Author: Dol Pheakdey

  • ខែក្រោយ ជប៉ុន-អាមេរិកនឹងធ្វើសមយុទ្ធដែនទឹកខ្នាតយក្សមិនធ្លាប់មាន

    ខែក្រោយ ជប៉ុន-អាមេរិកនឹងធ្វើសមយុទ្ធដែនទឹកខ្នាតយក្សមិនធ្លាប់មាន

    តូក្យូ ៖ កងកម្លាំងស្វ័យការពារជើងគោកជប៉ុនរាប់ម៉ឺននាក់នឹងចាប់ដៃជាមួយកងទ័ពអាមេរិក ដឹកនាំការធ្វើសមយុទ្ធដែនទឹកទ្រង់ទ្រាយធំមួយមិនធ្លាប់មាននាខែក្រោយនេះនៅក្នុងប្រទេសជប៉ុន។ សមយុទ្ធដែនទឹកខ្នាតធំនេះ ដែលគេដាក់រហ័សនាមថា Resolute Dragon ធ្វើឡើងក្នុងគោលបំណងហាត់ហ្វឹកហ្វឺនការពារកោះដាច់ស្រយាលរបស់ប្រទេសជប៉ុន។ កងកម្លាំងស្វ័យការពារជើងគោកនិយាយថា ល្បែងសង្គ្រាមឆ្នាំនេះ គ្រោងចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា។ សមយុទ្ធនេះ នឹងធ្វើឡើងនៅក្នុងតំបន់ Kyushu រួមទាំងខេត្ត Okinawa ដែលជាខេត្តភាគខាងជើងបំផុតនៃប្រជុំកោះ Hokkaido និង Ioto ដែលត្រូវបានគេស្គាល់ថា Iwojima។ កងទ័ពប្រហែល ១២.០០០នាក់មកពីកងកម្លាំងស្វ័យការពារជើងគោក ជើងទឹក និងជើងអាកាស នឹងចូលរួមជាមួយកងម៉ារីនប្រហែល ១.៩០០នាក់ ព្រមទាំងកងកម្លាំងផ្សេងទៀត។ ពួកគេគ្រោងនឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ជាមួយនឹងប្រព័ន្ធរ៉ុក្កែតរបស់កងកម្លាំងស្វ័យការពារដីគោកជប៉ុន និងប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំរបស់យោធាអាមេរិក។ ក្រុមមន្ត្រីនិយាយថា ការដាក់ពង្រាយប្រព័ន្ធកាំជ្រួចប្រឆាំងនាវា NMESIS របស់យោធាអាមេរិកនៅឯជំរុំ Ishigaki ក្នុងទីក្រុងអូគីណាវ៉ា ក៏កំពុងស្ថិតក្រោមការពិចារណាផងដែរ៕ ប្រភព ៖ NHK

  • លោក ពូទីន ជួបបេសកជនពិសេសលោក ត្រាំ ពិភាក្សាពីសង្គ្រាមអ៊ុយក្រែន

    លោក ពូទីន ជួបបេសកជនពិសេសលោក ត្រាំ ពិភាក្សាពីសង្គ្រាមអ៊ុយក្រែន

    មូស្គូ ៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានជួបជាមួយបេសកជនពិសេសរបស់មេដឹកនាំអាមេរិក គឺលោក Steve Witkoff នៅថ្ងៃទី៧ ខែសីហា ដើម្បីពិភាក្សពីសង្គ្រាមអ៊ុយក្រែន និងទំនាក់ទំនងទ្វេភាគី។ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov និយាយថា ជាការពិតណាស់ ប្រធានបទដំបូង នោះគឺការពិភាក្សាជាវិបត្តិអ៊ុយក្រែន។ លោកថា ប្រធានបទទីពីរ គឺការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងអាមេរិក និងរុស្ស៊ី ដោយលោកបានបន្ថែមថា កិច្ចពិភាក្សានេះ គឺ មានប្រយោជន៍ និងស្ថាបនា។ ជំនួយការមេដឹកនាំរុស្ស៊ីរូបនេះបន្ថែមថា ព័ត៌មានលម្អិតបន្ថែមទៀតនឹងកើតឡើង បន្ទាប់ពីលោកប្រធានាធិបតី ត្រាំ បានសង្ខេបអំពីលទ្ធផល។ លោក Witkoff ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីចំនួនពីរលើករួចមកហើយ ពោលគឺនៅថ្ងៃទី២៥ ខែមេសា នៅទីក្រុងមូស្គូ និងទីក្រុង St. Petersburg នៅថ្ងៃទី១១ ខែមេសា ដោយបានជួបពិភាក្សាជាមួយលោកប្រធានាធិបតី ពូទីន ទាំងពីរលើក។ ទន្ទឹមគ្នា លោកប្រធានាធិបតី ត្រាំ កាលពីថ្ងៃពុធបានសាទរចំពោះកិច្ចពិភាក្សារវាងបេសកជនរបស់លោក និងមេដឹកនាំរុស្ស៊ី លោក…

