Author: Dol Pheakdey

  • មេដឹកនាំកូរ៉េខាងជើង សន្យាផ្ដល់ជីវិតដ៏ល្អ សម្រាប់គ្រួសាររបស់កងទ័ពដែលបានស្លាប់នៅរុស្ស៊ី

    មេដឹកនាំកូរ៉េខាងជើង សន្យាផ្ដល់ជីវិតដ៏ល្អ សម្រាប់គ្រួសាររបស់កងទ័ពដែលបានស្លាប់នៅរុស្ស៊ី

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃសៅរ៍ ៣០ សីហា ថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានសន្យាផ្ដល់ជីវិតដ៏ល្អ សម្រាប់គ្រួសាររបស់កងទ័ពដែលបានបាត់បង់ជីវិតក្នុងការប្រយុទ្ធដើម្បីរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ដោយសរសើរអ្នកដែលបានបាត់បង់ជីវិតចំពោះវីរភាពរបស់កូនប្រុស និងស្វាមីរបស់ពួកគេ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា លោក Kim កាលពីថ្ងៃសុក្រ បានរៀបចំកម្មវិធីទទួលគ្រួសារទាហាន និងបង្ហាញការសោកស្ដាយចំពោះការបរាជ័យក្នុងការជួយសង្គ្រោះជីវិតដ៏មានតម្លៃ នៃកងទ័ពដែលបានស្លាប់ ដែលបានលះបង់ជីវិតរបស់ពួកគេដើម្បីការពារកិត្តិយសរបស់ប្រទេស។ ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា លោក Kim បានប្រាប់ឪពុកម្តាយ ប្រពន្ធ និងកូនៗ កងទ័ពថា វីរភាពរបស់ទាហាន និងមន្រ្តី គឺអាចធ្វើទៅបានដោយសារតែកម្លាំង និងភាពក្លាហានដែលផ្តល់ដល់ពួកគេដោយគ្រួសារដែលជា “មនុស្សស្លូតបូត ស្នេហាជាតិ និងយុត្តិធម៌បំផុតនៅក្នុងពិភពលោក” ។ មេដឹកនាំកូរ៉េខាងជើងរូបនេះ ត្រូវបានដកស្រង់សម្តីដោយនិយាយថា ពួកគេមិនបានសរសេរសូម្បីតែសំបុត្រខ្លីមួយមកខ្ញុំ ប៉ុន្តែខ្ញុំគិតថាពួកគេច្បាស់ជាបានប្រគល់គ្រួសាររបស់ពួកគេ រួមទាំងកូនៗជាទីស្រឡាញ់មកឱ្យខ្ញុំ មិនខាន៕

  • ការតវ៉ានៅឥណ្ឌូនេស៊ី បានសម្លាប់មនុស្សបីនាក់ ខណៈ​កំហឹង​ផ្ទុះ​ឡើង​ចំពោះ​ការ​ស្លាប់​អ្នក​បើកបរ​ម្នាក់

    ការតវ៉ានៅឥណ្ឌូនេស៊ី បានសម្លាប់មនុស្សបីនាក់ ខណៈ​កំហឹង​ផ្ទុះ​ឡើង​ចំពោះ​ការ​ស្លាប់​អ្នក​បើកបរ​ម្នាក់

