Author: Dol Pheakdey
-

តើយើងអាចបង្កើនការវិនិយោគពីវិស័យឯកជនក្នុងការបន្ស៊ាំនឹងអាកាសធាតុយ៉ាងដូចម្តេច?
បរទេស ៖ នៅទូទាំងពិភពលោក ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុកំពុងកើនឡើងយ៉ាងលឿន។ ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដូចជា ទឹកជំនន់ ខ្យល់ព្យុះ និងកម្តៅខ្លាំង កំពុងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ី បណ្ដាលឲ្យបាត់បង់ជីវិត និងប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ។ នៅពេលតែមួយ ការខ្វះទឹក និងអាហារ ក៏កំពុងប៉ះពាល់ដល់សហគមន៍ជាច្រើន ហើយសុខភាពមនុស្សក៏រងផលប៉ះពាល់ពីការកើនកំដៅផងដែរ។ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការថវិកាប្រហែល ៣១០ ដល់ ៣៦៥ ពាន់លានដុល្លារ/ឆ្នាំ សម្រាប់ការបន្ស៊ាំដល់ឆ្នាំ ២០៣៥ ប៉ុន្តែថវិកាដែលមាននៅតិចណាស់។ ថវិកាសាធារណៈអន្តរជាតិបានធ្លាក់ពី ២៨ ប៊ីលានដុល្លារ (២០២២) ទៅ ២៦ ប៊ីលានដុល្លារ (២០២៣) ចំណែកការវិនិយោគពីវិស័យឯកជននៅតែមានត្រឹម ប្រហែល ៥ ប៊ីលានដុល្លារ/ឆ្នាំ។ វិស័យឯកជនមិនសូវចូលរួម ដោយសារតែគម្រោងបន្ស៊ាំជាច្រើន ផ្តល់អត្ថប្រយោជន៍សាធារណៈ មិនមានប្រាក់ចំណូលច្បាស់ ពិបាកវាស់វែង និងបំលែងអត្ថប្រយោ ជន៍ ទៅជាប្រាក់ ទិន្នន័យអាកាសធាតុមិនគ្រប់គ្រាន់ ឬមិនអាចប្រើសម្រាប់ការវិនិយោគ គោលនយោបាយ និងច្បាប់មិនទាន់លើកទឹកចិត្តអាជីវកម្មមិនទាន់មានជំនាញគ្រប់គ្រាន់ និងមិនទាន់យល់ពីសារៈសំខាន់នៃការបន្ស៊ាំ៕ ប្រភព ៖ UNDP
-

ប្រទេសចិន បង្កើតគម្រោងថាមពលបៃតងដំបូងគេ ដោយមានតំណភ្ជាប់ផ្ទាល់ទៅមជ្ឈមណ្ឌលទិន្នន័យ
ចិនបានដាក់ឲ្យដំណើរការគម្រោងធំដំបូងមួយ ដែលផ្គត់ផ្គង់ថាមពលកកើតឡើងវិញដោយផ្ទាល់ទៅកាន់មជ្ឈមណ្ឌលទិន្នន័យ (data centre)។ គម្រោងនេះស្ថិតនៅតំបន់ Ningxia ភាគពាយព្យប្រទេសចិន ដែលជាគន្លងសំខាន់សម្រាប់ថាមពលខ្យល់ និងថាមពលព្រះអាទិត្យ។ វាត្រូវបានបង្កើតឡើង ដើម្បីតុល្យភាពរវាងតម្រូវការថាមពល និងកុំព្យូទ័រដែលកើនឡើង (ជាពិសេសពី AI) ជាមួយគោលដៅកាត់បន្ថយការបញ្ចេញកាបូន។ លក្ខណៈសំខាន់ៗនៃគម្រោងមានសមត្ថភាពផលិតថាមពលព្រះអាទិត្យ៖ ៥០០ មេហ្គាវ៉ាត់ គ្រោងបន្ថែមថាមពលខ្យល់៖ ១,៥ ជីហ្គាវ៉ាត់ នៅចុងឆ្នាំ និងបានភ្ជាប់ទៅមជ្ឈមណ្ឌល cloud នៅទីក្រុង Zhongwei។ បន្ទាប់ពីគម្រោងថាមពលខ្យល់បញ្ចប់ វានឹងអាចផលិតអគ្គិសនីប្រហែល៤,៣ ប៊ីលានគីឡូវ៉ាត់ម៉ោង/ឆ្នាំ និងកាត់បន្ថយការបញ្ចេញកាបូនប្រហែល ៣,៦៥ លានតោន/ឆ្នាំ។ គម្រោងនេះអាចគ្រប់គ្រងការផ្គត់ផ្គង់ថាមពល និងការគណនាបានយ៉ាងឆ្លាតវៃ ដោយអាចផ្លាស់ប្តូរការងារទិន្នន័យទៅកន្លែងដែលមានថាមពលបៃតងច្រើន ឬថ្លៃអគ្គិសនីទាប ដើម្បីកាត់បន្ថយការចំណាយ និងការបំពុល។ ប្រភព ៖ SCMP
-

