Author: Dol Pheakdey
-

Breaking News ៖ ស្លាប់ ២០នាក់ របួស ១៣០នាក់ ក្នុងហេតុការណ៍ផ្ទុះរោងចក្ររុស្ស៊ី
មូស្គូ ៖ មន្រ្តីសង្គ្រោះបន្ទាន់ក្នុងតំបន់បានរាយការណ៍នៅថ្ងៃទី១៨ ខែសីហានេះថា ហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លានៅក្នុងរោងចក្រមួយកន្លែងក្នុងទីក្រុង Ryazan ភាគអាគ្នេយ៍នៃប្រទេសរុស្ស៊ី បានបណ្តាលឱ្យមនុស្សយ៉ាងតិច ២០នាក់បាត់បង់ជីវិត និង១៣៤នាក់ផ្សេងទៀតរងរបួស។ យោងតាមសេចក្តីរាយការណ៍បឋម បានឱ្យដឹងថា ហេតុការណ៍ផ្ទុះដ៏កក្រើកនេះ បណ្តាលមកពីភ្លើងដែលបានឆាបឆេះក្នុងរោងជាងមួយរបស់រោងចក្រនោះ។ ទោះបីជាយ៉ាងណា អាជ្ញាធររុស្ស៊ីបាននឹងកំពុងបើកការស៊ើបអង្កេតរកមូលហេតុនៅពីក្រោយសោកនាដកម្មដ៏អាក្រក់នេះ៕ ប្រភព ៖ The Strait Times
-

រុស្ស៊ីគ្រោងបង្កើតបេសកកម្មអវកាសទៅកាន់ភពសុក្រ មុនឆ្នាំ ២០៣៦
រុស្ស៊ីគ្រោងបង្កើតបេសកកម្មអវកាសទៅកាន់ភពសុក្រ មុនឆ្នាំ ២០៣៦ មូស្គូ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃទី១៧ ខែសីហាថា ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមបេសកកម្មអវកាសដ៏ធំមួយ មានឈ្មោះថា Venera-D ដែលមានគោលបំណងបញ្ជូនយានអវកាសទៅចុះចតលើផ្ទៃភពសុក្រឱ្យបានមុនឆ្នាំ២០៣៦ ហើយបេសកកម្មនេះបាននឹងកំពុងដំណើរការរួចហើយ។ បេសកកម្មអវកាសនេះ គឺជាផ្នែកមួយនៃកម្មវិធីអវកាសជាតិថ្មីរបស់ប្រទេសរុស្ស៊ី ហើយការងាររចនាជំហានដំបូងសម្រាប់បេសកកម្មនេះ នឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៦ ស្របពេលជាមួយនឹងការចាប់ផ្តើមគម្រោងអវកាសជាតិ នេះបើតាមការបញ្ជាក់របស់លោក Oleg Korablev ប្រធាននាយកដ្ឋានរូបវិទ្យាក្រៅភពនៅវិទ្យាស្ថានស្រាវជ្រាវអវកាស (IKI) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី ដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS។ លោក Korablev និយាយថា ដំណាក់កាលដំបូងនៃការរចនាបេសកកម្មនេះ ត្រូវបានរំពឹងថា នឹងចំណាយពេលពីរឆ្នាំ ហើយការត្រៀមរៀបចំបានចាប់ផ្តើមដោយសហការជាមួយសមាគម Lavochkin ដែលជាសហគ្រាសឧស្សាហកម្មអវកាសរុស្ស៊ី រួមទាំងមានកិច្ចប្រជុំសម្របសម្រួលជាច្រើន ដើម្បីសម្រួលដល់វឌ្ឍនភាព។ ទន្ទឹមគ្នា អ្នកវិទ្យាសាស្ត្របាននិយាយថា