Author: Dol Pheakdey
-

លោក Trump និយាយថា រូបលោកមានការខកចិត្តខ្លាំងណាស់ ចំពោះលោក Putin
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ២កញ្ញាសប្ដាហ៍នេះថារូបលោកមានការខកចិត្តយ៉ាងខ្លាំង ចំពោះការបរាជ័យរបស់មេដឹកនាំរុស្ស៊ី លោក Vladimir Putin ក្នុងការធ្វើកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន ប៉ុន្តែលោកពុំបានផ្តល់ការបញ្ជាក់ច្បាស់លាស់ទេថាតើផលវិបាកអ្វី ដែលទីក្រុងមូស្គូអាចប្រឈម។ ចាប់តាំងពីជួបជាមួយលោក Putin នៅរដ្ឋអាឡាស្កា កាលពីខែមុន មក លោក Trump បានជំរុញមេដឹកនាំវិមានក្រឹមឡាំងរូបនេះឱ្យជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ។ ផ្ទុយទៅវិញ រុស្ស៊ី បានបង្កើនការទម្លាក់គ្រាប់បែកលើទីក្រុងគីវ ដោយទាក់ទាញការរិះគន់ជាថ្មីពីរដ្ឋធានីវ៉ាស៊ីនតោន និងបណ្ដាមេដឹកនាំរបស់សហភាពអឺរ៉ុប។ លោក Trump បានប្រាប់កម្មវិធីវិទ្យុ Scott Jennings ថា រូបលោកមានការខកចិត្តខ្លាំងណាស់ចំពោះប្រធានាធិបតី Putin។យើងមានទំនាក់ទំនងដ៏ល្អមួយគ្នា តែលោកពិតជាខកចិត្តណាស់។លោកពុំបានបញ្ជាក់ទេថាតើសហរដ្ឋអាមេរិកនឹងចាត់វិធានការបែបណា ប្រសិនបើថ្ងៃផុតកំណត់ដែលលោកបានដាក់សម្រាប់កិច្ចព្រមព្រៀង ដែលនឹងត្រូវផុតកំណត់នៅសប្តាហ៍នេះ។ នៅពេលត្រូវបានសួរនៅការិយាល័យប្រធានាធិបតី Oval Office ថាតើលោកបាននិយាយជាមួយលោក Putinដែរទេនាពេលថ្មីៗនេះ លោក Trump បានបង្ហើបថា មានការវិវត្តថ្មីៗច្រើន លោកបានដឹងបញ្ហាជាច្រើនដែលជារឿងគួរឲ្យចាប់អារម្មណ៍ លោកគិតថាប៉ុន្មានថ្ងៃខាងមុខអ្នកទាំងអស់គ្នានឹងបានដឹង។លោកបន្ថែមថា នឹងមានផលវិបាកច្រើនបើលោក Putin និងលោក Zelenskyy មិនព្រមជួបគ្នា៕
-

ចារកម្មកូរ៉េខាងត្បូងថា ទាហានកូរ៉េខាងជើង ២ ពាន់នាក់ចោលជីវិតក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
សេអ៊ូល ៖ សមាជិកសភាកូរ៉េខាងត្បូងម្នាក់ ដោយយោងតាមប្រភពពីទីភ្នាក់ងារចារកម្មបានឱ្យដឹងនៅថ្ងៃអង្គារនេះថា ទាហានកូរ៉េខាងជើងប្រហែល ២.០០០ នាក់ ដែលបញ្ជូនទៅជួយរុស្ស៊ីប្រយុទ្ធនឹងកងកម្លាំងអ៊ុយក្រែន ត្រូវបានគេជឿជាក់ថា ត្រូវបានសម្លាប់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP។ មូលហេតុដែលកូរ៉េខាងជើងបញ្ជូនទាហានទៅគាំទ្រសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន គឺដោយសារតែរុស្ស៊ី និង កូរ៉េខាងជើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាទ្វេភាគីកាលពីឆ្នាំមុន រួមទាំងការការពារគ្នាទៅវិញទៅមក អំឡុងទស្សនកិច្ចដ៏កម្ររបស់លោកប្រធានាធិបតី ពូទីន ទៅកាន់កូរ៉េខាងជើង។ សេវាស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង បាននិយាយកាលពីខែមេសាថា ចំនួនអ្នកស្លាប់ដោយសារសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន គឺយ៉ាងហោចណាស់ ៦០០ នាក់។ ប៉ុន្តែផ្អែកតាមការវាយតម្លៃថ្មីៗ បានប៉ាន់ប្រមាណថា តួលេខនេះ ទំនងជាកើនឡើងថែមទៀតដល់ ២.០០០ នាក់ នេះបើតាមសម្តីរបស់សមាជិកសភាកូរ៉េខាងត្បូង លោក Lee Seong-kweun បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីសន្និសីទសង្ខេបរបស់ទីភ្នាក់ងារចារកម្ម។ ទន្ទឹមគ្នា ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង និង លោកខាងលិចបានលើកឡើងថា កូរ៉េខាងជើងបានបញ្ជូនទាហានជាង ១០.០០០ នាក់ទៅកាន់ប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០២៤ ពិសេសទៅកាន់តំបន់ Kursk រួមជាមួយនឹងកាំភ្លើងធំ មីស៊ីល និងប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយ។ បើតាមការអះអាងរបស់លោក Lee, ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងជឿជាក់ថា កូរ៉េខាងជើងគ្រោងនឹងដាក់ពង្រាយទាហាន និងវិស្វករចំនួន…
-

មេដឹកនាំចិន អមដោយមិត្តរុស្ស៊ី និងកូរ៉េខាងជើង បើកក្បួនដង្ហែយោធា ជាការបង្អួតកម្លាំងដាក់លោកខាងលិច
ប្រទេសចិន បានចាប់ផ្តើមក្បួនដង្ហែយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួននៅក្នុងថ្ងៃពុធ (៣ កញ្ញា) នេះ ជាការបង្ហាញសាច់ដុំយោធាដែលចេះតែកើនឡើងមិនឈប់ និងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ខ្លួន ខណៈលោកប្រធានាធិបតីចិន Xi Jinping ស្វះស្វែងបង្ហាញថា ទីក្រុងប៉េកាំង ជាអ្នកថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ សម័យក្រោយសហរដ្ឋអាមេរិក។ អមដោយសម្ព័ន្ធមិត្តរុស្ស៊ី លោក Vladimir Putin និងលោក Kim Jong Un របស់កូរ៉េខាងជើង ក្នុងពិធីដ៏អធិកអធមតាមកញ្ចក់ទូរទស្សន៍ – លោក Xi បានដើរលើកម្រាលព្រំក្រហមក្នុងដំណើរទៅប្រារព្ធព្រឹត្តិការណ៍ដ៏ឱឡារិកនៅឯទីលានចតុរង្គ ធានអានមិន ក្នុងខួប ៨០ឆ្នាំ នៃជ័យជម្នះសង្គ្រាមលោកលើកទីពីរ។ នៅក្នុងសំលៀកបំពាក់ដែលស្រដៀងនឹងឈុតពាក់ដោយអតីតមេដឹកនាំ ម៉ៅ សេទុង លោក Xi បានចេញស្វាគមន៍មេដឹកនាំមិនមែនលោកខាងលិចជាង ២០រូប ដែលកំពុងចូលរួមពិធី។ ទស្សនីយភាពក្នុង “ទិវាជ័យជម្នះ” ដ៏អធិកអធមនេះ កើតឡើងនៅពេលដែលជំហរ “យកអាមេរិកជាធំ” របស់លោកប្រធានាធិបតីអាមេរិក Donald Trump និងសង្រ្គាមពាណិជ្ជកម្ម បានធ្វើឱ្យសម្ព័ន្ធភាពដ៏យូរអង្វែងនានារបស់ទីក្រុងវ៉ាស៊ីនតោន មានភាពតានតឹង។ អ្នកទស្សនាជាង ៥ម៉ឺននាក់ នៅទីលានធានអានមិន បានប្រមូលផ្តុំគ្នាឈរនៅទីនោះ…
-

សត្វជ្រូកទឹក បានបង្ហាញវត្តមាន វិលត្រឡប់មកវិញហើយ នៅប្រជុំកោះកែប
សត្វជ្រូកទឹក បានបង្ហាញវត្តមាន វិលត្រឡប់មកវិញហើយ នៅប្រជុំកោះកែប (ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥នេះ គេបានបានប្រទះឃើញមានវត្តមានសត្វជ្រូកទឹក ស្ថិតនៅក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រ ប្រជុំកោះកែប ។នេះបើតាមការឱ្យដឹងពីសំណាក់អង្គការអភិរក្សសមុទ្រកម្ពុជា( MCC)។ អង្គការអភិរក្សសមុទ្រកម្ពុជា( MCC) បានឱ្យដឹងនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥នេះថា ក្នុងអំឡុងពេលចុះស្រាវជ្រាវនៅបាតសមុទ្រ ក្នុងនេះអង្គការMCC បានកំណត់សម្គាល់ឃើញនូវដានជ្រូកទឹកស៊ីចំណីថ្មីៗនៅក្នុងតំបន់ស្មៅកាក់សមុទ្រ Halophila sp. ដែលជាចំណីរបស់ជ្រូកទឹកចូលចិត្តស៊ី។ ជុំវិញបញ្ហានេះអង្គការអភិរក្សសមុទ្រកម្ពុជាបានលើកឡើងថា”វាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលទៀតនោះ ប៉ុន្មានថ្ងៃក្រោយមក យើងក៏បានអង្កេតឃើញមានការលេចឡើងរបស់ជ្រូកទឹកម្តងទៀតក្នុងអំឡុងពេលបង្ហោះដ្រូន (drone) អស់ប្រមាណជាច្រើនខែមកហើយ”។ ការត្រឡប់មកវិញរបស់ជ្រូកទឹកនេះ គឺជាសមិទ្ធផលមួយ នៃកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នារបស់អង្គការអភិរក្សសមុទ្រកម្ពុជា MCC និងរដ្ឋបាលជលផល។ ពិសេសជាងនេះទៅទៀតនោះដោយមានការរីកលូតលាស់ឡើងវិញរបស់ស្មៅសមុទ្រ ដែលជាចំណីចម្បងរបស់ពួកគេក្នុងការរស់រានមានជីវិត។ អង្គការអភិរក្សសមុទ្រកម្ពុជា( MCC)បានឱ្យដឹងដែរថា ទោះបីយ៉ាងណាក៏ដោយ វិធីសាស្រ្តនេសាទមួយចំនួនដែលបានជះឥទ្ធិពលអវិជ្ជមានទៅដល់ប្រភេទជីវៈចម្រុះនៅតែបន្តឃើញមានសកម្មភាពនៅក្នុងតំបន់នេះ ដែលជាហេតុធ្វើឱ្យមានការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរទៅដល់ថនិកសត្វប្រភេទនេះ និងជម្រករបស់ពួកវាផងដែរ។ស្របពេលដែលមានការខិតខំប្រឹងប្រែងជាច្រើនត្រូវបានអនុវត្តរួចហើយ ប៉ុន្តែយើងក៏ត្រូវតែបន្តយកចិត្តទុកដាក់បន្ថែមទៀតដើម្បីរកដំណោះស្រាយចំពោះផលប៉ះពាល់ និងធានាបាននូវបរិស្ថានដ៏មានសុវត្ថិភាពសម្រាប់សត្វជ្រូកទឹកក្នុងដែនសមុទ្រកម្ពុជាយើង ៕
-
![[BREAKING NEWS] លោក Putin ពោលសរសើរទំនាក់ទំនង «មិនធ្លាប់មានពីមុន» ជាមួយចិន ខណៈការពិភាក្សាចាប់ផ្តើម](http://165.232.167.198/wp-content/uploads/2025/09/photo_2025-09-02_12-54-57.jpg)
[BREAKING NEWS] លោក Putin ពោលសរសើរទំនាក់ទំនង «មិនធ្លាប់មានពីមុន» ជាមួយចិន ខណៈការពិភាក្សាចាប់ផ្តើម
