Author: Dol Pheakdey
-

ប៉ាគីស្ថាន-អ៊ីរ៉ង់ប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីដល់ ១០ពាន់លានដុល្លារ
អ៊ីស្លាម៉ាបាត ៖ មេដឹកនាំប៉ាគីស្ថាន និងអ៊ីរ៉ង់ប្តេជ្ញាព្យាយាមបង្កើនទំហំពាណិជ្ជកម្មបច្ចុប្បន្នរបស់ប្រទេសទាំងពីរ ចាប់ពី ៣ពាន់លានដុល្លារ ទៅ ១០ពាន់លានដុល្លារដែលបានគ្រោងទុក។ ការប្តេជ្ញានេះកើតឡើងក្នុងកំលុងលោកប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បំពេញទស្សនកិច្ចទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif។ ស្របពេលជាមួយគ្នានេះ មេដឹកនាំទាំងពីរបានយល់ព្រមជាផ្លូវការ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀត។ លោកប្រធានាធិបតី Pezeshkian និយាយថា ប្រទេសទាំងពីរនឹងព្យាយាមបង្កើនទំហំពាណិជ្ជកម្មបច្ចុប្បន្នរវាងអ៊ីរ៉ង់-ប៉ាសគីស្ថាន ពី ៣ពាន់លានដុល្លារ ទៅ ១០ពាន់លានដុល្លារដែលបានគ្រោងទុក។ រីឯលោកនាយករដ្ឋមន្ត្រី Sharif បានថ្កោលទោសអ៊ីស្រាអែលចំពោះការវាយលុកទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទាំងដោយគ្មានហេតុផលច្បាស់លាស់ កាលពីថ្ងៃទី១៣ ខែមិថុនា។ ការវាយប្រហារនោះ បានបង្កឱ្យមានសង្គ្រាមរយៈពេល ១២ថ្ងៃរវាងប្រទេសទាំងពីរ ហើយបាននាំឱ្យទីក្រុងតេហេរ៉ង់ ដកខ្លួនផ្អាកធ្វើការជាមួយក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ៕ ប្រភព ៖ AFP
-

កម្ពុជារំពឹងថាបន្ទាប់ពីអាមេរិកអនុវត្តពន្ធនាំចូលត្រឹម១៩ភាគរយនៅថ្ងៃទី៧ខែសីហាខាងមុខនេះ នឹងធ្វើអោយសេដ្ឋកិច្ចកម្ពុជាមានមូលដ្ឋានរឹងមាំ
កម្ពុជារំពឹងថាបន្ទាប់ពីអាមេរិកអនុវត្តពន្ធនាំចូលត្រឹម១៩ភាគរយនៅថ្ងៃទី៧ខែសីហាខាងមុខនេះ នឹងធ្វើអោយសេដ្ឋកិច្ចកម្ពុជាមានមូលដ្ឋានរឹងមាំ នៅអំឡុងពេល៣ថ្ងៃខាងមុខនេះ សហរដ្ឋអាមេរិកនឹងអនុវត្តការយក ពន្ធបដិការពីកម្ពុជាត្រឹម ១៩ភាគរយចំពោះរាល់មុខទំនិញនាំចេញពីកម្ពុជា ចូលទៅទីផ្សាររបស់អាមេរិក។ ការអនុវត្តពន្ធថ្មីនេះ គឺជាការបន្ធូរបន្ថយកម្រិតអត្រាច្រើនខណៈ មុននេះបានអនុវត្តក្នុងកម្រិត៤៩ភាគរយ ដែលវាបានបង្កើតកម្លាំងមួយផ្តល់ សន្ទុះចំពោះសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១សីហាឆ្នាំ២០២៥ បានបង្ហាញសេចក្តីសង្ឃឹមថា ជាមួយអត្រាពន្ធ១៩ភាគរយនេះ នឹងធ្វើឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន និងថែរក្សារោងចក្រនៅ កម្ពុជាឱ្យនៅស្ថិតស្ថេរ ព្រមទាំងមានលទ្ធភាពពង្រីករោងចក្របន្ថែមទៀត តាមរយៈការទាក់ទាញវិនិយោគិនថ្មីមកបន្ថែម។ អត្រាពន្ធបដិកាថ្មីនេះ ជាកម្រិតល្អមួយជួយឱ្យកម្ពុជា កាន់តែមានមធ្យោបាយទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន និងជំរុញឱ្យបរិយាកាសធ្វើពាណិជ្ជកម្មកាន់តែល្អជាងមុន ធ្វើជាចន្ទល់សេដ្ឋកិច្ចជាតិដ៏រឹងមាំ។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថាពន្ធនាំចូល ១៩ ភាគរយនេះ នឹងអនុញ្ញាតឱ្យផលិតផលកម្ពុជាមានតម្លៃទាបមានកម្លាំងប្រកួតប្រជែងដោយស្មើភាពជាមួយបណ្តាប្រទេសក្នុងតំបន់ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត ដែលជួយកម្ពុជាឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច។ ឯកឧត្តមបានបង្ហាញសេចក្តីសង្ឃឹមជឿជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងទទួលការចុះបញ្ជីគម្រោងវិនិយោគ បានជាង៥០០ នៅឆ្នាំនេះ ដែលអាចបង្កើតការងារបានជាង ៣ម៉ឺនកន្លែង ក្នុងមួយឆ្នាំ ដោយឆ្លើយតបតម្រូវការទីផ្សារការងារ ជូនពលករចំណាកស្រុកទាំងអស់អោយ ត្រឡប់មកប្រទេសកំណើតវិញ និងរួមចំណែកដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ សហគមន៍មូលដ្ឋានទូទាំងប្រទេស។ ក្នុងឱកាសនេះដែរ ឯកឧត្តម…
-

