Author: Dol Pheakdey

  • អាមេរិកចាយ ២០០លានដុល្លារផ្គាប់ចិត្តលោក Trump សង់សាលទទួលភ្ញៀវផ្លូវការនៅសេតវិមាន

    អាមេរិកចាយ ២០០លានដុល្លារផ្គាប់ចិត្តលោក Trump សង់សាលទទួលភ្ញៀវផ្លូវការនៅសេតវិមាន

    វ៉ាស៊ីនតោន ៖ អាមេរិកមានផែនការជះលុយ ២០០លានដុល្លារផ្គាប់ចិត្តលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តាមរយៈការសាងសង់សាលទទួលភ្ញៀវជាផ្លូវការ ដែលនេះជាគម្រោងដ៏ធំបំផុតមួយនៅសេតវិមានក្នុងរយៈពេលជាងមួយសតវត្ស។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃទី៣១ ខែកក្កដា ថា លោកប្រធានាធិបតី ត្រាំ ផ្ទាល់ និងម្ចាស់ជំនួយដែលមិនបានបញ្ចេញឈ្មោះ នឹងស្នើច្បាប់សម្រាប់គម្រោងសាងសង់សាលទទួលភ្ញៀវផ្លូវការ ដែលមានតម្លៃ ២០០លានដុល្លារ។ លោកស្រីថា អស់រយៈពេល ១៥០ឆ្នាំមកហើយ ដែលលោកប្រធានាធិបតី មន្រ្តីរដ្ឋបាល និងបុគ្គលិកសេតវិមាន ចង់បានកន្លែងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងអគារសេតវិមាន។ លោកស្រី Leavitt មានវ័យ២៨ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា រចនាសម្ព័ន្ធថ្មីនេះ ត្រូវបានរំពឹងថា នឹងមានទំហំជាង ៨.០០០ម៉ែត្រការ៉េ ហើយមានកន្លែងអង្គុយដែលអាចដាក់មនុស្សរហូតដល់ ៦៥០នាក់។ អ្នកនាំពាក្យរូបនេះបន្ថែមថា ការសាងសង់សាលទទួលភ្ញៀវជាផ្លូវការ ដែលជាផែនការរបស់លោកប្រធានាធិបតី ត្រាំ ជាយូរមកហើយនេះ នឹងចាប់ផ្តើមដំណើរការនៅក្នុងខែកញ្ញាខាងមុខ ហើយត្រូវបានរំពឹងថា នឹងបញ្ចប់ការសាងសង់នៅចុងបញ្ចប់នៃអាណត្តិទីពីររបស់លោក ត្រាំ គឺនៅក្នុងខែមករា ឆ្នាំ២០២៩។ បន្ទាប់ពីរួចរាល់ វានឹងក្លាយជាសាលរៀបចំពិធីជប់លៀងថ្នាក់រដ្ឋដ៏ធំ ដើម្បីផ្តល់ជាកិត្តិយសដល់ប្រមុខរដ្ឋបរទេស ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ខណៈការរៀបចំព្រឹត្តិការណ៍ធំៗកន្លងមក…

  • សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​៖​​សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម១៩%

    សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​៖​​សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម១៩%

    សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ បានបញ្ជាក់ថា ​សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (ពីអត្រាដំបូង ៤៩% និងបានចុះត្រឹម ៣៦% ជំហានទី១)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។ សម្តេចធិបតី សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត។ សម្តេចធិបតីបន្តថា​ នៅក្នុងអំឡុងពេលដែលខ្ញុំបានសន្ទនាតាមទូរសព្ទជាមួយឯកឧត្តមធានាធិបតី Donald Trump កាលពីថ្ងៃទី ២៦ និង ២៨ កក្កដាកន្លងទៅនេះ ខ្ញុំបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាព និងការអភិវឌ្ឍនៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង៥០០ឆ្នាំមកហើយ។ នៅក្នុងឱកាសនោះ ខ្ញុំក៏បានស្នើសុំឱ្យឯកឧត្តមប្រធានាធិបតីផ្ដល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា ឱ្យនៅត្រឹមអត្រាទាបណាមួយដែលជួយឱ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ឯកឧត្តម Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាអោយមានសន្តិភាព ក៏ដូចជាជួយឱ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ ឯកឧត្តមប្រធានាធិបតីបានប្រាប់ខ្ញុំកាលពីថ្ងៃទី ២៨ កក្កដា ថានឹងពិនិត្យសម្រេច ដោយឯកឧត្តមបានប្រាប់ខ្ញុំថា នឹងធ្វើឱ្យកម្ពុជារីករាយសប្បាយចិត្ត (will make…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះជួបសួរសុខទុក្ខបងប្អូនយុទ្ធជន ដែលបានរងរបួស ក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះជួបសួរសុខទុក្ខបងប្អូនយុទ្ធជន ដែលបានរងរបួស ក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ

    (ខេត្តព្រះវិហារ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ បងប្អូនយុទ្ធជន ដែលបានរងរបួស អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅមណ្ឌលសុខភាពគូលែន ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ នារសៀលថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ ។ លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការថ្លែងអំណរគុណចំពោះវីរភាព និងឆន្ទៈដ៏មោះមុត ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ក៏ដូចជាចូលរួមសោកស្តាយនូវឧបទ្ទវហេតុក្នុងជម្លោះព្រំដែនផងដែរ។ លើសពីនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក៏សូមជូនពរបងប្អូនទាំងអស់ឆាប់ជាសះស្បើយ ៕

  • កាសែត CNA ចុះផ្សាយ ពីការជំរុញឲ្យថៃ ដោះលែងទាហានខ្មែរ ២០នាក់

    កាសែត CNA ចុះផ្សាយ ពីការជំរុញឲ្យថៃ ដោះលែងទាហានខ្មែរ ២០នាក់

    កាសែត CNA ចុះផ្សាយ ពីការជំរុញឲ្យថៃ ដោះលែងទាហានខ្មែរ ២០នាក់ បរទេស ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ទីភ្នាក់ងារព័ត៌មានសិង្ហបុរី CNA បានចេញផ្សាយអត្ថបទមួយ ជាភាសាអង់គ្លេស ដោយដាក់ចំណងជើង ធំៗ ថា «កម្ពុជាជំរុញឲ្យថៃ ដោះលែងទាហានកម្ពុជា ក្នុងជម្លោះព្រំដែន»។ ប្រភពបានដកស្រង់សម្តី របស់អ្នកនាំពាក្យក្រសួងការពារជាតិ របស់កម្ពុជា ដែលបាននិយាយថា «ទាហានកម្ពុជា ត្រូវបានចាប់ខ្លួន បន្ទាប់ពីបទឈប់បាញ់ ជាមួយប្រទេសថៃ ចូលជាធរមាន។ ប្រភព បានប្រាប់សន្និសីទកាសែត ថា ៖ «យើងនឹងប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ដើម្បីបន្តការចរចាជាមួយភាគីថៃ ដើម្បីនាំទាហាន របស់យើងទាំងអស់ ត្រឡប់មកប្រទេសវិញ ដោយសុវត្ថិភាព និង ឆាប់តាមដែលអាចធ្វើទៅបាន…យើងសូមអំពាវនាវដល់ភាគីថៃ ឲ្យបញ្ជូនទាហានទាំង២០នាក់ មកកម្ពុជាវិញ ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន»៕ ប្រភពពី CNA

