Author: Dol Pheakdey
-

កាកបាទក្រហមកម្ពុជា យកកញ្ចប់ឃីត ៤៨០ឃីត ជូនដល់ស្រ្តី នៅក្នុងជំរុំវត្តពោធិ៍៥០០០ ខេត្តព្រះវិហារ
(ព្រះវិហារ)៖ លោកជំទាវ មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាព និងលោកស្រី សាន់ដ្រា ប៊ឺនក្លាវ (Ms. Sandra Bernklau) តំណាងមូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន (UNFPA) បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកកញ្ចប់ឃីតសម្រាប់ស្ត្រី ៤៨០ ឃីត ជូនស្ត្រីសម្រាលកូនរួច ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជ នៅក្នុងជំរុំវត្តពោធិ៍៥០០០ ភូមិគូនលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។ លោកជំទាវ មុំ ចន្ធី បាននាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ជាពិសេសបងប្អូនស្ត្រីជាជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងជំរំវត្តពោធិ៍ ៥០០០។ លោកជំទាវ មុំ ចន្ធី សូមឲ្យបងប្អូនទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ឱ្យបានល្អ ដើម្បីជៀសផុតពីជំងឺដង្កាត់នានា ដោយរស់នៅត្រូវមានអនាម័យ ពិសារទឹកដាំពុះ សម្អាតបរិស្ថានជុំវិញកន្លែងស្នាក់នៅ ជាពិសេសស្ត្រីមានផ្ទៃពោះត្រូវពិនិត្យសុខភាពយ៉ាងតិច៤ដង និងជូនពរឱ្យបងប្អូនបានត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ។ លោកស្រី សាន់ដ្រា ប៊ឺនក្លាវ បានថ្លែងអំណរគុណចំពោះ…
-

ឥណ្ឌូណេស៊ីចង់ទិញនាវាផ្ទុកយន្តហោះចម្បាំងអ៊ីតាលី
ហ្សាកាតា ៖ កងនាវាចរឥណ្ឌូណេស៊ីកំពុងមានផែនការទិញនាវាផ្ទុកយន្តហោះចម្បាំងពីប្រទេសអ៊ីតាលី ហើយប្រសិនបើជោគជ័យ នោះឥណ្ឌូណេស៊ីនឹងក្លាយជាប្រទេសអាស៊ានដំបូងគេដែលមាននាវាដ៏ទំនើបនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាការពិភាក្សាជាមួយអ៊ីតាលីស្ថិតក្នុងដំណាក់កាលដំបូង ដើម្បីទទួលបាននាវាផ្ទុកយន្តហោះចម្បាំង Giuseppe Garibaldi ហើយវាជាផ្នែកមួយនៃការជំរុញរបស់ឥណ្ឌូណេស៊ី ដើម្បីធ្វើទំនើបកម្មកងនាវា និងពង្រីកប្រតិបត្តិការនៅទូទាំងប្រជុំកោះដ៏ធំរបស់ខ្លួន។ ការទិញយកនាវាផ្ទុកយន្តហោះ Giuseppe Garibaldi ដ៏មានសក្ដានុពលពីកងទ័ពជើងទឹកអ៊ីតាលី ឆ្លុះបញ្ចាំងពីទំនាក់ទំនងកងទ័ពជើងទឹកដ៏កក់ក្តៅរបស់ឥណ្ឌូណេស៊ីជាមួយអ៊ីតាលី។ នាវាផ្ទុកយន្តហោះត្រូវបានគេមើលយ៉ាងទូលំទូលាយថា ជាចំណុចកំពូលនៃកងទ័ពជើងទឹក ហើយក៏ជាឧបករណ៍យោធាមានតម្លៃថ្លៃ និងស្មុគស្មាញ សម្រាប់សង្គ្រោះយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រនៅឆ្ងាយពីច្រាំង។ លើសពីតួនាទីប្រយុទ្ធ នាវាផ្ទុកយន្តហោះបានដើរតួជាមជ្ឈមណ្ឌលបញ្ជា និងអាចគាំទ្របេសកកម្មនានា រាប់ចាប់ពីជំនួយសង្គ្រោះគ្រោះមហន្តរាយ រហូតដល់សន្តិសុខដែនសមុទ្រ។ គួរកត់សម្គាល់ Giuseppe Garibaldi គឺជានាវាផ្ទុកយន្តហោះចុះចតផ្តេក និងចុះចតបញ្ឈរ (STOVL) ដែលត្រូវបានរចនាឡើង សម្រាប់ទាំងយន្តហោះស្លាបថេរ និងឧទ្ធម្ភាគចក្រ។ នាវានេះសាងសង់ដោយក្រុមហ៊ុន Fincantieri និងដាក់ឱ្យដំណើរការនៅឆ្នាំ ១៩៨៥។ វាមានប្រវែង ១៨០ម៉ែត្រ និងអាចធ្វើដំណើរបានរហូតដល់ ១១.០០០គីឡូម៉ែត្រ៕ ប្រភព ៖ CNA
-

ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីនមកកម្ពុជា
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលទទួលដំណើរអញ្ជើញដល់របស់ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយកនាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម IOT (HOM) និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ នៅរសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត នូវវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ (IOT) ដែលបានអញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺជាការចូលរួមយ៉ាងសកម្មរបស់បណ្តាប្រទេសជាសមាជិកក្នុងសមាគមអាស៊ាន ជាពិសេសមានប្រទេសម៉ាឡេស៊ី ជាប្រធាន ដឹកនាំសម្របសម្រួល ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ប្រជាជាតិទាំងពីរប្រទេស ទាំងនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យនិងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ។ សកម្មភាពនេះកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ទីក្រុង Kuala Lumpur…
-

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៨៨៣គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង ទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា
(កំពង់ឆ្នាំង)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៨៨៣គ្រួសារ រួមមាន ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ដែលរស់នៅក្នុងក្រុងស្រុកចំនួន៨ នៃខេត្តកំពង់ឆ្នាំង នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ។ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំនូវព្រះរាជបណ្តាំព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលទេសៈ ជាក់ស្តែងដូចជាពេលនេះជាដើម គឺផ្តល់ជូនប្រជាពលរដ្ឋដែលត្រូវការឲ្យជួយជាចាំបាច់ដោយផ្តោតលើមុខសញ្ញាអាទិភាពមានជីវភាពខ្វះខាតបំផុតដូចជា ចាស់ជរាគ្មានទីពឹង ស្ត្រីម៉េម៉ាយមានកូនច្រើនក្នុងបន្ទុក កុមារកំព្រា ជនមានពិការភាព និងអ្នកផ្ទុកមេរោគអេដស៍ ។ល។ សូមបញ្ជាក់ថា អំណោយមនុស្សធម៌ផ្តល់ជូននាពេលនេះដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស…
-

សម្ដេចតេជោ ហ៊ុន សែន ៖ វត្តមានរបស់ឯកឧត្តមប្រធានាធិបតីហ្វីលីពីនពេលនេះ បានបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំ រវាងប្រទេសទាំងពីរ
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកវត្តមានរបស់ឯកឧត្តមប្រធានាធិបតីហ្វីលីពីន នៅកម្ពុជានាពេលនេះ បាន បង្ហាញពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ គឺកម្ពុជា និងហ្វីលីពីន ។សម្ដេចតេជោបានបន្ថែមថា ពិធីលៀងសាយភោជន៍នេះ មិនត្រឹមតែជាការទទួលស្វាគមន៍ជាផ្លូវរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានជួបជុំគ្នា និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ ។ ប្រសាសន៍នេះក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជូន ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ( FERDINAND ROMUALDEZ MARCOS Jr. )ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពេលដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ។ ក្នុងពិធីនេះ…
-

ចំនួនអ្នកស្លាប់កើនជិត ២០នាក់ ក្នុងបាតុមកម្មប្រឆាំងការបិទបណ្តាញសង្គមនៅនេប៉ាល់
កដ្ឋម៉ាន់ឌូ ៖ បាតុកម្មដ៏ហិង្សាមួយនៅប្រទេសនេបាល់ បានសម្លាប់មនុស្សកើនឡើងដល់ ១៩នាក់ និងរាប់រយនាក់ទៀតរងរបួស កាលពីថ្ងៃចន្ទ នៅពេលដែលប៉ូលិសព្យាយាមបំបែកហ្វូងបាតុករវ័យក្មេងនៅទីក្រុងកដ្ឋម៉ាន់ឌូ ដែលទាមទារឱ្យរដ្ឋាភិបាលលុបចោលការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងដោះស្រាយអំពើពុករលួយ។ រដ្ឋាភិបាលនេប៉ាល់បានប្រាប់មូលហេតុបិទបណ្តាញសង្គមថា អ្នកប្រើប្រាស់ព័ត៌មានសង្គមជាមួយអត្តសញ្ញាណក្លែងក្លាយ កំពុងផ្សព្វផ្សាយពាក្យសំដីស្អប់ខ្ពើម និង ព័ត៌មានក្លែងក្លាយ ព្រមទាំងប្រព្រឹត្តិការក្លែងបន្លំ និងឧក្រិដ្ឋកម្មផ្សេងៗតាមរយៈបណ្តាញសង្គមមួយចំនួន។ ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន រួមទាំង Facebook, YouTube និង X មិនអាចចូលដំណើរការបាននៅក្នុងប្រទេសនេប៉ាល់ ចាប់តាំងពីថ្ងៃសុក្រមកម្ល៉េះ បន្ទាប់ពីរដ្ឋាភិបាលបានបិទពួកគេ ពីព្រោះមិនបានចុះបញ្ជីជាមួយអាជ្ញាធរ លើការបង្រ្កាបការប្រើប្រាស់ខុស ទើបធ្វើឱ្យអ្នកប្រើប្រាស់ខឹងសម្បាររហូតផ្ទុះបាតុកម្មហិង្សា។ ប៉ូលិសបានប្រើប្រាស់គ្រាប់កាំភ្លើងជ័រ ឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក និងដំបង នៅពេលដែលក្រុមបាតុករកាន់តែពុះកញ្ជ្រោល ហើយព្យាយាមសម្រុកចូលទៅក្នុងតំបន់ហាមឃាត់នៅជិតសភានេប៉ាល់។ អ្នកនាំពាក្យប៉ូលិសក្រុងកដ្ឋម៉ាន់ឌូ លោក Shekhar Khanal បាននិយាយថា មនុស្ស ១៩នាក់បានស្លាប់ និង ប្រហែល ៤០០នាក់បានរងរបួស រួមទាំងប៉ូលីសជាង ១០០នាក់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បន្ទាប់ពីមានអំពើហិង្សានេះ រដ្ឋមន្ត្រីមហាផ្ទៃនេប៉ាល់ លោក Ramesh Lekhak បានលាលែងពីតំណែង។ ទន្ទឹមគ្នា…
-

ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយសហភាពសហព័ន្ធយុវជន កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ពិព័រណ៍ខាងលើ រៀបចំឡើងក្នុងគោលបំណងបញ្ញាបការយល់ដឹង និងបណ្តុះស្មារតីចូលរួម ជំរុញ គាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែផុសផុល និងទូលំទូលាយបន្ថែមទៀត ដែលជាកត្តាចាំបាច់ ដើម្បីពង្រឹងសមត្ថភាពផលិតកម្ម បង្កើនឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុក ។ ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញ លោក-លោកស្រី ជាអាជីវករ ផលិតករ ពាណិជ្ជករ និង សាធារណជនទូទៅចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើឱ្យបានច្រើនកុះករ និងសូមចូលរួមគាំទ្រ លើកស្ទួយ និងផ្សព្វផ្សាយផលិតផលក្នុងស្រុក ដើម្បីបង្ហាញមោទនភាពជាតិខ្មែរ ៕
-

ថៃព្រមានពីទឹកជំនន់ភ្លាមៗច្រើនកន្លែង
បាងកក ៖ នៅថ្ងៃអង្គារនេះ ថៃបានព្រមានពីភ្លៀងធ្លាក់ខ្លាំង, ទឹកជំនន់ភ្លាមៗច្រើនកន្លែង ព្រមទាំង រលកសមុទ្រខ្ពស់ៗ ខណៈដែលទាហានជើងទឹក ត្រូវបានជំរុញ ឱ្យមានការប្រុងប្រយ័ត្ន។ នាយកដ្ឋានឧតុនិយមថៃ បានរាយការណ៍ នៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ ថា ខ្យល់មូសុង បានលាតសន្ធឹង ពាសពេញភាគខាងជើង និងភាគឦសាន ខណៈដែលខ្យល់មូសុងនិរតី កម្រិតមធ្យម បានគ្របដណ្តប់ លើសមុទ្រ Andaman ភាគខាងត្បូង ប្រទេសថៃ និង ឈូងសមុទ្រថៃ។ នឹងមានភ្លៀងធ្លាក់ខ្លាំង នៅតំបន់ដាច់ស្រយាល ទូទាំងប្រទេស ដោយនឹងមានភ្លៀងធ្លាក់ខ្លាំង នៅខេត្តភាគខាងកើត។ ប្រជាពលរដ្ឋ នៅតំបន់ទាំងនេះ ត្រូវបានណែនាំឲ្យរក្សាការប្រុងប្រយ័ត្ន ចំពោះទឹកជំនន់ភ្លាមៗ និងទឹកទន្លេហៀរហូរ ជាពិសេស នៅជិតតំបន់ទំនាប និង ជើងភ្នំ។ គួរបញ្ជាក់ថា ប្រទេស ថៃ តែងតែជួបប្រទះនូវភ្លៀងមូសុងប្រចាំឆ្នាំ នៅចន្លោះខែឧសភា និងខែតុលា ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ បាននិយាយថា ការប្រែប្រួលអាកាសធាតុ ដែលបង្កើតឡើងដោយមនុស្ស កំពុងបណ្តាលឱ្យមានគំរូអាកាសធាតុ កាន់តែអាក្រក់ខ្លាំង…
-

លោក Trump ចេញការព្រមានចុងក្រោយឱ្យក្រុមហាម៉ាស់ទទួលយកកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃអាទិត្យ បានចេញនូវអ្វីដែលលោកហៅថា “ការព្រមានចុងក្រោយ” ទៅកាន់ក្រុមប្រដាប់អាវុធហាម៉ាស់ ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ដោយជំរុញឱ្យពួកគេទទួលយកកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ជាថ្នូរនឹងការបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា។ សារព័ត៌មាន CNA បានរាយការ៍ថា មេដឹកនាំអាមេរិកមានវ័យ ៧៩ឆ្នាំរូបនេះ បានសរសេរសារបង្ហោះលើបណ្ដាញសង្គម Truth Social ថា អ៊ីស្រាអែលបានទទួលយកលក្ខខណ្ឌរបស់ខ្ញុំ… ដូច្នេះវាដល់ពេលដែលក្រុមហាម៉ាសត្រូវទទួលយកលក្ខខណ្ឌនេះដូចគ្នា។ លោកប្រធានាធិបតី Trump បានសង្កត់ធ្ងន់ថា ខ្ញុំបានព្រមានទៅកាន់ក្រុមហាម៉ាស់ អំពីផលវិបាកដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចទទួលយកបាន ហើយនេះគឺជាការព្រមានលើកចុងក្រោយរបស់ខ្ញុំ ហើយនឹងមិនមានអ្វីផ្សេងទៀតឡើយ។ ក្រោយមក ក្រុមហាម៉ាស់បានចេញមកប្រកាសថា ខ្លួនបានទទួលគំនិតថ្មីៗ តាមរយៈអ្នកសម្របសម្រួលពីភាគីអាមេរិក និងកំពុងពិនិត្យលក្ខខណ្ឌដែលអាចឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ ក្រុមប្រដាប់អាវុធនេះបាននិយាយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាដោះដូរចំណាប់ខ្មាំងទាំងអស់ ប្រសិនបើអ៊ីស្រាអែលយល់ព្រមលើបទឈប់បាញ់ពេញលេញ និងការដកខ្លួនទាំងស្រុងចេញពីតំបន់ហ្គាហ្សា។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា សំណើរបស់លោកប្រធានាធិបតី Trump នឹងឃើញក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងទាំង ៤៨នាក់ភ្លាមៗ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់ ជាមួយនឹងការចរចាបន្ថែម ស្តីពីការបញ្ចប់សង្រ្គាមដែលកើតឡើងអំឡុងបទឈប់បាញ់។ មន្ត្រីអ៊ីស្រាអែលម្នាក់និយាយថា ផែនការនេះកំពុងត្រូវបានពិចារណាយ៉ាងហ្មត់ចត់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ៕ ប្រភព ៖ CNA
-

រុស្ស៊ីផ្តើមបាញ់ចូលអគារដ្ឋាភិបាលអ៊ុយក្រែន ក្នុងទីក្រុងកៀវ
កៀវ ៖ រុស្ស៊ីបានចាប់ផ្តើមបាញ់ចូលអគាររដ្ឋាភិបាលអ៊ុយក្រែន ស្ថិតនៅក្នុងរដ្ឋធានីកៀវ អំឡុងការវាយប្រហារតាមផ្លូវអាកាស ដ៏ធំបំផុត របស់រុស្ស៊ី ដោយមានយន្តហោះគ្មានមនុស្សបើក ជាង៨០០គ្រឿង កាលពីថ្ងៃទី៧ ខែកញ្ញា នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN។ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Yulia Svyrydenko បានថ្លែងថា អគារដែលជាទីស្នាក់ការរបស់លោកស្រី ព្រមទាំង ក្រសួងរដ្ឋាភិបាលមួយចំនួន ត្រូវបានវាយប្រហារ។ លោកស្រី អះអាងថា នេះជាលើកដំបូង ដែលអគាររដ្ឋាភិបាល ដំបូល និងជាន់ខាងលើ ត្រូវបានខូចខាត ដោយសារការវាយប្រហារ របស់សត្រូវ។ អគារនេះ ស្ថិតនៅក្នុងសង្កាត់រដ្ឋាភិបាលក្រុង Kyiv ជាប់នឹងសភា និង ជិតការិយាល័យប្រធានាធិបតី។ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចេញមកអះអាងថា មនុស្ស សរុប៤នាក់ ត្រូវបានសម្លាប់ នៅទូទាំងប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ និង ៤៤នាក់ បានរងរបួស។ កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា កងកម្លាំងរបស់ទីក្រុងមូស្គូ បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក…