Author: Dol Pheakdey

  • សម្ដេចតេជោ ហ៊ុន សែន៖ យោងតាមសេចក្តីប្រកាសរបស់អ្នកនាំ

    សម្ដេចតេជោ ហ៊ុន សែន៖ យោងតាមសេចក្តីប្រកាសរបស់អ្នកនាំ

    សម្ដេចតេជោ ហ៊ុន សែន៖ យោងតាមសេចក្តីប្រកាសរបស់អ្នកនាំ ពាក្យក្រសួងការពារជាតិមុននេះបន្តិច បានបង្ហាញថា មានលទ្ធភាពជាច្រើនដែលកងទ័ពថៃអាចប្រើកម្លាំងយោធា វាយមកលើកម្ពុជានៅវេលាយប់នេះ។ ដោយសភាពការណ៍បែបនេះ ខ្ញុំមិនអាចដឹកនាំប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤ខែសីហា ស្អែកនេះបានទេ បើទោះមានការប្រយុទ្ធ ឬគ្មានការប្រយុទ្ធគ្នាក៏ដោយ ព្រោះខ្ញុំត្រូវប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងបន្តទៀត។ ដូចនេះការប្រជុំព្រឹទ្ធសភាត្រូវប្រព្រឹត្ត ទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា។ ម្យ៉ាងទៀត ខ្ញុំសូមការយោគយល់ជាមុនពីបងប្អូនដែលជូនសារជូនពរថ្ងៃកំណើតខ្ញុំ(៥សីហា២០២៥)ដែលខ្ញុំមិនអាចបើកមើលឬបើកមើលហើយតែមិនបានឆ្លើយតបព្រោះជាប់រវល់រឿងសង្រ្គាមនិងសន្តិភាពដែលជារឿងស្លាប់រស់របស់ជាតិ៕

  • សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥

    សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥

    ⭕️ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង។

  • កាសែតអន្តរជាតិផ្សាយពីប្រជាជនថៃបាតុកម្ម ជំទាស់នឹងការធ្វើសង្គ្រាម ជាមួយកម្ពុជា

    កាសែតអន្តរជាតិផ្សាយពីប្រជាជនថៃបាតុកម្ម ជំទាស់នឹងការធ្វើសង្គ្រាម ជាមួយកម្ពុជា

    កាសែតអន្តរជាតិផ្សាយពីប្រជាជនថៃបាតុកម្ម ជំទាស់នឹងការធ្វើសង្គ្រាម ជាមួយកម្ពុជា បរទេស ៖ ទីភ្នាក់ងារព័ត៌មានអន្តរជាតិធំៗ ចំនួនពីរ រួមមាន AFP និង New York Post កាលពីថ្ងៃសៅរ៍ បានចុះផ្សាយ ពីប្រជាជនថៃ ធ្វើបាតុកម្មប្រឆាំងនឹងការធ្វើសង្គ្រាមរបស់ថៃ ជាមួយនឹងប្រទេសកម្ពុជា។ កាសែតបារាំង APF បានចេញផ្សាយ តាមរយៈបណ្តុំរូបថត នៃ ការធ្វើបាតុកម្ម នៅបាងកក កាលពីថ្ងៃទី២ ខែសីហា ដោយបានរំលេចខ្លឹមសារ ថា «បាតុករប្រឆាំងរដ្ឋាភិបាល កាន់ទង់ជាតិថៃ ក្នុងពេលធ្វើបាតុកម្ម ដើម្បីថ្កោលទោសសង្គ្រាម ជាមួយកម្ពុជា និង ទាមទារឲ្យមានការចុះចេញពីតំណែង ពីសំណាក់ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ ដែលត្រូវបានព្យួរតំណែង នៅវិមានជ័យជំនះ ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី ២ ខែ សីហា ឆ្នាំ២០២៥»។ រីឯ New York Post វិញ បានដាក់ចំណងជើងធំៗ…

  • លោក ពូទីន និយាយថា ចង់បានសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន

    លោក ពូទីន និយាយថា ចង់បានសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន

    បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ កាលពីថ្ងៃសុក្រ ទី១ ខែសីហាថា លោកចង់បានសន្តិភាព យូរអង្វែង នៅអ៊ុយក្រែន។ មេដឹកនាំ រុស្ស៊ី រូបនេះ បានបន្ថែមថា លក្ខខណ្ឌរបស់ទីក្រុងម៉ូស្គូ សម្រាប់សន្តិភាព នៅតែមិនផ្លាស់ប្តូរ។ លោក ពូទីន បានប្រាប់អ្នកយកព័ត៌មានថា «យើងត្រូវការ សន្តិភាព យូរអង្វែង និងស្ថិរភាព នៅលើមូលដ្ឋានរឹងមាំ ដែលនឹងពេញចិត្តទាំងរុស្ស៊ី និងអ៊ុយក្រែន ហើយនឹងធានាបាន នូវសន្តិសុខនៃប្រទេសទាំងពីរ»។ ប៉ុន្តែ លោកបានបន្ថែមថា «លក្ខខណ្ឌ ពីខាងរុស្ស៊ី ពិតជានៅដដែល»។ ជាការកត់សម្គាល់ រុស្ស៊ី បានអំពាវនាវ ជាញឹកញាប់ ដល់អ៊ុយក្រែនឲ្យ បោះបង់ការគ្រប់គ្រងតំបន់ចំនួន៤ ដែលក្រុងម៉ូស្គូ អះអាងថា បានដាក់បញ្ចូល ជាការទាមទាររបស់ខ្លួន តែ ជាអ្វីដែល ក្រុងកៀវ បានហៅថា «មិនអាចទទួលយកបាន»។ អ៊ុយក្រែនបានកំពុងអង្វរអ្នកគាំទ្រ លោកខាងលិច ឱ្យបញ្ជូនអាវុធបន្ថែមទៀតសម្រាប់កងទ័ពខ្លួន…

