Author: Dol Pheakdey

  • អូស្ត្រាលីនឹងទិញនាវាចម្បាំងទំនើបចំនួន ១១គ្រឿងពីជប៉ុន

    អូស្ត្រាលីនឹងទិញនាវាចម្បាំងទំនើបចំនួន ១១គ្រឿងពីជប៉ុន

    ទេស ៖ ប្រទេសអូស្ត្រាលីនឹងបញ្ជាញទិញនាវាចម្បាំងទំនើប ចំនួន១១គ្រឿង ពីប្រទេសជប៉ុន នេះបើតាមការបញ្ជាក់ របស់រដ្ឋមន្ត្រីការជាតិអូស្ត្រាលី កាលពីថ្ងៃ​ទី៤ ខែសីហា។ លោក Richard Marles រដ្ឋមន្ត្រីក្រសួងការពារជាតិ អូស្ត្រាលី បាននិយាយថា ប្រទេសនេះ នឹងធ្វើឱ្យប្រសើរឡើង នូវកងទ័ពជើងទឹករបស់ខ្លួន ជាមួយនឹងនាវាចម្បាំងប្រភេទ Mogami-class ចំនួន១១គ្រឿង ដែលផលិត ដោយក្រុមហ៊ុន Mitsubishi Heavy Industries របស់ប្រទេសជប៉ុន។ អូស្ត្រាលីកំពុងស្ថិតក្នុងដំណាក់កាល នៃ ការរៀបចំរចនាសម្ព័ន្ធយោធាដ៏សំខាន់ ដែលបានប្រកាស នៅឆ្នាំ២០២៣។ ប្រទេសនេះ កំពុងខិតខំពង្រីក កងនាវាចម្បាំងធំៗ ពី ១១ ដល់ ២៦ គ្រឿង ក្នុងរយៈពេល ១០ឆ្នាំ ខាងមុខ។ បើតាមលោក Marles បាននិយាយថា «នេះជាកិច្ចព្រមព្រៀងឧស្សាហកម្មការពារជាតិដ៏ធំបំផុត ដែលមិនធ្លាប់មាន រវាងប្រទេសជប៉ុន និងអូស្ត្រាលី» ដោយអះអា ពីកិច្ចព្រមព្រៀង តម្លៃ ៦ពាន់លានដុល្លារ។ លោក…

  • មេធំអ៊ីស្រាអែលនឹងប្រាប់កងទ័ព ពីផែនការសង្គ្រាមនៅហ្គាហ្សា ក្នុងសប្តាហ៍នេះ

    មេធំអ៊ីស្រាអែលនឹងប្រាប់កងទ័ព ពីផែនការសង្គ្រាមនៅហ្គាហ្សា ក្នុងសប្តាហ៍នេះ

    បរទេស ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី នៃ ប្រទេសអ៊ីស្រាអែល បាននិយាយ កាលពីថ្ងៃចន្ទ ទី៤ ខែសីហា ថា លោកនឹងណែនាំ កងទ័ព អំពីផែនការសង្គ្រាម នៅតំបន់ហ្គាហ្សា ក្នុងសប្តាហ៍នេះ។ លោក នាយករដ្ឋមន្ត្រី បានអះអាងថា លោកនឹងកោះប្រជុំ គណៈរដ្ឋមន្ត្រីមួយ ដើម្បីសម្រេចថា តើត្រូវបន្តធ្វើសង្រ្គាម នៅហ្គាហ្សា ក្នុងរូបភាពយ៉ាងណា។ លោក បានមានប្រសាសន៍ថា «នៅចុងសប្តាហ៍នេះ ខ្ញុំនឹងកោះប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីណែនាំកងទ័ព អំពីរបៀបដើម្បីសម្រេចបាន នូវគោលបំណង សង្រ្គាម បីចំណុច ធំៗ ដែលយើងបានកំណត់»។ លោក Benjamin បានរំលឹកឡើងវិញ ថា គោលដៅសង្រ្គាម ទាំងបី របស់អ៊ីស្រាអែល នៅតែជា «ការកម្ចាត់សត្រូវ ,ការដោះលែងចំណាប់ខ្មាំងរបស់យើង និង ការសន្យាថា តំបន់ហ្គាហ្សា នឹងមិនបង្កការគំរាមកំហែង ដល់អ៊ីស្រាអែលទៀតទេ»៕ ប្រភពពី AFP

