Author: Dol Pheakdey
-

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងបង្កើតក្រុមសង្កេតការណ៍ដែលមានអនុព័ន្ធយោធាម៉ាឡេស៊ី ជាប្រធានដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែកនេះ
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទកម្ពុជា បានសំណូមពរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងការជួយតាមដានសភាពការណ៍ និងសម្របសម្រួលក្រុមសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ដើម្បីកម្ពុជាឈានទៅទទួលបានសន្តិភាព គណនេយ្យភាព និងនិរន្តរភាព។ ការសំណូមពរនេះ បានធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និង ឯកឧត្តម តាន់ស្រ៊ី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម បានដឹកនាំគណៈប្រតិភូបំ ពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន នៅក្នុងជំនួបនោះ បានសម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ដំ ណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដើម្បីសម្របសម្រួលការអនុវត្តបទឈប់បាញ់ និងវិលត្រលប់ទៅរកភាពប្រក្រតីឡើងវិញ ។ ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ នីហ្សាម ចាហ្វា បានគូសបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជា គឺក្នុងគោលបំណងសំខាន់គឺធ្វើឲ្យប្រាកដនូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ…
-

សម្ដេចធិបតីនាយករដ្ឋមន្រ្តី បញ្ជាក់អំពីគោលនយោបាយសម្រាប់កងកម្លាំងប្រដាប់អាវុធទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួមនៅក្នុងសមរភូមិការពារបូរណភាពទឹកដី
ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា”ខ្ញុំបានចេញបទបញ្ជាឱ្យក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំនូវគោលនយោបាយលើកទឹកចិត្តពិសេសសម្រាប់កងកម្លាំងប្រដាប់អាវុធទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួមដោយផ្ទាល់នៅក្នុងសមរភូមិការពារបូរណភាពទឹកដីនៅពេលនេះ”។ លើបណ្ដាញទំនាក់ទំនងសង្គមនារាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបង្ហោះសារដែលមានខ្លឹមសារដូច្នេះថា ៖”ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលី របួស ពិការ ក៏ដូចជាប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារក្លាយជាជនភៀសសឹកមិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន”។ សម្ដេចធិបតីបន្តថា ទី១. សម្រាប់យោធិននិងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី របួស ពិការ៖រាជរដ្ឋាភិបាលបានរៀបចំនិងកំពុងអនុវត្តនូវកញ្ចប់គោលនយោបាយសម្រាប់គ្រួសារយោធិនពលី យោធិនរងរបួស ពិការ។ខ្ញុំបានចេញបទបញ្ជាឱ្យក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំនូវគោលនយោបាយលើកទឹកចិត្តពិសេសសម្រាប់កងកម្លាំងប្រដាប់អាវុធទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួមដោយផ្ទាល់នៅក្នុងសមរភូមិការពារបូរណភាពទឹកដីនៅពេលនេះ។ . ចំពោះយោធិន និងកងនគរបាលជាតិដែលបានពលី ឬធ្លាក់ខ្លួនពីការមិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌឱ្យសាច់ញាតិបង្កើតរបស់គាត់មួយរូបបានចូលបម្រើប្រទេសជាតិនៅអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលីឬធ្លាក់ខ្លួនពិការ។ សម្ដេចធិបតីបន្តថា ទី២. សម្រាប់យោធិននិងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស ពិការ និងប្រជាពលរដ្ឋដែលជាជនភៀសសឹក៖ . រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ផ្ដល់កិច្ចអន្តរាគមន៍គាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក។ . ដើម្បីចលនាការចូលរួមបន្ថែម ខ្ញុំសូមអំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងតំបន់ប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាពលរដ្ឋជាជនភៀសសឹកដោយសារការប្រយុទ្ធគ្នានៅពេលនេះ៕
-

លោក Trump គំរាមនឹងឲ្យអ៊ីរ៉ង់ភ្លក់រសជាតិគ្រាប់បែកអាមេរិកម្តងទៀត បើបន្តចម្រាញ់អ៊ុយរ៉ាញ៉ូម
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃទី២៨ ខែកក្កដា បានព្រមានធ្ងន់ៗថា រូបលោកនឹងបញ្ជាឱ្យកងទ័ពអាមេរិកវាយប្រហារទម្លាក់គ្រាប់បែកជាថ្មីលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ បើសិនទីក្រុងតេហេរ៉ង់គឃ្លើនបន្តចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ។ ផ្អែកតាមសេចក្តីរាយការណ៍របស់កាសែតរ៉យទ័រ, លោកប្រធានាធិបតី Trump បានប្រកាសគំរាមបែបនេះ នៅពេលលោកពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្តីអង់គ្លេស Keir Starmer នៅឯរម្មណីយដ្ឋានវាយកូនហ្គោល Turnberry របស់គាត់ ស្ថិតនៅតំបន់ឆ្នេរភាគខាងលិចនៃប្រទេសស្កុតលែន។ មេដឹកនាំអាមេរិកមានវ័យ៧៩ឆ្នាំរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា អ៊ីរ៉ង់នឹងកំពុងបញ្ជូន “សញ្ញាដ៏អាក្រក់” ហើយកិច្ចខិតខំប្រឹងប្រែងណាមួយ ដើម្បីចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែរឡើងវិញ នឹងត្រូវបញ្ឈប់ភ្លាមៗ។ លោកប្រធានាធិបតី Trump បានសង្កត់ធ្ងន់ថា យើងបានកម្ចាត់លទ្ធភាពផលិតអាវុធនុយក្លេអ៊ែររបស់ពួកគេ តែពួកគេនៅតែអាចចាប់ផ្តើមម្តងទៀត ហើយបើសិនពួកគេធ្វើដូច្នេះមែន នោះយើងនឹងលុបបំបាត់វាឱ្យលឿនបំផុត។ យ៉ាងណាមិញ ប្រទេសអ៊ីរ៉ង់នៅតែប្រកាសច្រានចោលការចោទប្រកាន់ថា ខ្លួនកំពុងស្វែងរកការផលិតអាវុធនុយក្លេអ៊ែរ ហើយនៅតែទទូចថា ខ្លួននឹងមិនបោះបង់ចោលការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្នុងស្រុកឡើយ បើទោះបីជាមានការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរចំនួនបីកន្លែងក៏ដោយ។ ចំណែកលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងតេហេរ៉ង់ដឹងច្បាស់អំពីផលប៉ះពាល់នៃអ្វីដែលលោកហៅថា ការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល ហើយបានព្រមានថា រាល់សកម្មភាពគឃ្លើនដដែលៗ នឹងជំរុញឱ្យមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីអ៊ីរ៉ង់វិញ៕ ប្រភព ៖ រ៉យទ័រ
-

លោក ត្រាំ មានបំណងយកពន្ធគយបដិការ ១៥ ដល់២០ភាគរយ សម្រាប់ប្រទេសមួយចំនួនធំ
លោក ត្រាំ មានបំណងយកពន្ធគយបដិការ ១៥ ដល់២០ភាគរយ សម្រាប់ប្រទេសមួយចំនួនធំ (Reuters)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី២៨ ខែកក្កដា បាននិយាយថាប្រទេសជាដៃគូពាណិជ្ជកម្មមួយចំនួនដែលមិនបានចរចាស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដាច់ដោយឡែក នឹងត្រូវប្រឈមនឹងពន្ធគយបដិការជាមួយអត្រាចាប់ពី១៥ភាគរយ ទៅ២០ភាគរយលើទំនិញនាំចេញរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងបំពេញទស្សនកិច្ចក្នុងប្រទេសស្កុតឡែន ថារដ្ឋបាលរបស់លោកនឹងជូនដំណឹងដល់ប្រទេសជាង ២០០ ក្នុងពេលឆាប់ៗ អំពីអត្រាពន្ធគយបដិការ របស់ពួកគេក្នុងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ អត្រាពន្ធគយបដិការពី ១៥ ទៅ២០ភាគរយនេះ គឺខ្ពស់ជាងអត្រាពន្ធគយមូលដ្ឋាន១០ភាគរយដែលលោក ត្រាំ បានប្រកាសអនុវត្ត លើបណ្ដាប្រទេសទាំងអស់កាលពីខែមេសា។ គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន លោក ត្រាំ បានប្រកាសពីការយកពន្ធគយបដិការ១៥ភាគរយលើជប៉ុន ហើយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ លោកបានប្រកាសពីការយកពន្ធ ១៥ភាគរយ លើទំនិញភាគច្រើនដែលអឺរ៉ុបនាំចូលទៅកាន់សហរដ្ឋអាមេរិក។ ប៉ុន្តែ ប្រទេសមួយចំនួនដូចជា ប្រេស៊ីល ទទួលបានលិខិតជូនដំណឹងពីអត្រាពន្ធ ៤០ភាគរយ រីឯ ឡាវ ៥០ភាគរយ ឯណោះ៕
-

សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ និងសូមអរគុណ កងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរពនិងអនុវត្តនូវកិច្ចព្រមព្រៀង ឈប់បាញ់ និងបង្កើតឲ្យមានការប្រជុំ ថ្នាក់ភូមិភាគប្រកបដោយជោគជ័យ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានវាយតម្លៃខ្ពស់និងសូមអរគុណ កងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរពនិងអនុវត្តនូវកិច្ចព្រមព្រៀង ឈប់បាញ់ និងបង្កើតឲ្យមានការប្រជុំ ថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។ តាមរយៈសារក្នុងបណ្តាញសង្គមការងារ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចបានគូសបញ្ជាក់ថា« ទោះមានការឈប់បាញ់តែខ្ញុំមិនបាន សម្រាកច្រើនទេ។យប់មិញខ្ញុំសម្រាក បានជាង២ម៉ោងនិងបន្តការងារហូត ពេលនេះដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការណ៍។ កិច្ចការរបស់ខ្ញុំចាប់ពីម៉ោង១២យប់ថ្ងៃ ២៨ឆ្លងចូលថ្ងៃ២៩កក្កដា២០២៥នេះ គឺ ជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបាន ជោគជ័យដើម្បីធានាថា សង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសដោយសន្តិភាព។ ខ្ញុំសូមវាយតម្លៃខ្ពស់និងសូមអរគុណ កងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរពនិងអនុវត្តនូវកិច្ចព្រមព្រៀងនេះនិងបង្កើតឲ្យមានការប្រជុំ ថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។ សូមរួមគ្នាការពារសន្តិភាពដើម្បីជៀស វាងបាត់សន្តិភាពទើបស្វែងរកសន្តិភាព ដែលជារឿងដ៏លំបាក»៕
-

មេបញ្ជាការភូមិភាគ៤ កម្ពុជា និងមេបញ្ជាការភូមិភាគទី២ ថៃ ឯកភាពយល់ព្រមឈប់បាញ់គ្នា
(ឧត្តរមានជ័យ)៖ មេបញ្ជាការភូមិភាគ៤ កម្ពុជា និងមេបញ្ជាការភូមិភាគទី២ ថៃ ឯកភាព យល់ព្រមឈប់បាញ់គ្នា ។ យោងតាមកិច្ចប្រជុំរវាងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា ជាមួយមេបញ្ជាការយោធភូមិភាគទី២ ថៃ នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ បានបញ្ចប់ហើយ នៅវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។ ចំពោះលទ្ធផលរួមមាន៖ ទី១៖ យល់ព្រមឈប់បាញ់គ្នា តាមកិច្ចព្រមព្រៀង ។ ទី២៖ បង្កើនកិច្ចទំនាក់ទំនងរវាងគ្នា ។ ទី៣៖ បើមានបញ្ហាត្រូវរួមគ្នាដោះស្រាយរវាងភូមិភាគ៤ និងភាគ២ ដោយម្ខាង ៤នាក់ ៕
-

