Author: Dol Pheakdey
-

ហ្វីលីពីនថ្កោលទោសចិនបាញ់បង្ហោះគ្រាប់រ៉ុក្តែតធ្លាក់អំបែងចូលដីខ្លួន
ម៉ានីល ៖ មន្ត្រីសន្តិសុខហ្វីលីពីនកំពូលមួយរូប នៅថ្ងៃទី៥ ខែសីហា បានចេញមុខថ្កោលទោសប្រទេសចិន ឆ្លើយតបការបាញ់បង្ហោះគ្រាប់រ៉ុក្តែត ដែលត្រូវបានគេសង្ស័យថា បានធ្លាក់កំទេចកំទីអំបែងគ្រាប់នៅជិតខេត្តភាគខាងលិចប្រទេសហ្វីលីពីន បង្កការភ្ញាក់ផ្អើល និងបង្កគ្រោះថ្នាក់ដល់មនុស្ស នាវា រួមទាំងយន្តហោះ។ សារព័ត៌មាន AP បានរាយការណ៍ថា ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo Año បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងថ្កោលទោសចំពោះទង្វើគ្មានភាពច្បាស់លាស់ ខ្វះទំនួសខុសត្រូវរបស់ចិន ទាក់ទិននឹងការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Long March 12 ដែលបានធ្វើឱ្យសាធារណជនទូទៅក្នុងប្រទេសហ្វីលីពីន ព្រួយបារម្ភ ពិសេសធ្វើឱ្យប្រជាជនខេត្ត Palawan ប្រឈមនឹងហានិភ័យ។ លោក Año មានវ័យ៦៣ឆ្នាំរូបនេះ បានបន្ថែមថា ប្រជាជនមានការភ្ញាក់ផ្អើលបន្ទាប់ពីបានឮសំឡេងផ្ទុះខ្លាំងកាលពីយប់ថ្ងៃចន្ទ នៅក្នុងទីក្រុង Puerto Princesa នៃខេត្ត Palawan និងទីក្រុងនៅក្បែរនោះ ដោយបន្ថែមថា អ្នកស្រុកក៏បានឃើញដុំភ្លើងហោះឆ្លងកាត់មេឃ ដែលក្រោយមកបានផ្ទុះធ្វើឱ្យដីរញ្ជួយ ។ លោក Año បានបញ្ជាក់ទៀតថា យន្តហោះ និងនាវាហ្វីលីពីនត្រូវបានដាក់ពង្រាយកាលពីថ្ងៃអង្គារ ដើម្បីស្វែងរកបំណែកគ្រាប់រ៉ុក្កែត។ លោកបានស្នើដល់សាធារណជនឲ្យជូនដំណឹងដល់អាជ្ញាធរ បើសិនពួកគេរកឃើញបំណែកកំទេចកំទី…
-

ជនភៀសសឹកចំនួន ៥៥០គ្រួសារ ក្នុងខេត្តព្រះវិហារ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
ជនភៀសសឹកចំនួន ៥៥០គ្រួសារ ក្នុងខេត្តព្រះវិហារ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា (ព្រះវិហារ)៖ បន្ទាប់ពីបានទទួលព្រះរាជទានព្រះរាជទ្រព្យរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នាំយកទៅចែកជូន ជនភៀសសឹកចំនួន ៥៥០គ្រួសារ ដែលមាន២ទីតាំង ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ។ លោកជំទាវអគ្គលេខាធិការ“សូមបងប្អូនកូនក្មួយទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ រស់នៅត្រូវមានអនាម័យ ពិសារទឹកដាំពុះ សម្អាតបរិស្ថានជុំវិញកន្លែងយើងរស់នៅ ត្រូវការពារខ្លួនពីជំងឺឆ្លង ជាពិសេសជំងឺគ្រុនឈាម ហើយជំងឺនេះពីមុនគឺកើតតែលើកុមារទេ ប៉ុន្តែបច្ចុប្បន្ននេះមនុស្សពេញវ័យក៏ឆ្លងបានដែរហើយពិបាកព្យាបាលខ្លាំនេះ។ ជំងឺមិនឆ្លងដែលកំពុងដែលបច្ចុប្បន្នកំពុងជាបញ្ហាប្រឈមមាន ៤សំខាន់ៗគឺ ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃជាដើម មិនបានត្រឹមត្រូវដូចជាផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក។ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវយកចិត្តទុកដាក់ទ្វេដង ព្រោះថា បងប្អូនងាយរងហានីភ័យ ដោយសារជំងឺផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។ ជាមួយគ្នានេះដែរ លោកជំទាវ បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះគ្រូចៅអធិការវត្តដែលបានទទួលយកបងប្អូនជនភៀសសឹកព្រមទាំងជ្រោមជ្រែងគ្រប់បែបយ៉ាងសម្រាប់ការស្នាក់នៅបណ្តោះអាសន្នក្នុងទីអារាមនេះ។…
-

លោក ត្រាំ រន្ធត់ចិត្តខ្លាំងនឹងវីដេអូចំណាប់ខ្មាំងនៅហ្គាហ្សា
បរទេស ៖ លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៥ ខែសីហា បង្ហាញការរន្ធត់ចិត្តជាខ្លាំង ពេលបានឃើញវីដេអូ របស់ក្រុមសកម្មប្រយុទ្ធ Hamas ដែលបង្ហាញពីស្ថានភាពចំណាប់ខ្មាំង ស្គមស្លេកស្លាំង ជាប់នៅតំបន់ហ្គាហ្សា។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែងការមិនពេញចិត្ត ព្រមទាំង ថ្កោលទោស ចំពោះវីដេអូរបស់ចំណាប់ខ្មាំងអ៊ីស្រាអែល ឈ្មោះ Evyatar David ដែលជាប់នៅក្នុងផ្លូវរូងក្រោមដី។ លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមាន ថា «វាគួរឱ្យរន្ធត់ណាស់ ហើយខ្ញុំសង្ឃឹមថា មនុស្សជាច្រើននឹងបានឃើញ… ខ្ញុំគិតថា វាជារឿងដ៏អាក្រក់»។ ក្រុមប្រដាប់អាវុធ នៃ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas កាលពីថ្ងៃទី១ សីហា បានបង្ហាញមុខចំណាប់ខ្មាំង អាយុ២៤ឆ្នាំ រូបនេះ ជាមួយនឹងការខ្វះអាហារូបត្ថម្ភ ធ្ងន់ធ្ងរ។ កាលពីថ្ងៃទី៣១ ខែកក្កដា ស្លាបប្រដាប់អាវុធ របស់ក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីន អ៊ីស្លាម Jihad ក៏បានបង្ហាញមុខ…
-
![[Update ] មនុស្សមួយចំនួនស្លាប់ និង១០០នាក់បាត់ខ្លួន ក្នុងទឹកជំនន់នៅរដ្ឋ Uttarakhand តំបន់ភ្នំហិម៉ាឡៃរបស់ឥណ្ឌា](http://165.232.167.198/wp-content/uploads/2025/08/photo_2025-08-06_09-28-08.jpg)
[Update ] មនុស្សមួយចំនួនស្លាប់ និង១០០នាក់បាត់ខ្លួន ក្នុងទឹកជំនន់នៅរដ្ឋ Uttarakhand តំបន់ភ្នំហិម៉ាឡៃរបស់ឥណ្ឌា
[Update ] មនុស្សមួយចំនួនស្លាប់ និង១០០នាក់បាត់ខ្លួន ក្នុងទឹកជំនន់នៅរដ្ឋ Uttarakhand តំបន់ភ្នំហិម៉ាឡៃរបស់ឥណ្ឌា ទឹកជំនន់ដ៏គំហុកដែលជំរុញឱ្យមានបំណាក់ល្បប់ បានហូរចូលទីក្រុងមួយក្នុងតំបន់ភ្នំហិម៉ាឡៃរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ និងប្រហែល ១០០ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ទឹកដែលហូរចុះពីលើជ្រលងភ្នំតូចចង្អៀតមួយ បានបំផ្លិចបំផ្លាញអគារនានា ខណៈទឹកជំនន់ចូលដល់ទីប្រជុំជន Dharali ក្នុងរដ្ឋឧតរខណ្ឌ(Uttarakhand)។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Sanjay Seth បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Press Trust of India ថា ស្ថានភាពគ្រោះមហន្តរាយធម្មជាតិពេលនេះធ្ងន់ធ្ងរណាស់ ។ យើងបានទទួលព័ត៌មានអំពីការស្លាប់ចំនួន៤ នាក់ និងមនុស្សប្រហែល ១០០ នាក់កំពុងបាត់ខ្លួន។ វីដេអូដែលផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានបង្ហាញពីការកើនឡើងដ៏គួរឱ្យភ័យខ្លាចនៃបំណាក់ល្បប់ដែលហូរចេញពីប្លុកអគារអឹផាតមិនជាច្រើនជាន់នៅក្នុងតំបន់ទេសចរណ៍មួយនេះ។ មនុស្សជាច្រើនអាចត្រូវបានគេមើលឃើញកំពុងរត់មុនពេលត្រូវបានបក់ដោយកម្ទេចកម្ទីនៃអគារនានាដែលត្រូវបានបំផ្លិចបំផ្លាញដោយសារទឹកជំនន់នេះ។ រដ្ឋមន្រ្ដីប្រចាំរដ្ឋ Uttarakhand លោក Pushkar Singh Dhami បាននិយាយថា ក្រុមជួយសង្គ្រោះត្រូវបានដាក់ពង្រាយ ដើម្បីជួយសង្គ្រោះ៕
-