កាលបរិច្ឆេទចាប់ផ្តើមបេសកកម្មនឹងត្រូវបានកំណត់ បន្ទាប់ពីដំណាក់កាលរចនាជំហានដំបូងត្រូវបានបញ្ចប់ ហើយថា រឿងនេះពិតជានឹងកើតឡើងមិនលើសពីឆ្នាំ២០៣៦ទេ។ បេសកកម្ម Venera-D គ្រោងនឹងបញ្ជូនយានអវកាស ប៉េងប៉ោងយន្តរុករក និងគ្រឿងយន្តទៅចុះចតលើផ្ទៃភពសុក្រ។ ទោះបីជាយ៉ាងណា កាលពីដើមឆ្នាំនេះ នាយកវិទ្យាសាស្ត្រ និងជាអ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវអវកាស (IKI) លោក Lev…
-

ការស្ទង់មតិ ៖ ប្រជាជនថៃភាគច្រើនអស់ជំនឿលើគណបក្សនយោបាយក្នុងស្រុកទាំងអស់
ការស្ទង់មតិ ៖ ប្រជាជនថៃភាគច្រើនអស់ជំនឿលើគណបក្សនយោបាយក្នុងស្រុកទាំងអស់ បាងកក ៖ យោងតាមការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ ហៅកាត់ (Nida) បានរកឃើញថា ប្រជាជនថៃភាគច្រើនបានសម្តែងការមិនពេញចិត្ត ឬអស់ជំនឿតែម្តង ចំពោះការបំពេញការងាររបស់សមាជិកសភា ដោយច្រើនជាង ៧៦ភាគរយបានបង្ហាញការពេញចិត្តតិចតួចបំផុត ឬគ្មានការជឿជាក់តែសោះលើគណបក្សនយោបាយទាំងអស់។ វិទ្យាស្ថាន Nida បានចេញផ្សាយលទ្ធផលនៃការស្ទង់មតិរបស់ខ្លួន ស្តីអំពី ” សង្ឃឹម ឬគ្មានសង្ឃឹមលើគណបក្សនយោបាយទាំងអស់” នៅក្នុងប្រទេសថៃ ដែលធ្វើឡើងនៅចន្លោះថ្ងៃទី១៣ ដល់១៤ ខែសីហា ឆ្នាំ២០២៥។ ការស្ទង់មតិនេះបានសាកសួរលើប្រជាជនថៃចំនួន ១.៣១០ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ក្នុងនោះមានប្រជាជនតំណាងឱ្យតំបន់ផ្សេងៗគ្នា ទាំងកម្រិតនៃការអប់រំ មុខរបរ និងប្រាក់ចំណូលជាដើម។ ផ្អែកតាមការស្ទង់មតិរបស់ Nida, ប្រជាជនថៃ ៤១,៩ភាគរយឆ្លើយថា ពួកគេគ្មានសង្ឃឹមទាល់តែសោះលើគណបក្សនយោបាយនានា និង ៣៤ភាគរយឆ្លើយថា ពួកគេមិនសូវជឿលើគណបក្សនយោបាយដូចមុនទេ ខណៈដែល២០,៩ភាគរយទៀតនៅជឿខ្លះ និង ២,៩៨ភាគរយលែងជឿតែម្តង។ ការស្ទង់មតិខាងលើនេះ កើតឡើងមួយសប្តាហ៍ បន្ទាប់ពីវិទ្យាស្ថាន Nida បានរកឃើញថា ប្រជាជនថៃលែងទុកចិត្តលើការដឹកនាំរបស់រដ្ឋាភិបាលហើយ ពោលគឺអត្រាបានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយពួកគេងាកទៅទុកចិត្តយោធាវិញ៕ ប្រភព…
-

ភ្លើងសង្គ្រាមមជ្ឈិមបូព៌ាដុតកម្លោចសេដ្ឋកិច្ចអ៊ីស្រាអែលធ្លាក់ចុះ ៣.៥%
ភ្លើងសង្គ្រាមមជ្ឈិមបូព៌ាដុតកម្លោចសេដ្ឋកិច្ចអ៊ីស្រាអែលធ្លាក់ចុះ ៣.៥% ហ្សេរុយសាឡឹម ៖ ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា បានទាញទម្លាក់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអ៊ីស្រាអែលធ្លាក់ចុះ ៣.៥ភាគរយ នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៥ បើធៀបនឹងត្រីមាសទីមួយ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិកណ្តាលអ៊ីស្រាអែល ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា។ ស្ថានភាពវិស័យធុរកិច្ចរបស់អ៊ីស្រាអែលដាំក្បាលចុះខ្លាំងជាងគេបំផុត ដោយវាបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ ៦.២ភាគរយនៅក្នុងត្រីមាសទីពីរ បន្ទាប់ពីបានងើបឡើងបន្តិច ៤.៤ភាគរយនៅក្នុងត្រីមាសទីមួយ។ រីឯការចំណាយលើការប្រើប្រាស់ឯកជន បានថយចុះ ៤.១ភាគរយនៅក្នុងត្រីមាសទីពីរ បន្ទាប់ពីបានធ្លាក់ចុះដូចគ្នានៅក្នុងត្រីមាសទីមួយ។ ចំណែកការវិនិយោគលើទ្រព្យសកម្មថេរ មានដូចជាអគារ និងគ្រឿងបរិក្ខារផ្សេងៗ ក៏បានថយចុះយ៉ាងគំហុកផងដែរ ដល់ទៅ ១២.៣ភាគរយ។ ការិយាល័យស្ថិតិកណ្តាលអ៊ីស្រាអែលបាននិយាយថា តួលេខធ្លាក់ចុះនេះ កើតឡើងពីផលប៉ះពាល់យ៉ាងខ្លាំងនៃសង្រ្គាមរយៈពេល ១២ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីពាក់កណ្តាលខែមិថុនា ដែលបានរំខានដល់សកម្មភាពសេដ្ឋកិច្ចអ៊ីស្រាអែល។ នៅក្នុងខែកក្កដា ធនាគារអ៊ីស្រាអែលបានធ្វើការព្យាករណ៍អំពីផលិតផលក្នុងស្រុកសរុបរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ នៅកម្រិត ៣.៣ភាគរយ ថយចុះជាងការព្យាករណ៍កាលពីខែមេសា ដែលមានចំនួន ៣.៥ភាគរយ៕ ប្រភព ៖ ស៊ីនហួរ
-

លោក ត្រាំ ប្តេជ្ញាពង្រឹងកម្លាំងដើម្បីសន្តិភាព ក្នុងសាររំលឹកខួបសង្គ្រាមលោកលើកទី២
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា រដ្ឋបាលរបស់លោកនៅតែប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេស «ពង្រឹងកម្លាំងដើម្បីសន្តិភាព»។ សេតវិមានបានចេញផ្សាយសាររបស់លោកប្រធានាធិបតី ត្រាំ នេះ នៅលើគេហទំព័ររបស់ខ្លួន ដើម្បីប្រារព្ធខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទីពីរ។ មេដឹកអាមេរិករូបនេះ បានឲ្យដឹងថា ជនជាតិអាមេរិកជាង ១០០.