ប្រធានាធិបតីចិន លោក Xi Jinping និងសមភាគីរុស្ស៊ីរបស់លោក គឺលោក Vladimir Putin បានចាប់ផ្ដើមកិច្ចចរចាទ្វេភាគី នៅទីក្រុងប៉េកាំង ពោលគឺនៅមុនថ្ងៃប្រារព្ធព្រឹត្តិការណ៍ព្យុហយាត្រាយោធាដ៏ធំ នៅក្នុងរដ្ឋធានីរបស់ប្រទេសចិន។ លោក Putin បានពោលសរសើរទំនាក់ទំនង រវាងប្រទេសទាំង២ ដោយនិយាយថា ការប្រាស្រ័យទាក់ទងនេះ ស្ថិតក្នុង «កម្រិតមួយដែលមិនធ្លាប់មានពីមុនមក» ហើយលោកបានបន្ថែមថា ការចូលកៀកគ្នាកាន់តែជិតស្និទ្ធរបស់ប្រទេសទាំង២ នេះ ឆ្លុះបញ្ចាំងឲ្យឃើញពីលក្ខណៈយុទ្ធសាស្ត្រនៃទំនាក់ទំនងរុស្ស៊ី-ចិន»។ បើយោងតាមវីដេអូដែលត្រូវបានចេញផ្សាយនៅលើកម្មវិធីផ្ញើសារ Telegram ផ្លូវការរបស់វិមានក្រឹមឡាំង បានបង្ហាញថា អំឡុងកិច្ចពិភាក្សាទ្វេភាគីនោះ លោក Putin បានថ្លែងទៅកាន់លោក Xi ថា៖ «មិត្តជាទីគោរពស្រឡាញ់ ទាំងខ្ញុំ និងគណៈប្រតិភូរុស្សីទាំងមូល មានសេចក្តីសោមនស្សរីករាយដែលបានជួបជាមួយមិត្ត និងសហការីចិនរបស់ពួកយើងម្តងទៀត»។ លោក Putin បានបន្ថែមថា៖ «ទំនាក់ទំនងជិតស្និទ្ធរបស់ពួកយើង ឆ្លុះបញ្ចាំងពីលក្ខណៈយុទ្ធសាស្ត្រនៃទំនាក់ទំនងរុស្ស៊ី-ចិន ដែលស្ថិតក្នុងកម្រិតខ្ពស់មិនធ្លាប់មានពីមុនមក។ យើងតែងតែនៅជាមួយគ្នា ពីពេលមុន ហើយយើងនៅតែនៅជាមួយគ្នាដដែលឥឡូវនេះ»។ ចំណែកលោក Xi បានប្រាប់ទៅលោក Putin វិញថា៖ «ទំនាក់ទំនងចិន-រុស្ស៊ី បានទប់ទល់នឹងការសាកល្បងនៃការផ្លាស់ប្តូរជាអន្តរជាតិ»…
-

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី ៨០ឆ្នាំមុន ជាកម្លាំងជំរុញបណ្តាប្រជាជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ ងើបឈរឡើងតស៊ូ ដើម្បីឯករាជ្យពីអាណានិគមនិយម
(ហាណូយ)៖ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកទិវាបុណ្យឯករាជ្យជាតិវៀតណាម មិនគ្រាន់តែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងជំរុញ សម្រាប់បណ្តាប្រជាជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ ងើបឈរឡើងតស៊ូ ដើម្បីឯករាជ្យពីអាណានិគមនិយម ។ នេះបើតាមបណ្ដាញសង្គមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀត ណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥) ដែលពិធីដ៏ធំនេះបានប្រារព្ធធ្វើនៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាការរំលឹកនិងការចងចាំអំពីវីរភាពក្លាហាន របស់យុទ្ធជន ដែលបានតស៊ូប្រយុទ្ធដើម្បបុព្វហេតុយុត្តិធម៌។ ទឹកចិត្តស្នេហាជាតិ និងពលីកម្មរបស់ពួកគេ ដើម្បីឆ្ពោះទៅ ទទួលបានសិទ្ធិស្វ័យសម្រេចត្រូវបានចងចាំ និងដឹងគុណជានិច្ច។ ទិវាឯករាជ្យ គឺជាថ្ងៃចាប់ផ្តើមនៃយុគសម័យថ្មី ដែលកំណត់ដោយភាពធន់,ការរួបរួមនិងក្តីសង្ឃឹម។ ថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី ៨០ឆ្នាំមុន…
