Author: Dol Pheakdey
-

ប្រធានាធិបតីចិនប្រកាសផ្ដល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្ដាយជីវភាពសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ
ប្រធានាធិបតីចិនប្រកាសផ្ដល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្ដាយជីវភាពសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ ស្របគ្នានឹងការប្រកាសគាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ និងគាំទ្រឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ឱ្យបានឆាប់រហ័ស ឯកឧត្តមស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានប្រកាសផ្ដល់ជំនួយមនុស្សធម៌ ដល់កម្ពុជា ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្ដារជីវភាពសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធនាពេលថ្មីៗនេះ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្រោយជំនួបសម្ដែងការគួរសមជាមួយឯកឧត្តមស៊ី ជីនពីង ប្រធានាធិបតីចិន សម្ដេចមហាបរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីដ៏សំខាន់ និងប្រកបដោយការស្ថាបនារបស់ប្រទេសចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនារវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែនដោយសន្តិវិធី ។ សម្ដេចធិបតីក៏បានបញ្ជាក់ថា ការគាំទ្រឥតងាករេរបស់ប្រទេសចិន ដល់ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងបទឈប់បាញ់ យន្តការត្រួតពិនិត្យរបស់អាស៊ានដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ឱ្យបានឆាប់រហ័ស គឺជាការចាំបាច់មិនអាចខ្វះបាន ក្នុងការស្ដារសន្តិភាពស្ថិរភាព និងប្រក្រតីភាពនៅតាមព្រំដែន ។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណផងដែរ ដល់ប្រធានាធិបតីចិន សម្រាប់ជំនួយមនុស្សធម៌ដ៏សប្បុរស ដែលមានសារៈសំខាន់ក្នុងការកសាងឡើងវិញនូវសហគមន៍ដែលរងការខូចខាតដោយសារជម្លោះប្រដាប់អាវុធ និងសម្រួលទុក្ខលំបាករបស់ប្រជាជននៅមូលដ្ឋានតំបន់រងផលប៉ះពាល់ ៕
-

-

លោក គីម ជុងអ៊ុន ឆ្លៀតចុះពិនិត្យមីស៊ីលថ្មី មុនពេលធ្វើដំណើរទៅចិន
ព្យុងយ៉ាង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យខ្សែសង្វាក់ផលិតកម្មមីស៊ីលថ្មី និងដំណើរការស្វ័យប្រវត្តិកម្មនៃការផលិតមីស៊ីល។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ (KCNA) បានលើកឡើងនៅក្នុងថ្ងៃចន្ទនេះថា ទំនើបកម្មនៃដំណើរការផលិតមីស៊ីលថ្មី នឹងជួយបង្កើនការត្រៀមខ្លួនប្រយុទ្ធរបស់អង្គភាពមីស៊ីលសំខាន់ៗរបស់កូរ៉េខាងជើង។ ប្រភពបានឱ្យដឹងថា ក្រៅពីផលិតសព្វាវុធទុកប្រើប្រាស់ក្នុងស្រុក កូរ៉េខាងជើងក៏បានបញ្ជូនទាហាន កាំភ្លើងធំ និងមីស៊ីលទៅឱ្យរុស្ស៊ីផងដែរ ដើម្បីគាំទ្រសង្គ្រាមរបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន។ លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យម្សិលមិញ បានចុះពិនិត្យទីតាំងខ្សែសង្វាក់ផលិតកម្មមីស៊ីល មុនពេលបន្តដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់រដ្ឋធានីប៉េកាំង ដើម្បីចូលរួមពិធីព្យុហយាត្រាយោធាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ គិតមកទល់ពេលនេះ កូរ៉េខាងជើងបានស្ថិតក្រោមសម្ពាធទណ្ឌកម្មអន្តរជាតិយ៉ាងធ្ងន់ធ្ងរ ជុំវិញកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីបរបស់ខ្លួន ដែលត្រូវបានបង្កើតឡើងដោយបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ អ្នកជំនាញ និងមន្ត្រីអន្តរជាតិនិយាយថា ទណ្ឌកម្មទាំងនោះទំនងជាមិនរារាំងគោលដៅរបស់កូរ៉េខាងជើងឡើយ ដោយសារតែមានការគាំទ្រកើនឡើង ក្នុងនោះរួមមានទាំងផ្នែកសេដ្ឋកិច្ច យោធា និងនយោបាយពីសម្ព័ន្ធមិត្តរុស្ស៊ី និងចិន៕ ប្រភព ៖ AFP
-

Starlink កំពុងរាតត្បាតខ្លាំង៖ គ្រោះមហន្តរាយកំពុងលេចឡើងនៅកម្ពុជា
ថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រកាន់ខ្ជាប់នូវ “ដំបងពន្ធ” ប្រឆាំងនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយអនុវត្តវិធានការពន្ធបន្ថែមជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ខ្លួន។ គួរកត់សម្គាល់ថា ជាផ្នែកមួយនៃការចរចារពន្ធគយ សហរដ្ឋអាមេរិកបានគំរាមកំហែងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនក្នុងការអនុញ្ញាតឱ្យចូលប្រើសេវា Starlink ដែលជាការផ្លាស់ប្តូរមួយដែលនឹងនាំមកនូវហានិភ័យដែលអាចកើតមានជាច្រើន។ វាត្រូវបានគេស្គាល់យ៉ាងច្បាស់ថា Starlink – ប្រតិបត្តិការហួសពីការគ្រប់គ្រងរបស់ប្រទេសណាមួយក្រៅពីសហរដ្ឋអាមេរិក – បង្កការគំរាមកំហែងច្រើនមុខចំពោះសន្តិសុខព័ត៌មានជាតិ និងអធិបតេយ្យភាពឌីជីថល។ យោងតាមប្រភពខាងក្នុងបានឱ្យដឹងថា ខណៈដែលបទឈប់បាញ់នៃជម្លោះព្រំដែនកម្ពុជា-ថៃ ក្រុមនៅក្នុងប្រទេសថៃ រួមទាំងគណបក្សភ្លើងទៀន និងក្រុមការងារដែលគាំទ្រលោក សម រង្ស៊ី កំពុងប្រើប្រាស់ Starlink កាន់តែខ្លាំងឡើងសម្រាប់ការទំនាក់ទំនង និងការសម្របសម្រួល។ តួអង្គទាំងនេះកំពុងរៀបចំកិច្ចប្រជុំសម្ងាត់ ញុះញង់យ៉ាងសកម្មនូវមនោសញ្ចេតនាក្នុងចំណោមក្រុមយុវជន ហើយថែមទាំងជំរុញឱ្យពលករខ្មែរនៅក្នុងប្រទេសថៃត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញនៅពេលនេះ ដែលរដ្ឋាភិបាលកម្ពុជាកំពុងប្រឈមមុខនឹង “បញ្ហាផ្ទៃក្នុង និងខាងក្រៅ” ក្នុងគោលបំណងបង្កើត “និទាឃរដូវអារ៉ាប់” នៅកម្ពុជា ដើម្បីផ្តួលរំលំរបបបច្ចុប្បន្ន។ លើសពីនេះ ជាមួយនឹងអត្ថប្រយោជន៍នៃការគ្របដណ្តប់ធំទូលាយ និងការចំណាយទាប នៅពេលដែល Starlink ចូលមកប្រទេសកម្ពុជា វាពិតជានឹងធ្វើឱ្យមានផលប៉ះពាល់ដល់ឧស្សាហកម្មទូរគមនាគមន៍ និងអ្នកផ្គត់ផ្គង់ទូរគមនាគមន៍ក្នុងស្រុក ដែលនឹងនាំឱ្យភាគហ៊ុនទីផ្សារធ្លាក់ចុះ ការបាត់បង់អតិថិជនយ៉ាងសំខាន់ និងសម្ពាធជាច្រើនទៀតសម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ប្រពៃណី។ កាន់តែពិសេស វាអាចជះឥទ្ធិពលដល់ចំណូលសារពើពន្ធជាតិ និងធ្វើឱ្យខូចដល់វិស័យទូរគមនាគមន៍ដែលកំពុងរីកចម្រើននាពេលបច្ចុប្បន្ននៅកម្ពុជា។ ហានិភ័យដែលអាចកើតមានដោយ Starlink…
-

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយប្រធានាធិបតីឡាវ នៅប្រទេសចិន
(ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ក្នុងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការ សៀងហៃ បូក នៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ។
-

គ្រោះរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រវាយប្រហារអាហ្វហ្គានីស្ថាន សម្លាប់មនុស្សកើនដល់ ២០នាក់
កាប៊ុល ៖ ចំនួនមនុស្សស្លាប់បាត់បង់ជីវិតកើនឡើងដល់ ២០នាក់ និងជាង ១០០នាក់ទៀតរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីក្នុងកម្រិត ៦.៣ រ៉ិចទ័រវាយប្រហារប្រទេសអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC។ មជ្ឈមណ្ឌលជាតិទទួលបន្ទុកកិច្ចការរញ្ជួយដី ហៅកាត់ (NCS) បាននិយាយថា គ្រោះរញ្ជួយដីនេះ ត្រូវបានគេរាយការណ៍ថា កើតឡើងនៅម៉ោង ១២និង៤៧នាទីថ្ងៃត្រង់ថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) នៅក្នុងជម្រៅដីប្រហែល ៨គីឡូម៉ែត្រ និង មានចម្ងាយដីប្រហែល ១៦០គីឡូម៉ែត្រ។ ហើយគ្រោះរញ្ជួយកម្រិតធ្ងន់នេះដែរ ក៏បានបង្កការញររញ្ជួយដល់ទីក្រុងរបស់ប្រទេសប៉ាគីស្ថាន និងឥណ្ឌាផងដែរ។ ក្រោយកើតមានគ្រោះរញ្ជួយដំបូង គ្រោះរញ្ជួយដីបន្តបន្ទាប់ទៀតក៏បានកើតឡើងផងដែរ ក្នុងនោះរួមមានកម្រិត ៤.៧, ៤.៣ និង ៥ រ៉ិចទ័រ នៅក្នុងជម្រៅដីខុសៗគ្នាចាប់ពីចន្លោះពី ៤០ គីឡូម៉ែត្រទៅ ១៤០ គីឡូម៉ែត្រ ដែលធ្វើឱ្យប្រជាជនមានការតក់ស្លុតយ៉ាងខ្លាំង។ គួរកត់សម្គាល់ ប្រទេសអាហ្វហ្គានីស្ថានងាយរងគ្រោះដោយរញ្ជួយដីយ៉ាងខ្លាំង ព្រោះវាស្ថិតនៅលើខ្សែបន្ទាត់សំខាន់ៗជាច្រើន ដែលជាកន្លែងប្រសព្វគ្នារវាងបន្ទះតិចតូនិកឥណ្ឌា និងអឺរ៉ាស៊ី។ តួយ៉ាង កាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ប្រទេសអាហ្វហ្គានីស្ថានបានរងការវាយប្រហារពីរញ្ជួយដីក្នុងកម្រិត…
-

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមទិវាបុណ្យឯករាជ្យជាតិវៀតណាម
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម តូ ឡឺម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ។ សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួង/ស្ថាប័ននានា និងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា។ ស្របពេលនៃការអញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រខាងលើ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំវៀតណាម រួមមាន ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម ជិន ថាញ់មិន…
-

ប្រទេសចិន នឹងនៅតែបន្តគាំទ្រកម្ពុជា ដោយឥតងាករេ
(ប៉េកាំង)៖ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ាង ហូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានអះអាងថា ប្រទេសចិន នឹងនៅតែបន្តគាំទ្រកម្ពុជា ដោយឥតងាករេ ។ ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមប្រធានសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចបវរធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម បានចាត់ទុកវត្តមានរបស់សម្តេចបវរធិបតី និងគណៈប្រតិភូថា បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅលើការពង្រឹងទំនាក់ទំនងជាប្រពៃណី និងយូរអង្វែងរវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធាន បានថ្លែងថា ទំនាក់ទំនងកម្ពុជា-ចិនបានឆ្លងកាត់ការសាកល្បងនៃការប្រែប្រួលសភាពការណ៍អន្តរជាតិ និង កាន់តែមានភាពរឹងមាំ និងស្ថិតស្ថេយូរអង្វែង។ ក្នុងជំនួបការងារទ្វេភាគីនាថ្ងៃទី ៣០ ខែសីហា ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បានដាក់ចេញទិសដៅសំខាន់ៗ ដើម្បីធ្វើឱ្យទំនាក់ទំនងចិន-កម្ពុជា កាន់តែស៊ីជម្រៅថែមទៀត។ ក្នុងបរិបទនេះ ប្រទេសចិននឹងនៅតែបន្តគាំទ្រកម្ពុជាដោយឥតងាករេ។ ជាការឆ្លើយតប…
-

ថៃស្លាប់ក្នុងហេតុការណ៍បាក់ដី កើនដល់ ៧នាក់
បាងកក ៖ មនុស្សស្លាប់ដោយសារការបាក់ដី នៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ បានកើនដល់ ចំនួន៧នាក់ ខណៈ២នាក់ទៀត នៅតែបាត់ខ្លួន គិតត្រឹមថ្ងៃអាទិត្យ ទី៣១ ខែសីហា។ ដំណឹងនេះ ត្រូវបានប្រកាសឲ្យដឹង ស្របពេលដែលអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធបានធ្វើទស្សនកិច្ច នៅស្រុក Mae Chaem ក្នុងខេត្តឈៀងម៉ៃ កាលពីថ្ងៃអាទិត្យ ដើម្បីផ្តល់ជំនួយដល់ជនរងគ្រោះដោយគ្រោះមហន្តរាយ និង តាមដានស្ថានភាពទឹកជំនន់។ ដំណើរទស្សនកិច្ចនេះ ផ្តោតជាពិសេស ទៅលើភូមិ Ban Pang Ung ដែលត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយព្យុះទីហ្វុង Kajiki បណ្តាលឱ្យមានការបាក់ដី ដែលបានបំផ្លាញផ្ទះសម្បែង។ គួររម្លឹកថា ការបាក់ដី និងទឹកជំនន់ បានវាយលុកភូមិ ចំនួនពីរ នៅក្នុងភូមិ Ban Pang Ung ដែលមានប្រជាពលរដ្ឋប្រហែល ៥០០គ្រួសារ និង ប្រជាពលរដ្ឋប្រហែល ២,០០០នាក់ ដោយបានវាយប្រហារ កាលពីយប់រំលងអធ្រាត ឈានចូលដល់ថ្ងៃទី២៧ ខែសីហា។ ថៃ តែងតែជួបប្រទះនូវភ្លៀងមូសុងប្រចាំឆ្នាំ…
-

មេធំអ៊ីស្រាអែលប្តេជ្ញា សម្លាប់មេដឹកនាំហ៊ូធីទាំងអស់
ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានយ៉ាហ៊ូ បានប្តេជ្ញាថា នឹងសម្លាប់ក្រុមមេដឹកនាំហ៊ូធីទាំងអស់ បន្ទាប់ពីបានសម្លាប់ នាយករដ្ឋមន្ត្រី របស់ក្រុមនេះ។ អំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអាទិត្យ លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា «យើងកំពុងធ្វើនូវអ្វីដែលគ្មាននរណាម្នាក់ បានធ្វើនៅចំពោះមុខយើង ហើយនេះ គ្រាន់តែជាការចាប់ផ្តើម នៃ ការវាយប្រហារ ដល់មន្ត្រីជាន់ខ្ពស់ នៅក្នុងទីក្រុង សាណា ប៉ុណ្ណោះ យើងនឹងសម្លាប់ពួកគេទាំងអស់»។ គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីហ៊ូធី លោក Ahmed al-Rahawi ត្រូវបានសម្លាប់ រួមជាមួយនឹងមន្ត្រីផ្សេងៗទៀត កាលពីដើមសប្តាហ៍នេះ។ លោកគឺជាមន្ត្រីជាន់ខ្ពស់បំផុត ដែលគេដឹងថា ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ជាបន្តបន្ទាប់ របស់អ៊ីស្រាអែល អំឡុងពេលសង្រ្គាម នៅហ្គាហ្សា។ ពួក Huthis ដែលទាមទារសាមគ្គីភាព ជាមួយប៉ាឡេស្ទីន បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ជាញឹកញាប់ នៅអ៊ីស្រាអែល ក្នុងអំឡុងពេលសង្រ្គាម នៅតំបន់…