ណាតូ ឲ្យអាមេរិកបកស្រាយ រឿងដកទ័ពពីអាល្លឺម៉ង់ ៥ ពាន់នាក់
អាត្លង់តិច ៖ អង្គការ NATO បានប្រកាសជំរុញឲ្យអាមេរិក បកស្រាយលម្អិត ជុំវិញការដកកងទ័ព ៥ពាន់នាក់ ចេញពីអាល្លឺម៉ង់ ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៊ែរឡាំង គឺជាសមាជិកសម្ព័ន្ធយោធាអន្តរជាតិ មួយនេះ ដូចគ្នា។ ការអំពាវនាវនេះ ធ្វើឡើង បន្ទាប់ពីមន្ទីរបង់តាហ្គោន បានអះអាងថា រដ្ឋមន្ត្រីសង្គ្រាមអាមេរិក បានបញ្ជាឲ្យដកកងទ័ព ៥ពាន់នាក់ ចេញពីអាល្លឺម៉ង់ នៅឆ្នាំបន្ទាប់។ ជាការធ្វើឡើង បន្ទាប់ពីមានជម្លោះពាក្យសម្តី រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ជុំវិញសង្គ្រាមអ៊ីរ៉ង់។ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz រិះគន់ថា អាមេរិក អាម៉ាស់មុខ នៅតុចរចា ជាមួយអ៊ីរ៉ង់។ អ្នកនាំពាក្យអង្គការណាតូ លោកស្រី Allison Hart បានសរសេរ នៅលើបណ្តាញសង្គម X ថា «ការកែសម្រួលនេះ បញ្ជាក់ពីតម្រូវការសម្រាប់អឺរ៉ុប ក្នុងការបន្តវិនិយោគបន្ថែមទៀត…
-

លោក ត្រាំ ថា នឹងទៅចិន ក្នុងខែនេះ ទោះការចរចាជាមួយអ៊ីរ៉ង់ជាប់គាំង
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនៅតែគ្រោងធ្វើដំណើរ ទៅកាន់ប្រទេសចិន តាមការគ្រោងទុក ក្នុងខែនេះ បើទោះបីជាមានការជាប់គាំង ក្នុងការចរចា ជាមួយអ៊ីរ៉ង់ ក៏ដោយ។ នៅពេលត្រូវបានសួរអំពីដំណើរ ទៅកាន់ទីក្រុងប៉េកាំង, លោក Trump បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រថា «ដំណើរទស្សនកិច្ចនៅប្រទេសចិន ទៅជួប ប្រធាន Xi Jinping…ជារឿងអស្ចារ្យណាស់…ខ្ញុំគិតថា នឹងក្លាយជាព្រឹត្តិការណ៍ ដ៏អស្ចារ្យមួយ»។ បើតាម CNA, ដំបូងឡើយ លោក Trump មានគម្រោងទៅបំពេញទស្សនកិច្ច នៅទីក្រុងប៉េកាំង នៅចុងខែមីនា ប៉ុន្តែ បានកំណត់ ការធ្វើដំណើរ នៅថ្ងៃទី ១៤ និង ១៥ ខែឧសភា វិញ បន្ទាប់ពីចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។ អ្នកវិភាគចិន បាននិយាយថា ការធ្វើដំណើរនេះ នឹងមានសារៈសំខាន់ សម្រាប់ប្រទេសទាំងពីរ លើការគ្រប់គ្រងហានិភ័យ ក្នុងការប្រឈមមុខ ដែលនឹងការកើនឡើង នៃ…
-