  • ពលរដ្ឋអូស្រ្តាលីចូលបម្រើកងទ័ពច្រើនបំផុតមិនធ្លាប់មានក្នុងពេល ១៥ឆ្នាំ

    ពលរដ្ឋអូស្រ្តាលីចូលបម្រើកងទ័ពច្រើនបំផុតមិនធ្លាប់មានក្នុងពេល ១៥ឆ្នាំ

    កង់បេរ៉ា ៖ ប្រជាជនអូស្ត្រាលីនាំគ្នាសម្រុកចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ពរហូតឈានដល់ចំនួនខ្ពស់បំផុតមិនធ្លាប់មានក្នុងពេល ១៥ឆ្នាំ ហើយកម្មវិធី TikTok និងហ្គេមអនឡាញ គឺជាមធ្យោបាយជួយជំរុញ។ លោករដ្ឋមន្ត្រីកិច្ចការយុទ្ធជន និងកងទ័ពអូស្ត្រាលី Matt Keogh បានប្រាប់ទូរទស្សន៍ ABC ថា ការផ្សព្វផ្សាយតាមគោលដៅនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok និងក្នុងហ្គេមអនឡាញ បានជួយកងកម្លាំងការពារអូស្ត្រាលី (ADF) សម្រេចបាននូវតួលេខជ្រើសរើសបុគ្គលិកខ្ពស់បំផុតក្នុងរយៈពេល ១៥ឆ្នាំ។ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃទី៤ ខែសីហា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំង ADF បានចុះឈ្មោះបុគ្គលិកពេញម៉ោងជាង ៧.០០០នាក់ក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៤-២០២៥ ដែលបានបញ្ចប់ក្នុងខែមិថុនា។ នេះជាចំនួនច្រើនបំផុតចាប់តាំងពីឆ្នាំ ២០០៩-២០១០ ស្របពេលដែលការដាក់ពាក្យសុំចូលបម្រើកងទ័ពបានកើនឡើងដល់ជាង ៧៥.០០០នាក់ ដែលនេះជាកម្រិតខ្ពស់បំផុតក្នុងពេល៥ឆ្នាំ និងកើនឡើង ២៨% ពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកចុះឈ្មោះថ្មីមានអាយុជាមធ្យមគឺ២៣ឆ្នាំ។ ក្រុមមន្ត្រីនិយាយថា រដ្ឋាភិបាលអូស្ត្រាលីនៅតែដើរលើផ្លូវឈានទៅជ្រើសរើសបុគ្គលិកអចិន្ត្រៃយ៍ចំនួន ៦៩.០០០នាក់នៅដើមទសវត្សរ៍ឆ្នាំ២០៣០។ លោករដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles និយាយថា វាចាំបាច់ណាស់ ដែលអូស្ត្រាលីមានកងកម្លាំងការពារដែលខ្លួនត្រូវការ ដើម្បីជួយការពារផលប្រយោជន៍ជាយុទ្ធសាស្រ្ត ហើយនោះជាមូលហេតុដែលយើងបានធ្វើការវិនិយោគដ៏ធំគាំទ្រដល់កងកម្លាំងការពារបច្ចុប្បន្នរបស់យើង និងបង្កើនវាសម្រាប់ពេលអនាគត៕ ប្រភព ៖…

  • BREAKING: គម្រោងផែនការរបស់ថៃ ប្រើវិធីទំលាក់គ្រាប់ដើម្បីធ្វើឃាដសម្តេច ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី

    BREAKING: គម្រោងផែនការរបស់ថៃ ប្រើវិធីទំលាក់គ្រាប់ដើម្បីធ្វើឃាដសម្តេច ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី

    BREAKING: គម្រោងផែនការរបស់ថៃ ប្រើវិធីទំលាក់គ្រាប់ដើម្បីធ្វើឃាដសម្តេច ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី (ភ្នំពេញ)៖ យោងតាមប្រភពផ្លូវការដែលអាចជឿជាក់បាន, តាមព័ត៌មានចារកម្មរបស់បរទេសមួយបានយកការណ៍ថា ថៃមានផែនការប្រើប្រាស់យន្តហោះ AT6 TH light attack បំពាក់ដោយគ្រាប់ Korean GPS Guided bomb ដែលងាយគេច និងតូចងាយវាយប្រហារជាងប្រើ F16 វាយប្រហារដែលមានល្បឿនលឿន មិនអាចឱ្យកងទ័ពកម្ពុជាមានឱកាសប្រើកាំជ្រួចបាញ់បានដើម្បីធ្វើឃាដសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ តាមការឲ្យដឹងពីស្ថាប័នចារកិច្ចបរទេសមួយថា ថៃបានទទួលយន្តហោះចំនួន ៨គ្រឿងនិងគ្រាប់ចំនួន២០០គ្រាប់ និងប្រភេទយន្តហោះផ្សេងទៀតចំនួន ៤ គ្រឿងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលយកទៅជួសជុល និងទិញគ្រាប់ពីប្រទេសកូរ៉េខាងត្បូង។ កាំជ្រួចទាំងនេះមានសមត្ថភាព និងគ្រោះថ្នាក់បំផុត ព្រោះមាន GPS នាំផ្លូវបាញ់ ឬទម្លាក់ចំគោលដៅល្អ។ តាមគម្រោងដែលកងទ័ពអាកាសថៃ រៀបចំផែនការ គឺការប្រើយន្តហោះនេះសាកល្បងប្រើនៅភ្នំទ្រព្យសិន ជាការសាកល្បងប្រសិទ្ធភាពរបស់វា ហើយពីថ្ងៃ៤ ខែសីហា ឆ្នាំ២០២៥ ពួកគេរង់ចាំការសិក្សាពីសមរភូមិតាមព្រំដែន ប្រសិនជាពុំអាចវាយកាន់កាប់តំបន់ទាំង៨ បាននោះទេ…

  • សម្តេចតេជោ ហ៊ុន សែន៖ សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព

    សម្តេចតេជោ ហ៊ុន សែន៖ សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព

    សម្តេចតេជោ ហ៊ុន សែន៖ សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនាព្រលប់ថ្ងៃទី៤ ខែសីហា នេះថា ព្រឹកមិញកាសែតថៃបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក បាននិយាយថា ខ្ញុំធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជា ព្រោះឃើញខ្ញុំចូលរួមបញ្ជាកងទ័ព។ មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ។ សម្តេចតេជោបានបញ្ចាក់ថា សម្រាប់ការបញ្ជាកងទ័ពសូមមើលព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជាដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំដែលបាននិងកំពុងធ្វើនិងបន្តធ្វើតទៅទៀតលើកិច្ចការកងទ័ព។ ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា? សម្តេចតេជោបានបញ្ចាក់ទៀតថា ៖ សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលមានភារកិច្ចជួយព្រះមហាក្សត្រលើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព។ តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពានលើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ។ បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ ខ្ញុំមានបទពិសោធជាងអស់លោក ហើយនៅកម្ពុជា គ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ។ សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព៕

