យនិងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ។ សកម្មភាពនេះកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ទីក្រុង Kuala Lumpur…
-

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៨៨៣គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង ទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា
(កំពង់ឆ្នាំង)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៨៨៣គ្រួសារ រួមមាន ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ដែលរស់នៅក្នុងក្រុងស្រុកចំនួន៨ នៃខេត្តកំពង់ឆ្នាំង នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ។ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំនូវព្រះរាជបណ្តាំព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលទេសៈ ជាក់ស្តែងដូចជាពេលនេះជាដើម គឺផ្តល់ជូនប្រជាពលរដ្ឋដែលត្រូវការឲ្យជួយជាចាំបាច់ដោយផ្តោតលើមុខសញ្ញាអាទិភាពមានជីវភាពខ្វះខាតបំផុតដូចជា ចាស់ជរាគ្មានទីពឹង ស្ត្រីម៉េម៉ាយមានកូនច្រើនក្នុងបន្ទុក កុមារកំព្រា ជនមានពិការភាព និងអ្នកផ្ទុកមេរោគអេដស៍ ។ល។ សូមបញ្ជាក់ថា អំណោយមនុស្សធម៌ផ្តល់ជូននាពេលនេះដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស…
-

សម្ដេចតេជោ ហ៊ុន សែន ៖ វត្តមានរបស់ឯកឧត្តមប្រធានាធិបតីហ្វីលីពីនពេលនេះ បានបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំ រវាងប្រទេសទាំងពីរ
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកវត្តមានរបស់ឯកឧត្តមប្រធានាធិបតីហ្វីលីពីន នៅកម្ពុជានាពេលនេះ បាន បង្ហាញពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ គឺកម្ពុជា និងហ្វីលីពីន ។សម្ដេចតេជោបានបន្ថែមថា ពិធីលៀងសាយភោជន៍នេះ មិនត្រឹមតែជាការទទួលស្វាគមន៍ជាផ្លូវរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានជួបជុំគ្នា និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ ។ ប្រសាសន៍នេះក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជូន ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ( FERDINAND ROMUALDEZ MARCOS Jr. )ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពេលដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ។ ក្នុងពិធីនេះ…