Author: Dol Pheakdey
-

អ៊ីស្រាអែលបន្តការបំផ្លាញទីក្រុងហ្កាហ្សា ដោយបានសម្លាប់មនុស្សជិត៨០នាក់បន្ថែមទៀត នៅទូទាំងដែនដីហ្កាហ្សា
អ៊ីស្រាអែលបានបង្កើនការបំផ្លិចបំផ្លាញទីក្រុងហ្កាហ្សា ខណៈខ្លួនគ្រោងនឹងដណ្តើមយកចំណុចកណ្ដាលដ៏ធំបំផុតដែលជាបេះដូងរបស់ដែនដីហ្កាហ្សា និងបង្ខំប្រជាជនប៉ាឡេស្ទីនប្រហែលមួយលាននាក់ទៅកាន់តំបន់ប្រមូលផ្តុំនៅភាគខាងត្បូង ខណៈបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៨ នាក់នៅទូទាំងតំបន់ដែលត្រូវបានឡោមព័ទ្ធមួយនេះ ចាប់តាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យ រួមទាំង ៣២ នាក់ដែលកំពុងស្វែងរកអាហារយ៉ាងអស់សង្ឃឹម។ កាលពីថ្ងៃអាទិត្យ នៅទីក្រុងហ្កាហ្សា ទីភ្នាក់ងារការពារជនស៊ីវិលប៉ាឡេស្ទីនបានរាយការណ៍ថាមានអគ្គិភ័យនៅក្នុងតង់ក្បែរមន្ទីរពេទ្យ al-Quds បន្ទាប់ពីការបាញ់ផ្លោងរបស់អ៊ីស្រាអែល។ យ៉ាងហោចណាស់មនុស្ស៥ នាក់បានស្លាប់ និង៣ នាក់បានរងរបួសនៅពេលដែលអគារលំនៅដ្ឋានមួយនៅជិតសង្កាត់ Remal ត្រូវបានរងការវាយប្រហារ។ លោក Ismail al-Thawabta នាយកការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល ហ្កាហ្សា បាននិយាយថា កងទ័ពអ៊ីស្រាអែលក៏កំពុងប្រើប្រាស់ រូបយន្តបំផ្ទុះ នៅក្នុងតំបន់លំនៅដ្ឋាននានា និងបង្ខំឱ្យជនជាតិប៉ាឡេស្ទីនផ្លាស់ទីលំនៅ ក្នុងទីក្រុង ហ្កាហ្សា ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្ដាញសង្គម X កាលពីថ្ងៃអាទិត្យ លោក al-Thawabta បាននិយាយថា កងទ័ពបានបំផ្ទុះឧបករណ៍បែបនេះជាង ៨០គ្រឿង នៅសង្កាត់ជនស៊ីវិលរស់នៅក្នុងរយៈពេល ៣ សប្តាហ៍កន្លងមកនេះ ដោយហៅទង្វើនោះថាជា គោលនយោបាយកម្ទេចចោល ដែលបានបំផ្លាញផ្ទះសម្បែង និងឆក់យកអាយុជីវិតមនុស្សដែលជិតផុតពូជ៕
-
![[UPDATE] មនុស្ស៩នាក់ស្លាប់ និង១៥នាក់របួសពីការរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រនៅអាហ្វហ្គានីស្ថាន និងរង្គើដល់ឥណ្ឌា ព្រមទាំងប៉ាគីស្ថាន](http://165.232.167.198/wp-content/uploads/2025/09/photo_2025-09-01_08-46-13-1.jpg)
[UPDATE] មនុស្ស៩នាក់ស្លាប់ និង១៥នាក់របួសពីការរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រនៅអាហ្វហ្គានីស្ថាន និងរង្គើដល់ឥណ្ឌា ព្រមទាំងប៉ាគីស្ថាន
ទីភ្នាក់ងារស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក (USGS) បានរាយការណ៍ថា ការរញ្ជួយដីដ៏ខ្លាំង ក្លាកម្រិត ៦.០ រ៉ិចទ័រ បានវាយប្រហារភាគអាគ្នេយ៍របស់ប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃចន្ទនេះ។ លោក Naqibullah Rahimi អ្នកនាំពាក្យនៃនាយកដ្ឋានសុខភាពសាធារណៈរបស់ខេត្ត Nangarhar បានប្រាប់សារព័ត៌មាន Reuters ថា មនុស្សយ៉ាងហោចណាស់ ៩ នាក់បានស្លាប់ និង ១៥ នាក់ផ្សេងទៀតរងរបួស។ ការរញ្ជួយដីនេះត្រូវបានមានអារម្មណ៍ពាសពេញប្រទេសប៉ាគីស្ថាន និងភាគខាងជើងប្រទេសឥណ្ឌា រួមទាំងទីក្រុង ញូវ ដែលី ជាទីដែលអ្នកស្រុករាយការណ៍ពីការរង្គើខ្លាំង។ អគារនានាបានញ័រ ដែលជំរុញឱ្យមនុស្សប្រញាប់ប្រញាល់រត់ចេញទៅខាងក្រៅ។ ទីភ្នាក់ងារស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិកខាងលើបាននិយាយថា ការរញ្ជួយដីនេះត្រូវបានគេកត់ត្រានៅចម្ងាយ ២៧ គីឡូម៉ែត្រពីខាងកើតទៅដល់ភាគឦសាននៃរដ្ឋធានី Jalalabad របស់ប៉ាគីស្ថាននៅម៉ោង ១២និង៤៧នាទីព្រឹក ថ្ងៃទី ១ ខែកញ្ញានេះ ក្នុងជម្រៅ ៨ គីឡូម៉ែត្រ។ ទោះបីជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បាននិយាយថា ការរញ្ជួយដីនេះ មានជម្រៅ ១០គីឡូម៉ែត្រ ។ ប្រហែល ២០ នាទីក្រោយមក ខេត្តនេះ…
-
![[BREAKING NEWS] មនុស្ស៩នាក់ស្លាប់ ក្នុងគ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ នៅអាហ្វហ្គានីស្ថាន និងបណ្ដាលឲ្យរង្គើដល់ទីក្រុងដែលីរបស់ឥណ្ឌា](http://165.232.167.198/wp-content/uploads/2025/09/photo_2025-09-01_08-46-53.jpg)
[BREAKING NEWS] មនុស្ស៩នាក់ស្លាប់ ក្នុងគ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ នៅអាហ្វហ្គានីស្ថាន និងបណ្ដាលឲ្យរង្គើដល់ទីក្រុងដែលីរបស់ឥណ្ឌា
ទីភ្នាក់ងារស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក (USGS) បានរាយការណ៍ថា ការរញ្ជួយដីដ៏ខ្លាំងកម្រិត ៦.០ រ៉ិចទ័រ បានវាយប្រហារភាគអាគ្នេយ៍របស់ប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃចន្ទនេះ។ លោក Naqibullah Rahimi អ្នកនាំពាក្យនៃនាយកដ្ឋានសុខភាពសាធារណៈរបស់ខេត្ត Nangarhar បានប្រាប់សារព័ត៌មាន Reuters ថា មនុស្សយ៉ាងហោចណាស់៩ នាក់បានស្លាប់ និង១៥ នាក់ផ្សេងទៀតរងរបួស។
-

រាំងស្ងួត! នាំឲ្យឃើញផ្នូរបុរាណអ៊ីរ៉ាក់ជាង២ពាន់ឆ្នាំ
បាកដាដ ៖ ដោយសារតែគ្រោះរាំងស្ងួត នៅប្រទេសអ៊ីរ៉ាក់ នាំឲ្យមានការរកឃើញ នូវផ្នូរបុរាណ អាយុកាលជាង២ពាន់ឆ្នាំ ជាច្រើនផ្នូរ។ អ្នកបុរាណវត្ថុវិទូ បានរកឃើញ ផ្នូរទាំងនេះ នៅក្នុងតំបន់ Khanke នៃខេត្ត Duhok បន្ទាប់ពីកម្រិតទឹក នៅក្នុងអាងស្តុកទឹកដ៏ធំបំផុត របស់ប្រទេសមួយនេះ បានធ្លាក់ចុះ។ មន្ត្រីក្នុងតំបន់និយាយថា «ផ្នូរទាំងនេះ ត្រូវបានគេជឿថា មានអាយុកាល តាំងពីសម័យ Hellenistic នៅប្រហែល ២,៣០០ឆ្នាំមុន»។ លោក Bekas នាយកផ្នែកបុរាណវត្ថុនៅខេត្ត Duhok ដែលដឹកនាំការងារបុរាណវិទ្យា នៅទីតាំងនោះ បាននិយាយថា «រហូតមកដល់ពេលនេះ យើងបានរកឃើញផ្នូរប្រហែល ៤០»។ ក្រុមរបស់លោក បានស្ទង់ តំបន់នេះក្នុងឆ្នាំ ២០២៣ ប៉ុន្តែ បានរកឃើញតែ ផ្នែកខ្លះ នៃផ្នូរមួយចំនួន ប៉ុណ្ណោះ។ លោកបន្តថា បាននិយាយថា ពួកគេអាចធ្វើការនៅលើទីតាំងបាន តែនៅពេលដែលកម្រិតទឹកបានធ្លាក់ចុះ ដល់កម្រិតទាបបំផុត នៅក្នុងឆ្នាំនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ អ្នកបុរាណវត្ថុវិទូ…
-

ម៉ាឡេស៊ីបង្ហាញជំហរគាំទ្រការបង្កើនភាពបៃតងនៅកម្ពុជា
(ខេត្តត្បូងឃ្មុំ)៖ ក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ច នៅថ្នាល់បណ្តុះកូនឈើថ្នាលតំបន់ របស់ក្រសួងបរិស្ថាន ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានថ្លែងចាប់អារម្មណ៍ យុទ្ធនាការ «ពន្លកបៃតង» របស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញ ដើម្បីជំរុញចលនាបណ្តុះ និងកាចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំឱ្យបានច្រើនជារៀងរាល់ឆ្នាំនៅកម្ពុជា។ ឯកឧត្តម បានថ្លែងវាយតម្លៃខ្ពស់និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួអបរិស្ថា បានបង្កើតជាថ្នាលបណ្តុះកូនឈើខ្នាតតំបន់ មួយចំនួន បន្ថែមទៀត ដែលសង់ឡើងដោយមានហេដ្ឋារចនាសម្ព័ន្ធ ថ្នាល់បណ្តុះកូនឈើ សង់ឡើងជាជួរ មានសោភ័ណភាព និងមានការគ្រប់គ្រងប្រកបដោយនិរន្តរភាព ជាពិសេសបានបំពាក់ប្រព័ន្ធស្រោចស្រព ដោយការប្រើប្រាស់ថាមពលសូឡា។ ឯកឧត្តមបានបញ្ជាក់ អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងម៉ាឡេស៊ី-កម្ពុជា និងបំណងគាំទ្រចែករំលែកជំនាញ និងធនធានជួយដល់វិស័យបរិស្ថាន។ ការបង្កើនការបណ្តុះកូនឈើនៅកម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានបញ្ជាក់ថា ម៉ាឡេស៊ីមានបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបរិស្ថានរួមគ្នា ដោយក្នុងនោះមានការចែករំលែកបទពិសោធន៍ជំនាញ និងបច្ចេកទេស ដើម្បីឱ្យការបណ្តុះកូនឈើ បានច្រើ់នបន្ថែមទៀត។ ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ…
-

-

លោក Xi Jinping ប្រាប់លោក Modi ថាជម្រើសដ៏ត្រឹមត្រូវសម្រាប់ឥណ្ឌា គឺធ្វើជាមិត្តជាមួយចិន
ប្រធានាធិបតីចិន លោក Xi Jinping បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសចិន និងឥណ្ឌា គឺជាអរិយធម៌ដ៏ចំណាស់ជាងគេបំផុតពីរនៅបូព៌ា និងជាសំឡេងសំខាន់នៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍសកលខាងត្បូង ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី Narendra Modi នៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO)។ នាយករដ្ឋមន្ត្រី Modi ស្ថិតនៅក្នុងប្រទេសចិនជាលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល SCO រយៈពេលពីរថ្ងៃ ដែលរួមមានមេដឹកនាំមកពីប្រទេសរុស្ស៊ី អាស៊ីកណ្តាល អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងអាស៊ីខាងលិច