    មន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃសៅរ៍ ទី៣០ ខែសីហា ថា មនុស្សយ៉ាងហោចណាស់ ៣​នាក់​បាន​ស្លាប់​ដោយសារភ្លើងឆេះចាប់ផ្ដើមដោយក្រុមបាតុករនៅអគារក្រុមប្រឹក្សាមួយក្នុងទីក្រុង Makassar ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីបាតុកម្មនៅទូទាំងប្រទេស ក្រោយ​ការ​ស្លាប់​របស់​អ្នក​រត់ម៉ូតូឌុបម្នាក់ ដែលត្រូវបានរថយន្តនគរបាលបុក។ ប្រធានាធិបតី ឥណ្ឌូនេស៊ីលោក Prabowo Subianto បានលុបចោលដំណើរទៅកាន់ប្រទេសចិន ដោយ​សារការរាលដាលនៃការតវ៉ា។ ប្រទេសមាន​សេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានអង្រួនដោយការតវ៉ានៅទូទាំងទីក្រុងធំៗ រួមទាំងរដ្ឋធានីហ្សាកាតា កាលពីថ្ងៃសុក្រ បន្ទាប់ពីមានការរីករាលដាលនៃវីដេអូ អ្នកបើកបរទោចក្រយានយន្តម្នាក់ត្រូវបានរថយន្តតាកទិករបស់នគរបាលបុកនៅក្នុងការប្រមូលផ្តុំគ្នាថ្មីៗនេះប្រឆាំងនឹងប្រាក់ឈ្នួលទាប និងការបាត់បង់អត្ថប្រយោជន៍សម្រាប់សមាជិកសភា និងកម្មវិធីអាហារសាលារបស់រដ្ឋាភិបាលជាដើម។ ការតវ៉ានេះ គឺជាការតវ៉ាដ៏ធំបំផុត និងហិង្សាបំផុតនៃតំណែងប្រធានាធិបតីរបស់លោក Prabowo Subianto ដែលជាការសាកល្បងដ៏សំខាន់សម្រាប់អតីតឧត្តមសេនីយ៍រូបនេះ ដែលការកាន់អំណាចរបស់លោកមិនទាន់ដល់មួយឆ្នាំ ផងទេ ។ ការតវ៉ានៅក្នុងទីក្រុង Makassar ដែលជាទីក្រុងធំបំផុតនៅលើកោះ Sulawesi ភាគខាងកើតបានធ្លាក់ចូលទៅក្នុងភាពវឹកវរនៅខាងក្រៅអគារក្រុមប្រឹក្សាខេត្ត និងក្រុងក្នុងតំបន់ ដែលអគារទាំងពីរត្រូវបានដុតបំផ្លាញ។ រថយន្តត្រូវបានដុត ខណៈក្រុមបាតុករបានគប់ដុំថ្ម និងភ្លើង៕

  • លោក ពូទីន បានទៅដល់ប្រទេសចិនហើយ

    លោក ពូទីន បានទៅដល់ប្រទេសចិនហើយ

    បេកាំង៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរ ទៅដល់ប្រទេសចិនហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល ដែលធ្វើជាម្ចាស់ផ្ទះ ដោយលោកស៊ី ជីនភីង ប្រធានាធិបតីចិន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ទីក្រុង Tianjin ភាគខាងជើង ប្រទេសចិន នៅថ្ងៃអាទិត្យនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល ដែលរៀបចំដោយ សមភាគី Xi Jinping ជាមួយបណ្តា មេដឹកនាំពិភពលោក ប្រហែល ២០ផ្សេងទៀត។ កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នឹងប្រព្រឹត្តទៅ នៅទីក្រុងកំពង់ផែ មួយនេះ រហូតដល់ថ្ងៃច័ន្ទ ហើយធ្វើឡើង នៅប៉ុន្មានថ្ងៃ មុនពេលមានការរៀបចំក្បួនដង្ហែរយោធាដ៏ធំ នៅក្នុងរដ្ឋធានីប៉េកាំង ដើម្បីប្រារព្ធខួប ៨០ ឆ្នាំ ចាប់តាំងពីការបញ្ចប់សង្គ្រាម លោកលើកទីពីរ៕ ប្រភពពី AFP

  • អ៊ីស្រាអែលបានសម្លាប់នាយករដ្ឋមន្ត្រីហ៊ូធី

    អ៊ីស្រាអែលបានសម្លាប់នាយករដ្ឋមន្ត្រីហ៊ូធី

    សាណា ៖ អ៊ីស្រាអែលបានវាយប្រហារតាមអាកាស សម្លាប់នាយករដ្ឋមន្ត្រី របស់ក្រុមសកម្មប្រយុទ្ធហ៊ូធី នៅក្នុងប្រទេសយេម៉ែន។ ក្រុមឧទ្ទាម ដែលគាំទ្រដោយអ៊ីរ៉ង់ មួយនេះ បានប្រកាសថា នាយករដ្ឋមន្ត្រី Ahmed al-Rahawi ត្រូវបានសម្លាប់ រួមជាមួយនឹងមន្ត្រីផ្សេងៗទៀត កាលពីដើមសប្តាហ៍នេះ។ ភ្លាមៗ លោក Mahdi al-Mashat មេដឹកនាំនយោបាយក្រុមឧទ្ទាម Huthi បានប្តេជ្ញាសងសឹកចំពោះការស្លាប់ របស់នាយករដ្ឋមន្រ្តី Ahmed al-Rahawi ដែលទើបត្រូវបានតែងតាំង កាលពីឆ្នាំមុន។ លោកគឺជាមន្ត្រីជាន់ខ្ពស់បំផុត ដែលគេដឹងថា ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ជាបន្តបន្ទាប់ របស់អ៊ីស្រាអែល អំឡុងពេលសង្រ្គាម នៅហ្គាហ្សា។ ជុំវិញការសម្លាប់នេះ ត្រូវបានអ៊ីស្រាអែលអះអាងថា ជាការកំចាត់ពួកភេរវករ។ ជាការកត់សម្គាល់ យោធាអ៊ីស្រាអែលបានវាយប្រហារ នៅក្នុងរដ្ឋធានី សាណា ដែលកាន់កាប់ ដោយក្រុម Huthis កាលពីថ្ងៃព្រហស្បតិ៍។ ពួក Huthis ដែលទាមទារសាមគ្គីភាព ជាមួយប៉ាឡេស្ទីន បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ជាញឹកញាប់ នៅអ៊ីស្រាអែល…

  • អាមេរិក លក់មីស៊ីលចម្ងាយឆ្ងាយ ៣,៣៥០គ្រាប់ ឲ្យអ៊ុយក្រែន

    អាមេរិក លក់មីស៊ីលចម្ងាយឆ្ងាយ ៣,៣៥០គ្រាប់ ឲ្យអ៊ុយក្រែន

    វ៉ាស៊ីងតោន ៖ រដ្ឋបាលរបស់លោក Trump បានយល់ព្រមលក់មីស៊ីល រយៈចម្ងាយឆ្ងាយ ERAM ចំនួន ៣,៣៥០គ្រាប់ ឲ្យទៅប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារព័ត៌មាន CNN បានចុះផ្សាយថា ការលក់ក្នុងតម្លៃ ៨២៥លានដុល្លារ ត្រូវបានសមស្រេច កាលពីថ្ងៃទី២៨ ខែសីហា ហើយ បានកើតមានឡើង នៅមួយថ្ងៃ បន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារ ដ៏សាហាវពេញមួយយប់ លើរដ្ឋធានី កៀវ របស់ប្រទេសអ៊ុយក្រែន ហើយក៏ចំពេលដែល កិច្ចខិតខំប្រឹងប្រែងការទូត ប៉ុនប៉ងបញ្ចប់សង្គ្រាម មិនទាន់ទទួលបានលទ្ធផល បើទោះបីជា លោកប្រធានាធីបតី Donald Trump បានជួបទាំង លោក Putin និង លោក Zelensky ដាច់ដោយឡែកពីគ្នា លើទឹកដីអាមេរិក នៅក្នុងខែសីហានេះ រួចរាល់ក៏ដោយ។ ប្រភពដែលបានដឹង ពីរឿងនេះ បាននិយាយថា នេះគឺជាការលក់អាវុធដ៏ធំដំបូងបំផុតដល់អ៊ុយក្រែន ដែលត្រូវប្រកាសដោយរដ្ឋបាល របស់លោក Trump។ ប្រសិនបើជាការលក់ ត្រូវដំណើរការតាមការរំពឹងទុក នោះ ប្រភេទកាំជ្រួច…

  • ថៃរញ្ជួយដីជាថ្មីទៀត នៅព្រឹកនេះ

    ថៃរញ្ជួយដីជាថ្មីទៀត នៅព្រឹកនេះ

    បាងកក ៖ ប្រទេសថៃ បានកើតមាន ការរញ្ជួយដី ជាថ្មីទៀត នៅថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥នេះ ពោលគឺបន្ទាប់ពីមានការរញ្ជួយ នៅភាគខាងជើង កាលពី ៣ថ្ងៃមុន។ នាយកដ្ឋាន តាមដានរញ្ជួយដី បានរៀបរាប់ថា ការរញ្ជួយដីតូចមួយ បានវាយប្រហារ នៅស្រុក Wang Nuea ខេត្ត Lampang នៅម៉ោង ៨៖៣៨ព្រឹក ថ្ងៃនេះ ដែលមានកម្រិត ២.៦ រ៉ិចទ័រ ក្នុងជម្រៅ ៣ គីឡូម៉ែត្រ តែ មិនមានរបាយការណ៍ អំពីការខូចខាត ទេ។ នាយកដ្ឋាននេះ បាននិយាយថា រហូតមកដល់ពេល នៃការរាយការណ៍នេះ មិនទាន់មានរបាយការណ៍អំពីការខូចខាតទ្រព្យសម្បត្តិ ឬ របួសមនុស្ស នៅឡើយទេ។ គួរឲ្យដឹងដែរថា ថៃ បានកើតមានការញ្ជួយដី ជាញឹកញាប់ នៅឆ្នាំ២០២៥នេះ ក្នុងនោះ កាលពីខែមីនា មានការរញ្ជួយ បាក់ស្រុតអគារ ស្លាប់មនុស្ស…

  • ថៃគ្រោងរើសនាយករដ្ឋមន្ត្រីថ្មី សប្តាហ៍ក្រោយ

    ថៃគ្រោងរើសនាយករដ្ឋមន្ត្រីថ្មី សប្តាហ៍ក្រោយ

    ថៃគ្រោងរើសនាយករដ្ឋមន្ត្រីថ្មី សប្តាហ៍ក្រោយ បាងកក ៖ សភាប្រទេសថៃ គ្រោងនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ថ្មី នាដើមសប្តាហ៍ក្រោយ បន្ទាប់ពីលោកស្រី ផែថងថាន ត្រូវបានបណ្តេញចេញ។ ការសម្រេចរបស់តុលាការធម្មនុញ្ញ ដកតំណែងលោកស្រី មានន័យថា នាយករដ្ឋមន្ត្រីស្តីទី លោក Phumtham Wechayachai និងគណៈរដ្ឋមន្ត្រីចាំផ្ទះ នឹងបន្តធ្វើ រហូតដល់រដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើង។ សភានឹងបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីថ្មី ប្រហែលនៅដើមសប្តាហ៍ក្រោយ ប៉ុន្តែ មិនទាន់មានការបង្ហាញច្បាស់លាស់ ពីអ្នកដែលត្រូវមកជំនួស លោកស្រី នៅឡើយទេ។ នៅក្រោមរដ្ឋធម្មនុញ្ញ មានតែបេក្ខជន ដែលធ្លាប់ត្រូវបានតែងតាំង ជាបេក្ខភាពនាយករដ្ឋមន្ត្រី អំឡុងការបោះឆ្នោតសកលចុងក្រោយ ក្នុងឆ្នាំ ២០២៣ ប៉ុណ្ណោះ ដែលមានសិទ្ធិ អាចទទួលបានតំណែងនេះជំនួស។ ក្នុងនោះ បួននាក់ ក្នុងចំណោមឈ្មោះទាំងនោះ គឺនៅក្រៅការបោះឆ្នោត ដោយ បីនាក់ ត្រូវបានហាមឃាត់ ដោយដីការបស់តុលាការ និងមួយរូបទៀត ក៏មិនអាច ព្រោះ គណបក្សរបស់ខ្លួន ដែលមានសម្ព័ន្ធភាពជាមួយបក្សភឿថៃ មិនទទួលបានសមាជិកសភាគ្រប់ ដើម្បីមានលក្ខណៈគ្រប់គ្រាន់។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណប្អូនប្រុស អុិន ប៊ុនរតនៈ ចំពោះរូបគំនូរ ដ៏ស្អាត និងមានអត្ថន័យ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណប្អូនប្រុស អុិន ប៊ុនរតនៈ ចំពោះរូបគំនូរ ដ៏ស្អាត និងមានអត្ថន័យ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណប្អូនប្រុស អុិន ប៊ុនរតនៈ ចំពោះរូបគំនូរ ដ៏ស្អាតនិងមានអត្ថន័យមួយនេះ ដែលតំណាងអោយស្មារតីរួបរួមជាតិខ្មែរក្នុងបុព្វហេតុជាតិ និងប្រជាជន។ សម្តេចធិបតីបានបញ្ជាក់នាយប់ថ្ងៃទី២៩សីហា ថា ក្នុងរូបគំនូរនេះ គឺមានរូបកងទ័ពឈរជាជួរបែរខ្នងមកខ្ញុំ រូបខ្ញុំដែលកំពុងឈរកាន់ឯកសារក្រោយចរចារបទឈប់បាញ់ ហើយបែរខ្នងទៅកងទ័ព និងមានរូបប្រជាពលរដ្ឋខ្មែរជាច្រើនពេញផ្ទៃគំនូរ ។ ប្អូនប្រុស រតនៈ បានប្រាប់ភរិយាខ្ញុំ អំពីអត្ថន័យនៃរូបគំនូរនេះថា រូបប្រជាពលរដ្ឋជាច្រើនពេញផ្ទៃគំនូរ គឺតំណាងទឹកដី និងប្រជាជនខ្មែរនៅទូទាំងប្រទេស។ រូបកងទ័ពឈរជាជួរបែរខ្នងមកខ្ញុំ គឺតំណាងអោយវីរៈកងទ័ព និងវីរៈនគរបាលជាតិយើង ដែលពេលនោះ កំពុងប្រយុទ្ធនៅលើសមរភូមិ ក្នុងបុព្វហេតុការពារជាតិ ទឹកដី និងប្រជាជនរបស់យើង ។ ចំណែកឯរូបខ្ញុំ ដែលកំពុងឈរកាន់ឯកសារក្រោយចរចារបទឈប់បាញ់ នៅថ្ងៃ ២៨ កក្កដា ២០២៥ នៅប្រទេសម៉ាឡេស៊ី ហើយបែរខ្នងទៅកងទ័ព គឺតំណាងអោយរាជរដ្ឋាភិបាលដែលខិតខំស្វែងរកសន្តិភាព និងការពារអាយុជីវិតវីរៈកងទ័ពនិងប្រជាជន កុំអោយបន្តស្លាប់ដោយការប្រយុទ្ធគ្នា ដូចដែលបានកើតមានអស់រយៈពេល ៥ថ្ងៃ ៥យប់កន្លងទៅ (២៤-២៨ កក្កដា ២០២៥) ។ ខ្ញុំជឿជាក់ថា បងប្អូនប្រជាពលរដ្ឋយើងទូទាំងប្រទេស…

