Author: Dol Pheakdey

  • លោក Putin ថា មិនទាន់អាចជួបលោក Zelensky

    លោក Putin ថា មិនទាន់អាចជួបលោក Zelensky

    បរទេស ៖ លោក Putin ប្រធានាធិបតីរុស្ស៊ី បាននិយាយថា លក្ខខណ្ឌសម្រាប់ការជួបលោក Zelensky មេដឹកនាំអ៊ុយក្រែន ស្ថិតនៅក្នុងដំណើរ វែងឆ្ងាយ បន្តទៀត។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា “លក្ខខណ្ឌ” សម្រាប់កិច្ចប្រជុំ ដ៏មានសក្តានុពល ជាមួយ លោក Volodymyr Zelensky មិនអាចធ្វើទៅបាន នៅពេលនេះទេ ជាការលើកឡើង នៅប៉ុន្មានម៉ោង បន្ទាប់ពីមេដឹកនាំអ៊ុយក្រែន បានអំពាវនាវ ម្តងទៀត ឱ្យមានការចរចា ដោយផ្ទាល់ តាមរយៈការជួបទល់មុខគ្នា ជាមួយលោក Putin។ លោក Putin បានប្រាប់អ្នកយកព័ត៌មាន នៅវិមានក្រឹមឡាំង ថា «ខ្ញុំមិនមានអ្វី ប្រឆាំងនឹងជំនួបនេះទេ ជាទូទៅ វាអាចទៅរួច ប៉ុន្តែ លក្ខខណ្ឌមួយចំនួន ត្រូវតែត្រូវបានបង្កើតឡើង សម្រាប់រឿងនេះ។ ប៉ុន្តែ ជាអកុសល យើងនៅឆ្ងាយ ពីការបង្កើតលក្ខខណ្ឌ បែបនេះ»។…

  • លោក ត្រាំ នឹងជួបលោកពូទីន តែ ស្នើមេដឹកនាំរុស្ស៊ី កុំឲ្យជួប លោក ហ្សេលេនស្គី មុន

    លោក ត្រាំ នឹងជួបលោកពូទីន តែ ស្នើមេដឹកនាំរុស្ស៊ី កុំឲ្យជួប លោក ហ្សេលេនស្គី មុន

    អាមេរិក ៖ លោក Donald Trump ប្រធានាធិបតីអាមេរិក បាននិយាយ កាលពីថ្ងៃទី៧ ខែសីហា ថា លោកនឹងជួប លោក Putin តែ មេដឹកនាំរុស្ស៊ី រូបនេះ មិនចាំបាច់ជួប លោក ហ្សេលេនស្គី ជាមុនទេ។ នៅពេលត្រូវបានចោទសួរ ដោយអ្នកសារព័ត៌មាន នៅក្នុងការិយាល័យ រាងពងក្រពើ ថាតើ លោក Putin ត្រូវបានតម្រូវឱ្យជួប លោក Zelensky ជាមុន ឬ អត់នោះ លោក Trump បានឆ្លើយយ៉ាងសាមញ្ញថា «ទេ គាត់មិនធ្វើបែបនេះទេ»។ លោក បានបន្ថែមថា «ពួកគេចង់ជួបជាមួយខ្ញុំ ហើយខ្ញុំ នឹងធ្វើអ្វី ដែលខ្ញុំអាចធ្វើបាន ដើម្បីបញ្ឈប់ ការសម្លាប់គ្នា បន្តទៀត»។ ការកត់សម្គាល់នេះ ផ្ទុយទៅនឹងរបាយការណ៍ មុនៗ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក ដែលដកស្រង់សម្តី មន្ត្រីសេតវិមាន ដែលមិនបញ្ចេញឈ្មោះ…

  • អាមេរិកប្រកាសស្វាគមន៍កិច្ចប្រជុំ GBC កម្ពុជា-ថៃ

    អាមេរិកប្រកាសស្វាគមន៍កិច្ចប្រជុំ GBC កម្ពុជា-ថៃ

    អាមេរិក ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រកាសស្វាគមន៍ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ ហៅកាត់ GBC រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី៧ ខែសីហា នៅទីក្រុង គូឡា ឡាំពួ ដោយចាត់ទុកថា « ជាជំហានដ៏សំខាន់ឆ្ពោះទៅមុខ ដើម្បីពង្រឹងការអនុវត្តបទឈប់បាញ់ និង ការបង្កើតយន្តការសង្កេតការណ៍ អាស៊ាន»។ យោងតាមសេចក្តីថ្លែងការណ៍ របស់លោករដ្ឋមន្ត្រី Marco Rubio ចេញផ្សាយដោយ ក្រសួងការបរទេសអាមេរិក បានរៀបរាប់ទៀតថា «លោកប្រធានាធិបតី Trump និងខ្ញុំ រំពឹងថា រដ្ឋាភិបាលកម្ពុជា និង ថៃ នឹងគោរពយ៉ាងពេញលេញ នូវការប្តេជ្ញាចិត្ត របស់ប្រទេសទាំងពីរ ក្នុងការបញ្ចប់ជម្លោះនេះ។ យើងនៅតែដឹងគុណ ចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម សម្រាប់ការដឹកនាំរបស់លោក និង សម្រាប់ការធ្វើជាម្ចាស់ផ្ទះ នៃដំណើរការបទឈប់បាញ់ ដែលជាលទ្ធផលផ្ទាល់ នៃ ឆន្ទៈរបស់លោក ក្នុងការរៀបចំកិច្ចប្រជុំពិសេស ថ្ងៃទី២៨ ខែកក្កដា ជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជម្លោះ»។…

  • លោក Netanyahu ប្រកាសពីបំណងក្នុងការឱ្យអ៊ីស្រាអែល គ្រប់គ្រងតំបន់ហ្កាហ្សា ទាំងមូល

    លោក Netanyahu ប្រកាសពីបំណងក្នុងការឱ្យអ៊ីស្រាអែល គ្រប់គ្រងតំបន់ហ្កាហ្សា ទាំងមូល

    នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ (៧ សីហា) បានបញ្ជាក់ច្បាស់ៗថា អ៊ីស្រាអែល មានបំណងគ្រប់គ្រងយោធាលើតំបន់ហ្កាហ្សាទាំងមូល បើទោះបីជាមានការរិះគន់កាន់តែខ្លាំងឡើងទាំងក្នុងប្រទេស និងក្រៅប្រទេស ជុំវិញសង្គ្រាមដ៏បំផ្លិចបំផ្លាញជិត ២ឆ្នាំនៅក្នុងតំបន់ប៉ាឡេស្ទីននេះក៏ដោយ ខណៈដែលប្រមុខយោធាអ៊ីស្រាអែលផ្ទាល់ក៏បានរុញច្រានប្រឆាំងនឹងការពង្រីកយុទ្ធនាការបែបនេះដែរ។ នៅពេលត្រូវសាកសួរថាតើអ៊ីស្រាអែលនឹងកាន់កាប់ទឹកដីឆ្នេរហ៊ុព័ទ្ធនេះទាំងមូលដែរឬទេ លោក Netanyahu បានប្រាប់កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ថា “អ៊ីស្រាអែលមានបំណងធ្វើបែបនោះមែន”។ លោកបន្តថា “អ៊ីស្រាអែលមិនចង់យកហ្កាហ្សារហូតទេ គ្រាន់ចង់មានបរិវេណសន្តិសុខប៉ុណ្ណោះ ហើយក៏មិនចង់គ្រប់គ្រងដែនដីនេះដែរ” ដោយទទូចថា “អ៊ីស្រាអែលមិនចង់នៅទីនោះក្នុងនាមជាស្ថាប័នគ្រប់គ្រងនោះទេ”។ នាយករដ្ឋមន្រ្តីរូបនេះបន្ថែមថា អ៊ីស្រាអែលចង់ប្រគល់ទឹកដីនេះទៅឱ្យកងកម្លាំងអារ៉ាប់ដែលនឹងគ្រប់គ្រងបន្ត ប៉ុន្តែលោកមិនបញ្ជាក់លម្អិតអំពីការរៀបចំអភិបាលកិច្ច ឬមានប្រទេសអារ៉ាប់ណាខ្លះអាចចូលរួមក្នុងគម្រោងនោះទេ។ ការលើកឡើងនេះកើតឡើងស្របរដ្ឋមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលមួយក្រុមពិភាក្សាគ្នាពីផែនការគ្រប់គ្រងយោធាលើទឹកដីបន្ថែមទៀតនៅហ្កាហ្សា។ សម័យប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំដ៏តានតឹងមួយផ្សេងទៀតនៅសប្តាហ៍នេះជាមួយប្រមុខយោធា ដែលបានរុញច្រានប្រឆាំងនឹងការពង្រីកយុទ្ធនាការនេះ។ ប្រភពរដ្ឋាភិបាលនិយាយថា សេចក្ដីសម្រេចផ្លូវការណាមួយរបស់គណៈរដ្ឋមន្ត្រីសន្តិសុខ នឹងត្រូវការអនុម័តដោយគណៈរដ្ឋមន្ត្រីពេញលេញ ដែលអាចនឹងមិនជួបប្រជុំគ្នានោះទេរហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕

  • ពន្ធខ្ពស់របស់លោក Trump ប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មសំខាន់ៗ របស់អាមេរិក ដែលបង្កឱ្យមានការប្រឆាំង និងព្រួយបារម្ភ

    ពន្ធខ្ពស់របស់លោក Trump ប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មសំខាន់ៗ របស់អាមេរិក ដែលបង្កឱ្យមានការប្រឆាំង និងព្រួយបារម្ភ

    ពន្ធខ្ពស់របស់លោក Trump ប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មសំខាន់ៗ របស់អាមេរិក ដែលបង្កឱ្យមានការប្រឆាំង និងព្រួយបារម្ភ ពន្ធខ្ពស់របស់ប្រធានាធិបតីអាមេរិកលោក Donald Trump លើការនាំចូលពីប្រទេសរាប់សិបបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ៧ សីហា ដោយបានដំឡើងពន្ធនាំចូលមធ្យមរបស់អាមេរិកដល់កម្រិតខ្ពស់បំផុតក្នុងមួយសតវត្ស ហើយធ្វើឲ្យដៃគូពាណិជ្ជកម្មធំៗដូចជា ស្វីស ប្រេស៊ីល និងឥណ្ឌា ប្រញាប់ស្វែងរកកិច្ចព្រមព្រៀងប្រសើរជាងមុន។ ទីភ្នាក់ងារគយ និងការពារព្រំដែនអាមេរិកបានចាប់ផ្តើមប្រមូលពន្ធខ្ពស់ពី ១០ទៅ៥០%នៅម៉ោង ១២និង០១នាទីព្រឹក បន្ទាប់ពីមានការផ្អាកជាច្រើនសប្តាហ៍ជុំវិញអត្រាពន្ធចុងក្រោយរបស់លោក Trump និងការចរចាដ៏គួរឱ្យបារម្ភជាមួយបណ្តាប្រទេសដែលចង់បានការបញ្ចុះកម្រិតពន្ធ។ មេដឹកនាំប្រេស៊ីល និងឥណ្ឌា បានប្ដេជ្ញាថានឹងមិនចុះញ៉មចំពោះជំហរចរចារដ៏តឹងរ៉ឹងរបស់លោក Trump ឡើយ បើទោះបីជាក្រុមអ្នកចរចារបស់ខ្លួនស្វែងរកការបន្ទាបពីកម្រិតពន្ធខ្ពស់បំផុតក៏ដោយ។ អត្រាពន្ធថ្មីនឹងសាកល្បងយុទ្ធសាស្ត្ររបស់លោក Trump សម្រាប់ការកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដោយមិនបង្កឱ្យមានការរំខានដ៏ធំដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល ឬបង្កឱ្យមានអតិផរណាខ្ពស់ និងការសងសឹកពីដៃគូពាណិជ្ជកម្ម។ បន្ទាប់ពីបង្ហាញគោលនយោបាយដំឡើងពន្ធ “ថ្ងៃរំដោះ” របស់លោកក្នុងខែមេសា លោក Trump បានកែប្រែផែនការរបស់លោកជាញឹកញាប់ ដោយបានដំឡើងអត្រាខ្ពស់លើការនាំចូលពីប្រទេសមួយចំនួន រួមទាំង៥០ ភាគរយសម្រាប់ទំនិញពីប្រទេសប្រេស៊ីល ៣៩ ភាគរយពីប្រទេសស្វីស ៣៥ ភាគរយពីប្រទេសកាណាដា និង ២៥ ភាគរយពីប្រទេសឥណ្ឌា។ លោកបានប្រកាសកាលពីថ្ងៃពុធសប្ដាហ៍នេះអំពីពន្ធបន្ថែមចំនួន២៥ភាគរយលើទំនិញឥណ្ឌាដែលនឹងត្រូវអនុវត្តក្នុងរយៈពេល២១ ថ្ងៃបន្ទាប់ ជុំវិញការទិញប្រេងពីរុស្ស៊ីរបស់ឥណ្ឌា៕

  • សម្ដេចធិបតី៖ស្របតាមសំណូមពរពលរដ្ឋខ្មែរគាំទ្របេក្ខភាពឯកឧត្តម Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព រាជរដ្ឋាភិបាលផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព

    សម្ដេចធិបតី៖ស្របតាមសំណូមពរពលរដ្ឋខ្មែរគាំទ្របេក្ខភាពឯកឧត្តម Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព រាជរដ្ឋាភិបាលផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព

    សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ស្របតាមសំណូមពររបសពលរដ្ឋគាំទ្របេក្ខភាពឯកឧត្តម Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព រាជរដ្ឋាភិបាលផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព។ សម្ដេចធិបតី បានថ្លែងថា ស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ សម្ដេចក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាពស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។

  • ទេសចរបរទេសទៅថៃ ធ្លាក់ចុះ ៦.៥ភាគរយ

    ទេសចរបរទេសទៅថៃ ធ្លាក់ចុះ ៦.៥ភាគរយ

    បាងកក ៖ ក្រសួងទេសចរណ៍ថៃបានឲ្យដឹងថា ភ្ញៀវបរទេសទៅលេងទៅប្រទេស មួយនេះ បានធ្លាក់ចុះ ៦.៥៦% ក្នុងរយៈពេល៧ខែដំបូង នៃឆ្នាំ២០២៥ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Vietnam Plus នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ប្រភពបានដកស្រង់ ការលើកឡើង របស់អាជ្ញាធរទេសចរណ៍ថៃ ដែលបាននិយាយ នៅក្នុងសប្តាហ៍នេះ ថា គោលដៅនៃការទទួលភ្ញៀវទេសចរណ៍ ១លាននាក់ សម្រាប់ទីផ្សារមជ្ឈិមបូព៌ា និង អាហ្រ្វិក ក្នុងឆ្នាំនេះ នៅតែមានបញ្ហាប្រឈម ដោយសារ ជម្លោះភូមិសាស្ត្រនយោបាយ។ យ៉ាងណា កាលពីខែកក្កដា សហរដ្ឋអាមេរិកបានបង្កើនការជំរុញ ដល់ប្រជាពលរដ្ឋ របស់ខ្លួន កុំឲ្យទៅប្រទេសថៃ ដោយព្រមានពីសកម្មភាពបះបោរ នៅក្នុងខេត្ត Yala, Pattani និង ខេត្ត Narathiwat នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Yahoo កាលពីពេលថ្មីៗនេះ៕ ប្រភពពី Vietnam Plus

  • Zelensky ថា បាននិយាយជាមួយ លោក Trump បន្ទាប់ពីទស្សនកិច្ចរបស់បេសកជនអាមេរិកនៅរុស្ស៊ី

    Zelensky ថា បាននិយាយជាមួយ លោក Trump បន្ទាប់ពីទស្សនកិច្ចរបស់បេសកជនអាមេរិកនៅរុស្ស៊ី

    បរទេស ៖ លោក Zelensky មេដឹកនាំប្រទេសអ៊ុយក្រេន បាននិយាយ កាលពីថ្ងៃពុធ ទី៦ ខែសីហា ថា លោកទើបបាននិយាយ ជាមួយលោកប្រធានាធិបតី Donald Trump បន្ទាប់ពីដំណើរទស្សនកិច្ច របស់បេសកជនអាមេរិក នៅទីក្រុងមូស្គូ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា លោកបាននិយាយតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump បន្ទាប់ពីបេសកជន របស់ទីក្រុងវ៉ាស៊ីនតោន គឺ លោក Steve Witkoff បានទៅទស្សនកិច្ច នៅទីក្រុងមូស្គូ កាលពីព្រឹក ថ្ងៃទី៦ ខែសីហា។ លោក Zelensky បានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ថា «ខ្ញុំបាននិយាយ ជាមួយប្រធានាធិបតី Trump ។ ការសន្ទនានេះ បានកើតឡើង បន្ទាប់ពីអ្នកតំណាង របស់ប្រធានាធិបតី Trump គឺ លោក Steve…

  • អាមេរិក-កូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធារួមគ្នា ចុងខែនេះ

    អាមេរិក-កូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធារួមគ្នា ចុងខែនេះ

    បរទេស ៖ ក្រសួងការពារជាតិ កូរ៉េខាងត្បូង បានអះអាងថា នឹងមានការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយភាគីអាមេរិក នៅចុងខែសីហា នេះ។ សមយុទ្ធ Ulchi Freedom Shield 2025 ដែលជាលំហាក់ហ្វឹកហ្វឺនយោធារួមគ្នា រវាងសាធារណរដ្ឋកូរ៉េ និង សហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើម នៅថ្ងៃទី១៨ ខែសីហា ហើយ សមយុទ្ធនេះ មានរយៈពេល១១ថ្ងៃ ដោយនឹងបញ្ចប់ នៅថ្ងៃទី២៨ ខែសីហា នេះបើតាមមន្ត្រី តំណាងប្រទេសទាំងពីរ បញ្ជាក់ឲ្យដឹង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នេះ។ សេចក្តីថ្លែងការណ៍ បង្ហាញដែរថា សមយុទ្ធនេះ នឹងគាំទ្រដល់ការសម្របសម្រួលអន្តរការី នៅក្នុងរដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីពង្រឹងការគ្រប់គ្រងវិបត្តិ កម្រិតជាតិ ការឆ្លើយតបសុវត្ថិភាពស៊ីវិល និង សមត្ថភាពការពារ តាមអ៊ីនធឺណិត ព្រមទាំង ត្រៀមខ្លួនក្នុងសម័យសង្រ្គាម និង ការការពារជាតិ។ សមយុទ្ធនៅឆ្នាំនេះ ធ្វើឡើង ចំពេលដែលប្រទេសកូរ៉េខាងជើង បានបរិហារ សមយុទ្ធកូរ៉េខាងត្បូង-អាមេរិក រួមគ្នានេះ…

  • ឥណ្ឌូណេស៊ីក្លាយជាប្រទេសដំបូងនៅអាស៊ាន ដាក់ពង្រាយប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយខ្លី

    ឥណ្ឌូណេស៊ីក្លាយជាប្រទេសដំបូងនៅអាស៊ាន ដាក់ពង្រាយប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយខ្លី

    ហ្សាការតា ៖ ឥណ្ឌូនេស៊ីក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន ដែលបានដាក់ពង្រាយប្រព័ន្ធមីស៊ីលបាលីស្ទិកតាក់ទិក ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធនៅលើសមរភូមិរយៈចម្ងាយខ្លីរបស់ខ្លួន នេះបើយោងតាមប្រភពពីក្រុមឃ្លាំមើលយោធានៅខេត្ត East Kalimantan។ សារព័ត៌មាន CNA បានចេញផ្សាយនៅថ្ងៃទី៦ ខែសីហាថា រូបភាពរបស់មីស៊ីល KHAN ផលិតឡើងដោយក្រុមហ៊ុន Roketsan របស់តួកគី ត្រូវបានបង្ហោះលើផេក Facebook ឈ្មោះ Sahabat Keris កាលពីសប្តាហ៍មុន ហើយត្រូវបានគេរាយការណ៍យ៉ាងទូលំទូលាយដោយគេហទំព័រយោធា និងគេហទំព័រឥណ្ឌូនេស៊ី Kompas។ រូបភាពមីស៊ីលនៅលើជើងទម្រ ត្រូវបានគេរាយការណ៍ថា បានថតនៅឯមូលដ្ឋានយោធា Raipur A របស់កងទ័ពឥណ្ឌូនេស៊ី ស្ថិតនៅខេត្ត East Kalimantan ។ មីស៊ីលបាលីស្ទិក គឺជាមីស៊ីលជំរុញកម្លាំងដោយរ៉ុក្កែតដែលអាចពាំទាំងក្បាលគ្រាប់ធម្មតា ឬក្បាលគ្រាប់នុយក្លេអ៊ែរ។ យោងតាមគេហទំព័ររបស់ក្រុមហ៊ុន Roketsan បានឲ្យដឹងថា គ្រាប់មីស៊ីលមានប្រវែង ៧.១ម៉ែត្រ KHAN មានអង្កត់ផ្ចិត ៦១០មីលីម៉ែត្រ និងមានរយៈចម្ងាយរហូតដល់ ២៨០គីឡូម៉ែត្រ ហើយវាមានទម្ងន់ ២.៥០០គីឡូក្រាម និងអាចបំពាក់ក្បាលគ្រាប់ទម្ងន់ ៤៧០គីឡូក្រាម។ គួរកត់សម្គាល់…