  • ខែក្រោយ ចិន-រុស្ស៊ីនឹងធ្វើសមយុទ្ធយោធាដែនសមុទ្រ និងផ្លូវអាកាសនៅតំបន់ប៉ាស៊ីហ្វិក

    ខែក្រោយ ចិន-រុស្ស៊ីនឹងធ្វើសមយុទ្ធយោធាដែនសមុទ្រ និងផ្លូវអាកាសនៅតំបន់ប៉ាស៊ីហ្វិក

    ប៉េកាំង ៖ ប្រទេសចិនបានប្រកាសនៅថ្ងៃពុធថា ខ្លួននឹងធ្វើសមយុទ្ធយោធារួមគ្នាជាមួយរុស្ស៊ីក្នុងខែសីហា រួមមានសមយុទ្ធដែនសមុទ្រ និងផ្លូវអាកាសនៅជិតទីក្រុងវ្ល៉ាឌីវ៉ូស្តុក និងការល្បាតជើងទឹករួមគ្នានៅតំបន់ប៉ាស៊ីហ្វិក។ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃទី៣០ ខែកក្កដាថា សមយុទ្ធយោធាចិន-រុស្ស៊ីនេះ មានឈ្មោះថា “Joint Sea-2025” គឺជាផ្នែកមួយនៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីជាប្រចាំ ហើយមិនបានសំដៅប្រឆាំងនឹងភាគីទីបីឡើយ។ លោក Zhang បាននិយាយថា បន្ទាប់ពីសមយុទ្ធនេះ កងកម្លាំងចិន-រុស្ស៊ីក៏នឹងធ្វើការល្បាតជើងទឹកនៅក្នុងដែនទឹកដែលពាក់ព័ន្ធនៃតំបន់ប៉ាស៊ីហ្វិកផងដែរ។ សមយុទ្ធ “Joint Sea-2024” កាលពីឆ្នាំមុន ត្រូវបានធ្វើឡើងនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសចិន។ ចំណែកសមយុទ្ធ “Joint Sea-2025” គ្រោងនឹងធ្វើឡើងមុនដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ប្រទេសចិនរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដែលចាប់ផ្តើមនៅចុងខែសីហា។ លោក ពូទីន នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ ក៏ដូចជាចូលរួមព្រឹត្តិការណ៍ដង្ហែរក្បួនយោធា ដើម្បីប្រារព្ធខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទីពីរ។ ជាមួយគ្នានេះ លោកប្រធានាធិបតី ពូទីន ក៏នឹងជួបពិភាក្សាជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង ផងដែរ៕ ប្រភព ៖ AFP

  • កម្ពុជាអំពាវនាវឱ្យថៃប្រគល់កងទ័ពកម្ពុជាទាំង២០រូបត្រឡប់មកវិញឱ្យបានឆាប់ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ

    កម្ពុជាអំពាវនាវឱ្យថៃប្រគល់កងទ័ពកម្ពុជាទាំង២០រូបត្រឡប់មកវិញឱ្យបានឆាប់ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ

    (ភ្នំពេញ)៖ ប្រមុខកងទ័ពកម្ពុជាបានអំពាវនាវឱ្យ ភាគីថៃ ដែលបានធ្វើការចាប់ខ្លួន​កងទ័ពកម្ពុជាចំនួន ២០រូប ក្រោយបញ្ចប់បទឈប់បាញ់​ចូលជាធរមាន​កាលពី​យប់​ថ្ងៃ​ទី ២៩ ខែ កក្កដានោះ ដោយត្រូវដោះលែងពួកគាត់ត្រឡប់មកវិញ និងព្រម​ជាមួយគ្នាក៏ត្រូវថែទាំពួកគាត់ឱ្យបានល្អផងដែរ។ គួរបញ្ជាក់ថា កងទ័ពកម្ពុជាចំនួន២១រូបដែលប្រចាំការនៅសមរភូមិមុខត្រង់ ជាំតែ ត្រូវបានកងទ័ពថៃប្រើប្រាស់នូវល្បិចកលស្មោកគ្រោក ដោយយកល្បិចក្រោយបទ​ឈប់​បាញ់ចូលជាធរមានហើយ ហៅកងទ័ពកម្ពុជាទៅចាប់ដៃបង្ហាញ​ពីមិត្តភាព​ឡើង​វិញ ។ភ្លាមៗនោះកងទ័ពថៃបានធ្វើការភ្ជង់ និងចាប់កងទ័ពកម្ពុជា ដោយក្នុងចំណោម​នេះ​គេសង្ស័យថាបានបាញ់សម្លាប់កងទ័ពកម្ពុជាចំនួន២រូប និងម្នាក់បានរួចខ្លួន។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»នាព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា៖ករណី​កងទ័ពកម្ពុជាដែលត្រូវបានកងទ័ពថៃចាប់នេះ បានកើតឡើងនាព្រឹកថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៩វេលាម៉ោង ៧,៥០នាទីព្រឹក ។ ចំពោះកងកម្លាំងកម្ពុជា ២០រូប​ដែល​​ស្ថិតនៅក្នុងការគ្រប់គ្រងភាគីថៃមកដល់ពេលនេះយើងបានទទួលសពមួយរូប និង២០រូបផ្សេងទៀតនឹងត្រូវបញ្ជូនត្រឡប់មកវិញ ។ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងទាក់ទិនក្នុងរឿងនេះថា៖” យើងនឹងបន្តចរចា​ឱ្យ​​អស់លទ្ធភាពដើម្បីយកបងប្អូនទាំងអស់ ត្រឡប់មកវិញឱ្យបានឆាប់បំផុតដោយ​សុវត្តិភាព។ខ្ញុំសុំអំពាវនាវដល់ភាគីថៃ ត្រូវធ្វើយ៉ាងណាបញ្ជូនកងកម្លាំងរបស់យើង​ទាំង២០រូប ត្រឡប់មកវិញឱ្យបានឆាប់ រួមទាំងកម្លាំងផ្សេងទៀតបើមានក្នុងការ​គ្រប់​គ្រងរបស់ថៃ”។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានធ្វើការអំពាវនាវដល់ពលរដ្ឋកម្ពុជា កងទ័ព​កម្ពុជា មានលំនឹងចិត្តថារាជរដ្ឋាភិបាល…

  • ក្រសួងអប់រំ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលបានវិលត្រឡប់ពីប្រ​ទេស​ថៃវិញ ចំនួន ១៧២នាក់

    ក្រសួងអប់រំ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលបានវិលត្រឡប់ពីប្រ​ទេស​ថៃវិញ ចំនួន ១៧២នាក់

    ភ្នំពេញ)៖ ក្រសួងអប់រំនឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលបាន​វិល​ត្រឡប់​​ពីប្រទេសថៃ ឱ្យសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និង​ឯកជនក្នុងប្រទេសកម្ពុជា ក្រោមឈ្មោះថា អាហារូបករណ៍សម្តេចតេជោ។ ក្នុងសេចក្តីប្រកាសនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងអប់រំបានបញ្ជាក់​ថា ចាប់តាំង ពីមានការផ្ទុះអាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ និស្សិតដែល​បាន​វិលត្រឡប់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញមានចំនួន ៤២៣នាក់។ និស្សិតចំនួន ១៧២នាក់ ក្នុងចំណោម ៤២៣នាក់ បានស្នើសុំអាហារូបករណ៍​ពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តការសិក្សានៅតាមបណ្តា​គ្រឹះស្ថាន ឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។ ក្រសួងអប់រំបានបញ្ជាក់ដែរថា ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតពី សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រ​កម្ពុជា អាហា​រូបករណ៍ក្រោមឈ្មោះថា អាហារូបករណ៍សម្តេចតេជោ នឹងផ្តល់ជូន​និស្សិត​កម្ពុជាទាំង ១៧២នាក់ ឱ្យបន្តការសិក្សានៅតាមគ្រឹះស្ថាន​ឧត្តមសិក្សា​សាធារណៈ និងឯកជន ក្នុងប្រទេសកម្ពុជា ៕

  • លោក ត្រាំ ៖ អាមេរិក-កូរ៉េខាងត្បូងត្រូវរូវគ្នា រឿងពន្ធហើយ

    លោក ត្រាំ ៖ អាមេរិក-កូរ៉េខាងត្បូងត្រូវរូវគ្នា រឿងពន្ធហើយ

    បរទេស ៖ លោក Trump បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជុំវិញរឿង ពន្ធគយ ជាមួយកូរ៉េខាងត្បូង ដែលជាដៃគូពាណិជ្ជកម្មធំបំផុត លំដាប់ទី៦ របស់សហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក រូបនេះ បានប្រកាស កាលពីថ្ងៃពុធថា លោកបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយកូរ៉េខាងត្បូង។ លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social ថា ទំនិញរបស់កូរ៉េខាងត្បូង នឹងប្រឈមមុខនឹងពន្ធ ១៥% ដែល ទាបជាង ការកំណត់ ពីមុន ដែលធ្លាប់មាន ដល់ទៅ ២៥% ខណៈដែលការនាំចូល របស់សហរដ្ឋអាមេរិក ទៅកាន់កូរ៉េខាងត្បូង នឹងមិនប្រឈមមុខនឹងពន្ធ ឡើយ។ លោក បាននិយាយថា ប្រទេសកូរ៉េខាងត្បូង នឹងបើកការធ្វើពាណិជ្ជកម្ម ហើយនឹងទទួលយក រថយន្ត របស់សហរដ្ឋអាមេរិក។ កូរ៉េខាងត្បូង គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ចុងក្រោយបង្អស់ របស់សហរដ្ឋអាមេរិក ដែលឈានដល់កិច្ចព្រមព្រៀង ជាមួយរដ្ឋបាល របស់លោក Trump…

  • ទូតអាមេរិកបន្ទោសថៃ យ៉ាងចាស់ដៃ រឿងបង្កជម្លោះជាមួយកម្ពុជា

    ទូតអាមេរិកបន្ទោសថៃ យ៉ាងចាស់ដៃ រឿងបង្កជម្លោះជាមួយកម្ពុជា

    បរទេស៖ អនាគត ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសថៃ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានបន្ទោស ប្រទេសថៃ យ៉ាងចាស់ដៃ រឿងបង្កជម្លោះព្រំដែន ជាមួយនឹងកម្ពុជា នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានសិង្ហបុរី CNA។ លោក Sean O’Neill ដែលទើបតែងតាំង ក្រោមរដ្ឋបាល របស់លោកប្រធានាធិបតី Donald Trump បានផ្តាំប្រាប់ ទៅរដ្ឋាភិបាល ក្រុងបាងកក ថា ជម្លោះព្រំដែនថៃជាមួយកម្ពុជា នាពេលថ្មីៗនេះ មិនបានជួយប្រជាជនថៃ ឬ សម្ព័ន្ធភាព របស់ប្រទេសថៃ ជាមួយរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន នោះទេ។ នៅពេលសួរថា តើលោកនឹងធ្វើអ្វី ដើម្បីធានាថា «បទឈប់បាញ់» ក្លាយជាកិច្ចព្រមព្រៀងសន្តិភាព រយៈពេលវែង លោក O’Neill បាននិយាយថា «ខ្ញុំគិតថា រឿងដំបូង ដែលខ្ញុំនឹងធ្វើ គឺចង្អុលប្រាប់ទៅប្រទេសថៃ ដែលជាសម្ព័ន្ធមិត្តរបស់យើងនៅអាស៊ីថា សង្រ្គាមបែបនេះ ជម្លោះបែបនេះ មិនបានធ្វើអ្វី ដើម្បីជួយប្រជាជន របស់ពួកគេ ទេ៕…

  • ផ្ទុះរោងចក្រផលិតកាំជ្រួចថៃ សម្លាប់មនុស្ស ៩នាក់

    ផ្ទុះរោងចក្រផលិតកាំជ្រួចថៃ សម្លាប់មនុស្ស ៩នាក់

    បាងកក៖ មនុស្សយ៉ាងតិច ៩នាក់បានស្លាប់ នៅក្នុងការផ្ទុះរោងចក្រផលិត កាំជ្រួច នៅភាគកណ្តាល ប្រទេសថៃ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ហើយ ប៉ូលិស នៅតែស្វែងរកអ្នកបាត់ខ្លួន បន្ទាប់ពីការផ្ទុះ បានកើតឡើង ភ្លាមៗ។ រោងចក្រ បានចាប់ផ្តើមផ្ទុះ ត្រូវភ្លើងឆាបឆេះ នៅម៉ោងប្រហែល ១១ព្រឹក ថ្ងៃពុធនេះ ស្ថិតនៅក្នុងស្រុកមឿង នៃ ខេត្ត ស៊ូផានបូរី ភាគខាងជើង ទីក្រុងបាងកក។ ការិយាល័យ ទំនាក់ទំនងសាធារណៈ ប្រចាំខេត្ត ស៊ូផានបូរី បាននិយាយ តាមរយៈការបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ថា «មនុស្ស៤នាក់ បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួស» ដោយបន្ថែមថា ក្រុមន្ត្រីជំនាញ កំពុងស៊ើបអង្កេត រកមូលហេតុ នៃ ឧបទ្ទេវហេតុ លើកនេះ។ យ៉ាងណាមិញ ទីភ្នាក់ងារព័ត៌មាន AFP បានចេញផ្សាយថា អគ្គិភ័យឆាបឆេះលើរោងចក្រ តែងតែកើតមាន ជាញឹកញាប់ នៅក្នុងប្រទេសថៃ…