  • ប៉ូឡូញចាយលុយ ៦,៥០០ លានដុល្លារទិញរថក្រោះ ១៨០ គ្រឿងពីកូរ៉េខាងត្បូង

    ប៉ូឡូញចាយលុយ ៦,៥០០ លានដុល្លារទិញរថក្រោះ ១៨០ គ្រឿងពីកូរ៉េខាងត្បូង

    វ៉ាសូវី ៖ ប្រទេសប៉ូឡូញបានកំណត់គោលដៅប្រកបដោយមហិច្ឆតា នឹងបង្កើនចំនួនរថក្រោះក្នុងកងរថក្រោះចម្បាំងរបស់ខ្លួនបន្ថែមទៀតនៅឆ្នាំ២០៣០ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ជាទិញរថក្រោះចម្បាំង K2 របស់កូរ៉េខាងត្បូងបន្ថែមចំនួន ១៨០គ្រឿង ក្នុងតម្លៃ ៦.៥ពាន់លានដុល្លារ។ សារព័ត៌មាន Euronews បានចុះផ្សាយនាពេលថ្មីៗនេះថា បន្ថែមពីលើការទិញរថក្រោះចម្បាំងចំនួន ១៨០គ្រឿង កិច្ចព្រមព្រៀងថ្មីនេះក៏រួមមានទាំងការទិញឡានជំនួយចំនួន ៨១គ្រឿង ការបណ្តុះបណ្តាលផ្នែកភស្តុភារ ការផ្តល់សេវាកម្ម និងកម្មវិធីជួសជុលពេញលេញ ព្រមទាំងការផ្ទេរបច្ចេកវិទ្យា។ ការដែលប៉ូឡូញទិញឧបករណ៍យោធាបន្ថែមទៀតនេះ គឺមានគោលបំណងពង្រឹងសមត្ថភាពកងរថក្រោះ ចំពេលរុស្ស៊ីកំពុងបន្តសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន និងការកើនឡើងភាពតានតឹងព្រំដែនជាមួយបេឡារុស ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី ដែលបានបន្តតាំងពីឆ្នាំ២០២១។ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រសួងការពារជាតិប៉ូឡូញ លោក Władysław Kosiniak-Kamysz បានសរសេរសារបង្ហោះលើបណ្តាញសង្គម X ថា ប៉ូឡូញនឹងមានរថក្រោះចម្បាំងសរុបចំនួន ១.១០០គ្រឿង នៅពេលដែលកិច្ចព្រមព្រៀងដែលរួមមានការបញ្ជាទិញរថក្រោះចម្បាំងចំនួន ៦១គ្រឿង ដែលផលិតក្នុងស្រុកផ្ទាល់ត្រូវបានបញ្ចប់។ ប៉ូឡូញបានទិញរថក្រោះចម្បាំងពីកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ២០២២។ បច្ចុប្បន្នប៉ូឡូញបានជះលុយដល់ទៅ ៤.៧ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនទៅលើវិស័យការពារជាតិ ដែលនេះជាចំណែកខ្ពស់បំផុតក្នុងចំណោមប្រទេសសមាជិកណាតូដទៃទៀត។ អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស និងបារាំង រួមបញ្ចូលគ្នាមានរថក្រោះចម្បាំងសរុប ៩៥០គ្រឿង។ ហើយមានតែប្រទេសសមាជិកណាតូពីរប៉ុណ្ណោះ គឺក្រិក និងតួកគី ដែលមានរថក្រោះចម្បាំងច្រើនជាងប៉ូឡូញ…

  • នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ មានសិទ្ធិជួយការងារកងទ័ព តែមិនជ្រៀតជ្រែកការងាររាជរដ្ឋាភិបាលឡើយ

    នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ មានសិទ្ធិជួយការងារកងទ័ព តែមិនជ្រៀតជ្រែកការងាររាជរដ្ឋាភិបាលឡើយ

    នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ មានសិទ្ធិជួយការងារកងទ័ព តែមិនជ្រៀតជ្រែកការងាររាជរដ្ឋាភិបាលឡើយ ភ្នំពេញ៖ នេះជាសារឆ្លើយតបនឹងកាសែតថៃ សូមអានសារទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ ព្រឹកមិញកាសែតថៃបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក បាននិយាយថា ខ្ញុំធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជាព្រោះ នាយឧត្តមសេនីយ៍ផុតលេខផ្កាយ​មាស៥ មានសិទ្ធិជួយការងារកងទ័ព តែមិនជ្រៀតជ្រែកការងាររាជរដ្ឋាភិបាលឡើយ នេះជាសារឆ្លើយតបនឹងកាសែតថៃ សូមអានសារទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ ឃើញខ្ញុំចូលរួមបញ្ជាកងទ័ព។ មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរ ឈ្លានពានប្រទេសរបស់ខ្ញុំដែរ។ សម្រាប់ការបញ្ជាកងទ័ពសូមមើល ព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជា ដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំដែលបាននិងកំពុងធ្វើនិងបន្តធ្វើតទៅទៀតលើកិច្ចការកងទ័ព។ ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិ ដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា? សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥និងជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលមានភារកិច្ចជួយព្រះមហាក្សត្រ លើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព។ តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពានលើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ។ បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ ខ្ញុំមានបទពិសោធជាងអស់លោក ហើយនៅកម្ពុជា គ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ។ សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព៕

  • រាជរដ្ឋាភិបាល ប្រគល់ភារកិច្ចជូនក្រសួងការបរទេស ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ដើម្បីខិតខំជំរុញថៃ ដោះលែងយោធាកម្ពុជា ១៨រូប ឱ្យបានឆាប់បំផុត

    រាជរដ្ឋាភិបាល ប្រគល់ភារកិច្ចជូនក្រសួងការបរទេស ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ដើម្បីខិតខំជំរុញថៃ ដោះលែងយោធាកម្ពុជា ១៨រូប ឱ្យបានឆាប់បំផុត

    (ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រលាញ់ថា រាជរដ្ឋាភិបាល ប្រគល់ភារកិច្ចជូនក្រសួងការបរទេស ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ដើម្បីខិតខំជំរុញថៃ ដោះលែងយោធាកម្ពុជា ១៨រូប ឱ្យបានឆាប់បំផុត ។ តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទោះជាស្ថានការណ៏មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន ១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងកំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ ដើម្បីឱ្យមានការដោះលែងយោធាកម្ពុជាឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព។ ក្នុងនោះក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការយោធភូមិភាគរបស់កម្ពុជា បានធ្វើការជាប់ជាប្រចាំជាមួយភាគីថៃ និងបានស្នើម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ធ្វើការជាមួយអាជ្ញាធរថៃលើកិច្ចការនេះ ។ រាជរដ្ឋាភិបាល ក៏បានប្រគល់ភារកិច្ចជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដើម្បីខិតខំជំរុញការដោះលែងឱ្យបានឆាប់បំផុត។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បានប្រគល់ភារកិច្ចជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស…

  • អតីតមេសន្តិសុខអ៊ីស្រាអែលស្នើ លោក ត្រាំ ជួយឆាប់បញ្ចប់សង្គ្រាម Gaza

    អតីតមេសន្តិសុខអ៊ីស្រាអែលស្នើ លោក ត្រាំ ជួយឆាប់បញ្ចប់សង្គ្រាម Gaza

    បរទេស ៖ អតីតប្រធានសន្តិសុខអ៊ីស្រាអែល តាមរយៈលិខិតចំហមួយនេះ នៅថ្ងៃចន្ទ ទី៤ ខែសីហានេះ បានជំរុញឱ្យ លោក ប្រធានាធិបតី Trump ជួយឆាប់បញ្ចប់សង្រ្គាម Gaza ដោយឲ្យមានការដាក់សំពាធលើរដ្ឋាភិបាល ក្រុង Tel Aviv។ តាមរយៈលិខិត ផ្ញើឲ្យអ្នកសារព័ត៌មាន ក្រុមមន្ត្រីសន្តិសុខអ៊ីស្រាអែល សរុបជាង៦០០នាក់ ដែលចូលនិវត្តន៍ រួមទាំង អតីតប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ បានជំរុញឱ្យប្រធានាធិបតី អាមេរិក លោក Donald Trump ដាក់សម្ពាធលើរដ្ឋាភិបាលបច្ចុប្បន្ន របស់ពួកគេ ឱ្យបញ្ចប់សង្រ្គាម នៅតំបន់ហ្គាហ្សា។ «វាជាការវិនិច្ឆ័យ ប្រកបដោយវិជ្ជាជីវៈ របស់យើង ដែលថា ក្រុមហាម៉ាស លែងបង្កការគំរាមកំហែង ជាយុទ្ធសាស្ត្រ ដល់អ៊ីស្រាអែល» ។ អតីតមន្ត្រីទាំងនោះ បានអំពាវនាវឱ្យ លោក Trump ដឹកនាំការសម្រេចចិត្ត របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu៕ ប្រភពពី AFP

  • អង្គការស៊ីម៉ាក់បង្ហាញពីគ្រាប់បែក MK-84 ដែលទម្លាក់ពីយន្តហោះ F-16 នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

    អង្គការស៊ីម៉ាក់បង្ហាញពីគ្រាប់បែក MK-84 ដែលទម្លាក់ពីយន្តហោះ F-16 នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

    អង្គការស៊ីម៉ាក់បង្ហាញពីគ្រាប់បែក MK-84 ដែលទម្លាក់ពីយន្តហោះ F-16 នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (ភ្នំពេញ)៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC-ស៊ីម៉ាក់)នៅទី០៤ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញពីការរកឃើញនៅទីតាំងគ្រាប់បែក MK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការលើកមកបញ្ជាក់ពីសំណាក់ ឯកឧត្តម ហេង រតនា នេះធ្វើឡើងដើម្បីបង្ហាញពីការឈ្លានពានពីសំណាក់កងទ័ពថៃ ដោយក្នុងនេះបានទម្លាក់ គ្រាប់បែក ពីយន្តហោះ F-16 របស់ថៃ ប្រភេទ MK-84 លើផ្ទះប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យចាប់ពីមានសង្រ្គាមរវាងកងទ័ពកម្ពុជា-ថៃចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥កន្លងមក ។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពស៊ីម៉ាក់ អង្គការ Golden West និងអង្គការ NPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាបបែកនេះជាលំអិត ដោយបានបញ្ជាក់ថា គ្រាប់បែកMK-84នេះ មានលេខLot…