Author: Dol Pheakdey
-

ម៉ាល់ឌីវចាប់ផ្តើម ‘ការហាមឃាត់ជំនាន់’ លើការជក់បារី
ម៉ាល ៖ ប្រទេសជាកោះ ម៉ាល់ឌីវ ស្ថិតក្នុងតំបន់អាស៊ីខាងត្បូង បានចាប់ផ្តើម ‘ការហាមឃាត់ជំនាន់’ លើការជក់បារី។ ក្រសួងសុខាភិបាល បាននិយាយថា ប្រទេសម៉ាល់ឌីវ បានចាប់ផ្តើមអនុវត្តការហាមប្រាមការជក់បារី នៅថ្ងៃទី១ ខែវិច្ឆិកា លើអ្នកណាម្នាក់ដែលកើត ក្រោយខែមករា ឆ្នាំ២០០៧ ជាហេតុនាំឲ្យគេក្លាយជាប្រទេសតែមួយគត់ ដែលមានការហាមប្រាម លើថ្នាំជក់នេះ តាមជំនាន់មុន។ ក្រសួងបាននិយាយថា វិធានការដែលផ្តួចផ្តើម ដោយប្រធានាធិបតី Mohamed Muizzu នៅដើមឆ្នាំ ២០២៥ នឹង “ការពារសុខភាពសាធារណៈ និងលើកកម្ពស់ជំនាន់ ដែលគ្មានថ្នាំជក់”។ ប្រភព បានបន្ថែមថា «នៅក្រោមការផ្តល់ថ្មីនេះ អ្នកដែលកើត នៅថ្ងៃទី១ ឬ ក្រោយថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៧ ត្រូវបានហាមឃាត់មិនឱ្យទិញ ប្រើប្រាស់ ឬ លក់ផលិតផលថ្នាំជក់ នៅក្នុងប្រទេសម៉ាល់ឌីវ»។ ប្រភពបន្ថែមថា «ការហាមប្រាមនេះ អនុវត្តចំពោះថ្នាំជក់គ្រប់ទម្រង់ ហើយអ្នកលក់រាយត្រូវបានតម្រូវឱ្យផ្ទៀងផ្ទាត់អាយុ មុនពេលលក់…វិធានការនេះ ក៏អនុវត្តចំពោះភ្ញៀវទេសចរ ទៅកាន់ប្រជាជាតិ…
-

តាលីបង់តវ៉ា បន្ទាប់ពីគេមិនឲ្យចូលរួមកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ
កាប៊ុល ៖ រដ្ឋាភិបាលតាលីបង់ កាលពីថ្ងៃអាទិត្យ បានតវ៉ា ចំពោះមិនមានការអញ្ជើញ ទៅកិច្ចប្រជុំកំពូលអាកាសធាតុ របស់អង្គការសហប្រជាជាតិ។ រដ្ឋាភិបាលតាលីបង់ បានសម្តែងការខកចិត្ត ដែលខ្លួនមិនត្រូវបានអញ្ជើញឱ្យចូលរួម នៅក្នុងសន្និសីទ COP30 បើទោះបីជាអាហ្វហ្គានីស្ថាន គឺជាប្រទេសមួយ ដែលងាយរងគ្រោះបំផុត ចំពោះការប្រែប្រួលអាកាសធាតុក៏ដោយ។ សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ លើកទី៣០ របស់អង្គការសហប្រជាជាតិ នឹងបើក នៅថ្ងៃចន្ទនេះ ហើយគ្រោងនឹងទាក់ទាញអ្នកតំណាង មកពីប្រទេសជាច្រើន ទៅកាន់ប្រទេសប្រេស៊ីល។ ទីភ្នាក់ងារការពារបរិស្ថានជាតិ របស់អាហ្វហ្គានីស្ថាន ហៅកាត់ NEPA បានសម្តែងនូវ “ការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួន ចំពោះការពិតដែលថា ទោះបីជាអាហ្វហ្គានីស្ថានជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះនឹងអាកាសធាតុក៏ដោយ ប៉ុន្តែជាអកុសល ប្រទេសនេះ មិនបានទទួលការអញ្ជើញជាផ្លូវការ” ទៅកាន់ COP30 នោះទេ។ អាជ្ញាធរតាលីបង់ ដែលបានឡើងកាន់អំណាច ក្នុងឆ្នាំ២០២១ ជឿថា ភាពឯកោខាងការទូតរបស់ពួកគេមិនគួររារាំងពួកគេ ពីការចូលរួមក្នុងកិច្ចពិភាក្សាស្តីពីអាកាសធាតុអន្តរជាតិឡើយ។ សេចក្តីថ្លែងការណ៍ NEPA បាននិយាយថា «ការដកប្រជាជនអាហ្វហ្គានីស្ថាន ចេញពីសិទ្ធិចូលរួមក្នុងសន្និសីទនេះផ្ទុយនឹងគោលការណ៍ នៃយុត្តិធម៌អាកាសធាតុ កិច្ចសហប្រតិបត្តិការពិភពលោក និងសាមគ្គីភាពរបស់មនុស្ស»។ អាហ្វហ្គានីស្ថានមានចំនួនប្រមាណ ០.០៦ភាគរយ…
-

អេហ្ស៊ីបចរចាទិញយន្តហោះចម្បាំង F-15 ពីអាមេរិក
វ៉ាស៊ីនតោន ៖ ការចរចារវាងអាមេរិក និងអេហ្ស៊ីប ទាក់ទិនការទិញ-លក់ដ៏មានសក្តានុពល នៃយន្តហោះចម្បាំង F-15 ឈានដល់ដំណាក់កាលថ្មី ប៉ុន្តែនៅពុំទាន់មានកិច្ចព្រមព្រៀងចុងក្រោយនៅឡើយទេ។ នេះបើតាមប្រភពដឹងលឺពីការចរចានោះ។ ការចរចាទិញ-លក់យន្តហោះចម្បាំង F-15 រវាងអាមេរិក-អេហ្ស៊ីប ទទួលបានការចាប់អារម្មណ៍សាជាថ្មីនៅក្នុងខែវិច្ឆិកាឆ្នាំនេះ បន្ទាប់ពីត្រូវបានពន្យារពេល និងមានភាពមិនច្បាស់លាស់ ជុំវិញដំណើរការនៃកិច្ចព្រមព្រៀង។ ក្រៅពីជម្រើសបញ្ជាទិញយន្តហោះចម្បាំង F-15, អេហ្ស៊ីបក៏កំពុងពិចារណាបញ្ជាទិញយន្តហោះចម្បាំងចិនផងដែរ ក្នុងនោះរួមមានយន្តហោះចម្បាំង J-10C និង J-35A។ ការសម្រេចចិត្តនេះ ឆ្លុះបញ្ចាំងពីគោលនយោបាយមានភាពបត់បែនរបស់អេហ្ស៊ីប ក្នុងការធ្វើទំនើបកម្មវិស័យការពារជាតិ និងកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើអ្នកផ្គត់ផ្គង់ឧបករណ៍យោធាលោកខាងលិច នៅពេលកិច្ចព្រមព្រៀងជាប់គាំង ឬក្លាយជាភាពស្មុគស្មាញផ្នែកនយោបាយ។ យ៉ាងណាមិញ ទោះបីការចរចាទិញ-លក់យន្តហោះចម្បាំង F-15 ជាប់គាំងក៏ដោយ កិច្ចសហប្រតិបត្តិការយោធារវាងអេហ្ស៊ីប-អាមេរិកនៅតែបន្តដំណើរការ។ តួយ៉ាង សហរដ្ឋអាមេរិកបានអនុម័តលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាស NASAMS ដល់អេហ្ស៊ីប នៅក្នុងកិច្ចព្រមព្រៀងមានតម្លៃដល់ទៅ ៤.៧ពាន់លានដុល្លារ៕ ប្រភព ៖ Defence Blog
-

កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Cho Hyun រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។ ជាការឆ្លើយតប, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកយ៉ាងសកម្មដល់ការស្ដារ និង អភិវឌ្ឍ សង្គម-សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើន។ សម្តេចធិបតី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ នៅកម្ពុជានាឱកាសនេះ គឺជាកត្តាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ជាមួយគ្នានេះ, សម្ដេចធិបតី ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការ នៅសាធារណរដ្ឋកូរ៉េ។ សម្ដេចធិបតីក៏បានសង្កត់ធ្ងន់ផងដែរថា សុខសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនកូរ៉េ…
-

ចិនពន្យារពេលហាមឃាត់នាំចេញរ៉ែកម្រទៅអាមេរិក
ប៉េកាំង ៖ ប្រទេសចិននឹងពន្យារពេលហាមឃាត់នាំចេញរ៉ែកម្ររបស់ផែនដីមួយចំនួនទៅកាន់សហរដ្ឋអាមេរិករហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៦ ហើយការរឹតត្បិតនេះចាប់ផ្តើមកាលពីថ្ងៃអាទិត្យម្សិលមិញតទៅ។ ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃអាទិត្យថា ការរឹតត្បិតនាំចេញរ៉ែកម្រមួយចំនួនទៅកាន់អាមេរិក នឹងត្រូវពន្យារពេលរហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការប្រកាសនេះកើតឡើងក្រោយមានកិច្ចព្រមព្រៀងដែលសម្រេចបាន អំឡុងកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជីនពីង នៅកូរ៉េខាងត្បូងកាលពីខែមុន។ បន្ទាប់ពីបញ្ចប់ជំនួបកំពូលនោះ ភាគីចិននិយាយថា ខ្លួននឹងបន្ធូរបន្ថយរឹតបន្តឹងការនាំចេញរ៉ែកម្រទៅកាន់អាមេរិក។ គួរបញ្ជាក់ថា ចិន គឺជាប្រទេសកែច្នៃរ៉ែកម្រធំបំផុតរបស់ពិភពលោក បានដាក់បម្រាមលើការនាំចេញបច្ចេកវិទ្យាប្រភេទនេះ ក្រោមហេតុផលការពារសន្តិសុខជាតិ និងផលប្រយោជន៍ជាតិរបស់ប្រទេស ដែលមានប្រជាជនច្រើនបំផុតលើពិភពលោកមួយនេះ។ រ៉ែកម្រស្ថិតក្នុងចំណោមរ៉ែចំនួន១៧ប្រភេទ ដែលគេដឹងថា ជាសមាសធាតុផ្សំមិនអាចខ្វះបាន សម្រាប់បច្ចេកវិទ្យាឡានអគ្គិសនី ទួប៊ីនកង្ហាអគ្គិសនីដើរដោយថាមពលខ្យល់ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗរហូតដល់វិស័យយោធា៕ ប្រភព ៖ NHK និង AFP
-

ជប៉ុន ចាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យា ផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកសិ-ឧស្សាហកម្ម នៅកម្ពុជា
(ភ្នំពេញ)៖ ប្រធានសមាគមជប៉ុន-កម្ពុជា បានគូសបញ្ជាក់ថា អ្នកវិនិយោគរបស់ជប៉ុន ចាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យា ផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកសិ-ឧស្សាហកម្ម នៅកម្ពុជា ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មាននៅក្នុងពេលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្ត ចំពោះសកម្មភាពដ៏សកម្ម របស់សមាគមជប៉ុន-កម្ពុជា ដែលបានចូលរួមចំណែក ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ទាំងនៅក្នុងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន ទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន ជាពិសេស គឺការទាក់ទាញអ្នកវិនិយោគឲ្យមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដែលនេះ គឺជាសកម្មភាពមួយយ៉ាងសកម្ម ក្នុងការគាំទ្រដល់ការវិនិយោគ និងការជំរុញសេដ្ឋកិច្ចកម្ពុជា ។ នៅក្នុងជំនួបនេះ ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា គឺទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង…
-

កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Cho Hyun រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានឯកភាពគ្នា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងារ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។ ជាការឆ្លើយតប, សម្ដេចបវរធិបតី បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកយ៉ាងសកម្មដល់ការស្ដារ និង អភិវឌ្ឍ សង្គម-សេដ្ឋកិច្ច របស់ប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើន។ សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ នៅកម្ពុជានាឱកាសនេះ គឺជាកត្តាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ជាមួយគ្នានេះ, សម្ដេចបវរធិបតី ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការ នៅសាធារណរដ្ឋកូរ៉េ។…
-

ថ្ងៃនេះរោងម៉ាស៊ីនកិនស្រូវដៃគូរបស់ក្រសួងកសិកម្មបន្តប្រមូលទិញស្រូវជាង ១៥០០០តោនពីកសិករ
(ភ្នំពេញ)៖ ក្រសួងកសិកម្មបានឱ្យដឹងថាសម្រាប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រោងម៉ាស៊ីនជាដៃគូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តប្រមូលទិញស្រូវចំនួនជាង ១៥០០០ តោន ពីពុកម៉ែបងប្អូនប្រជាកសិករទូទាំងប្រទេស។ គួរបញ្ជាក់ថាក្រសួង និងដៃគូទាំងអស់នឹងបន្តសម្របសម្រួលការប្រមូលទិញស្រូវពីពុកម៉ែបងប្អូនជាប្រជាកសិករ មិនឱ្យកកស្ទះរហូតដល់ខូចស្រូវឡើយ។ នាថ្មីៗនេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារអាម៉េរិកបន្ថែមទៀត សម្រាប់ធ្វើអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផលចុងឆ្នាំ ២០២៥ និងដើមឆ្នាំ២០២៦ តាមរយៈធនាគារ ARDB សម្រាប់ផ្ដល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនជាដៃគូ ដើម្បីធ្វើការប្រមូលទិញស្រូវពីប្រជាកសិករ៕
-

មេកាសែត BBC លាឈប់ បន្ទាប់ពីបញ្ហាជាមួយរបស់លោក Trump
វ៉ាស៊ីនតោន ៖ ប្រធានទីភ្នាក់ងារព័ត៌មាន BBC បានលាលែងពីដំណែង បន្ទាប់ពីមានជម្លោះ ជុំវិញវីដេអូឯកសារ របស់លោក Trump ប្រធានាធិបតីអាមេរិក។ លោក Tim Davie អគ្គនាយក BBC និង ប្រធានផ្នែកព័ត៌មាន Deborah Turness បានប្រកាសលាលែងពីតំណែង កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានជម្លោះ ជុំវិញការកែសម្រួលវីដេអូឯកសារ អំពីលោក Donald Trump ចំពេលដែលប្រធានាធិបតីអាមេរិករូបនេះ បានវាយប្រហារលើ “អ្នកកាសែតពុករលួយ”។ លោក Tim Davie រងការចោទប្រកាន់ថា វីដេអូឯកសារក្នុងកម្មវិធី Panorama ដ៏ល្បីរបស់ខ្លួនបានកែសម្រួលសុន្ទរកថា របស់លោក Trump តាមរបៀបបំភាន់។ ប្រតិកម្មទៅនឹងព័ត៌មាននេះ លោក Trump បាននិយាយថា “អ្នកកាសែតពុករលួយ” ត្រូវបានលាតត្រដាង។ លោកបន្ថែមថា «ទាំងនេះគឺជាមនុស្សមិនស្មោះត្រង់បំផុត ដែលបានព្យាយាមឈានជើង លើមាត្រដ្ឋាន នៃការបោះឆ្នោតប្រធានាធិបតី»។ ជុំវិញការប្រកាសលាលែងពីតំណែង លោក Davie បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ…
-

ក្រសួងសង្គ្រាមអាមេរិកពិចារណាឈប់ប្រើឧទ្ធម្ភាគចក្រ
វ៉ាស៊ីនតោន ៖ ក្រសួងសង្គ្រាមអាមេរិកកំពុងថ្លឹងថ្លែងលើគោលគំនិតឈប់ប្រើ ឬឈប់ទិញឧទ្ធម្ភាគចក្រថ្មីថែមទៀត សម្រាប់ផ្គត់ផ្គង់ដល់កងទ័ព។ បើសិនគម្រោងនេះត្រូវបានអនុម័ត នោះវានឹងចាប់ផ្តើមនៅពាក់កណ្តាលទសវត្សរ៍នេះតែម្តង។ នេះបើតាមប្រភពដែលដឹងលឺពីការពិភាក្សាផ្ទៃក្នុងមួយនេះ។ ផ្អែកតាមសេចក្តីរាយការណ៍ពី Defence Blog, មូលហេតុដែលក្រសួងសង្គ្រាមអាមេរិកពិចារណាធ្វើបែបនេះ គឺក្នុងគោលបំណងធ្វើទំនើបកម្មប្រព័ន្ធផ្លូវអាកាសគ្មានមនុស្សបើក ពោលគឺប្តូរពីការប្រើប្រាស់ឧទ្ធម្ភាគចក្រមានមនុស្សបើក ជំនួសដោយយន្តហោះពិឃាតគ្មានមនុស្សបើក ឬដ្រូនប្រយុទ្ធ និងដ្រូនឈ្លបយកការណ៍ជាដើម។ ប្រភពបានបង្ហើបឱ្យដឹងថា គោលគំនិតនេះ ក៏បម្រើជាមធ្យោបាយមួយ ដើម្បីកាត់បន្ថយតម្រូវការអ្នកបើកឧទ្ធម្ភាគចក្រ កាត់បន្ថយការចំណាយលើការបណ្តុះបណ្តាល និងការថែទាំឧទ្ធម្ភាគចក្រ ពិសេសការពារអាយុជីវិតកងទ័ពអំឡុងពេលធ្វើសង្គ្រាមជាមួយសត្រូវ។ ប្រភពបន្ថែមថា សំណើនេះ នឹងទទូចឱ្យរដ្ឋាភិបាលឈប់ទិញឧទ្ធម្ភាគចក្រថ្មីនៅត្រឹមចុងឆ្នាំ ២០២៦។ យ៉ាងណាមិញ គោលគំនិតនេះដែរ កំពុងស្ថិតក្រោមការពិចារណាផ្ទៃក្នុង ជាផ្នែកមួយនៃផែនការរយៈពេលវែង ហើយការវាយតម្លៃថែមទៀត ត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ឆ្នាំ ២០២៦-២០២៨៕ ប្រភព ៖ Defence Blog