-

ក្រសួងសុខាភិបាល ឱ្យពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគ នៅមូលដ្ឋានសុខាភិបាល និងគោរពបទដ្ឋានវេជ្ជសាស្ត្រឱ្យបានត្រឹមត្រូវ
(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងថា បញ្ហាភាពស៊ាំនៃថ្នាំផ្សះប្រឆាំងមេរោគ គឺផ្តើមពីបុគ្គលម្នាក់ៗ ដែលត្រូវយកចិត្តទុកដាក់ ពិចារណា និងគោរពបទដ្ឋានវេជ្ជសាស្ត្រត្រឹមត្រូវ មុនការសម្រេចប្រើប្រាស់ ។ ក្នុងនាមជាមន្រ្តីសុខាភិបាល ត្រូវចាប់ផ្តើមពីការផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ទៅលើបញ្ហានៃការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានត្រឹមត្រូវ ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលើកឡើងដូចនេះ នាព្រឹកថ្ងៃទី ០១ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពិធីបើកសិក្ខាសាលាជាតិ ស្តីពីការពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅមូលដ្ឋានសុខាភិបាល និងការចាប់ផ្តើមជាផ្លូវការ នៃគម្រោងស្រាវជ្រាវបែបអនុវត្ត នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសិក្ខាសាលានាពេលនេះ ដើម្បីធ្វើការរួមគ្នាជាក្រុមពហុជំនាញ ក្នុងការអនុវត្តសកម្មភាពការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងដោះស្រាយបញ្ហាភាពស៊ាំ ពន្យារភាពស៊ាំរបស់ឱសថប្រឆាំងមេរោគ ការពារផលរំខាន កាត់បន្ថយការចំណាយ និងដើម្បីធានាអំពីលទ្ធផលល្អបំផុតសម្រាប់សុខភាពរបស់អ្នកជំងឺ ដែលព្យាបាលដោយឱសថប្រឆាំងមេរោគ ប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្នសង្គម។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា ភាពស៊ាំនៃមេរោគជាមួយឱសថប្រឆាំងមេរោគនេះ បណ្តាលមកពីការប្រើប្រាស់ឱសថប្រឆាំងមេរោគ មិនត្រឹមត្រូវ ឬលើសតម្រូវការចាំបាច់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យការអនុវត្តកម្មវិធីគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនេះ ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ…
-

អ្នកស្លាប់ក្នុងគ្រោះរញ្ជួយដី អាហ្វហ្គានីស្ថាន កើនដល់៦០០នាក់
កាប៊ុល ៖ ចំនួនមនុស្សស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅប្រទេសអាហ្វហ្គានីស្ថាន បានកើនដល់ចំនួន ជាង៦០០នាក់ហើយ។ ក្រសួងមហាផ្ទៃ បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះ ដ៏ធំមួយ កំពុងដំណើរការ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយ និងការរញ្ជួយដី ជាច្រើនទៀត។ ការរញ្ជួយដីបានកើតឡើង នៅមុនពាក់កណ្តាលអធ្រាត្រ ដោយអង្រួនអគារ ពីទីក្រុងកាប៊ុល ទៅដល់ រដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រទេសជិតខាង គឺ ប្រទេសប៉ាគីស្ថាន។ អ្នកនាំពាក្យ ក្រសួងបានអះអាងថា «មនុស្សចំនួន ៦១០ នាក់ បានស្លាប់ និង ១,៣០០ នាក់បានរងរបួស នៅក្នុងខេត្ត Kunar ជាមួយនឹងផ្ទះជាច្រើន ត្រូវបានបំផ្លាញ»។ ប្រភពថា នៅមានមនុស្ស ២៥៥នាក់ ផ្សេងទៀត រងរបួស។ អាជ្ញាធរតាលីបង់ និងអង្គការសហប្រជាជាតិ ហៅកាត់ UN បានចល័តក្រុមការងារ ក្នុងកិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះ ទៅកាន់តំបន់ ដែលរងគ្រោះខ្លាំង។ អង្គការសហប្រជាជាតិ បាននិយាយ…
-

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅប្រទេសចិន
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅប្រទេសចិនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលថ្នាក់ដឹកនាំទាំងពីរ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការងារសៀងហៃ បូក ដែលប្រារព្ធធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន។
-

ហ្វូងបាតុករថៃ ប្រមូលផ្តុំតវ៉ាប្រឆាំងលោក ថាក់ស៊ីន និងជំទាស់លោក ឆៃក្សេម មិនឱ្យធ្វើនាយករដ្ឋមន្ត្រីថ្មី
ក្រុមអ្នកតវ៉ានៅប្រទេសថៃ បានប្រមូលផ្តុំគ្នាយ៉ាងកុះករនៅវិមានជ័យជម្នះក្នុងទីក្រុងបាងកក ក្រោមវត្តមាននគរបាល និងសន្តិសុខយ៉ាងតឹងរ៉ឹង កាលពីថ្ងៃអាទិត្យ (៣១ សីហា) ដើម្បីសម្ដែងការប្រឆាំងយ៉ាងខ្លាំងក្លារបស់ពួកគេ ទល់នឹងរបបដឹកនាំដ៏ចម្រូងចម្រាសរបស់លោកអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ និងបានបដិសេធបេក្ខភាព លោក ឆៃក្សេម និទីស៊ិរិ (Chaikasem Nitisiri) មកពីគណបក្សភឿថៃ មិនឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីនោះឡើយ។ មេដឹកនាំបាតុកម្មនោះរួមមានលោក Jatuporn Prompan អតីតមេដឹកនាំក្រុមអាវក្រហមដែលបានប្រែក្លាយអ្នករិះគន់ខ្លាំងៗលើលោក ថាក់ស៊ីន ព្រមទាំងសកម្មជនជាច្រើនរូបទៀត ហើយបាតុកម្មនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «បំផ្លាញរបប ថាក់ស៊ីន»។ ដំបូងឡើយ ក្រុមអ្នកតវ៉ាបានកាន់កាប់ផ្នែកតូចមួយប៉ុណ្ណោះនៃផ្លូវថ្នល់នៅពីមុខវេទិកាតវ៉ា ប៉ុន្តែក្រោយមកនៅពេលរសៀល ហ្វូងមនុស្សបានកើនឡើងយ៉ាងកុះករ ហើយក្រុមមន្រ្តីរាយការណ៍ថា រង្វង់មូលដែលតភ្ជាប់ខ្សែផ្លូវធំៗចំនួន៤ នៅទីតាំងវិមានជ័យជម្នះនោះ មិនអាចឆ្លងកាត់បានទេដោយសារវត្តមានបាតុករច្រើនខ្លាំងពេក ស្រដៀងទៅនឹងបាតុកម្មមុនៗដែរ៕