Author: Dol Pheakdey

  • អ៊ុយក្រែនបាញ់មីស៊ីលថ្មី បានចម្ងាយ៣,០០០គីឡូម៉ែត្រ

    អ៊ុយក្រែនបាញ់មីស៊ីលថ្មី បានចម្ងាយ៣,០០០គីឡូម៉ែត្រ

    កៀវ ៖ ប្រទេសអ៊ុយក្រែន បាញ់មីស៊ីល រយៈចម្ងាយឆ្ងាយ ថ្មី ដែលអាចបាញ់បាន ចម្ងាយ រហូតដល់ ៣ ពាន់គីឡូម៉ែត្រ។ រូបភាពដែលបានចេញផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយ របស់អ៊ុយក្រែន ZN.UA កាលពីថ្ងៃអង្គារ ទី២៦ ខែសីហា បានបង្ហាញពីការបាញ់បង្ហោះកាំជ្រួច រយៈចម្ងាយឆ្ងាយ ដែលគេស្គាល់ថា Flamingo ហើយ ជាការបាញ់សាកល្បង តាមការបញ្ជា របស់លោក Zelensky បញ្ជាក់ឲ្យដឹង កាលពីប៉ុន្មានថ្ងៃមុននេះ។ លោក ប្រធានាធិបតី Volodymyr Zelensky បាននិយាយ កាលពីថ្ងៃទី ២១ ខែសីហាថា អ៊ុយក្រែនបានសាកល្បងមីស៊ីលនេះ។ មីស៊ីលនេះ បំពាក់ដោយក្បាលគ្រាប់ទម្ងន់ ១,១៥០ គីឡូក្រាម និង បាញ់ បានចម្ងាយជាង ៣,០០០ គីឡូម៉ែត្រ ហើយ មីស៊ីលប្រភេទ នេះ តំណាងឱ្យការរីកចម្រើនដ៏សំខាន់ នៅក្នុងសមត្ថភាព ធ្វើការវាយប្រហារ របស់អ៊ុយក្រែន នេះគឺជាការបញ្ជាក់បន្ថែម…

  • បន្លែ ផ្លែឈើ វៀតណាមនាំទៅអាមេរិក កើនឡើង ៦៧%

    បន្លែ ផ្លែឈើ វៀតណាមនាំទៅអាមេរិក កើនឡើង ៦៧%

    ហាណូយ៖ វៀតណាមបានកើបលុយ ៣១៦លានដុល្លារ ពីការនាំចេញបន្លែ និងផ្លែឈើ ទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៥ កើនឡើង ៦៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន VNexpress បានឲ្យដឹងថា ការកើនឡើងខ្លាំង គួរឲ្យកត់សម្គាល់នេះ បានកើតមានឡើង ដោយសារតែ ផ្លែចេក ផ្លែត្របែក ផ្លែស្រកានាគ ដូង និង ផលិតផលកែច្នៃ ពីផ្លែឈើ ទាំងបួនមុខនេះ ទទួលបានការពេញនិយម ជាពិសេស ក្នុងចំណោមអ្នកទទួលទាន នៅសហរដ្ឋអាមេរិក នេះបើយោងតាមសមាគមផ្លែឈើ និងបន្លែ វៀតណាម។ ប្រភពបានឲ្យដឹងដែរថា ការនាំចេញ បន្លែ ផ្លែឈើ ទៅកាន់ទីផ្សារ ជប៉ុន និងតៃវ៉ាន់ ក៏មានការកើនឡើង ជាង២០% ផងដែរ។ ប៉ុន្តែ អ្នកទិញធំៗ បែបប្រពៃណី ដូចជា ចិន និងថៃ បានកាត់បន្ថយ ការនាំចូល ចន្លោះ ពី ១៥…

  • មេដឹកនាំកូរ៉េខាងត្បូងសរសើរលោក Trump ថា ជាអ្នកបង្កើតសន្តិភាពក្នុងពិភពលោក

    មេដឹកនាំកូរ៉េខាងត្បូងសរសើរលោក Trump ថា ជាអ្នកបង្កើតសន្តិភាពក្នុងពិភពលោក

    វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung បានលើកសរសើរមេដឹកនាំអាមេរិក លោក Donald Trump ថា ជាអ្នកបង្កើតសន្តិភាពក្នុងពិភពលោក ហើយលោកសង្ឃឹមថា នឹងពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងនាវា និងវិស័យផលិតកម្មផ្សេងទៀតរវាងសម្ព័ន្ធមិត្តទាំងពីរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ នៅក្នុងកិច្ចប្រជុំកំពូលលើកដំបូង កាលពីថ្ងទី២៥ ខែសីហា ប្រធានាធិបតីទាំងពីរបានឯកភាពគ្នាថា អាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើការឆ្ពោះទៅរកសន្តិភាពជាមួយកូរ៉េខាងជើង ខណៈលោកប្រធានាធិបតី Trump ក៏បានអះអាងដែរថា រូបលោកចង់ជួបជាមួយប្រមុខរដ្ឋកូរ៉េខាងជើង លោក Kim Jong Un នៅក្នុងឆ្នាំនេះ។ ទាក់ទិននឹងកិច្ចប្រជុំរវាងមេដឹកនាំអាមេរិក-កូរ៉េខាងជើង លោកប្រធានាធិបតី Lee បានសង្ឃឹមខ្ពស់ថា លោកប្រធានាធិបតី Trump គឺជាបុគ្គលតែម្នាក់គត់ ដែលអាចដឹកនាំនៅក្នុងយុគសម័យថ្មីនៃសន្តិភាពនៅលើឧបទ្វីបកូរ៉េដែលបែកបាក់បាន។ បន្ថែមលើនេះ លោក Lee ក៏ចង់ជួបចរចាជាមួយលោក Kim ផងដែរ ដើម្បីបង្កើតទំនាក់ទំនងសន្តិភាពរវាងប្រទេសបងប្អូនកូរ៉េទាំងពីរ ប៉ុន្តែលោកជឿជាក់ថា លោកប្រធានាធិបតី Trump មានឱកាសធ្វើឱ្យរឿងនេះកើតឡើងច្រើនជាងគាត់។ ជាការឆ្លើយតប លោកប្រធានាធិបតី Trump…

  • ចិន ឡាវ វៀតណាម និងថៃ ត្រៀមទប់ទល់ព្យុះទីហ្វុងដ៏ខ្លាំងក្លា

    ចិន ឡាវ វៀតណាម និងថៃ ត្រៀមទប់ទល់ព្យុះទីហ្វុងដ៏ខ្លាំងក្លា

    ហាណូយ ៖ ព្យុះទីហ្វុង Kajiki ដ៏កំណាច ត្រូវបានរំពឹងថា នឹងបង្កការរំខានយ៉ាងទូលំទូលាយទូទាំងប្រទេសវៀតណាម ចិន ឡាវ និងថៃ ខណៈដែលវារំកិលខ្លួនជិតដល់ឆ្នេរភាគកណ្ដាលប្រទេសវៀតណាម តាមសមុទ្រចិនខាងត្បូង នៅថ្ងៃទី២៥ ខែសីហានេះ។ យោងតាមប្រភពពីគេហទំព័រ Travel land tour world បានឱ្យដឹងថា នៅពេលខ្យល់ព្យុះកាន់តែកើនឡើងកម្លាំង វៀតណាមបានចាប់ផ្តើមជម្លៀសមនុស្សទ្រង់ទ្រាយធំរហូតដល់ជាង ៥០០.០០០នាក់ នៅតាមបណ្តាខេត្តមួយចំនួន មានដូចជា Thanh Hoa, Quang Tri, Hue និង Danang ព្រមទាំងលុបចោលជើងហោះហើរ បិទសាលារៀន និងការរឹតបន្តឹងលើសកម្មភាពតាមសមុទ្រ។ ទីភ្នាក់ងារឧតុនិយមវៀតណាមនិយាយថា ព្យុះទីហ្វុង Kajiki នឹងពាំនាំខ្យល់បោកបក់ក្នុងល្បឿន ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈពេលវាខិតជិតឆ្នេរភាគកណ្តាលរបស់ប្រទេសវៀតណាម។ ព្យុះនេះត្រូវបានព្យាករណ៍ថា នឹងកើនកម្លាំងកាន់តែខ្លាំងក្លាថែមទៀត មុនពេលបោកបក់ដល់ដីនៅតំបន់មួយរវាងខេត្ត Thanh Hoa និង Nghe An នារសៀលថ្ងៃចន្ទនេះ។ រដ្ឋាភិបាលវៀតណាមបាននិយាយកាលពីយប់ថ្ងៃអាទិត្យថា នេះជាព្យុះគ្រោះថ្នាក់បំផុត ដោយព្រមានថា ព្យុះទីហ្វុង Kajiki…

  • លោក ត្រាំ ប្រកាសចង់ជួប គីម ជុងអ៊ុន

    លោក ត្រាំ ប្រកាសចង់ជួប គីម ជុងអ៊ុន

    វ៉ាស៊ីងតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសចង់ជួបលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នៅក្នុងឆ្នាំនេះ។ លោក ត្រាំ បានអះអាងដូច្នេះ ក្នុងពេលទទួលជួបប្រធានាធិបតី កូរ៉េខាងត្បូង ទើបឡើងកាន់តំណែងថ្មី នៅឯសេតវិមាន កាលពីថ្ងៃទី២៥ ខែសីហា ដោយលោកបានគូសបញ្ជាក់ថា «ខ្ញុំទន្ទឹងរង់ចាំជួបជាមួយលោក គីម ជុងអ៊ុន នាពេលអនាគត ដ៏សមស្រប»។ គួររម្លឹកថា ជំនួបកំពូល ដែលផ្តោតលើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង បែបនេះ ធ្លាប់កើតមានឡើង លើសពី១ដង អំឡុងការកាន់តំណែងប្រធានាធិបតី អាណត្តិដំបូង របស់លោក ត្រាំ ចន្លោះពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០២១ តែ គ្មានកិច្ចព្រមព្រៀងអ្វី គួរឲ្យកត់សម្គាល់នោះទេ។ ការណ៍នេះ មានន័យថា កូរ៉េខាងជើងនៅតែគឃ្លើនអភិវឌ្ឍអាវុធប្រល័យលោក និងបាញ់សាកល្បង ដដែល រហូតមកដល់ពេលបច្ចុប្បន្ន៕ ប្រភពពី រយធឺ,

  • វៀតណាមហាត់សមយន្តហោះចម្បាំង កណ្តាលក្រុងហាណូយ

    វៀតណាមហាត់សមយន្តហោះចម្បាំង កណ្តាលក្រុងហាណូយ

    ហាណូយ ៖ យន្តហោះចម្បាំងវៀតណាម ចំនួន៥គ្រឿង បានហោះហាត់សម ពីលើអាកាស កណ្តាលទីក្រុងហាណូយ បង្កការភ្ញាក់ផ្អើល ត្រៀមសម្រាប់កម្មវិធីបុណ្យជាតិ នាដើមខែក្រោយ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VNexpress កាលពីថ្ងៃទី២៥ ខែសីហា បានឲ្យដឹងថា យន្តហោះចម្បាំង Su-30MK2 ដែលផលិតនៅរុស្ស៊ី ទាំងនេះ មានរហ័សនាមថា “King Cobra” ហើយ ត្រូវបានចាត់ទុកថា ជាយន្តហោះចម្បាំងទំនើបបំផុត របស់ប្រទេសវៀតណាម។ ក្បួន យន្តហោះ Su-30MK2 មានរាងដូចព្រួញ បំបែកជាបីទិស ថែមទាំង បានហោះពីលើអគាររដ្ឋសភាវៀតណាម ទៀតផង កាលពីថ្ងៃទី២៤ ខែសីហា។ ពួកវា បានចូលរួមជាមួយនឹងយន្តហោះយោធា ផ្សេងទៀត ដែលសរុបទាំងអស់ ចំនួន៣០គ្រឿង ហាត់សម សម្រាប់ត្រៀម រៀបចំក្បួនដង្ហែរ នៅក្នុងថ្ងៃបុណ្យជាតិ នាថ្ងៃទី២ ខែកញ្ញា ខាងមុខ។ សម្រាប់ថ្ងៃរម្លឹកទិវាជាតិនេះ វៀតណាមនឹងរៀបចំពិធីដ៏ធំ ដោយមានទាំង ព្យុហយាត្រាយោធា និង ដើរដង្ហែ…

  • លោក Zelensky ប្រកាសប្តេជ្ញាបន្តធ្វើសង្គ្រាម នៅថ្ងៃបុណ្យឯករាជ្យជាតិ

    លោក Zelensky ប្រកាសប្តេជ្ញាបន្តធ្វើសង្គ្រាម នៅថ្ងៃបុណ្យឯករាជ្យជាតិ

    កៀវ៖ ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក ហ្សេលែនស្គី បានប្រកាសប្តេជ្ញាបន្តធ្វើសង្គ្រាម អំឡុងការថ្លែងសុន្ទរកថា នៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ កាលពីថ្ងៃទី២៤ ខែសីហា។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC បានឲ្យដឹងថា ការប្រកាសនេះ បានធ្វើឡើង បន្ទាប់ពីទីក្រុងម៉ូស្គូ បាននិយាយថា អ៊ុយក្រែន បានវាយប្រហារ ទៅលើរោងចក្រថាមពលរបស់រុស្ស៊ី ពេញមួយយប់ ជាការសងសឹក នឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី បណ្តាលឲ្យឆេះរោងចក្រថាមពលនុយក្លេអ៊ែរនៅ តំបន់Kursk។ លោក Zelensky បាននិយាយថា អ៊ុយក្រែននឹងបន្តតស៊ូ ដើម្បីសេរីភាពរបស់ខ្លួន ព្រោះ ការអំពាវនាវរបស់ខ្លួនដើម្បីសន្តិភាព មិនត្រូវបានអើពើ។ យ៉ាងណា លោកអះអាងថា អ៊ុយក្រែន ត្រូវការសន្តិភាព តែ អ៊ុយក្រែន មិនមែនជាជនរងគ្រោះទេ ប្រទេសនេះគឺជាអ្នកប្រយុទ្ធ។ លោកបន្តថា អ៊ុយក្រែន មិនទាន់ឈ្នះទេ ប៉ុន្តែ ពិតជាមិនចាញ់សង្គ្រាម នេះទេ។ ជុំវិញសង្រ្គាមអូសបន្លាយ ជាង៣ឆ្នាំ មកនេះ ប្រធានាធិបតីអាមេរិក លោក Donald…

  • សម្តេចធិបតី នាយករដ្ឋមន្ត្រី ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញ RBC រវាងយោធភូមិភាគទី៥ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ

    សម្តេចធិបតី នាយករដ្ឋមន្ត្រី ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញ RBC រវាងយោធភូមិភាគទី៥ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ

    (ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ ថ្ងៃចន្ទ ទី ២៥ សីហា ឆ្នាំ២០២៥ ។ សូមជម្រាបថា ក្រសួងការពារជាតិ បានបញ្ជាក់អំពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិ ភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត របស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ គួរបញ្ជាក់ថា គណៈប្រតិភូកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ។ គណៈ ប្រតិភូថៃ ដឹកនាំដោយឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត មេបញ្ជាការ បញ្ជាការដ្ឋានការពារ ព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការ…

  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ដែលរួមគ្នាជាធ្លុងមួយបញ្ជូនព័ត៌មានពិតពាក់ព័ន្ធនឹងបញ្ហាព្រំដែន

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ដែលរួមគ្នាជាធ្លុងមួយបញ្ជូនព័ត៌មានពិតពាក់ព័ន្ធនឹងបញ្ហាព្រំដែន

    (ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយបញ្ជូនព័ត៌មានពិតពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដល់ដៃប្រជាពលរដ្ឋ បានយ៉ាងលឿន ឆាប់រហ័ស ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ដែលភាគីម្ខាងទៀតបានបំភ្លៃ បំផ្លើស ញុះញង់ប្រជាពលរដ្ឋមានការស្លន់ស្លោរ ក្នុងចេតនាបំបាក់ទឹកចិត្ត និងបំបាត់ជំនឿទុកចិត្តរបស់ពលរដ្ឋមកលើរាជរដ្ឋាភិបាល និងកងទ័ព ។ ការវាយតម្លៃបែបនេះរបស់ ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាស ដឹកនាំកិច្ចប្រជុំណែនាំ និង តម្រង់ទិសអំពីការផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលផ្តល់ភាពអវិជ្ជមានដល់សន្តិសុខជាតិ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន អស់លោក លោកស្រី តំណាងមកពីស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ និងសមាគមសារព័ត៌មានប្រមាណ ២០០នាក់ ។ ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃយ៉ាងដូច្នេះថា ៖ «ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន របស់កម្ពុជា គឺបានរួមសហការគ្នាជាធ្លុងមួយផ្សព្វផ្សាយព័ត៌មានជូនទៅដល់បងប្អូនប្រជាពលរដ្ឋពីបញ្ហាព្រំដែន បានគ្រប់ជ្រុងជ្រោយ។ បើទោះបីថៃ បានព្យាយាមបង្កើតព័ត៌មាន បំភ្លៃ បំផ្លើសយ៉ាងក៏ដោយ…

  • យោធាមីយ៉ាន់ម៉ាចោទក្រុមប្រដាប់អាវុធបំផ្ទុះគ្រាប់បែកកម្ទេចស្ពានផ្លូវរថភ្លើងខ្ពស់បំផុតក្នុងលោក

    យោធាមីយ៉ាន់ម៉ាចោទក្រុមប្រដាប់អាវុធបំផ្ទុះគ្រាប់បែកកម្ទេចស្ពានផ្លូវរថភ្លើងខ្ពស់បំផុតក្នុងលោក

    ណៃពិដោ ៖ របបយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី២៤ ខែសីហា បានចោទប្រកាន់ថា ស្ពានសម័យអាណានិគមអង់គ្លេស ដែលធ្លាប់ជាផ្លូវរថភ្លើងខ្ពស់បំផុតរបស់ពិភពលោក ត្រូវបានក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋប្រហារបំផ្ទុះគ្រាប់បែក និងបំផ្លាញចោល។ ស្ពាន Gokteik ជាបេតិកភណ្ឌពិភពលោក ដែលមានអាយុកាល ១២៥ឆ្នាំ នៅភាគខាងជើងរដ្ឋ Shan។ ដោយមានកម្ពស់ ១០២ម៉ែត្រពីលើជ្រលងភ្នំ ស្ពាន Gokteik Viaduct គឺជាស្ពានខ្ពស់បំផុតនៅមីយ៉ាន់ម៉ា និងជាផ្លូវរថភ្លើងខ្ពស់បំផុតនៅលើពិភពលោក នៅពេលដែលវាបើកដំណើរការនៅឆ្នាំ ១៩០១ ក្នុងសម័យអាណានិគមអង់គ្លេស។ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា កងទ័ពរំដោះជាតិ Ta’ang ហៅកាត់ (TNLA) និង កងជីវពលការពារប្រជាជន បានបំផ្ទុះគ្រាប់បែកបំផ្លាញស្ពាន Gokteik។ សេចក្តីថ្លែងការណ៍មួយទៀតរបស់រដ្ឋាភិបាលយោធាបានអះអាងថា ស្ពានប្រវត្តិសាស្រ្តនេះ ត្រូវបានបំផ្ទុះដោយប្រើប្រាស់គ្រាប់មីន។ ទោះបីជាយ៉ាងណា អ្នកនាំពាក្យក្រុមប្រដាប់អាវុធ TNLA បានប្រកាសច្រានចោលការចោទប្រកាន់នេះ និងថា ការបំផ្លិចបំផ្លាញនេះ គឺជាថ្វីដៃរបបយោធាដែលបានប្រើប្រាស់យន្តហោះដ្រូនទម្លាក់គ្រាប់បែកលើទីតាំងពួកគេ តែបែរជាធ្លាក់ចំស្ពាននេះ។ ទីប្រជុំជននៃទីក្រុង Nawnghkio និង…