  • លោក Trump ឲ្យពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ ព្រោះសម្តីញុះញង់របស់មន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់

    លោក Trump ឲ្យពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ ព្រោះសម្តីញុះញង់របស់មន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់

    បរទេស ៖ សហរដ្ឋអាមេរិក ដាក់ពង្រាយនាវាមុជទឹក នុយក្លេអ៊ែរ ជាការឆ្លើយតបទៅនឹង «ការបង្កហេតុ» តាមរយៈសម្តី ញុះញង់ខ្លាំង របស់មន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់ នេះបើតាមការអះអាង របស់លោក Trump កាលពីថ្ងៃសុក្រ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានបញ្ជាឱ្យដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ ចំនួនពីរគ្រឿង ដើម្បីឆ្លើយតប ទៅនឹងការអត្ថាធិប្បាយ របស់មន្ត្រី រូបនោះ។ លោក Trump បង្ហោះ នៅលើវេទិកាសង្គម ផ្ទាល់ខ្លួន របស់លោក ថា «ដោយផ្អែកលើសេចក្តីថ្លែងការណ៍ បង្កហេតុដ៏ខ្លាំង របស់អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលឥឡូវនេះ ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី ខ្ញុំបានបញ្ជាឱ្យនាវាមុជទឹកនុយក្លេអ៊ែរ ចំនួនពីរ ដាក់ពង្រាយទៅក្នុងតំបន់ សមស្រប»។ លោក Trump មិនបានសំដៅជាក់លាក់ ទៅលើអ្វីដែលលោក Medvedev បាននិយាយនោះទេ ហើយ ក៏មិនបង្ហាញជាក់លាក់ ពីទីតាំង ដាក់ពង្រាយដែរ។ ទោះជាយ៉ាងណាក៏ដោយ…

  • សារលិខិតជូនពរ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ
  • [BREAKING NEWS] លោក Trump បញ្ជាឲ្យផ្លាស់ទីនាវាមុជទឹកនុយក្លេអ៊ែរ បន្ទាប់ពី “សេចក្តីថ្លែងការណ៍បង្កហេតុ” ពីរុស្ស៊ី

    [BREAKING NEWS] លោក Trump បញ្ជាឲ្យផ្លាស់ទីនាវាមុជទឹកនុយក្លេអ៊ែរ បន្ទាប់ពី “សេចក្តីថ្លែងការណ៍បង្កហេតុ” ពីរុស្ស៊ី

    ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ ០១ សីហា បាននិយាយថា លោកបានចេញបញ្ជាឱ្យនាវាមុជទឹកនុយក្លេអ៊ែរចំនួន ២គ្រឿង ផ្លាស់ទីដាក់នៅក្នុង “តំបន់ដ៏សមស្រប” ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev អំពីហានិភ័យនៃសង្គ្រាម រវាងសត្រូវដែលជាមហាអំណាចមានអាវុធនុយក្លេអ៊ែរទាំងពីរ។ គួរឲ្យដឹងថា លោក Medvedev កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា លោក Trump គួរតែចងចាំថា ទីក្រុងមូស្គូ មានសមត្ថភាពក្នុងការវាយប្រហារនុយក្លេអ៊ែរ សម័យសូវៀត ជាមធ្យោបាយចុងក្រោយបំផុត បន្ទាប់ពីលោក Trump ព្រមានប្រាប់លោក Medvedev ឱ្យ “ប្រយ័ត្នសម្ដី” របស់លោក៕

  • សារព័ត៌មាន Reuters ៖ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា អត្រាពន្ធរបស់អាមេរិក ១៩% អាចជួយទប់ស្កាត់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជាដួលរលំ

    សារព័ត៌មាន Reuters ៖ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា អត្រាពន្ធរបស់អាមេរិក ១៩% អាចជួយទប់ស្កាត់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជាដួលរលំ

    សារព័ត៌មាន Reuters ៖ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា អត្រាពន្ធរបស់អាមេរិក ១៩% អាចជួយទប់ស្កាត់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជាដួលរលំ ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងប្រាប់កាសែតរ៉យទ័រ នៅថ្ងៃទី១ ខែសីហានេះថា អត្រាពន្ធ ១៩ភាគរយលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក បានជួយជៀសវាងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងដ៏សំខាន់របស់កម្ពុជាដួលរលំ ហើយថែមទាំងអនុញ្ញាតឱ្យកម្ពុជាអាចរក្សាការប្រកួតប្រជែងជាមួយដៃគូរបស់ខ្លួនផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជាអ្នកចរចាពាណិជ្ជកម្មកំពូលរបស់កម្ពុជា បានថ្លែងអំណរគុណដល់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានផ្តល់ការយោគយល់ក្នុងការចរចាជាមួយកម្ពុជា ដើម្បីកាត់បន្ថយអត្រាពន្ធគយ ដែលកាលពីដំបូងត្រូវបានកំណត់ចំនួន ៤៩ភាគរយ ក្រោយមកធ្លាក់មកត្រឹម ៣៦ភាគរយ ដែលនេះជាការយកពន្ធខ្ពស់បំផុតរបស់ពិភពលោក ហើយចុងក្រោយនេះនៅសល់ត្រឹម ១៩ភាគរយ ក្រោយរូបលោកលូកដៃចូលអន្តរាគមន៍ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍នៅក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយកាសែតរ៉យទ័រថា បើសិនអាមេរិករក្សាអត្រាពន្ធគយ ៤៩ភាគរយ ឬ ៣៦ភាគរយនោះ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា នឹងដួលរលំនេះបើតាមគំនិតរបស់ឯកឧត្តមផ្ទាល់…

  • សម្តេចតេជោ ហ៊ុន សែន ជូនពរយុទ្ធជនទាំងពីររូបដែលភាគីថៃចាប់ ហើយទើបបញ្ជូនមកកម្ពុជា ឆាប់ជាសះស្បើយ

    សម្តេចតេជោ ហ៊ុន សែន ជូនពរយុទ្ធជនទាំងពីររូបដែលភាគីថៃចាប់ ហើយទើបបញ្ជូនមកកម្ពុជា ឆាប់ជាសះស្បើយ

    សម្តេចតេជោ ហ៊ុន សែន ជូនពរយុទ្ធជនទាំងពីររូបដែលភាគីថៃចាប់ ហើយទើបបញ្ជូនមកកម្ពុជា ឆាប់ជាសះស្បើយ យោងតាមបណ្តោញសង្គមហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី០១ ខែសីហា ១្នាំ២០២៥ បានបង្ហោះខ្លឹមសារថា៖ មុននេះបន្តិចក្រោយពេលប្រជុំជាមួយថ្នាក់ដឹកនាំនិងមេបញ្ជាការយោធាចប់ ក៏បើកស្តាប់ការនិយាយឡាយសូរបស់ លោកប្អូន សម វឌ្ឍានា នៅសហរដ្ឋអាមេរិកអំពីពន្ធគយរបស់លោកប្រធានាធិបតីដូណាល់ត្រាំ ដែលបានអនុគ្រោះទម្លាក់ពន្ធចំពោះកម្ពុជាពី49ភាគរយ(49%)មកនៅត្រឹម19ភាគរយ(19%)។ មិននឹកស្មានថា ខ្ញុំដេកលក់លើកៅអីដែលត្រូវបានលួចថតដោយមនុស្ស៤នាក់ តែត្រូវបានដាស់ឲ្យភ្ញាក់នៅពេលកងទ័ពកម្ពុជា២នាក់ ដែលរងរបួសដែលភាគីថៃចាប់នៅក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្តិភាព។ ជូនពរយុទ្ធជនទាំងពីររូប ដែលប្រជាជនកម្ពុជា ក៏ដូចជារូបខ្ញុំបាននិងកំពុងរង់ចាំ ឆាប់ជាសះស្បើយ។

  • កម្ពុជាសម្រេចទម្លាក់ពន្ធ 0% លើទំនិញនាំចូលពីអាមេរិក

    កម្ពុជាសម្រេចទម្លាក់ពន្ធ 0% លើទំនិញនាំចូលពីអាមេរិក

    ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបានសម្រេចទម្លាក់ពន្ធគយលើទំនិញនាំចូលពីអាមេរិកក្នុងអត្រា 0% ហើយអត្រាពន្ធគយនេះ នឹងអនុវត្តចាប់ពីថ្ងៃទី១ ខែសីហានេះតទៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និង សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា សហរដ្ឋអាមេរិកនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% គឺថយចុះ ៦១% បើធៀបជាមួយអត្រាពន្ធពីដំបូង ៤៩% ដែលនេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា អត្រាពន្ធនេះ អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន និងអាចមានប្រៀបឈ្នះដោយសារតម្លៃពលកម្មនៅកម្ពុជាមានតម្លៃទាប និងជាទីតាំងនៅចំកណ្ដាល មហាអនុតំបន់មេគង្គ ដែលមានកម្ពុជា វៀតណាម ថៃ ឡាវ ភូមា និងផ្នែកខាងត្បូងរបស់ប្រទេសចិន គឺមានប្រជាពលរដ្ឋ ២៥០លាននាក់។ ម្យ៉ាងទៀត ច្បាប់វិនិយោគកម្ពុជា…