សារព័ត៌មាន CNA ផ្សាយថា ជនភៀសសឹកកម្ពុជា-ថៃសាទរបទឈប់បាញ់
សូរិន ៖ ជនភៀសសឹកកម្ពុជា និងថៃបានសាទរព័ត៌មានអំពីបទឈប់បាញ់គ្នាកាលពីថ្ងៃចន្ទ ដោយបង្ហាញទាំងអារម្មណ៍ធូរស្រាល និងភាពស្រពិចស្រពិល នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែកក្កដា។ ជនភៀសសឹកថៃ Jeanjana Phaphan បាននិយាយទាំងទឹកមុខពោរពេញដោយក្តីសង្ឃឹមដ៏ផុយស្រួយ និងមន្ទិលសង្ស័យថា សន្តិភាពនឹងអាចគ្រប់គ្រងបាន។ Jeanjana បន្ថែមថា នាងបានភៀសខ្លួនចេញពីផ្ទះសម្បែងនៅព្រំដែន ក្នុងស្រុក Phanom Dong Rak ជាមួយកូនប្រុសអាយុ ៣ឆ្នាំរបស់នាង កាលពីប៉ុន្មានថ្ងៃមុន។ កសិករថៃមានវ័យ៤៨ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មាន AFP នៅឯជម្រកមួយក្នុងទីក្រុងសូរិន មានចម្ងាយ ៥០គីឡូម៉ែត្រពីព្រំដែនថា ប្រសិនបើសង្គ្រាមបញ្ចប់ពិតប្រាកដនោះ ខ្ញុំពិតជារីករាយណាស់… រីករាយបំផុតនៅក្នុងអារម្មណ៍ដែលខ្ញុំធ្លាប់មានជាយូរមកហើយ។ គួរកត់សម្គាល់ មេដឹកនាំកម្ពុជា និងថៃបានព្រមព្រៀងលើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌមួយ បន្ទាប់ពីមានការប្រយុទ្ធគ្នារយៈពេល៥ថ្ងៃនៅតាមខ្សែបណ្តោយព្រំដែនដែលគ្របដណ្តប់ដោយព្រៃភ្នំរបស់ប្រទេសទាំងពីរ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៨នាក់ ។ ទន្ទឹមគ្នា មនុស្សជិត ៣០០.០០០នាក់ផ្សេងទៀតបានរត់ភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈដែលភាគីជម្លោះទាំងពីរបានបាញ់កាំភ្លើងធំ គ្រាប់រ៉ុក្កែត និងកាំភ្លើង នៅក្នុងការប្រយុទ្ធគ្នានៅតំបន់ដែលមានជម្លោះជាយូរមកហើយ និងជាទីតាំងប្រាសាទបុរាណផងដែរ៕ ប្រភព ៖ CNA
-

មេបញ្ជាការយោធភូមិភាគកម្ពុជា-ថៃ ឯកភាពគ្នាមិនឱ្យបង្កើនកម្លាំង និងមិនឱ្យមានការផ្ទុះអាវុធ
មេបញ្ជាការយោធភូមិភាគទី៤ និងទី៥ របស់កម្ពុជា និងមេបញ្ជាការយោធភូមិភាគទី១ និងទី២ របស់ថៃ បានប្រព្រឹត្តទៅដោយរលូន និងលទ្ធផលល្អ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះ។ ជំនួបថ្នាក់មេបញ្ជាការយោធភូមិភាគរវាងកម្ពុជា និងថៃ គឺផ្តោតសំខាន់លើការមិនឱ្យបង្កើនកម្លាំង និងមិនឱ្យមានការផ្ទុះអាវុធ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ របស់កម្ពុជា បានជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី១ របស់ថៃ នៅទ្វារអន្តរជាតិច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ចំណែកឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ របស់កម្ពុជា បានជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ជាលទ្ធផលភាគីទាំងពីរបានឯកភាពគ្នាមិនឱ្យបង្កើនកម្លាំង និងមិនឱ្យមានការផ្ទុះអាវុធ។ ហើយភាគីទាំងពីរនឹងជួបគ្នាម្តងទៀតនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។ ការជួបប្រជុំរវាងមេភូមិភាគតាមព្រំដែនរបស់កម្ពុជា និងថៃ បានធ្វើឡើង ក្រោយកិច្ចប្រជុំពិសេសរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត…
-

មេភូមិភាគ ៥កម្ពុជា និងមេភូមិភាគទី១ ថៃ បានឯកភាពគ្នា គោរពកិច្ចព្រមព្រៀងបទឈប់បាញ់របស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ
(ខេត្តបន្ទាយមានជ័យ)៖ មេភូមិភាគ ៥កម្ពុជា និងមេភូមិភាគទី១ ថៃ បានឯកភាពគ្នា គោរពកិច្ចព្រមព្រៀងបទឈប់បាញ់របស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ។ យោងតាមជំនួបរវាងឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ របស់កម្ពុជា ជាមួយមេបញ្ជាការយោធភូមិភាគទី១ ថៃ នៅទ្វារអន្តរជាតិច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី២៩ ខែកក្កដា បានបញ្ចប់ហើយ ។ ចំពោះលទ្ធផលរួមមាន៖ សន្យាឈប់បង្កើនទ័ព ជៀសវាងការប្រឈមមុខដាក់គ្នា, ភ្ជាប់ទំនាក់ទំនង និងផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ហើយប្រសិនបើមានបញ្ហាអ្វីផ្សេងធ្ងន់ធ្ងរ ត្រូវផ្តល់យោបល់ពីថ្នាក់លើជាដើម ៕
-

ផ្ទុះករណីបាញ់ប្រហារនៅញូវយ៉ក ស្លាប់៥នាក់ រួមទាំងខ្មាន់កាំភ្លើង
ញូវយ៉ក ៖ មន្ត្រីអាមេរិកនិយាយថា ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅថ្ងៃទី២៨ ខែកក្កដា នៅខាងក្នុងអគារខ្ពស់កប់ពពក Midtown Manhattan ដោយបានសម្លាប់មនុស្ស ៤នាក់ មុនពេលបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ ជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះទាំង៤នាក់ដែលបានស្លាប់ ក្នុងអំពើហិង្សាដោយកាំភ្លើង គឺជាមន្ត្រីប៉ូលិសក្រុងញូវយ៉កអាយុ ៣៦ឆ្នាំដែលបម្រើការក្នុងកងកម្លាំងប្រហែល ៣ឆ្នាំកន្លះ។ រីឯជនសង្ស័យ៣នាក់ទៀតគឺជាជនស៊ីវិល។ ស្នងការប៉ូលិសក្រុងញូវយ៉ក លោកស្រី Jessica Tisch និយាយថា ខ្មាន់កាំភ្លើងត្រូវបានគេកំណត់អត្តសញ្ញាណបញ្ជាក់ថា មានឈ្មោះ Shane Tamura អាយុ ២៧ឆ្នាំ ដែលជាពលរដ្ឋមកពីទីក្រុង Las Vegas បានបើកឡានឆ្លងក្រុងទៅកាន់ក្រុងញូវយ៉កក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានបាញ់សម្លាប់ខ្លួនឯងចំដើមទ្រូងនៅចុងបញ្ចប់នៃការបាញ់ប្រហាររបស់គាត់។ លោកស្រី Tisch បន្ថែមថា ខ្មាន់កាំភ្លើងត្រូវបានគេជឿថា បានធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ ហើយមន្រ្តីស៊ើបអង្កេតមិនទាន់អាចកំណត់មូលហេតុនៅពីក្រោយករណីបាញ់ប្រហារនេះនៅឡើយទេ៕ ប្រភព ៖ AFP