អាមេរិកព្រមានដាក់ទណ្ឌកម្មក្រុមហ៊ុន ដែលបង់ថ្លៃឆ្លងកាត់ច្រកហ័រមូស ឲ្យអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានព្រមានក្រុមហ៊ុនដឹកជញ្ជូនថា ពួកគេអាចប្រឈមមុខនឹងការដាក់ទណ្ឌកម្ម បើហ៊ានតែបង់ប្រាក់ឱ្យអ៊ីរ៉ង់ ដើម្បីបានឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព។ ការព្រមាននេះ ធ្វើឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពី អ៊ីរ៉ង់ ការប្រកាសពីការប្រមូលថ្លៃឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ជាលើកដំបូង។ អ៊ីរ៉ង់ ធ្លាប់ប្រកាសថា គិតថ្លៃ ២ លានដុល្លារ សម្រាប់នាវាមួយគ្រឿងដែលឆ្លងកាត់ ច្រកហ័រមូស ។ កាលពីថ្ងៃសុក្រ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស របស់សហរដ្ឋអាមេរិក ហៅកាត់ OFAC បានរៀបរាប់ថា «ការទាមទារទូទាត់ អាចរាប់បញ្ចូលទាំងការផ្ទេរ មិនត្រឹមតែជាសាច់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំង ទ្រព្យសម្បត្តិឌីជីថលក្រៅផ្លូវការ ឬ ការទូទាត់តាមប្រភេទផ្សេងទៀត រួមទាំង ការបរិច្ចាគសប្បុរសធម៌ និង ការបង់ប្រាក់ នៅស្ថានទូតអ៊ីរ៉ង់ ផងដែរ»។ ប្រភពបន្តថា « OFAC កំពុងចេញការជូនដំណឹងនេះ ដើម្បីព្រមាន ទាំងក្រុមហ៊ុនដឹកជញ្ជូនអាមេរិក និង អ្នកមិនមែនសហរដ្ឋអាមេរិក អំពីហានិភ័យនៃការដាក់ទណ្ឌកម្ម ចំពោះការបង់ប្រាក់ទាំងនេះ…
-

ជប៉ុន និង វៀតណាម ឯកភាពជំរុញពាណិជ្ជកម្មទ្វេភាគី ដល់៦០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣០
ហាណូយ ៖ ជប៉ុន និង វៀតណាម កាលពីថ្ងៃសៅរ៍ បានយល់ព្រមជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យឡើងដល់ ៦០ ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣០។ ការឯកភាពគ្នានេះ ធ្វើឡើង ស្របពេលដែលលោកស្រី នាយករដ្ឋមន្ត្រី Sanae Takaichi បំពេញទស្សនកិច្ច នៅទីក្រុងហាណូយ។ យោងតាមសារព័ត៌មាន Vietnam News, ភាគីទាំងពីរក៏បានឯកភាព ជំរុញការវិនិយោគរបស់ជប៉ុន នៅវៀតណាម ចំនួន ៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ, ជំរុញសហគ្រាសជប៉ុន វិនិយោគលើគម្រោងបច្ចេកវិទ្យាខ្ពស់ និង ជួយឧបត្ថម្ភធុរជនវៀតណាម ដែលកំពុងវិនិយោគ នៅជប៉ុន។ អំឡុងជំនួបទ្វេភាគី, នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និងនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Hung ក៏បានចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគី ចំនួន ៦ ផងដែរ។ មេដឹកនាំទាំងពីរ បានឯកភាព លើការពិភាក្សាបន្ថែមទៀត ឆ្ពោះទៅរកការកសាងខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ និង រោងចក្រចម្រាញ់ប្រេងដ៏ធំ…
-

លោក Trump ព្រមពិនិត្យសំណើថ្មីរបស់អ៊ីរ៉ង់ ឆាប់ៗ
វ៉ាស៊ីនតោន ៖ លោក Donald Trump និយាយ កាលពីថ្ងៃសៅរ៍ថា លោកនឹងពិនិត្យឡើងវិញ នូវសំណើចចារថ្មី របស់អ៊ីរ៉ង់ នាពេលឆាប់ៗនេះ ប៉ុន្តែ លោកអះអាងថា ទំនងជាមិនទទួលយកនោះទេ។ ការលើកឡើងនេះ ធ្វើឡើង នៅ១ថ្ងៃ បន្ទាប់ពីលោកប្រកាសថា មិនពេញចិត្ត ចំពោះសំណើនេះ ហើយថែមទាំងគំរាមវាយកម្ទេចអ៊ីរ៉ង់ ជាថ្មី បើនៅតែមិនមានកិច្ចព្រមព្រៀង។ យ៉ាងណា តាមរយៈបណ្តាញសង្គម Truth Social , ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរៀបរាប់ថា «ខ្ញុំនឹងពិនិត្យមើលឡើងវិញ នូវផែនការដែលអ៊ីរ៉ង់ ទើបតែបានផ្ញើមកយើង ឆាប់ៗនេះ ប៉ុន្តែ មិនអាចនឹកស្មានថា វាអាចទទួលយកបានទេ ដោយថា ពួកគេមិនទាន់បានបង់ថ្លៃគ្រប់គ្រាន់ សម្រាប់អ្វីដែលពួកគេបានធ្វើ ចំពោះមនុស្សជាតិ និងពិភពលោក ក្នុងរយៈពេល ៤៧ឆ្នាំ ចុងក្រោយនេះ» ។ នៅថ្ងៃសៅរ៍ ដដែលនេះ លោក ដូណាល់ ត្រាំ និយាយប្រាប់អ្នកសារព័ត៌មាន…
-

អាល្លឺម៉ង់ ថា អាមេរិកដកទ័ព ជាពេលដែលអឺរ៉ុបពង្រឹងការការពារខ្លួនឯង
ប៊ែរឡាំង ៖ លោក Boris Pistorius រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លើកឡើងថា ការដកកងទ័ព របស់អាមេរិក គឺជាពេលដែលអឺរ៉ុប គួរតែពង្រឹងការការពារជាតិ ដោយខ្លួនឯង។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមន្ទីរបង់តាហ្គោន បានអះអាងថា រដ្ឋមន្ត្រីសង្គ្រាមអាមេរិក បានបញ្ជាឲ្យដកកងទ័ព រាប់រយនាក់ ចេញពីអាល្លឺម៉ង់ នៅឆ្នាំបន្ទាប់។ ជាការធ្វើឡើង បន្ទាប់ពីមានជម្លោះពាក្យសម្តី រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ជុំវិញសង្គ្រាមអ៊ីរ៉ង់។ លោក Boris Pistorius រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បាននិយាយ កាលពីថ្ងៃសៅរ៍ «យើងអឺរ៉ុប ត្រូវតែទទួលខុសត្រូវបន្ថែមទៀត សម្រាប់សន្តិសុខផ្ទាល់ខ្លួនរបស់យើង» ដោយបន្ថែមថា «អាល្លឺម៉ង់ កំពុងដើរលើផ្លូវត្រូវ ដោយពង្រីកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បង្កើនល្បឿនលទ្ធកម្មយោធា និង ការកសាងហេដ្ឋារចនាសម្ព័ន្ធ។ យោងតាមមជ្ឈមណ្ឌលទិន្នន័យ កម្លាំងការពារជាតិសហរដ្ឋអាមេរិក, យោធាសកម្ម ចំនួន ៣ម៉ឺន៦ពាន់៤៣៦នាក់បានឈរជើង នៅក្នុងប្រទេសអាល្លឺម៉ង់ គិតត្រឹមខែធ្នូ…
-