  • [Breaking News ] ពន្ធថ្មីរបស់លោក Trump ចូលជាធរមាន ជាកើនឡើងភាពតានតឹងសង្គ្រាមពាណិជ្ជកម្ម

    [Breaking News ] ពន្ធថ្មីរបស់លោក Trump ចូលជាធរមាន ជាកើនឡើងភាពតានតឹងសង្គ្រាមពាណិជ្ជកម្ម

    [Breaking News ] ពន្ធថ្មីរបស់លោក Trump ចូលជាធរមាន ជាកើនឡើងភាពតានតឹងសង្គ្រាមពាណិជ្ជកម្ម អត្រាពន្ធថ្មីរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើប្រទេសជុំវិញពិភពលោក បានចូលជាធរមាន ដែលជាបង្កើននូវភាពតានតឹងសង្គ្រាមពាណិជ្ជកម្មរបស់លោក។ តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម ប៉ុន្មាននាទីមុនថ្ងៃផុតកំណត់ពាក់កណ្តាលអធ្រាត្រ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី លោក Trump បាននិយាយថា៖ «កណ្តាលអធ្រាត្រហើយ!!! ទឹកប្រាក់ពីពន្ធរាប់ពាន់លានដុល្លារ ឥឡូវនេះកំពុងហូរចូលសហរដ្ឋអាមេរិកហើយ!»៕

  • ជនភៀសសឹកចំនួន ៥៥០គ្រួសារ នៅក្នុងវត្តឆែប និងវត្តដងផ្លិត ក្នុងខេត្តព្រះវិហារ បានទទួលព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តាមរយៈកាកបាទក្រហមកម្ពុជា

    ជនភៀសសឹកចំនួន ៥៥០គ្រួសារ នៅក្នុងវត្តឆែប និងវត្តដងផ្លិត ក្នុងខេត្តព្រះវិហារ បានទទួលព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តាមរយៈកាកបាទក្រហមកម្ពុជា

    ព្រះវិហារ ៖ បន្ទាប់ពីបានទទួលព្រះរាជទានព្រះរាជទ្រព្យរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងចែកអំណោយដែលជាព្រះរាជទ្រព្យរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជនភៀសសឹកចំនួន ៥៥០គ្រួសារ ដែលមាន២ទីតាំង ដោយទីតាំងទី១ ចំនួន៣៣៤គ្រួសារ នៅក្នុងវត្តឆែប និងទីតាំងទី២ចំនួន២១៦គ្រួសារ នៅវត្តដងផ្លិត ស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ ក្នុងឱកាសនេះ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវព្រះសវណីយ៍ ផ្តាំផ្ញើសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរ ពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាល ព្រះអង្គ តែងតែគិតគូរពីសុខទុក្ខរបស់បង-ប្អូនប្រជានុរាស្ត្រនៅគ្រប់ទីកន្លែងថ្វីបើព្រះអង្គមិនបានយាងមកជួបបងប្អូន កូនក្មួយដោយផ្ទាល់ក៏ដោយ ហើយអំណោយនិងថវិកាដែលបានយកចែកជូនបងប្អូនកូនក្មួយនៅពេលនេះគឺព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ លោកជំទាវបានបន្តថា “សូមបងប្អូនកូនក្មួយទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ…

  • កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នឹងចាប់នៅរសៀលថ្ងៃនេះ

    កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នឹងចាប់នៅរសៀលថ្ងៃនេះ

    ភ្នំពេញ៖កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នឹងចាប់ផ្តើមនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥​នេះ​នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និងភាគថៃដឹកនាំដោយរដ្ឋមន្ត្រីស្តីទីថៃលោកឧត្តមសេនីយ៍ Natthaphon Narkphanit ។តាមគម្រោងក៏នឹង​មាន​តំណាងមក​ពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍ផងដែរ។ តាមរយៈសេចក្តីរាយការណ៍របស់លោក ពុយ គា ទីភ្នាក់ងារក្យូដូ ជប៉ុន រាយការណ៍ពីទីក្រុងគូឡាឡាំពួ​បានឱ្យដឹងថា ដោយឡែកកិច្ចប្រជុំថ្នាក់លេខាធិការដ្ឋានរវាងកម្ពុជា-ថៃ រយៈពេលបីថ្ងៃកន្លងមក (ថ្ងៃទី៤-៦ខែសីហា បានឯកភាព​គ្នាជាគោលការណ៍លើចំណុចមួយចំនួនស្ដីពីការអនុវត្តបទឈប់បាញ់តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ ក្នុងនោះក៏មានការព្រមព្រៀងគ្នាលើកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសង្កេតការណ៍បណ្តោះអាសន្នដែលជាអនុព័ន្ធការពារជាតិអាស៊ានដើម្បីត្រួតពិនិត្យលើការប្រតិបត្តិជាក់ស្តែង។ ក្រុមអ្នកសង្កេតការបណ្តោះអាសន្នអាស៊ានមាន៧ប្រទេស​រួមមាន៖ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងវៀតណាម។ នៅមានចំណុចសេសសល់​មួយ​ចំនួនទៀតដែលត្រូវពិនិត្យនិងពិភាក្សាឡើងវិញក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នារសៀលថ្ងៃទី៧ ខែសីហានេះ។ ក្នុងសេចក្តីសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី៧ ខែសីហា​លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំ​ក្រុម​លេខាធិការព្រំដែនទូទៅកម្ពុជា-ថៃ រយៈពេល៣ថ្ងៃមកនេះ គឺពីថ្ងៃទី៤ ដល់ទី៦សីហាកន្លងនេះ មានសញ្ញាវិជ្ជមាន​ជាច្រើនរវាងភាគីទាំងពីរ។ ក្រុមការងារលេខាធិការដ្ឋានកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ បានផ្លាស់ប្តូរនូវចំណុច​សំខាន់ៗជាច្រើនប្រកបដោយភាពវិជ្ជមាន ។ធាតុចូលជាច្រើនរបស់កម្ពុជា…

  • UN ថា អ៊ីស្រាអែលសម្លាប់កុមារប៉ាឡេស្ទីន ជាមធ្យម ២៨នាក់ ក្នុងមួយថ្ងៃ

    UN ថា អ៊ីស្រាអែលសម្លាប់កុមារប៉ាឡេស្ទីន ជាមធ្យម ២៨នាក់ ក្នុងមួយថ្ងៃ

    ហ្គាហ្សា ៖ អង្គការសហប្រជាជាតិ បានឲ្យដឹង កាលពីថ្ងៃទី៥ ខែសីហា ថា នៅតំបន់ហ្គាហ្សា ក្នុង១ថ្ងៃ មានកុមារប៉ាឡេស្ទីនស្លាប់ ជាមធ្យម ចំនួន២៨នាក់ ព្រោះស្នាដៃរបស់អ៊ីស្រាអែល ស្របពេលដែលសង្គ្រាមអូសបន្លាយ ជាង២ឆ្នាំ មកនេះ បានឆក់យកជីវិតមនុស្ស ជាង៦ម៉ឺននាក់ហើយ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Aljazeera ។ មូលនិធិកុមារ របស់អង្គការសហប្រជាជាតិ ហៅកាត់ UNICEF បានបង្ហោះ តាមរយៈបណ្តាញសង្គម X ថា ការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល ព្រមទាំង ការរឹតបន្តឹង លើការផ្តល់ជំនួយមនុស្សធម៌បន្ទាន់ ដែលនាំឲ្យមានកង្វះអាហារូបត្ថម្ភ និង ការអត់ឃ្លាន បូករួមនឹង ការមិនទទួលបានសេវាកម្មសំខាន់ៗ ជាច្រើនទៀត បានបណ្តាលឲ្យកុមារ ជាមធ្យម ចំនួន២៨នាក់ បានស្លាប់ ក្នុងមួយថ្ងៃ ដែលស្មើនឹង ទំហំនៃសិស្សមួយថ្នាក់រៀន។ ប្រភពបន្តថា ជារួម ចាប់តាំងពីការចាប់ផ្តើម នៃ សង្រ្គាមប្រល័យពូជសាសន៍ នៅលើតំបន់ហ្គាហ្សា អ៊ីស្រាអែលបានសម្លាប់កុមារ…

  • លោក ត្រាំ ថា នឹងជួបលោក ពូទីន ឆាប់ៗនេះ

    លោក ត្រាំ ថា នឹងជួបលោក ពូទីន ឆាប់ៗនេះ

    អាមេរិក ៖ មេដឹកនាំសហរដ្ឋអាមេរិក លោក Donad Trump បាននិយាយ កាលពីថ្ងៃទី៦ ខែសីហា ថា «ឱកាសល្អ» នៃការជួបចរចាដោយផ្ទាល់ ជាមួយលោក Putin នឹងកើតមានឡើង នាពេលឆាប់ៗ។ ការលើកឡើងនេះ បានធ្វើឡើង បន្ទាប់ពីប្រធានាធិបតី រូបនេះ បានបញ្ជូនបេសកជនពិសេស ទៅទីក្រុងមូស្គូ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃពុធថា មានប្រូបាប៊ីលីតេខ្ពស់ នៃកិច្ចប្រជុំកំពូល ជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាពេលខាងមុខ។ លោក Trump បានប្រាប់អ្នកយកព័ត៌មានថា «មានឱកាសល្អ ដែលនឹងមានកិច្ចប្រជុំ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីសេតវិមាន បានបញ្ជាក់ថា លោកបានបើកចំហសម្រាប់កិច្ចប្រជុំ ជាមួយលោក ពូទីន ដើម្បីពិភាក្សា ស្វែងរកការបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន។ ការប្រកាសរបស់លោក Donad Trump ពីតំរុយជួប លោក ពូទីន…

  • ជប៉ុនរំឭកខួបឈឺចាប់ ៨០ ឆ្នាំ ការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុងហ៊ីរ៉ូស៊ីម៉ា

    ជប៉ុនរំឭកខួបឈឺចាប់ ៨០ ឆ្នាំ ការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុងហ៊ីរ៉ូស៊ីម៉ា

    តូក្យូ ៖ ប្រជាជនជប៉ុនរាប់ពាន់នាក់ នៅថ្ងៃទី៦ ខែសីហានេះ បានប្រមូលផ្តុំគ្នាអធិស្ឋានបួងសួងក្នុងកំលុងពេលប្រារព្ធខួប ៨០ឆ្នាំ ចាប់តាំងពីការទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់អាមេរិកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលនេះជាពិធីមួយក្រើនរំលឹកពិភពលោកពីវិនាសកម្មដ៏គួរឱ្យតក់ស្លុត ចំពេលមានភាពតានតឹងនុយក្លេអ៊ែររវាងអាមេរិក និងរុស្ស៊ី។ សារព័ត៌មាន Channel News Asia បានចុះផ្សាយថា នៅក្នុងសន្ទរកថាមួយ អភិបាលក្រុងហ៊ីរ៉ូស៊ីម៉ា លោក Kazumi Matsui បានអំពាវនាវឱ្យមេដឹកនាំអន្តរជាតិ យកចិត្តទុកដាក់លើមេរៀនរបស់ទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគិ ហើយបានព្រមានពីផលវិបាកនៃនិន្នាការពិភពលោក ឆ្ពោះទៅរកការកសាងកម្លាំងយោធាដ៏គ្រោះថ្នាក់។ ចំណែកលោកនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba និយាយថា វាគឺជាបេសកកម្មរបស់ប្រទេសជប៉ុន ដើម្បីដឹកនាំឆ្ពោះទៅកាន់ពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ។ តំណាងមកពីប្រទេស និងដែនដីចំនួន១២០ រួមទាំងមហាអំណាចនុយក្លេអ៊ែរអាមេរិក និងអ៊ីស្រាអែល បានចូលរួមពិធីប្រចាំឆ្នាំនៅឧទ្យានអនុស្សាវរីយ៍សន្តិភាពហ៊ីរ៉ូស៊ីម៉ា ដើម្បីរំលឹកខួប ៨០ឆ្នាំដ៏សំខាន់នេះ។ សូមរម្លឹកថា ទីក្រុងហ៊ីរ៉ូស៊ីម៉ា ត្រូវបានកម្ទេចកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ នៅពេលអាមេរិកទម្លាក់គ្រាប់បែកនុយក្លេអ៊ែរមានផ្ទុកសារធាតុអ៊ុយរ៉ានីញ៉ូម ដែលដាក់ឈ្មោះថា Little Boy បានសម្លាប់មនុស្សប្រហែល ៧៨.០០០នាក់ភ្លាមៗនៅពេលនោះ។ ក្រុងហ៊ីរ៉ូស៊ីម៉ា ធ្លាប់ជាទីស្នាក់ការកណ្តាលនៃអង្គភាពយោធាមួយចំនួន និងជាមូលដ្ឋានផ្គត់ផ្គង់ដ៏សំខាន់ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ គ្រាប់បែក ”…

  • សម្តេចតេជោ ហ៊ុន សែន បកស្រាយរឿង២ពាក់ព័ន្ធការធ្វើឃាដសម្តេច និងរឿងផ្តល់ដ្រូនដល់កម្ពុជានិងថៃ ហើយស្នើកុំឲ្យពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជានិងថៃ ទៅកាន់ប្រទេសផ្សេង

    សម្តេចតេជោ ហ៊ុន សែន បកស្រាយរឿង២ពាក់ព័ន្ធការធ្វើឃាដសម្តេច និងរឿងផ្តល់ដ្រូនដល់កម្ពុជានិងថៃ ហើយស្នើកុំឲ្យពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជានិងថៃ ទៅកាន់ប្រទេសផ្សេង

    (ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញសំណេរដោយបកស្រាយរឿង២ ពាក់ព័ន្ធការធ្វើឃាដសម្តេច និងសម្តេចធិបតីនាយករដ្ឋមន្រ្តី និងរឿងបរទេសផ្តល់ដ្រូនកម្ពុជា និងថៃ ព្រមទាំងលក់គ្រាប់ និងយន្តហោះពីកូរ៉េខាងត្បូង ហើយស្នើមេត្តាកុំឲ្យពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជា និងថៃ ទៅកាន់ប្រទេសផ្សេង។ សំណេរបកស្រាយរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ប៉ុន្មានថ្ងៃនេះមានការផ្សព្វផ្សាយព័ត៌មានពីរគឺទីមួយទាក់ទងដល់ការផ្តល់ជំនួយដ្រូនរបស់ជប៉ុនឲ្យថៃ ការផ្តល់ដ្រូនពីចិនឲ្យកម្ពុជា និងការលក់គ្រាប់និងយន្តហោះពីកូរ៉េខាងត្បូងឲ្យថៃ ដើម្បីធ្វើឃាដលើ ហ៊ុន សែន និង ហ៊ុន ម៉ាណែត។ ទីពីរគឺការរៀបចំផែនការធ្វើឃាដពីសំណាក់មេដឹកនាំថៃមកលើខ្ញុំ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ បញ្ហាទាំងពីរនេះបើមិនមានការបកស្រាយឬរំលត់ទេ វានឹងក្លាយជាបញ្ហាធំសម្រាប់ថ្ងៃក្រោយ។ ដូចនេះខ្ញុំសូមធ្វើការបកស្រាយដូចខាងក្រោម៖ ១. រឿងដ្រូន និងអាវុធ ឬយន្តហោះទោះកម្ពុជា ឬថៃ បានមកពីប្រភពណាក៏ សូមមេត្តាកុំពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជា និងថៃទៅកាន់ប្រទេសផ្សេង ក្នុងពេលប្រទេសទាំងនោះកំពុងជួយដល់ការបញ្ឈប់ជម្លោះ និងគាំទ្រដល់ការឈប់បាញ់និងជំរុញឲ្យមានសន្តិភាពឡើងវិញរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។ ២. រឿងផែនការធ្វើឃាដរបស់មេដឹកនាំថៃមកលើរូបខ្ញុំ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រឿងនេះពិបាកនិងជឿណាស់…

  • ក្រសួងការពារជាតិកម្ពុជា ពុំអនុញ្ញាតឱ្យយោធិនដែលមានស្នាមសាក់ពេញខ្លួន (ដូចរូបដែលភាគីថៃបង្ហាញ) ចូលបម្រើការងារក្នុងក្របខ័ណ្ឌណាមួយរបស់កងកម្លាំងយើងជាដាច់ខាត