០០០នាក់បានស្លាប់ នៅក្នុងសង្គ្រាមប៉ាស៊ីហ្វិកតែមួយប៉ុណ្ណោះ។ ប៉ុន្តែជាមួយគ្នានេះ លោកបានកោតសរសើរពីវីរភាពដ៏អង់អាចក្លាហានរបស់ទាហានអាមេរិក បានធ្វើឲ្យចក្រភពជប៉ុនចាញ់សង្គ្រាម ហើយធានាថា ពិភពលោកនឹងរួចផុតពីការគៀបសង្កត់ ការបំផ្លិចបំផ្លាញ និងការជិះជាន់តទៅទៀត។ លោក ត្រាំ មានវ័យ៧៩ឆ្នាំរូបនេះ បានបន្ថែមថា សព្វថ្ងៃនេះ ប្រទេសជប៉ុនបានក្លាយជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់យើងនៅប៉ាស៊ីហ្វិក ដោយយល់ព្រមទទួលយកទាហានអាមេរិកជាង ៥០.០០០នាក់ ឲ្យឈរជើងការពារប្រឆាំងនឹងរបបផ្តាច់ការថ្មី និងមហិច្ឆតាដ៏ធំធេងរបស់ពួកគេកាលពីសម័យមុន។ ជាចុងក្រោយ លោក ប្រធានាធិបតី ត្រាំ បានសង្កត់ធ្ងន់ថា សន្តិភាពនឹងមិនអាចកើតមានដូចការសន្យានោះទេ ប៉ុន្តែយើងអាចស្វែងរកវាបាន តាមរយៈការលះបង់ និងការការពារ ដោយ កម្លាំង៕ ប្រភព ៖ NHK
-

អ៊ីស្រាអែលរាប់ម៉ឺននាក់ធ្វើបាតុកម្ម ជំរុញរដ្ឋាភិបាលឈប់ធ្វើសង្គ្រាមនៅហ្គាហ្សា
ហ្ស៊េរុយសាឡិម ៖ កាលពីថ្ងៃទី១៧ ខែសីហា បាតុកររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នា នៅក្នុងទីក្រុង តែល អាវីវ ប្រទេសអ៊ីស្រាអែល ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាល បញ្ចប់សង្គ្រាមនៅហ្គាហ្សា និង ដោះលែងចំណាប់ខ្មាំង ហើយនេះគឺជាបាតុកម្មដ៏ធំបំផុតមួយ នៅក្នុងប្រទេស ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម កាលពីខែតុលា ឆ្នាំ២០២៣។ វេទិកា «ចំណាប់ខ្មាំង និងគ្រួសារអ្នកបាត់ខ្លួន» ដែលជាអ្នកផ្តួចផ្តើមគំនិត បាតុកម្មនេះ បានប៉ាន់ស្មានថា មនុស្សប្រហែល ៥០ម៉ឺននាក់ បានចូលរួម ក្នុងការធ្វើបាតុកម្មនេះ តែ ជាតួលេខ មិនត្រូវបានបញ្ជាក់ ដោយប៉ូលិសនោះទេ។ បាតុករ Einav Zangauker ដែលត្រូវជាម្តាយ របស់ចំណាប់ខ្មាំង ឈ្មោះ Matan និង ជាឥស្សរជនឈានមុខគេ នៃ ចលនាតវ៉ានេះ បាននិយាយថា «យើងទាមទារឱ្យមានកិច្ចព្រមព្រៀង ដ៏ទូលំទូលាយ និង អាចសម្រេចបាន ជាមួយនឹងការបញ្ចប់សង្រ្គាម»។ លោកស្រី បានបន្តថា «រដ្ឋាភិបាលអ៊ីស្រាអែល បានប្រែក្លាយសង្រ្គាម ត្រឹមត្រូវពីមុន ទៅជាសង្រ្គាមគ្មានន័យ…
-

លោក ហ្សេលែនស្គី ទៅដល់ទីក្រុងវ៉ាស៊ីនតោន ត្រៀមជួបលោក ត្រាំ ហើយ
