Author: Dol Pheakdey

  • ហ្វីលីពីន និងអូស្ត្រាលីបាញ់គ្រាប់ពិត អំឡុងសមយុទ្ធយោធាធំបំផុត

    ហ្វីលីពីន និងអូស្ត្រាលីបាញ់គ្រាប់ពិត អំឡុងសមយុទ្ធយោធាធំបំផុត

    ម៉ានីល ៖ កងទ័ពអូស្ត្រាលី និងហ្វីលីពីនបានបាញ់គ្រាប់ពិត អំឡុងសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមានឈ្មោះថា “Alon” ឬមានន័យថា “រលក” ដែលមានការចូលរួមពីកងទ័ពជាង ៣.៦០០នាក់ នៅក្នុងខេត្តមួយភាគខាងជើងនៃទីក្រុងម៉ានីល។ មេទ័ពហ្វីលីពីន លោកឧត្តមសេនីយឯក Antonio Nafarrete បាននិយាយថា សេណារីយ៉ូនៃសមយុទ្ធនេះ គឺការប្រឆាំងនឹងការវាយលុកលើកងកម្លាំងជើងគោក។ លោកបន្តថា ហ្វីលីពីន-អូស្ត្រាលីមានឧបករណ៍យោធាផ្សេងៗគ្នា ដែលបម្រើដល់អន្តរប្រតិបត្តិការ ក្នុងការធ្វើផែនការ និង ប្រតិបត្តិការសេណារីយ៉ូរួមគ្នា។ មេបញ្ជាការកងវរសេនាតូចទី 8/9 នៃកងពលតូចទី 7 មកពីកងវរសេនាធំអូស្ត្រាលី លោក Andrew Raven និយាយថា លទ្ធផលហ្វឹកហ្វឺនដ៏សំខាន់នេះ បង្ហាថា អូស្ត្រាលីអាចដាក់ពង្រាយកងកម្លាំងដែលត្រៀមប្រយុទ្ធ និងមានសមត្ថភាពប្រយុទ្ធនៅក្នុងតំបន់ជាដៃគូដ៏សំខាន់ មានដូចជាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោកបន្ថែមថា យើងជាកងពលតូចដែលត្រៀមរួចជាស្រេចរបស់អូស្ត្រាលី ដូច្នេះបេសកកម្មចម្បងរបស់យើងគឺត្រៀមខ្លួន ដើម្បីដាក់ពង្រាយគ្រប់ទីកន្លែងទូទាំងតំបន់ ឬសូម្បីតែពិភពលោក ប្រសិនបើរដ្ឋាភិបាលមានតម្រូវការឆ្លើយតបជាមួយនឹងកម្លាំងយោធា។ ល្បែងសង្គ្រាមទ្រង់ទ្រាយធំនេះធ្វើឡើងបន្ទាប់ពីប្រមុខការពារជាតិទាំងពីរបាននិយាយថ្មីៗនេះថា ហ្វីលីពីន-អូស្ត្រាលីនឹងចុះហត្ថលេខាលើកតិកាសញ្ញាថ្មីមួយ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយោធារបស់ប្រទេសអាស៊ីអាគ្នេយ៍នេះ ខណៈដែលពួកគេស្វែងរកការប្រឆាំងនឹងសកម្មភាពឯកតោភាគីរបស់ចិននៅក្នុងតំបន់៕

  • អ៊ុយក្រែន ថា រុស្ស៊ីវាយប្រហារទីក្រុងកៀវ ស្លាប់មនុស្ស១០នាក់

    អ៊ុយក្រែន ថា រុស្ស៊ីវាយប្រហារទីក្រុងកៀវ ស្លាប់មនុស្ស១០នាក់

    កៀវ ៖ អ៊ុយក្រែន បានអះអាង នៅថ្ងៃទី២៨ ខែសីហានេះ ថា មនុស្ស១០នាក់ ត្រូវបានសម្លាប់ និង របួសជាច្រើននាក់ ផ្សេងទៀត អំឡុងការវាយប្រហារជាថ្មី របស់ប្រទេសរុស្ស៊ី។ រដ្ឋអាជ្ញា អ៊ុយក្រែន បាននិយាយថា ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរបស់រុស្ស៊ីទ្រង់ទ្រាយធំ បានកើតមានលើទីក្រុង Kyiv កាលពីយប់ថ្ងៃទី២៧ ខែសីហា។ អ្នកស្លាប់ ដំបូង មានត្រឹម២នាក់ តែបានកើន ដល់ ១០នាក់ មានទាំងកុមារម្នាក់ ព្រមទាំង របួស ចំនួន៣០នាក់ទៀត ក្នុងនោះ មានទាំងកុមារ ៤នាក់ និង ក្មេងជំទង់ម្នាក់។ កងទ័ពអាកាសអ៊ុយក្រែន និយាយថា ការវាយប្រហារតាមអាកាស លើកនេះ ពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើកចំនួន ៥៩៨ គ្រឿង, មីស៊ីលផ្លោងចំនួន ១១ គ្រឿង និងកាំជ្រួច ២០ គ្រឿង ដែលបានកំណត់គោលដៅ លើតំបន់នានា ទូទាំងប្រទេសអ៊ុយក្រែន។…

  • រុស្ស៊ីបាញ់ចំអគារសហភាពអឺរ៉ុប នៅអ៊ុយក្រែន

    រុស្ស៊ីបាញ់ចំអគារសហភាពអឺរ៉ុប នៅអ៊ុយក្រែន

    កៀវ ៖ អគារបេសកកម្ម របស់សហភាពអឺរ៉ុប បានរងការខូចខាត ក្នុងការវាយប្រហាររបស់រុស្ស៊ី ទៅលើទីកៀវ ប្រទេសអ៊ុយក្រែន នេះបើតាមប្រធានសហភាពអឺរ៉ុប បញ្ជាក់ នៅថ្ងៃទី២៨ ខែសីហានេះ។ ប្រធានសហភាពអឺរ៉ុបលោក Antonio Costa នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា លោក “រន្ធត់” ដោយសារតែការវាយប្រហារ ជាថ្មី របស់រុស្សី ទៅលើទីក្រុង Kyiv ដែលបានបំផ្លាញអគារបេសកកម្មការទូត របស់ប្លុកនេះ ផងដែរ។ លោក Costa បានសរសេរ នៅលើបណ្តាញសង្គម X ថា «គំនិតរបស់ខ្ញុំ គឺ នៅជាមួយជនរងគ្រោះអ៊ុយក្រែន និង ជាមួយបុគ្គលិក នៃគណៈប្រតិភូសហភាពអឺរ៉ុបផងដែរ ដែលអគាររបស់ពួកគេ ត្រូវបានខូចខាត នៅក្នុងការវាយប្រហារដោយចេតនារបស់រុស្ស៊ី»។ លោកបន្តថា «សហភាពអឺរ៉ុបនឹងមិនមាន ការបំភិតបំភ័យទេ ការឈ្លានពានរបស់រុស្ស៊ី គ្រាន់តែពង្រឹងការតាំងចិត្តរបស់យើង ក្នុងការឈរជាមួយអ៊ុយក្រែន និងប្រជាជនរបស់ខ្លួនប៉ុណ្ណោះ»។ រដ្ឋអាជ្ញា អ៊ុយក្រែន បាននិយាយថា មានការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរបស់រុស្ស៊ីទ្រង់ទ្រាយធំ…

  • លោក ពូទីន និង លោក គីម ជុងអ៊ុន នឹងចូលរួមពិធីព្យុហយាត្រាយោធាដ៏ធំរបស់ចិន

    លោក ពូទីន និង លោក គីម ជុងអ៊ុន នឹងចូលរួមពិធីព្យុហយាត្រាយោធាដ៏ធំរបស់ចិន

    ប៉េកាំង ៖ បណ្តាមេដឹកនាំបរទេស រួមមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រមុខរដ្ឋកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងធ្វើដំណើរទៅចូលរួមពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំក្នុងរដ្ឋធានីប៉េកាំង ដើម្បីរំលឹកខួបលើកទី ៨០ នៃសង្គ្រាមរបស់ចិនប្រឆាំងនឹងជប៉ុន និង ការបញ្ចប់សង្រ្គាមលោកលើកទីពីរ។ ជំនួយការរដ្ឋមន្រ្តីការបរទេសចិន លោក Hong Lei បាននិយាយក្នុងសន្និសិទសារព័ត៌មានថា លោក ពូទីន និងលោក គីម រួមទាំងប្រមុខរដ្ឋបរទេសចំនួន ២៦ប្រទេសផ្សេងទៀត នឹងធ្វើដំណើរមកចូលរួមពិធីព្យុហយាត្រាយោធាខ្នាតយក្សរបស់ប្រទេសចិន។ ព្យុហយាត្រាយោធានេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៧០នាទី ក្រោមអធិបតីភាពប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ក្បួនព្យុហយាត្រា “ទិវាជ័យជំនះ” របស់ប្រទេសចិន នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកញ្ញា ជាពេលដ៏សំខាន់មួយដែលកងកម្លាំងយោធាចិនកំពុងកើនឡើងឥទ្ធិពល និងជាការបង្ហាញពីសាមគ្គីភាពការទូតរវាងចិន រុស្ស៊ី និងសកលលោកខាងត្បូង។ នៅថ្ងៃនោះ លោកប្រធានាធិបតីចិន ស៊ី ជីនពីង នឹងចូលរួមទស្សនាកងទ័ពរាប់ម៉ឺននាក់នៅទីលាន Tiananmen ជាមួយឥស្សរជនបរទេស និងមេដឹកនាំជាន់ខ្ពស់ចិន។ ប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទី២របស់ពិភពលោកមួយនេះ ត្រូវបានគេរំពឹងថា…

  • ផែថងថាន ត្រៀមស្តាប់សាលក្រមដកតំណែង ស្អែកនេះ

    ផែថងថាន ត្រៀមស្តាប់សាលក្រមដកតំណែង ស្អែកនេះ

    បាងកក ៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីប្រទេសថៃ ដែលត្រូវបានព្យួរតំណែង បានអះអាងពីការត្រៀម រង់ចាំស្តាប់សាលក្រមដកតំណែង របស់លោកស្រី នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះ។ ជំនួយការម្នាក់ របស់លោកស្រី កាលពីថ្ងៃទី២៧ ខែសីហា បានឲ្យដឹងថា លោកស្រី នឹងតាមដានសាលក្រម របស់តុលាការធម្មនុញ្ញ នៅក្នុងសំណុំរឿង ដែលអាចឈានដល់ការដកតំណែង លោកស្រី នៅវិមានរដ្ឋាភិបាល នៅថ្ងៃសុក្រ។ លោក Somkid Chuakong បានអះអាងថា លោកស្រីនឹងទៅដល់វិមានរដ្ឋាភិបាល នៅពេលថ្ងៃត្រង់ ដើម្បីតាមដានការ ការប្រកាសសាលក្រមនេះ អមដោយសមាជិកគណៈរដ្ឋមន្ត្រី មកពីគណបក្សភឿថៃ នេះបើយោងតាមការចុះផ្សាយ របស់កាសែតថៃ។ គួរបញ្ជាក់ថា លោកស្រី នឹងត្រូវតុលាការសម្រេច រក្សាមុខតំណែង ឬ ត្រូវដកមុខតំណែង ក្នុងសំណុំរឿង ខ្វះសីលធម៌ ជុំវិញការបែកធ្លាយសម្លេងសន្ទនា។ កន្លងមក ក៏មានបាតុកម្ម ទាមទារឲ្យលោកស្រី ចុះចេញពីតំណែងផងដែរ ហើយថា មិនចាំបាច់ រងចាំការប្រកាសសាលក្រមទេ។…

  • លោក ត្រាំ គំរាមថា រុស្ស៊ីនឹងប្រឈមសង្រ្គាមសេដ្ឋកិច្ច បើការចរចាជាមួយអ៊ុយក្រែនជាប់គាំង

    លោក ត្រាំ គំរាមថា រុស្ស៊ីនឹងប្រឈមសង្រ្គាមសេដ្ឋកិច្ច បើការចរចាជាមួយអ៊ុយក្រែនជាប់គាំង

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានខ្លាំងៗថា រុស្ស៊ីនឹងប្រឈមមុខនូវសង្រ្គាមសេដ្ឋកិច្ច បើសិនការចរចារបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនជាប់គាំង។ លោកប្រធានាធិបតី Trump បានថ្លែងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរយៈពេលមួយម៉ោងនៅឯសេតវិមានយ៉ាងដូច្នេះថា វាមិនមែនជាសង្គ្រាមលោកទេ ប៉ុន្តែវានឹងក្លាយជាសង្គ្រាមសេដ្ឋកិច្ច។ មេដឹកនាំអាមេរិករូបនេះបន្ថែមថា សង្គ្រាម សេដ្ឋកិច្ចនឹងអាក្រក់ ហើយវានឹងអាក្រក់សម្រាប់រុស្ស៊ី ហើយខ្ញុំមិនចង់ធ្វើវាទេ។ អ្នកដឹងហើយថា លោកប្រធានាធិបតី Zelensky ក៏មិនស្លូតដែរ។ មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ប្រេសិតពិសេសរបស់លោកនឹងជួបជាមួយមន្ត្រីអាមេរិកនៅទីក្រុងញូវយ៉ក ក្នុងថ្ងៃសុក្រស្អែកនេះ ដើម្បីព្យាយមចរចាបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី។ កិច្ចប្រឹងប្រែងផ្នែកការទូត ដើម្បីបញ្ចប់សង្រ្គាមបានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតីរុស្ស៊ី Putin និងលោក Trump នៅរដ្ឋអាឡាស្កា ដែលក្រោយមកត្រូវបានបន្តដោយកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោន រវាងលោក Trump និងលោក Zelensky អមដោយសម្ព័ន្ធមិត្តអឺរ៉ុបរបស់គាត់។ លោក Trump និយាយថា លោកចង់រៀបចំឱ្យមានជំនួបទល់មុខគ្នារវាងលោកប្រធានាធិបតីរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែមានការរីកចម្រើនតិចតួច ដោយទីក្រុងមូស្គូ និងទីក្រុងកៀវ បានបន្ទោសគ្នាទៅវិញទៅមកចំពោះការជាប់គាំងការចរចាបញ្ចប់សង្គ្រាម៕ ប្រភព ៖…

  • ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ចាប់ផ្តើមនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៨នេះហើយ

    ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ចាប់ផ្តើមនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៨នេះហើយ

    ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ចាប់ផ្តើមនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៨នេះហើយ     (ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប ដោយមានរយៈពេល២ថ្ងៃពេញពោលគឺថ្ងៃទី២៨ និង ២៩ ខែ សីហា ឆ្នាំ ២០២៥។ ចាប់តាំងតែពីព្រឹកព្រលឹមម៉ោងជិត៦ព្រឹកបេក្ខជន ម្នាក់ៗបាន រូតរះប្រញាប់ប្រញាល់មកកាន់មណ្ឌលប្រឡងយ៉ាងត្រៀមត្រា។នៅតាមមណ្ឌលប្រឡង គ្រប់រាជធានី ខេត្ត មានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច រួមនិងអង្គភាពប្រឆាំងអំពើពុករលួយខណៈយ៉ាងម៉ត់ចត់ក្រោមពាក្យស្លោកថា“អ្នកចេះ គឺជាប់”។ ជាមួយគ្នានក្រសួងអប់រំនាព្រឹកថ្ងៃទី ២៨ ខែសីហានេះបានបង្ហោះសកម្មភាពបេក្ខជនចូលក្នុងមណ្ឌលប្រឡង នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥។ ជាមួយការបង្ហាញសកម្មភាពនេះដែរ ក្រសួងអប់រំយុវជន និងកីឡាក៏បានក្រើនរំលឹកប្រាប់ដល់បេក្ខជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់នូវបទប្បញ្ញត្តិ កម្រិតវិន័យសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវ សំណៅឯកសារនានា ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ គួរបញ្ជាក់ថា ក្នុងដំណើរការសំណេរនាព្រឹកនេះ…

  • អ៊ីរ៉ង់ប្រកាសត្រៀមខ្លួនរួចរាល់ សម្រាប់សង្គ្រាមផ្សេងទៀតជាមួយអ៊ីស្រាអែល

    អ៊ីរ៉ង់ប្រកាសត្រៀមខ្លួនរួចរាល់ សម្រាប់សង្គ្រាមផ្សេងទៀតជាមួយអ៊ីស្រាអែល

    តេហេរ៉ង់ ៖ ប្រមុខការទូតកំពូលអ៊ីរ៉ង់បានគំរាមធ្ងន់ៗថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចហើយ ក្នុងករណីផ្ទុះសង្គ្រាមផ្សេងទៀតជាមួយអ៊ីស្រាអែល ហើយប្តេជ្ញាថា នឹងធ្វើការឆ្លើយតបកាន់តែខ្លាំងក្លាជាងជម្លោះពីមុន និង អំពាវនាវឱ្យប្រជាជាតិអារ៉ាប់ កាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែល ដើម្បីគាំទ្រប្រជាជនហ្គាហ្សា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Jerusalem Post។ ថ្លែងក្នុងសម្ភាសន៍ជាមួយកាសែតអារ៉ាប៊ីសាអូឌីត Asharq al-Awsat កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi មិនបានច្រានចោលការប្រឈមមុខដាក់គ្នានាពេលអនាគតជាមួយអ៊ីស្រាអែលទេ ដោយលោកបានបញ្ជាក់ថា អ្វីៗអាចទៅរួច ហើយទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនរួចជាស្រេច សម្រាប់គ្រប់កាលៈទេសៈទាំងអស់។ លោក Araghchi បានអះអាងថា អ៊ីស្រាអែល-អ៊ីរ៉ង់មិនបានសម្រេចគោលដៅណាមួយឡើយ អំឡុងសង្គ្រាម ១២ថ្ងៃកាលពីខែមិថុនា។ លោកថា អ៊ីរ៉ង់បានបន្តវាយប្រហារដោយមីស៊ីលលើអ៊ីស្រាអែលរហូតដល់វិនាទីចុងក្រោយ ខណៈអ៊ីស្រាអែលគិតថា ពួកគេអាចបញ្ឈប់អ៊ីរ៉ង់ក្នុងពេល ៤៨ម៉ោង។ ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា បន្ទាប់ពីសង្គ្រាម ១២ថ្ងៃ វាគឺជាអ៊ីស្រាអែលដែលបានស្នើសុំបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ហើយចាប់តាំងពីសំណើរបស់ពួកគេបានមកដោយគ្មានលក្ខខណ្ឌ យើងបានទទួលយកវា។ លោក Araghchi បន្ថែមទៀតថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក បើសិនមានការធានាថា នឹងមិនមានការវាយប្រហារប្រឆាំងអ៊ីរ៉ង់ម្តងទៀត៕ ប្រភព ៖…

  • លោក Trump ចង់ប្តូរឈ្មោះមន្ទីរបញ្ចកោណទៅជា “ក្រសួងសង្គ្រាម”

    លោក Trump ចង់ប្តូរឈ្មោះមន្ទីរបញ្ចកោណទៅជា “ក្រសួងសង្គ្រាម”

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា រូបលោកកំពុងពិចារណាផ្លាស់ប្តូរឈ្មោះមន្ទីរបញ្ចកោណ ឬក្រសួងការពារជាតិ ទៅជាឈ្មោះកាលពីអតីតកាលវិញ នោះគឺ “ក្រសួងសង្គ្រាម”។ លោក ប្រធានាធិបតី ត្រាំ បាន ធ្វើ ការ កត់សម្គាល់ បែបនេះ នៅ ពេល ចាប់ផ្តើម កិច្ចចរចា កំពូល ជាមួយ ប្រធានាធិបតី កូរ៉េខាងត្បូង លោក Lee Jae-myung នៅថ្ងៃទី២៦ ខែសីហា។ លោកប្រធានាធិបតី ត្រាំ បានកត់សម្គាល់ថា ក្រសួងការពារជាតិធ្លាប់ត្រូវបានគេហៅថា ក្រសួងសង្គ្រាម នៅពេលដែលសហរដ្ឋអាមេរិកបានឈ្នះសង្គ្រាមលោកលើកទីមួយ និងសង្គ្រាមលោកលើកទីពីរ។ លោក ត្រាំ មានវ័យ៧៩ឆ្នាំរូបនេះ បបានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំគិតថា រឿងនេះនឹងកើតឡើងក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ។ យ៉ាងណាមិញ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក, ការផ្លាស់ប្តូរឈ្មោះមន្ទីរបញ្ចកោណ ឬក្រសួងការពារជាតិ ទំនងជាត្រូវការការយល់ព្រមពីសភា៕ ប្រភព ៖ NHK

  • ឡាវត្រៀមទប់ទល់ការវាយប្រហារពីព្យុះទីហ្វុង Kajiki

    ឡាវត្រៀមទប់ទល់ការវាយប្រហារពីព្យុះទីហ្វុង Kajiki

    វៀងចន្ទន៍ ៖ ប្រទេសឡាវកំពុងត្រៀមខ្លួនប្រឈមមុខនឹងផលប៉ះពាល់បង្កឡើងពីការវាយប្រហាររបស់ព្យុះទីហ្វុង Kajiki ដែលនឹងពាំនាំផ្គររន្ទះ ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់ខ្លាំង។ ព្យុះទីហ្វុងដ៏កំណាចនេះ ត្រូវបានព្យាករណ៍ថា នឹងបោកបក់ឆ្លងកាត់ប្រទេសឡាវ ដោយពាំនាំមកនូវផ្គររន្ទះ ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់យ៉ាងសន្ធាប់វាយប្រហារតំបន់ជាច្រើន ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែសីហា។ ជាមួយគ្នានេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយមជ្ឈិមឡាវ បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃចន្ទ ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រៀមទប់ស្កាត់ផលប៉ះពាល់បង្កឡើងពីព្យុះនេះ និងព្រមានសាធារណជនត្រូវប្រុងប្រយ័ត្ន និងកំណត់ទីតាំងជម្លៀសប្រជាជនទៅកាន់ទីសុវត្ថិភាពជាបណ្តោះអាសន្ន។ ទន្ទឹមគ្នា ក្រុមសង្គ្រោះត្រូវបានដាក់ពង្រាយ ដើម្បីតាមដានកម្រិតទឹក និងរក្សាការប្រុងប្រយ័ត្នចំពោះការរអិលបាក់ដីដែលអាចកើតមាន ពិសេសទឹកជំនន់ភ្លាមៗ និងខ្យល់បោកបក់ខ្លាំង។ បន្ថែមលើនេះ មន្ត្រីក្រសួងកសិកម្ម និងបរិស្ថានឡាវបាន ចាត់តាំង ក្រុម ត្រួតពិនិត្យ រយៈពេល ២៤ ម៉ោង ដើម្បី តាមដាន កម្រិត ទឹក និង លក្ខខណ្ឌ អាកាសធាតុ ។ ដើម្បីឆ្លើយតបទៅនឹងហានិភ័យដែលកំពុងបន្តពីព្យុះនេះ ក្រុមហ៊ុនផ្លូវដែកឡាវ-ចិន បានប្រកាសពន្យារពេលសេវាកម្មរថភ្លើងដឹកអ្នកដំណើរទាំងអស់នៅថ្ងៃអង្គារ បន្ទាប់ពីការផ្អាកដំបូងកាលពីថ្ងៃចន្ទ។ ការិយាល័យឧតុនិយមឡាវក៏បានព្រមានសហគមន៍ឱ្យមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនទប់ទល់ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលអាចបណ្តាលឱ្យមានការបាក់ដី និងទឹកជំនន់ភ្លាមៗ…