នាវាផ្ទុកយន្តហោះអាមេរិក ផ្តើមចាកចេញពីមជ្ឈិមបូព៌ា
វ៉ាស៊ីនតោន ៖ នាវាផ្ទុកយន្តហោះ USS Gerald R. Ford បានចាកចេញពីតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីបានចូលរួម នៅក្នុងប្រតិបត្តិការប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នេះបើតាមសារព័ត៌មាន ក្នុងស្រុករាយការណ៍ កាលពីថ្ងៃសុក្រ ដោយបានដកស្រង់សម្តី មន្ត្រីអាមេរិកម្នាក់។ ការផ្លាស់ប្តូរនេះ បានបន្សល់ទុកនូវនាវាផ្ទុកយន្តហោះអាមេរិក ចំនួនពីរគ្រឿង នៅក្នុងតំបន់ គឺ នាវា USS Abraham Lincoln និង នាវា USS George H.W. Bush។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយលុករួមគ្នាទៅលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាហេតុនាំឲ្យមានការសងសឹក ដោយការវាយប្រហារ លើអ៊ីស្រាអែល និងបណ្តាប្រទេស ក្នុងតំបន់ផ្សេងទៀត ដែលមានមូលដ្ឋានយោធា សហរដ្ឋអាមេរិក។ បើតាម Anadolu, ប្រតិបត្តិការ រវាងអាមេរិក និងអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៣,៣០០នាក់ នេះបើយោងតាមអាជ្ញាធរអ៊ីរ៉ង់ មុនពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានប្រកាសបទឈប់បាញ់ រយៈពេល ពីរ…
-

អាមេរិក និង វ៉េណេស៊ុយអេឡា ចុះកុងត្រាផលិតប្រេងនិងឧស្ម័ន
ការ៉ាកាស ៖ វ៉េណេស៊ុយអេឡា បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអាមេរិក ដើម្បីបង្កើនការផលិតប្រេង និង ឧស្ម័ន ដែលជាសញ្ញាថ្មីចុងក្រោយមួយទៀត នៃការជួសជុលទំនាក់ទំនង ប្រទេសទាំងពីរ។ ក្រុមហ៊ុនអាមេរិក ពីរ រួមមាន Hunt Overseas Oil និង ក្រុមហ៊ុន Crossover Energy នឹងធ្វើប្រតិបត្តិការ នៅតំបន់ខ្សែក្រវាត់ Orinoco Belt ដែលជាកន្លែងប្រមូលផ្តុំចម្បង នៃធនធានប្រេងបម្រុងរបស់វ៉េណេស៊ុយអេឡា នេះបើតាមកិច្ចព្រមព្រៀង។ នេះគឺជាសញ្ញាថ្មី នៃការជួសជុលទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានចាប់ខ្លួនប្រធានាធិបតី Nicolas Maduro ដល់រដ្ឋធានីការ៉ាកាស កាលពីដើមឆ្នាំ។ វ៉េណេស៊ុយអេឡា កំពុងដឹកនាំ ដោយប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez ដែលធ្លាប់ជាអនុប្រធានាធិបតី ក្រោមរដ្ឋបាល លោក Maduro។ លោក Nicolas Maduro ត្រូវបានយោធាអាមេរិកចាប់ខ្លួន យកទៅទីក្រុងញូវយ៉ក អំឡុងប្រតិបត្តិការវាយលុកដ៏ភ្ញាក់ផ្អើល កាលពីថ្ងៃទី៣ ខែមករា។ វ៉េណេស៊ុយអេឡា…