វ៉ាស៊ីនតោន ៖ មេដឹកនាំ ប្រទេសអ៊ុយក្រែន លោក ហ្សេលែស្គី បានប្រកាសពីការទៅដល់ទីក្រុងវ៉ាស៊ីនតោន ហើយ ដើម្បីត្រៀមជួបចរចា ជាមួយនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ភាគីទាំងអស់ស្វែងរកការបញ្ចប់សង្រ្គាម យ៉ាងឆាប់រហ័ស ហើយបានអំពាវនាវឱ្យមានសន្តិភាពយូរអង្វែង នៅពេលដែលលោកបានទៅដល់ទីក្រុង វ៉ាស៊ីនតោន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ ពោលគឺ មុនពេលមានកិច្ចពិភាក្សា ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ លោក Volodymyr Zelensky បានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «យើងទាំងអស់គ្នាចែករំលែកនូវបំណងប្រាថ្នា ដ៏មុតមាំ ដើម្បីបញ្ចប់សង្រ្គាមនេះ ឱ្យបានឆាប់រហ័ស និងគួរឱ្យទុកចិត្ត»។ លោក Zelensky គ្រោងនឹងជួបលោក Donald Trump នៅថ្ងៃចន្ទនេះ ជាមួយក្រុមមេដឹកនាំអឺរ៉ុប។ ជំនួបនេះ នឹងរៀបចំធ្វើឡើង បន្ទាប់ពីលោក ត្រាំ…
-

ថៃថា ទាហានរបស់ខ្លួនកំពុងមានបញ្ហាផ្លូវចិត្ត
បាងកក ៖ ប្រទេសថៃបានអះអាងថា ទាហាននៅជួរមុខកំពុងមានបញ្ហាផ្លូវចិត្ត ឬ ស្ត្រេស ត្រូវតែពិនិត្យសុខភាពឡើងវិញ។ ជាការលើកឡើង បន្ទាប់ពីមានហេតុការណ៍ ទាហានជួរមុខម្នាក់ បាញ់រះលើប្រជាជនខ្លួនឯង ហើយសង្ស័យបញ្ចប់ជីវិត ដោយខ្លួនឯង។ កាសែត ខៅសត់ បានចុះផ្សាយ កាលពីថ្ងៃទី១៧ ខែសីហា ថា កងទ័ពបានដាក់ពង្រាយក្រុមសុខភាពផ្លូវចិត្ត ដើម្បីមើលថែទាហានតាមព្រំដែន បន្ទាប់ពីមានអំពើហិង្សា ថ្មីៗនេះ។ ជាការកត់សម្គាល់ កាលពីប៉ុន្មានថ្ងៃមុននេះ មានករណីទាហានថៃម្នាក់ សង្ស័យស្ត្រេស ឬ មានបញ្ហាផ្លូវចិត្ត បានបាញ់រះលើជនស៊ីវិលក្នុងភូមិ របួសធ្ងន់ធ្ងរ ២នាក់ ហើយ ក្រោយមក គេបានរកឃើញសាកសពខ្មាន់កាំភ្លើង រូបនេះ សង្ស័យថា បាញ់សម្លាប់ខ្លួនឯង។ ជំនួយការ អ្នកនាំពាក្យកងទ័ពជើងគោក បានបង្ហើបថា ដោយសារការព្រួយបារម្ភអំពីសុខភាពរបស់ទាហានជួរមុខ អគ្គមេបញ្ជាការកងទ័ព បានចាត់ឱ្យនាយកដ្ឋានពេទ្យកងទ័ព និងមន្ទីរពេទ្យយោធាភូមិភាគ ដាក់ពង្រាយក្រុមអន្តរាគមន៍ លើបញ្ហាវិបត្តផ្លូវចិត្តនេះ។ យោងតាមការចុះផ្សាយ របស់កាសែត ឌឹ ណេសិន កាលពីថ្ងៃទី១៥ ខែសីហា ទាហានថៃម្នាក់ បានបាញ់អ្នកភូមិ…
-

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រំលឹកដល់យុវជនថា ត្រូវកំណត់អ្នកណាជាសត្រូវពិតប្រាកដ …!
ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.យ.យ.ក.)នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញនូវសារគាំទ្រចំពោះការពន្យល់របស់សម្តេចតេជោ ហ៊ុន សែន កាលពីរាត្រីថ្ងៃទី១៨ ខែសីហា ជូនជនរួមជាតិពាក់ព័ន្ធនឹងការធ្វើពហិការលើ Coca ។សាររបស់សម្ដេចតេជោ បានក្រើនរំលឹកថារាល់ការអនុវត្ត គួរត្រូវពិចារណាបន្ថែមថា តើអ្វីដែលបានធ្វើ ឬនឹងធ្វើ នឹងអាចនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍យូរអង្វែងរបស់កម្ពុជាទេ ហើយលើសពីនេះ តើនឹងចូលអន្ទាក់របស់សត្រូវរបស់យើងពេលនេះដែរឬទេ?។ ផ្អែកលើជ្រុងជ្រោយខាងលើឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការអធិប្បាយយ៉ាងដូច្នេះថា ថ្ងៃមុនខ្ញុំបានលើកក្នុងកម្មវិធី ស.ស.យ.ក ម្តងរួចហើយថា៖ ១. ខ្ញុំបានយល់ច្បាស់ពីអារម្មណ៍របស់បងប្អូន ដែលចង់បង្ហាញស្មារតីស្នេហាជាតិ និងការគាំទ្រតាមរយៈ ការធ្វើពហិការផលិតផលថៃ ព្រោះថាយើងទាំងអស់គ្នាពិតជាមានការឈឺចាប់ សម្រាប់អ្វីដែលសង្រ្គាម នេះ បាននាំមកប្រទេស និងប្រជាជនរបស់យើង។ ២. ទោះយ៉ាងណា យើងត្រូវប្រមូលស្មារតីរួមរបស់យើង ហើយកំណត់ឱ្យច្បាស់ថា អ្នកណា ជាសត្រូវពិតប្រាកដ អ្នកណាដែលនាំឱ្យសន្តិភាពនៅកម្ពុជាបាត់បង់តាំងពីថ្ងៃ ២៤ កក្កដា ២០២៥ ហើយមកដល់ពេលនេះមិនទាន់បានចប់ និងសន្តិភាពមិនទាន់បានវិលត្រឡប់មកវិញទាំងស្រុង។ ឯកឧត្តម ហ៊ុន ម៉ានី…
-

មេដឹកនាំអឺរ៉ុប នឹងចូលរួមជាមួយប្រធានាធិបតីអ៊ុយក្រែន Zelenskyy ក្នុងកិច្ចប្រជុំជាមួយលោក Trump
ក្រុមមេដឹកនាំអឺរ៉ុប បាននិយាយថាពួកគេនឹងចូលរួមជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃចន្ទ ១៨ សីហា នេះ ខណៈពួកគេព្យាយាមរកវិធីដើម្បីបញ្ចប់ការវាយលុករបស់រុស្ស៊ី។ លោក Trump បានជួបប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅរដ្ឋ Alaska កាលពីថ្ងៃសុក្រ ១៥សីហា សប្ដាហ៍មុន ប៉ុន្តែកិច្ចចរចាបានបរាជ័យក្នុងការទទួលបានលទ្ធផលជោគជ័យលើបទឈប់បាញ់ ទោះបីជាបេសកជនសេតវិមានលោក Steve Witkoff បាននិយាយថា មេដឹកនាំទាំងពីរបានយល់ព្រមផ្តល់ការធានាសន្តិសុខដ៏រឹងមាំ ដល់អ៊ុយក្រែនក៏ដោយ។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានសាទរចំពោះព័ត៌មាននេះ ប៉ុន្តែ លោក Zelenskyy ដែលនិយាយជាមួយលោកស្រីក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Brussels បានច្រានចោលគំនិតរបស់រុស្ស៊ី ក្នុងការផ្តល់ការធានាសន្តិសុខប្រទេសរបស់លោក។ លោកបាននិយាយថា អ្វីដែលលោកប្រធានាធិបតី Trump បាននិយាយអំពីការធានាសន្តិសុខគឺមានសារៈសំខាន់សម្រាប់ខ្ញុំ ច្រើនជាងការគិតរបស់លោក Putin ព្រោះលោក Putin នឹងមិនផ្តល់ការធានាសន្តិសុខណាមួយឡើយ។ ក្រោយមកលោក Zelenskyy បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាការផ្តល់ជូនរបស់សហរដ្ឋអាមេរិកទាក់ទងនឹងការធានាសន្តិសុខគឺជាប្រវត្តិសាស្ត្រ…