សម្តេចតេជោ ហ៊ុន សែន ៖ ហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឱ្យកម្ពុជាវិញ?
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមថា ក្រោយសម្រាកបានជាង២ម៉ោងយើងមកប្រចាំការបន្តទៀតជាមួយនឹងការពិនិត្យសភាពការណ៍ជួរមុខដើម្បីបន្តអនុវត្តដោយម៉ឺងម៉ាត់នូវបទឈប់បាញ់និងពង្រឹងកិច្ចការពារខ្លួនប្រឆាំងនិងការរំលោភណាមួយពីភាគីម្ខាងទៀតខ្ញុំក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួនាទី ទាក់ទងដល់កងទ័ពកម្ពុជា១៨រូប ដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយនៃកងទ័ពកម្ពុជាក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានរយៈពេលប្រមាណ៨ម៉ោង ដែលជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តកងទ័ព និងហាមបន្ថែមកងទ័ព។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា ហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឱ្យកម្ពុជាវិញ?
-

ទ័ពជើងទឹកហ្វីលីពីន-ឥណ្ឌាផ្តើមល្បាតរួមគ្នាលើកដំបូងនៅសមុទ្រចិនខាងត្បូង
ម៉ានីល ៖ នាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា និងហ្វីលីពីន ចាប់ផ្តើមត្រាចចរល្បាតរួមគ្នាជាលើកដំបូង នៅតំបន់ដែនទឹកនៃសមុទ្រចិនខាងត្បូងដែលមានជម្លោះ នេះបើតាមការបញ្ជាក់របស់យោធាហ្វីលីពីននៅថ្ងៃទី៤ ខែសីហា។ ការល្បាតរួមគ្នានេះ មានរយៈពេល ២ថ្ងៃ ដោយខាងភាគីឥណ្ឌាបានបញ្ជូននាវាចំនួន៣គ្រឿងមកចូលរួម។ ហើយការល្បាតនេះ ចាប់ផ្តើមកាលពីថ្ងៃអាទិត្យទី៣ ខែសីហា មួយថ្ងៃមុនពេលលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos ធ្វើដំណើរទៅកាន់ទីក្រុងញូវដែលី ដើម្បីជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi។ នៅពេលទៅដល់ឥណ្ឌា លោកប្រធានាធិបតី Marcos ត្រូវបានរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងវិស័យមួយចំនួន មានដូចជាច្បាប់ វប្បធម៌ និងបច្ចេកវិទ្យា នេះបើយោងតាមជំនួយការរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Evangeline Ong Jimenez-Ducrocq ប៉ុន្តែគ្រប់ក្រសែភ្នែកទាំងអស់នឹងផ្តោតលើកិច្ចព្រមព្រៀងការពារជាតិដ៏មានសក្តានុពលណាមួយ។ ហ្វីលីពីនបានបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយសម្ព័ន្ធមិត្តជាច្រើនក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ជាមួយភាគីចិន នៅក្នុងផ្លូវទឹកដែលមានជម្លោះ។ តួយ៉ាង ហ្វីលីពីនធ្លាប់បានទិញមីស៊ីលល្បឿនលឿនជាងសំលេង BrahMos ពីឥណ្ឌា ជាអាវុធដែលមានល្បឿនអតិបរមា ៣.៤៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕ ប្រភព ៖ AFP
-