មន្ទីរបញ្ចកោណចាយជិត ៨ ពាន់លានដុល្លារទិញមីស៊ីលថ្មីរាប់ពាន់គ្រាប់
វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានចុះកុងត្រាមានតម្លៃ ៧.៨ពាន់លានដុល្លារជាមួយក្រុមហ៊ុនផលិតសព្វាវុធ Lockheed Martin និងក្រុមហ៊ុន RTX Corporation កាលពីចុងខែកក្កដា ដើម្បីផលិតគ្រាប់មីស៊ីលថ្មីៗរាប់ពាន់គ្រាប់ បំពាក់ដល់កងទ័ពអាកាស និងកងទ័ពជើងទឹក ព្រមទាំងសម្ព័ន្ធមិត្តអន្តរជាតិមួយចំនួនផងដែរ។ សារព័ត៌មាន Defense News បានចេញផ្សាយនៅថ្ងៃទី៥ ខែសីហាថា តាមរយៈកុងត្រានេះ ក្នុងនោះថវិកា ៣.៥ពាន់លានដុល្លារ នឹងផ្តល់ដល់ក្រុមហ៊ុន RTX Corporation សម្រាប់ផលិតមីស៊ីល AMRAAM ចេញពីអាកាសទៅអាកាស ដែលនេះជាកិច្ចសន្យាដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្ត នៃកម្មវិធីមីស៊ីល AMRAAM។ ហើយក៏រួមបញ្ចូលទាំងប្រព័ន្ធតេឡេម៉ែត្រ និងឧបករណ៍គាំទ្រផ្នែកវិស្វកម្មផងដែរ។ ចំណែកថវិកា ៤.៣ពាន់លានដុល្លារទៀត នឹងផ្តល់ដល់ក្រុមហ៊ុន Lockheed សម្រាប់ផលិតមីស៊ីល Joint Air-to-Surface Standoff Missile ហៅកាត់ JASSM និងមីស៊ីលប្រឆាំងនាវាចម្ងាយឆ្ងាយ Long-Range Anti-Ship Missile ហៅកាត់ LRASM។ អាវុធយុទ្ធភណ្ឌទាំងពីរប្រភេទនេះ នឹងត្រូវបំពាក់ដល់កងទ័ពអាកាស និងកងទ័ពជើងទឹកអាមេរិក ក៏ដូចជាបញ្ជូនទៅកាន់ប្រទេសសម្ព័ន្ធមិត្តអន្តរជាតិ…
-

បន្លាលួសដែលកងទ័ពថៃបានរាយនៅតំបន់អានសេះកាលពីថ្ងៃទី៤ ខែសីហា ត្រូវបានរុះរើនិងគ្រឿងចក្រថៃ ក៏ត្រូវបានផ្អាកការធ្វើសកម្មភាព
ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់នៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ថា ស្ថានការណ៍នៅតំបន់អានសេះ គិតត្រឹមម៉ោង ៥:៣០នាទី ថ្ងៃទី៥ ខែសីហា បន្លាលួសដែលកងទ័ពថៃបានរាយនៅតំបន់អានសេះកាលពីថ្ងៃទី៤ ខែសីហាត្រូវបានរុះរើ និងគ្រឿងចក្រថៃ ក៏ត្រូវបានផ្អាកការធ្វើសកម្មភាពហើយ នៅរសៀលថ្ងៃទី៥ ខែសីហានេះ ក្រោយពីភាគីកម្ពុជា និងភាគីថៃប្រចាំការនៅតំបន់អានសេះ បានជួបពិភាក្សា និងចរចាគ្នា។ សូមបញ្ជាក់ថាតំបន់អានសេះស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា និងត្រូវបានគ្រប់គ្រងទាំងស្រុងដោយកងទ័ពកម្ពុជាក្រោយពីបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមាននៅម៉ោង ១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក៕
-

ករណីឆ្លងជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅវៀតណាមកាន់តែអាក្រក់ ស្ទុះឡើងជាង ៣ ដងហាណូយ
ប្រទេសវៀតណាមកំពុងប្រឈមមុខនូវការកើនឡើងករណីឆ្លងរាតត្បាតជំងឺប៉េស្តជ្រូកអាហ្រ្វិក ហៅកាត់ថា (ASF) ជាមួយនឹងតួលេខហក់ឡើងដល់ជាង៣ដងក្នុងពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Times នៅថ្ងៃទី៥ ខែសីហា។ កាសែត Tien Phong បានរាយការណ៍ថា ប្រទេសវៀតណាមបានរកឃើញឆ្លងជំងឺប៉េស្តជ្រូកអាហ្រ្វិករហូតដល់ ៩៧២ករណី បើគិតមកទល់ពេលនេះ ខណៈករណីឆ្លងរាតត្បាតកាលពីពាក់កណ្តាលខែកក្កដា មានចំនួនត្រឹមតែ ៥១៤ករណីប៉ុណ្ណោះ។ កាសែតវៀតណាមនេះ បានឱ្យដឹងទៀតថា ចំនួនជ្រូកឆ្លងជំងឺនេះបានស្ទុះឡើងពី ៣០.០០០ក្បាលទៅដល់ ១០០.០០០ក្បាល នេះបើតាមសម្រង់ទិន្នន័យពីក្រសួងកសិកម្មវៀតណាម។ ភាគច្រើនជ្រូកដែលឆ្លងជំងឺនេះបានងាប់ ឬត្រូវបានគេសម្លាប់ចោលតែម្តង។ ជំងឺប៉េស្តជ្រូកអាហ្រ្វិកបានបង្កព្យុះភ្លៀងដល់ទីផ្សារសាច់ជ្រូកពិភពលោកជាច្រើនឆ្នាំមកហើយ។ ហើយការឆ្លងរាតត្បាតអាក្រក់បំផុត គឺក្នុងអំឡុងឆ្នាំ២០១៨-២០១៩ ដោយចំនួនជ្រូកក្នុងស្រុកសរុបប្រហែលពាក់កណ្តាលបានងាប់នៅទូទាំងប្រទេសចិន ដែលជាអ្នកចិញ្ចឹមជ្រូកធំបំផុតរបស់ពិភពលោក បណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចជាង ១០០ពាន់លានដុល្លារ។ ចំណែកការផ្ទុះឡើងនៅក្នុងប្រទេសវៀតណាមកាលពីខែមុន បានជំរុញឱ្យលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចេញការណែនាំជាបន្ទាន់ទៅកាន់បណ្តាខេត្ត និងភ្នាក់ងាររដ្ឋាភិបាលឱ្យចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្រ្វិក ដែលកំពុងគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហារក្នុងស្រុក។ យ៉ាងណា ទោះបីវៀតណាមជាប្រទេសដំបូងគេ ដែលត្រូវបានគេរាយការណ៍ថា បានបង្កើតវ៉ាក់សាំងបង្ការជំងឺប៉េស្តជ្រូកអាហ្រ្វិកប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០២៣ក៏ដោយ ក៏មន្ត្រីវៀតណាមបាននិយាយថា អត្រានៃការចាក់វ៉ាក់សាំងមានកម្រិតទាប ដោយសារតែការព្រួយបារម្ភអំពីការចំណាយ និងប្រសិទ្ធភាពនៃវ៉ាក់សាំង៕ ប្រភព ៖ The…
-

រញ្ជួយដីផ្ទួនៗ វាយប្រហារប្រទេសថៃ
បរទេស ៖ រញ្ជួយដីផ្ទួនៗបានកើតមាន នៅក្នុងខេត្ត នាភាគខាងជើង នៃប្រទេសថៃ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Jiji Press ដែលដកស្រង់ ប្រភពពីផ្នែកសង្កេតការរញ្ជួយដី របស់នាយកដ្ឋានឧតុនិយមថៃ បានឲ្យដឹង ថា ការរញ្ជួយដីជាច្រើនលើក បានវាយប្រហារ ស្រុក មឿង នៃ ខេត្ត Mae Hong Son កាលពីថ្ងៃច័ន្ទ ដោយមានកម្រិត ចាប់ពី ១.៦ រ៉ិចទ័រ ដល់ ៣.១ រ៉ិចទ័រ។ ប្រភពបានឲ្យដឹងថា នៅវេលាម៉ោង ៦ ៖ ៣៩ នាទី ល្ងាច គ្រោះរញ្ជួយដីកម្រិត ៣.១រ៉ិចទ័រ បានកើតឡើង នៅជម្រៅ ២គីឡូម៉ែត្រ ក្នុងសង្កាត់ Huai Pha ។ អ្នកស្រុក ក្នុងតំបន់ បានរាយការណ៍ថា មានអារម្មណ៍ញ័រ។…
-

លោកស្រី ផែថងថាន មិនលាលែងពីតំណែងទេ
លោកស្រី ផែថងថាន មិនលាលែងពីតំណែងទេ បាងកក ៖ លោកស្រី នាយករដ្ឋមន្ត្រីថៃ ផែថងថាន ដែលត្រូវបានព្យួរតំណែង នឹងមិនលាលែងនោះទេ ដោយអះអាងថា នឹងនៅតែបន្តតតាំងក្តី ជាមួយនឹងតុលាការធម្មនុញ្ញ។ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ បានចេញផ្សាយ កាលពីថ្ងៃទី៤ ខែសីហា ដោយបានដកស្រង់សម្តី មនុស្សជំនិត របស់លោកស្រី ដែលបានចេញមក ប្រកាសច្រានចោល ដំណឹងផ្សាយថា លោកស្រី នឹងចុះចេញ។ លោក Prommin Lertsuridej ប្រធានក្រុមជំនួយការ របស់លោកស្រី ថែមទាំងបានអះអាងថា ខាងលោក ទើបបានដាក់សេចក្តីថ្លែងការណ៍ផ្លូវការ របស់លោកស្រី ទៅកាន់តុលាការធម្មនុញ្ញ ដើម្បីការពារប្រឆាំងនឹងការចោទប្រកាន់ ពីបទរំលោភ លើក្រមសីលធម៌ ទៀតផង។ លោក Prommin លើកឡើងថា «យើងកំពុងដំណើរការ ទៅតាមច្បាប់ និងបញ្ជាក់ពីភាពសុចរិត របស់យើង»។ ការចេញមកបញ្ជាក់នេះ បានធ្វើឡើង ក្រោយពេលដែលមានបាតុកម្ម ជាលើកទី២ ទាមទារឲ្យលោកស្រី ផែថងថាន ចុះចេញពីតំណែងភ្លាមៗ កាលពីចុងសប្តាហ៍។…
-

រាជរដ្ឋាភិបាលកម្ពុជា នឹងឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ ដែលមានបណ្ណសមធម៌ និងបណ្ណគ្រួសារងាយរងហានិភ័យ បានចុះឈ្មោះចូលសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (TVET)
(ភ្នំពេញ)៖ ក្នុងកាលៈទេសៈ ដែលពលរដ្ឋកម្ពុជាត្រឡប់ពីប្រទេសថៃវិញ, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ អំពាវនាវដល់ពលរដ្ឋដែលសមាជិកគ្រួសារមានបណ្ណសមធម៌ និងបណ្ណគ្រួសារងាយរងហានិភ័យ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ សូមមកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ (TVET) របស់រាជរដ្ឋាភិបាល ដើម្បីទទួលបានការសិក្សាជំនាញវិជ្ជាជីវៈដោយមិនគិតថ្លៃ និងប្រាក់ឧបត្ថម្ភប្រចាំខែ ក៏ដូចជាទទួលបានចំណេះជំនាញ ពិតប្រាកដ ដើម្បីឈានចាប់យកឱកាសការងារដែលកំពុងមានច្រើនកន្លែងក្នុងប្រទេស ។ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បន្តថា បើតាមការឱ្យដឹកពីក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, បច្ចុប្បន្នកម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មយ៉ាងច្រើន ជាពិសេសកម្លាំងពលកម្មដែលមានជំនាញ។ ឯកឧត្តមបណ្ឌិតបន្ថែមថា ក្រោមកិច្ចខំប្រឹងប្រែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, សហរដ្ឋអាម៉េរិកបានសម្រេចទម្លាក់អត្រាពន្ធបដិការ លើកម្ពុជា មកនៅ ១៩ ភាគរយ តែប៉ុណ្ណោះ, តាមរយៈអត្រានេះកម្ពុជា នឹងអាចស្រូបយកវិនិយោគិនច្រើនបន្ថែមទៀតនាពេលអនាគត ដែលនឹងអាចបង្កើតឱកាសការងារបានកាន់តែច្រើន ដែលទាមទាញជាចំបាច់នូវកម្លាំងពលកម្មច្រើន ជាពិសេសកម្លាំងពលកម្មដែលមានជំនាញ។ សូមជម្រាបជូនថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជនមកពីគ្រួសារក្រីក្រ…