ដែលឆ្លុះបញ្ចាំងពីរណសិរ្សរួបរួមនៃបណ្ដាប្រទេសកំពុងអភិវឌ្ឍសកលខាងត្បូង។ ប្រធានាធិបតីចិនបាននិយាយថា ចិន និងឥណ្ឌា គឺជាអរិយធម៌បុរាណពីរនៅបូព៌ា។ យើងជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក ហើយយើងក៏ជាសមាជិកដ៏សំខាន់នៃបណ្ដាប្រទេសកំពុងអភិវឌ្ឍសកលខាងត្បូងផងដែរ។ យើងទាំងពីរមានទំនួលខុសត្រូវជាប្រវត្តិសាស្ត្រក្នុងការធ្វើអោយប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជនទាំងពីរ លើកកម្ពស់សាមគ្គីភាព និងការស្តារឡើងវិញនៃប្រទេសកំពុងអភិវឌ្ឍន៍ និងការលើកកម្ពស់វឌ្ឍនភាពនៃសង្គមមនុស្ស។ ជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រី Modi និងលោកប្រធានាធិបតី Xi Jinping បានកើតឡើងត្រឹមតែប្រាំថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានដំឡើងពន្ធ ៥០% លើទំនិញឥណ្ឌា ជុំវិញការបន្តនាំចូលប្រេងពីរុស្ស៊ីរបស់ទីក្រុង New Delhi ៕
-

បាតុករអ៊ីស្រាអែលជំរុញឱ្យលោក Trump បង្កើតប្រវត្តិសាស្ត្រនៃកិច្ចព្រមព្រៀងចំណាប់ខ្មាំងនៅហ្កាហ្សា
ក្រុមបាតុករអ៊ីស្រាអែល បានលើកបដាដ៏ធំមួយនៅឯទីលានចំណាប់ខ្មាំងកាលពីថ្ងៃសៅរ៍ ៣០ សីហា ដោយជំរុញឱ្យលោកប្រធានាធិបតីអាមេរិក Donald Trump បង្កើតប្រវត្តិសាស្ត្រ និងជំរុញឱ្យមានកិច្ចព្រមព្រៀងចំណាប់ខ្មាំងក្នុងតំបន់ហ្កាហ្សា។ កាលពីថ្ងៃសៅរ៍ដដែលនោះ ក្រុមគ្រួសារចំណាប់ខ្មាំងបានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv អំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែលបញ្ចប់សង្រ្គាមនៅដែនដីហ្កាហ្សា និងនាំយកចំណាប់ខ្មាំងទាំងអស់មកវិញ ក្នុងកិច្ចព្រមព្រៀងពេញលេញមួយ។ ក្រុមគ្រួសារបាននិយាយថា មានកិច្ចព្រមព្រៀងមួយនៅលើតុ ហើយបានចោទប្រកាន់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ថាផ្តល់អាទិភាពដល់ការវាយលុករបស់យោធា សំខាន់ជាងការវិលត្រឡប់របស់ចំណាប់ខ្មាំង និងបញ្ចប់សង្រ្គាម។ ការិយាល័យរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា កាលពីថ្ងៃសុក្រ ២៩ សីហាថា អ៊ីស្រាអែលបានប្រទះឃើញសាកសពចំណាប់ខ្មាំង ឈ្មោះ Ilan Weiss ពីតំបន់ហ្កាហ្សាស្ទ្រីប។ ទន្ទឹមនឹងការរកឃើញសាកសពរបស់ចំណាប់ខ្មាំង Weiss អ៊ីស្រាអែលនិយាយថា ចំណាប់ខ្មាំងចំនួន ៤៩ នាក់នៅតែស្ថិតក្នុងតំបន់ហ្កាហ្សានៅឡើយ ក្នុងនោះមានតែ ២០ នាក់ប៉ុណ្ណោះដែលត្រូវបានគេជឿថានៅមានជីវិត៕
-

ទេសចរហ៊ានប្រឈមនឹងគ្រោះថ្នាក់ លើផ្លូវរថភ្លើងនៅហាណូយ