អ៊ុយក្រែនរកឃើញអំពើពុករលួយ ក្នុងវិស័យការពារជាតិ
បរទេស ៖ មេដឹកនាំ ប្រទេសអ៊ុយក្រែន លោក Zelensky បានអះអាងថា ប្រទេសនេះ បានរកឃើញ និងបានបំបែកគម្រោងពុករលួយ នៅក្នុងវិស័យការពារជាតិ។ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បាននិយាយ នៅក្នុងសុន្ទរកថា ពេលល្ងាចរបស់លោក កាលពីថ្ងៃសៅរ៍ ថា ទីភ្នាក់ងារប្រឆាំងអំពើពុករលួយ បានលាតត្រដាង ពីរបៀប ដែលឥស្សរជនជាន់ខ្ពស់មួយចំនួន រួមទាំង សមាជិកសភា និង ទាហាននៃឆ្មាំជាតិ បានចូលរួមនៅក្នុង រឿងពុករលួយ ដែលពាក់ព័ន្ធនឹងលទ្ធកម្ម ក្នុង វិស័យការពារជាតិ។ លោក Zelensky បានបន្ថែមថា «ខ្ញុំបានថ្លែងអំណរគុណ ដល់ប្រធានទីភ្នាក់ងារប្រឆាំងអំពើពុករលួយ សម្រាប់ការងាររបស់ពួកគេ – សម្រាប់ការលាតត្រដាងឧក្រិដ្ឋកម្ម ទាំងនេះ»។ ប្រធានាធិបតី អ៊ុយក្រែន ក៏បាននិយាយផងដែរថា កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន បានលាតត្រដាង អំពីភ្នាក់ងាររុស្ស៊ីបានទទួលផលប្រយោជន៍ ពីលទ្ធកម្ម សម្រាប់កងទ័ព ផងដែរ៕ ប្រភពពី AFP
-

លោក Trump ចាត់បេសកជនទៅរុស្ស៊ី ក្នុងសប្តាហ៍នេះ
បរទេស ៖ លោក ប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ អំពីការចាត់ឲ្យលោកបេសកជន Witkoff ធ្វើដំណើរ ទៅកាន់ប្រទេសរុស្ស៊ី នៅក្នុងសប្តាហ៍នេះ។ លោក Steve Witkoff នឹងទៅបំពេញទស្សនកិច្ច នៅមុនថ្ងៃកំណត់ ដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក និង ការកើនឡើងភាពតានតឹង ជាមួយទីក្រុងម៉ូស្គូ នេះបើតាមការបញ្ជាក់របស់លោក Trump ប្រាប់អ្នកសារព័ត៌មាន។ បើតាមប្រភព ពីមេដឹកនាំ គណបក្សសាធារណរដ្ឋ បាននិយាយថា លោក Witkoff នឹងទៅមូស្គូ ក្នុងថ្ងៃពុធ ឬ ថ្ងៃព្រហស្បតិ៍។ យ៉ាងណាមិញ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួប លោក Witkoff ជាច្រើនដង រួចមកហើយ នៅក្នុងទីក្រុងមូស្គូ មុនពេលកិច្ចខិតខំប្រឹងប្រែង របស់លោក Trump ក្នុងការកែសម្រួលទំនាក់ទំនង ជាមួយ វិមានក្រឹមឡាំង។ នៅពេលអ្នកសារព័ត៌មានសួរថា តើសាររបស់លោក…
-