  • ថៃដកតំណែងលោកស្រី ផែថងថាន ហើយ

    ថៃដកតំណែងលោកស្រី ផែថងថាន ហើយ

    បាងកក ៖ ទីបំផុត នៅរសៀលថ្ងៃទី២៩ ខែសីហានេះ តុលាការធម្មនុញ្ញថៃ បានសម្រេចដកតំណែង នាយករដ្ឋមន្ត្រី របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក្នុងសំណុំរឿង ខ្វះសីលធម៌ ជុំវិញការបែកធ្លាយសម្លេងសន្ទនា។ កន្លងមក ក៏មានបាតុកម្ម ទាមទារឲ្យលោកស្រី ចុះចេញពីតំណែងផងដែរ ហើយថា មិនចាំបាច់ រងចាំការប្រកាសសាលក្រមទេ។ បាតុករបានចោទប្រកាន់លោកស្រី ផែថងថាន និង ក្រុមគ្រួសាររបស់ លោកស្រី ថា បានបង្កជម្លោះ អូសបន្លាយនៅព្រំដែន ដែលធ្លាប់តែ ស្ងប់ស្ងាត់ ជាយូរមកហើយ៕ ប្រភព BBC

  • បេក្ខជនប្រឡងបាក់ឌុប គីម រ៉ាវិត ពិការដៃទាំងសងខាងដើរចេញពីបន្ទប់ប្រឡងទាំងទឹកមុខញញឹមរីករាយ

    បេក្ខជនប្រឡងបាក់ឌុប គីម រ៉ាវិត ពិការដៃទាំងសងខាងដើរចេញពីបន្ទប់ប្រឡងទាំងទឹកមុខញញឹមរីករាយ

    (ភ្នំពេញ)៖ ក្នុងការប្រឡងបាក់ឌុបព្រឹកថ្ងៃទី២ នៃដំណើរការសំណេរប្រឡងលើវិញ្ញាសាចំនួន២មុខវិជ្ជា នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៥ ត្រូវបានបញ្ចប់។ បើតាមអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ក្នុងចំណោមបេក្ខជនដទៃទៀត គឺបេក្ខជន គីម រ៉ាវិត ពិការដៃទាំងសងខាង (សរសេរសំណេរប្រើប្រាស់ដោយជើង) បានដើរចេញពីបន្ទប់ប្រឡងនៃមណ្ឌលបឋមសិក្សាពោធិ៍សាត់ ប្រកបដោយទឹកមុខរីករាយ ។ គួរបញ្ជាក់ថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២ មាន ២មុខវិជ្ជាគឺ ៖ អក្សរសាស្ត្រ និង រូបវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