ហាណូយ ៖ ភ្ញៀវទេសចរបរទេស ហ៊ានប្រឈមមុខនឹងគ្រោះថ្នាក់ នៅលើផ្លូវរថភ្លើង ស្ថិតក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ ភ្ញៀវទេសចរអន្ទះសារយកទូរសព្ទ ថតផ្តិតយករូបភាព ខណៈដែលរថភ្លើង បានបើកឆ្លងកាត់ យ៉ាងកៀកបំផុត នៅពីមុខហាងកាហ្វេ ផ្លូវរថភ្លើង ក្នុងទីក្រុង ហាណូយ ដែលបើក ក្នុងចម្ងាយ ១០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ នេះគឺជារបៀប ដែលនាំមកនូវអាជីវកម្ម រកប្រាក់កម្រៃ ពីអតីតតំបន់អនាធិបតេយ្យ ដែលត្រូវបានមើលស្រាល ពីការគ្មានតម្លៃ ពីសំណាក់រដ្ឋាភិបាល។ អាជ្ញាធរបានព្យាយាម ម្តងហើយម្តងទៀត ដើម្បីបិទទីតាំងនោះ ក្រោមហេតុផលសុវត្ថិភាព ប៉ុន្តែ ការបិទហាក់ដូចជាមិនទំនងកើតឡើង ដោយសារតែ ប្រព័ន្ធផ្សព្វផ្សាយសង្គម កំពុងជំរុញចែកចាយ ស្រូបទាញអ្នកទស្សនា កាន់តែច្រើន ទៅកាន់តំបន់នោះ។ នាង Helena Bizonova មកពីប្រទេសស្លូវ៉ាគី បានប្រាប់ AFP ថា «ខ្ញុំមានអារម្មណ៍ថា រន្ធត់ខ្លាំង ពីព្រោះ រថភ្លើងនៅជិតខ្លាំងណាស់»។ នាងបានប្រាប់ AFP ទៀត ថា «ផ្លូវដែលរៀបចំតុបតែងជាមួយនឹងចង្កៀង…
-
![[UPDATE] ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់រដូវមូសុងនៅប៉ាគីស្ថានកើនឡើងដល់ ៨៣០នាក់](http://165.232.167.198/wp-content/uploads/2025/08/photo_2025-08-31_13-22-12.jpg)
[UPDATE] ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់រដូវមូសុងនៅប៉ាគីស្ថានកើនឡើងដល់ ៨៣០នាក់
ក្រុមអាជ្ញាធរប៉ាគីស្ថាន បាននិយាយថា ភ្លៀងរដូវមូសុងដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសប៉ាគីស្ថានបានសម្លាប់មនុស្សយ៉ាងហោចណាស់៨៣០ នាក់ចាប់តាំងពីថ្ងៃទី២៦ ខែមិថុនា ខណៈទឹកជំនន់ និងបំណាក់ដីនៅតែបន្តរំខានដល់ជីវិតប្រចាំថ្ងៃនៅទូទាំងប្រទេស។ ខេត្ត Punjab ដែលមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា ស្ថិតក្នុងចំណោមខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ ក្រុមមន្ត្រីបានរាយការណ៍ថា ទឹកក្នុងទន្លេចំនួនបី បានជន់លិចភូមិជាង២.៣០០ ដែលជំរុញឱ្យមានការជម្លៀសប្រជាជនចំនួន៤៨១.០០០នាក់ និងសត្វពាហនៈចំនួន ៤០៥.០០០ ក្បាល។ សរុបមក មនុស្សជាង ១,៥ លាននាក់បានរងផលប៉ះពាល់ដោយសារទឹកជំនន់។ លោក Irfan Ali Khan ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាននិយាយថា នេះគឺជាប្រតិបត្តិការជួយសង្គ្រោះដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខេត្ត Punjab ដោយកត់សម្គាល់ថាទូកជាង ៨០០គ្រឿង និងបុគ្គលិកសង្គ្រោះជាង១.៣០០ នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះនានា។ ជំរំសង្គ្រោះជាង៥០០កន្លែង ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជម្រកដល់គ្រួសារ និងសត្វ។ នៅតាមតំបន់ជាយក្រុង Lahore ប្រជាពលរដ្ឋត្រូវបានជម្លៀសដោយសារទឹកហក់ឡើងខ្ពស់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ៕