មេអ៊ីស្រាអែល ចោទហាម៉ាស់ថា ធ្វើបាបចំណាប់ខ្មាំង ដូចពួកណាស៊ី
បរទេស ៖ មេធំរបស់ប្រទេសអ៊ីស្រាអែល លោក Netanyahu បានចោទប្រកាន់ក្រុមប្រដាប់អាវុធ ហាម៉ាស ថា ធ្វើបាបចំណាប់ខ្មាំង ឲ្យអត់ឃ្លាន ដូចទង្វើ របស់ ពួកណាស៊ី (Nazis)។ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ តាមវីដេអូមួយ កាលពីថ្ងៃអាទិត្យទី៣ ខែសីហា ថា «អ្នកឃើញ ពួកគេដេក នៅក្នុងគុកងងឹត…បិសាច Hamas បានបង្អត់អាហារ ដល់ជនជាតិយូដា ដូច របប Nazis»។ នៅក្នុងសេចក្តីថ្លែងការណ៍ ជាវីដេអូ របស់លោក បានសំដៅទៅលើវីដេអូ របស់ Hamas ដែលបង្ហាញពីចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល ពីរនាក់ ដែលស្លេកស្លាំង នៅក្នុងផ្លូវរូងក្រោមដី នៅតំបន់ Gaza។ ក្រុមប្រដាប់អាវុធ នៃក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីន Hamas កាលពីថ្ងៃទី១ សីហា បានបង្ហាញមុខចំណាប់ខ្មាំង Evyatar David…
-

លោក Trump ធ្លាប់ព្រមានថា មិនព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសណា បន្តសម្លាប់គ្នាទេ
បរទេស ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Donald Trump ធ្លាប់បានព្រមានថា មិនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសណា បន្តសម្លាប់មនុស្ស ទៀតទេ។ ជាការលើកឡើង មុនពេលមានការទម្លាក់ពន្ធគយបដិកា សម្រាប់កម្ពុជា និង ថៃ ពី៣៦ភាគរយ មកនៅត្រឹម ១៩ភាគរយ។ រហូតមកដល់ នៅក្រោយពេល ដែលមានបទឈប់បាញ់ រវាងប្រទេសទាំងពីរ លោក Trump បានអះអាងថា នឹងបន្តតាមដាន បន្ថែមទៀត៕ ប្រភព៖ Donald Trump For The President
-

ការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃវាយប្រហារ សម្តេចតេជោ ហ៊ុន សែនគឺគ្មានមូលដ្ឋាន គ្មានបានការ និងមានចរឹកចង់បង្កបញ្ហា
ភ្នំពេញ៖ ការលើកឡើងរបស់ លោក Jirayu Huangsap មន្រ្តីនាំពាក្យរដ្ឋាភិបាលថៃថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភា បានរំលោភរដ្ឋធម្មនុញ្ញកម្ពុជានិងច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងការបញ្ចេញសកម្មភាពបញ្ជាទ័ពលើតួនាទីនាយករដ្ឋមន្រ្តី ព្រមទាំងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិតាមដានតួនាទីរបស់ សម្តេចតេជោ លើសកម្មភាពនេះ គឺ «ជាសំដីគ្មានបានការ គ្មានមូលដ្ឋាន និងមានចរឹកចង់បង្កបញ្ហា។ ការចោទប្រកាន់ទាំងងងើលរបស់មន្រ្តីជាន់ខ្ពស់ថៃរូបនេះ ក្នុងគោលបំណងប្រើល្បិចវាយប្រហារផ្នែកស្មារតីមកលើកម្ពុជា ពុំមែនជាលើកទីមួយនោះទេ ចាប់តាំងពីមានជម្លោះព្រំដែនមក។ ក្នុងនាមជាប្រធានព្រឹទ្ធសភាដែលជាស្ថាប័ននីតិបញ្ញត្តិជាន់ខ្ពស់ និងជាប្រមុខរដ្ឋស្តីទីនៅពេលព្រះមហាក្សត្រអវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានសិទ្ធិពេញលេញក្នុងភារកិច្ចតាមដាន ត្រួតពិនិត្យមើលលើជោគវាសនារបស់ប្រទេសជាតិ ប្រជាជនកម្ពុជា អធិបតេយ្យជាតិ និងបូរណភាពទឹកដីទាំងមូលរបស់ព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច មានកាតព្វកិច្ចពេញលេញក្នុងការតាមដានត្រួតពិនិត្យលើកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ និងការការពារបូរណភាពទឹកដី របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន ហើយមាន សម្តេច ជាប្រធានគណបក្ស។ ជាងនេះទៅទៀតនៅក្នុងតួនាទីជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏មានសិទ្ធិតាមដាន និងផ្តល់យោបល់ជូនព្រះមហាក្សត្រ លើកិច្ចការប្រទេសជាតិផងដែរ។ លើសពីនេះទៅទៀត…
-

អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ចាប់ពីពាក់កណ្តាលអាធ្រាតុ រហូតដល់ម៉ោងជាង ៦ព្រឹកនេះសភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែន មានសភាពស្ងប់ស្ងាត់
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ៖ គិតចាប់ពីម៉ោង ០០,១នាទីអាធ្រាតុ រហូតមកដល់ម៉ោង ៦,១០នាទីព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៥នេះសភាពការណ៍តាមព្រំដែនកម្ពុជា-ថៃក្នុងនេះដូចជា ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ជាដើម មានសភាពស្ងប់ស្ងាត់ធម្មតាពុំទាន់មានអ្វីប្រែប្រួលទេ ។ បញ្ជាក់ក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថាក្រោយសភាពការណ៍តាមព្រំដែនឡើងកម្តៅបន្តិចវិញដោយសារភាគីកងទ័ពថៃបង្ហាញពីសកម្មភាពជម្លៀសប្រជាពលរដ្ឋចេញពីព្រំដែននោះ នាពេលនេះសភាពស្ងប់ស្ងាត់ ខណៈដែលកងកកម្លាំងរបស់កម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់សម្រាប់ការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវតួនាទីរបស់ខ្លួន ។ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងដែរថា ៖ ពេលនេះកម្ពុជា បាននិង កំពុងតែអនុវត្ត និងគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដែលភាគីកម្ពុជា ថៃ បានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលតាមរយៈឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ប្រកប ដោយទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញនូវលក្ខ ខណ្ឌនៃបទឈប់បាញ់ គឺយើងសម្រេចបាននូវលទ្ធផលជាជំហានៗយ៉ាងច្រើនចាប់ពីថ្ងៃចូលជាធរមាននៃបទឈប់បាញ់នេះ ហើយថារហូតមកទល់នឹងពេលនេះបណ្តាអនុព័ន្ធយោធាអាស៊ាន(អន្តរកាល)កំពុងចុះសង្កេតការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទៅលើទីតាំងដែលធ្លាប់មានការវាយប្រយុទ្ធគ្នា ដើម្បីធ្វើការពិនិត្យទៅលើការអនុវត្តបទឈប់បាញ់។សម្រាប់ការចូលរួមរបស់បណ្តាប្រទេសជាដៃគូ គឺឆ្លុះបញ្ចាំងឱ្យឃើញពីគោលបំណងប្រាថ្នារួមនៅក្នុងការអនុវត្តបទឈប់បាញ់ទទួលបានជោគជ័យ និងយូរអង្វែងជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ…