Author: Dol Pheakdey

  • ប្រធានសិទ្ធិមនុស្ស UN ជំរុញកម្ពុជា-ថៃគោរពបទឈប់បាញ់ឲ្យបានពេញលេញ

    ប្រធានសិទ្ធិមនុស្ស UN ជំរុញកម្ពុជា-ថៃគោរពបទឈប់បាញ់ឲ្យបានពេញលេញ

    ហ្សឺណែវ ៖ ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk នៅថ្ងៃទី៣០ ខែកក្កដា បានជំរុញឱ្យកម្ពុជា និងថៃអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ព្រំដែន ឱ្យបានពេញលេញ និងចាត់វិធានការឱ្យបានឆាប់រហ័សក្នុងការកសាងទំនុកចិត្ត និងសន្តិភាព។ លោក Turk ក៏បានអំពាវនាវឱ្យភាគីកម្ពុជា-ថៃ ការពារអាយុជីវិតជនស៊ីវិលពីគ្រោះថ្នាក់បន្ថែមទៀតផងដែរ បន្ទាប់ពីភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើកិច្ចព្រមព្រៀង ដែលបញ្ឈប់ការប្រយុទ្ធគ្នាដោយបើកចំហនៅតាមព្រំដែន។ លោក Turk មានវ័យ៦០ឆ្នាំរូបនេះនិយាយថា កិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវតែគោរពយ៉ាងពេញលេញ ដោយស្មោះត្រង់ពីសំណាក់ភាគីទាំងពីរ ខណៈកិច្ចខិតខំប្រឹងប្រែងការទូតនៅតែបន្ត ក្នុងគោលបំណងដោះស្រាយឫសគល់នៃជម្លោះ។ ស្នងការជាន់ខ្ពស់យូអិនទទួលបន្ទុកសិទ្ធិមនុស្សដដែល បានសង្កត់ធ្ងន់ថា នៅក្នុងស្ថានភាពដ៏តានតឹងនេះ វាជារឿងសំខាន់ដែលអាជ្ញាធរថៃ និងកម្ពុជា ត្រូវតែចាត់វិធានការស្តារទំនុកចិត្តឡើងវិញ ដើម្បីប្រឆាំងនឹងវោហាសាស្ត្របង្កគ្រោះថ្នាក់ និងការញុះញង់ ក៏ដូចជាដោះស្រាយព័ត៌មានមិនពិតស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ គួរកត់សម្គាល់ កម្ពុជា-ថៃបានព្រមព្រៀងបទឈប់បាញ់ ដែលចាប់ផ្តើមកាលពីថ្ងៃអង្គារ បន្ទាប់ពីការប៉ះទង្គិចគ្នារយៈពេល៥ថ្ងៃ បានសម្លាប់មនុស្សភាគីទាំងសងខាងយ៉ាងតិចចំនួន ៤៣នាក់ ក្រោយជម្លោះដ៏រ៉ាំរ៉ៃនៅប្រាសាទព្រំដែនដែលមានជម្លោះបានផ្ទុះឡើងឈានដល់ការប្រយុទ្ធគ្នានៅតំបន់ព្រំដែនមានប្រវែងប្រហែល ៨០០គីឡូម៉ែត្ររបស់ប្រទេសទាំងពីរ៕ ប្រភព ៖ AFP

  • អាល្លឺម៉ង់គ្រោងជះលុយរាប់ពាន់ដុល្លារ ទិញយន្តហោះចម្បាំង និងរថពាសដែកបន្ថែម

    អាល្លឺម៉ង់គ្រោងជះលុយរាប់ពាន់ដុល្លារ ទិញយន្តហោះចម្បាំង និងរថពាសដែកបន្ថែម

    ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់កំពុងរៀបចំផែនការជះលុយរហូតដល់រាប់ពាន់លានដុល្លារ ទិញឧបករណ៍យោធាជាច្រើន ក្នុងនោះរួមមានយន្តហោះចម្បាំង Eurofighter ចំនួន ២០គ្រឿង រថពាសដែក Boxer ចំនួន ៣.០០០គ្រឿង និងរថពាសដែក Patria ចំនួន ៣.៥០០គ្រឿង នេះបើតាមប្រភពចំនួនពីរដែលដឹងពីផែនការនេះ ប្រាប់កាសែតរ៉យទ័រ។ កាសែតរ៉យទ័របានចុះផ្សាយនៅថ្ងៃទី៣០ ខែកក្កដាថា ប្រភពបានបង្ហើបឱ្យដឹងថា ការបញ្ជាទិញយន្តហោះចម្បាំង Eurofighter តែមួយប៉ុណ្ណោះ ត្រូវបានរំពឹងថា នឹងមានតម្លៃចន្លោះពីជាង ៤ ទៅ ៥ ពាន់លានដុល្លារ។ រីឯការបញ្ជាទិញរថពាសដែក Boxer ដែលផលិតដោយក្រុមហ៊ុន KNDS និង Rheinmetall ត្រូវបានប៉ាន់ស្មានថា មានតម្លៃជាង ១១ពាន់លានដុល្លារ និងការបញ្ជាទិញរថពាសដែក Patria ត្រូវបានរំពឹងថា មានតម្លៃជាង ៨ពាន់លានដុល្លារ។ ប្រភពបានឱ្យដឹងទៀតថា ការដឹកជញ្ជូនចែកចាយរថពាសដែក Boxer និងរថពាសដែក Patria ត្រូវបានរំពឹងថា នឹងធ្វើឡើងក្នុងរយៈពេល ១០ឆ្នាំខាងមុខ។ ជាងនេះទៅទៀត ក្រសួងការពារជាតិអាល្លឺម៉ង់ក៏កំពុងជំរុញផែនការទិញប្រព័ន្ធការពារដែនអាកាស IRIS-T…

  • ធនាគារជាតិ នៃកម្ពុជា លុបចោលកម្ចី ពី ១០លានរៀល ដល់ ៨០លានរៀលរបស់យោធិនពិការ និង ពលី

    ធនាគារជាតិ នៃកម្ពុជា លុបចោលកម្ចី ពី ១០លានរៀល ដល់ ៨០លានរៀលរបស់យោធិនពិការ និង ពលី

    (ភ្នំពេញ)៖ យោងតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ស្តីពី វិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ បានឱកយដឹងថា ៖ ឆ្លើយតបនឹងការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងដើម្បីរួមគ្នាជួយសម្រាលបន្ទុកដល់ យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះ ព្រំដែនកម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជា ក្រោយពីបានពិភាក្សាជាមួយសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រេចដាក់ចេញនូវសេចក្តីណែនាំ ដូចខាងក្រោម៖ ១. ណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹក ដោយ៖ ក. លើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ និង ខ. លើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ ។ ២. ណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៖ ក. លើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទានរយៈពេល ៦ខែ គិតចាប់ពី ថ្ងៃនេះ រហូតដល់ថ្ងៃទី៣១…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ កម្ពុជា ប្រកាន់យកសន្តិភាពដើម្បីសេចក្តីសុខសាន្ត និងការអភិវឌ្ឍន៍ប្រទេស ហេតុនេះ ពុំមានហេតុផល ដែលកម្ពុជារំលោភបទឈប់បាញ់ឡើយ

    អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ កម្ពុជា ប្រកាន់យកសន្តិភាពដើម្បីសេចក្តីសុខសាន្ត និងការអភិវឌ្ឍន៍ប្រទេស ហេតុនេះ ពុំមានហេតុផល ដែលកម្ពុជារំលោភបទឈប់បាញ់ឡើយ

    (ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថាកម្ពុជាគឺជាប្រទេសមួយប្រកាន់យកនូវសុខសន្តិភាពជាមូលដ្ឋានគ្រឹះក្នុងការរកសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ និងពិសេសការអភិវឌ្ឍន៍ប្រទេសជាតិ ហេតុនេះគ្មានហេតុផលអ្វីដែលកម្ពុជាទៅរំលោភបំពាននៃកិច្ចព្រមព្រៀង បទឈប់បាញ់ ក្នុងជម្លោះព្រំដែនជាមួយភាគីថៃនោះឡើយ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»នាព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឱ្យដឹងថាក្នុងរយៈពេលជិត៣ទស្សវត្តិចុងក្រោយនេះសន្តិភាពបានក្លាយជាអត្តសញ្ញាណរបស់កម្ពុជា ហេតុនេះកម្ពុជាពុំមានហេតុផលណាមួយក្នុងការរំលោភបទឈប់បាញ់ ដើម្បីបញ្ចប់សង្រ្គាមទេ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា កម្ពុជារកបានសន្តិភាពពេញលេញដោយលំបាកលំបិនកាលពីថ្ងៃ២៩ ធ្នូ ១៩៩៨ ដោយនយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ហេតុនេះកម្ពុជាត្រូវថែរក្សាសន្តិភាពឱ្យបានទើបមានពេលកសាងអភិវឌ្ឍន៍ប្រទេស ដូច្នេះជម្លោះប្រដាប់អាវុធឬក៏សង្រ្គាមគឺជាអ្វីដែលកម្ពុជាខិតខំនិងត្រូវចៀសវាងជាទីបំផុត ។ ឯកឧត្តម ប៉ែន បូណា លើកឡើងថាសន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសឱ្យបានលូតលាស់ដូចសព្វថ្ងៃនេះ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាផ្ដល់តម្លៃខ្ពស់ណាស់ដល់ការថែរក្សាសុខសន្តិភាពឱ្យទាល់តែបាន បើទោះជាក្នុងតម្លៃណាក៏ដោយ។ អ្នកនាំពាក្ររាជរដ្ឋាភិបាលកថ្លែងដែរថា ៖ ចុងក្រោយនេះ កម្ពុជាបានឮការចោទប្រកាន់មួយចំនួនថា កម្ពុជាជាអ្នកឈ្លានពានគេ កម្ពុជាជាអ្នកបង្កជម្លោះ កម្ពុជាជាអ្នកបាញ់មុន ហើយឥឡូវនេះបានឮពាក្យមួយទៀតថា កម្ពុជាបានរំលោភកិច្ចព្រមព្រៀងឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃ២៨ កក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ…

  • សម្ដេចធិបតីនាយករដ្ឋមន្រ្តី ៖ សាច់ញាតិបង្កើតមួយរូប របស់យោធិន និងនគរបាលជាតិដែលពលី ឬពិការភាព នឹងទទួលបានក្របខណ្ឌ

    សម្ដេចធិបតីនាយករដ្ឋមន្រ្តី ៖ សាច់ញាតិបង្កើតមួយរូប របស់យោធិន និងនគរបាលជាតិដែលពលី ឬពិការភាព នឹងទទួលបានក្របខណ្ឌ

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា “ខ្ញុំបានចេញបទបញ្ជាឱ្យក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំ នូវគោលនយោបាយលើកទឹកចិត្តពិសេសសម្រាប់កងកម្លាំងប្រដាប់អាវុធទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួមដោយផ្ទាល់នៅក្នុងសមរភូមិការពារបូរណភាពទឹកដី នៅពេលនេះ” ។ លើបណ្ដាញទំនាក់ទំនងសង្គមនារាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបង្ហោះសារដែលមានខ្លឹមសារដូច្នេះថា ៖”ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលី របួស ពិការ ក៏ដូចជា ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារក្លាយជាជនភៀសសឹកមិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន”។ សម្ដេចធិបតីបន្តថា ទី១. សម្រាប់យោធិននិងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការ ក្នុងសមរភូមិ គ្រួសារយោធិនពលី របួស ពិការ ៖ រាជរដ្ឋាភិបាលបានរៀបចំនិងកំពុងអនុវត្ត នូវកញ្ចប់គោលនយោបាយសម្រាប់គ្រួសារយោធិនពលី យោធិនរងរបួស ពិការ។ខ្ញុំបានចេញបទបញ្ជាឱ្យក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំ នូវគោលនយោបាយលើកទឹកចិត្តពិសេសសម្រាប់កងកម្លាំងប្រដាប់អាវុធទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួមដោយផ្ទាល់នៅក្នុងសមរភូមិការពារបូរណភាពទឹកដី នៅពេលនេះ។ ចំពោះយោធិន និងកងនគរបាលជាតិដែលបានពលី ឬធ្លាក់ខ្លួនពីការមិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌឱ្យសាច់ញាតិបង្កើតរបស់គាត់មួយរូបបានចូលបម្រើប្រទេសជាតិនៅអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលីឬធ្លាក់ខ្លួនពិការ ។ សម្ដេចធិបតីបន្តថា ទី២. សម្រាប់យោធិននិងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការ ក្នុងសមរភូមិ គ្រួសារយោធិនពលី…

  • ៦ខែ ពិភពលោកខាត ១៣០ ពាន់លានដុល្លារ ដោយសារគ្រោះមហន្តរាយធម្មជាតិ

    ៦ខែ ពិភពលោកខាត ១៣០ ពាន់លានដុល្លារ ដោយសារគ្រោះមហន្តរាយធម្មជាតិ

    ប៊ែរឡាំង ៖ ភ្លើងឆេះព្រៃ ខ្យល់ព្យុះ រញ្ជួយដី និងគ្រោះមហន្តរាយធម្មជាតិផ្សេងទៀត បានដុតបំផ្លាញសេដ្ឋកិច្ចពិភពលោកប្រមាណ ១៣១ ពាន់លានដុល្លារ ក្នុងកំឡុងឆមាសទីមួយ នៃឆ្នាំ២០២៥ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនធានារ៉ាប់រងអាល្លឺម៉ង់ Munich Re នៅថ្ងៃទី២៩ ខែកក្កដា។ ក្នុងចំណោមចំនួនសរុបនោះ លុយប្រហែល ៨០ ពាន់លានដុល្លារត្រូវបានចំណាយលើការធានារ៉ាប់រង ដែលនេះជាការចំណាយខ្ពស់បំផុតទីពីរដែលមិនធ្លាប់មានសម្រាប់ឆមាសទីមួយនៃឆ្នាំនេះចាប់តាំងពីអាល្លឺម៉ង់បានចាប់ផ្តើមតាមដានទិន្នន័យក្នុងឆ្នាំ១៩៨០។ ប្រធានអ្នកវិទ្យាសាស្ត្រផ្នែកឧតុនិយមនៃទីក្រុងមុយនិច លោក តូប៊ីយ៉ាស់ ហ្គ្រីម និយាយថា សារនេះគឺច្បាស់លាស់ណាស់ ពិភពលោកនៅតែបន្តក្តៅ ហើយមហាសមុទ្រក៏កំពុងឡើងកំដៅ ដូច្នេះការប្រែប្រួលអាកាសធាតុកំពុងផ្លាស់ប្តូរប្រូបាប៊ីលីតេនៃព្រឹត្តិការណ៍អាកាសធាតុអាក្រក់។ យោងតាមរបាយការណ៍បានឲ្យដឹងថា ភ្លើងឆេះព្រៃដ៏ធំបំផុតក្នុងខែមករា នៅតំបន់ ឡូស អាន់ជីឡេស គឺជាគ្រោះមហន្តរាយបង្កការខាតបង់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ ដែលបណ្តាលឱ្យមានការខាតបង់រហូតដល់ ៥៣ ពាន់លានដុល្លារ។ វាគឺជាភ្លើងឆេះព្រៃដ៏បំផ្លិចបំផ្លាញបំផុតក្នុងកំណត់ត្រា ដែលនាំឲ្យមានការខាតបង់សរុប និងការចំណាយលើការធានារ៉ាប់រងហក់ឡើងជិតពីរដងធៀបនឹងឆ្នាំ២០១៨ ដែលនេះជាកំណត់ត្រាឆ្នាំមុន។ បើតាមលោក ថូម៉ាស់ ប្លន់ សមាជិកក្រុមប្រឹក្សាភិបាលនៃទីក្រុងមុយនិច ការប្រែប្រួលអាកាសធាតុគឺជាការពិត ហើយកំពុងផ្លាស់ប្តូរជីវិតនៅលើផែនដី។ ហេតុដូច្នេះ មនុស្ស អាជ្ញាធរ និងក្រុមហ៊ុនត្រូវតែសម្របខ្លួនទៅនឹងកាលៈទេសៈថ្មី៕ ប្រភព ៖…

  • Breaking News ៖ រញ្ជួយដីក្នុងកម្រិត ៨.៨ រ៉ិចទ័រ បង្ករលកយក្សស៊ូណាមិនៅរុស្ស៊ី និងជប៉ុន

    Breaking News ៖ រញ្ជួយដីក្នុងកម្រិត ៨.៨ រ៉ិចទ័រ បង្ករលកយក្សស៊ូណាមិនៅរុស្ស៊ី និងជប៉ុន

    តូក្យូ ៖ គ្រោះរញ្ជួយដី ៨.៨ រ៉ិចទ័រ ដែលជាកម្រិតដ៏ខ្លាំងក្លាបំផុតមួយក្នុងពិភពលោក បានវាយប្រហារតំបន់ចុងបូព៌ារបស់ប្រទេសរុស្ស៊ី នៅព្រឹកថ្ងៃ៣០ ខែកក្កដា បង្កឱ្យមានរលកយក្សស៊ូណាមិនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងជើង និងជំរុញឱ្យមានប្រកាសអាសន្ននៅរដ្ឋ Alaska, Hawaii និងឆ្នេរសមុទ្រភាគខាងត្បូងផ្សេងទៀតឆ្ពោះទៅរកប្រទេសនូវែលសេឡង់។ សេចក្តីរាយការណ៍របស់សារព័ត៌មាន AP បានឱ្យដឹងថា ស៊ីរ៉ែនព្រមានពីរលកយក្សស៊ូណាមិបានបន្លឺឡើង កាលពីថ្ងៃអង្គារ ក្នុងទីក្រុង Honolulu ហើយមនុស្សត្រូវបានជម្លៀសទៅកាន់ទីទួលខ្ពស់សុវត្ថិភាព។ ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា រលកយក្សស៊ូណាមិដែលមានកម្ពស់ ៤០សង់ទីម៉ែត្រ បានកើតឡើងនៅក្នុងទីក្រុង Tokachi នៅឆ្នេរសមុទ្រភាគខាងត្បូងនៃកោះហុកកៃដូ ភាគខាងជើងបំផុតនៃកោះសំខាន់ៗរបស់ប្រទេសជប៉ុន។ រីឯតំបន់រុស្ស៊ីដែលនៅជិតចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនៅលើឧបទ្វីប Kamchatka បានរាយការណ៍ពីការខូចខាត និងការជម្លៀសខ្លួនមនុស្ស ប៉ុន្តែមិនមានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ ឬរងរបួសធ្ងន់ធ្ងរនោះទេ៕ ប្រភព ៖ AP

  • [BREAKING NEWS] រលកយក្សស៊ូណាមិ វាយប្រហារតំបន់ចុងបូព៌ារបស់រុស្ស៊ី បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លា ៨,៧រ៉ិចទ័រ

    [BREAKING NEWS] រលកយក្សស៊ូណាមិ វាយប្រហារតំបន់ចុងបូព៌ារបស់រុស្ស៊ី បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លា ៨,៧រ៉ិចទ័រ

    ក្រុមមន្ត្រីបាននិយាយថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៨,៧រ៉ិចទ័រ បានវាយប្រហារលើឧបទ្វីប Kamchatka ភាគខាងកើតប្រទេសរុស្សី ក្នុងថ្ងៃពុធ ៣០ កក្កដា នេះ ដោយបង្កើតឱ្យមានរលកយក្សស៊ូណាមិ កម្ពស់រហូតដល់ទៅ ៤ម៉ែត្រ ដែលជំរុញឱ្យមានការជម្លៀសខ្លួន និងខូចខាតអគារនានា៕

  • ឥណ្ឌូណេស៊ីទិញយន្តហោះចម្បាំងជិត ៥០គ្រឿងពីតួកគី និងពិភាក្សាទិញពីប្រទេសធំៗផ្សេងទៀត

    ឥណ្ឌូណេស៊ីទិញយន្តហោះចម្បាំងជិត ៥០គ្រឿងពីតួកគី និងពិភាក្សាទិញពីប្រទេសធំៗផ្សេងទៀត

    អ៊ីស្តង់ប៊ុល ៖ ឥណ្ឌូណេស៊ីបានចុះហត្ថលេខាលើកិច្ចសន្យាទិញយន្តហោះចម្បាំង KAAN ចំនួន ៤៨គ្រឿងពីប្រទេសតួកគី ក្នុងគោលបំណងធ្វើទំនើបកម្មកងយន្តហោះចម្បាំងយោធា ដែលមានវ័យចំណាស់របស់ខ្លួន នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិឥណ្ឌូណេស៊ី ដកស្រង់ចុះផ្សាយដោយកាសែតរ៉យទ័រ នៅថ្ងៃទី២៩ ខែកក្កដា។ ដើម្បីពង្រឹងកម្លាំងទ័ពអាកាសរបស់ខ្លួន ឥណ្ឌូណេស៊ីក៏បានបញ្ជាទិញយន្តហោះចម្បាំង Rafale របស់បារាំងចំនួន ៤២គ្រឿងក្នុងតម្លៃ ៨.១ពាន់លានដុល្លារកាលពីឆ្នាំ២០២២ផងដែរ។ បន្ថែមលើនេះ ឥណ្ឌូណេស៊ីក៏កំពុងពិចារណាបញ្ជាទិញយន្តហោះចម្បាំង J-10 របស់ចិន និងបន្តពិភាក្សាទិញយន្តហោះចម្បាំង F-15EX ដែលផលិតដោយសហរដ្ឋអាមេរិកផងដែរ។ ក្រៅពីទិញយន្តហោះចម្បាំង ប្រទេសឥណ្ឌូណេស៊ីក៏បានស៊ីញ៉េលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនផលិតកប៉ាល់ TAIS របស់ប្រទេសតួកគី ដើម្បីទិញនាវាចម្បាំងប្រភេទ Milgem Istif ចំនួន២គ្រឿង ក្នុងអំឡុងពិព័រណ៍ការពារជាតិនៅទីក្រុងអ៊ីស្តង់ប៊ុលផងដែរ។ KAAN គឺជាយន្តហោះចម្បាំងផលិតក្នុងស្រុកដំបូងគេរបស់ប្រទេសតួកគី ហើយវាបានបញ្ចប់ការហោះហើរលើកដំបូងនៅក្នុងខែកុម្ភៈឆ្នាំមុន ប៉ុន្តែការផលិតទ្រង់ទ្រាយធំ មិនត្រូវបានរំពឹងថា នឹងចាប់ផ្តើមរហូតដល់ឆ្នាំ២០២៨នោះទេ។ ក្រសួងការពារជាតិតួកគីបានហៅ KAAN ថា ជាយន្តហោះចម្បាំងជំនាន់ទី៥ ដោយវាត្រូវបានបំពាក់ដោយម៉ាស៊ីន General Electric F-110 ចំនួនពីរគ្រឿង ជាម៉ាស៊ីនដែលត្រូវបានប្រើនៅក្នុងយន្តហោះចម្បាំង F-16 ជំនាន់ទី៤ របស់ក្រុមហ៊ុនម៉ៅការការពារជាតិអាមេរិក Lockheed Martin…

  • ក្រសួងការបរទេស ចេញសេចក្តីប្រកាស បដិសេធការចោទប្រកាន់របស់ថៃអំពីការរំលោភបទឈប់បាញ់គ្នា

    ក្រសួងការបរទេស ចេញសេចក្តីប្រកាស បដិសេធការចោទប្រកាន់របស់ថៃអំពីការរំលោភបទឈប់បាញ់គ្នា

    ពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបាន បដិសេធការចោទប្រកាន់របស់ភាគីថៃអំពីការរំលោភបទឈប់បាញ់ដែលចោទឡើងដោយភាគីថៃ។ ក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញនៅយប់ថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០២៥នេះ ក្រសួងការបរទេសកម្ពុជាបានលើកឡើងថា៖រាជរដ្ឋាភិបាលកម្ពុជាសូមច្រានចោលយ៉ាងដាច់អហង្គការចំពោះការចោទប្រកាន់ ដែលមាន លក្ខណៈ បំភាន់ និងប្រឌិត បំភ្លៃការពិតជាក់ស្តែង និងគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ដល់ជំនឿ ទុកចិត្ត និងការសន្ទនា ដែលចាំបាច់សម្រាប់នាំមកនូវសន្តិភាពយូរអង្វែង។ ជាមួយគ្នានេះកម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាគ្មានចេតនាបំពានបទឈប់បាញ់គ្នានៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ គោលដៅចម្បង របស់កម្ពុជាគឺមិនមែនត្រឹមតែធានាឱ្យទទួលបាននូវសន្តិភាពប៉ុណ្ណោះនោះទេ គឺចង់ឲ្យសន្តិភាពនេះ ឋិតថេរយូរអង្វែងថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងស្ថិរភាពក្នុងតំបន់ទាំងមូល ៕