Author: Dol Pheakdey

  • សមាគមខ្មែរនៅប្រទេសជប៉ុន ចេញញត្តិថ្កោលទោសចំពោះសកម្មភាពកងកម្លាំងសមត្ថកិច្ចថៃ

    សមាគមខ្មែរនៅប្រទេសជប៉ុន ចេញញត្តិថ្កោលទោសចំពោះសកម្មភាពកងកម្លាំងសមត្ថកិច្ចថៃ

    (ភ្នំពេញ)៖ សមាគមខ្មែរដែលមានមូលដ្ឋាននៅប្រទេសជប៉ុន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ បានចេញញត្តិថ្កោលទោសចំពោះសកម្មភាពរបស់កងកម្លាំងសមត្ថកិច្ចថៃ ដែលបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងរំលោភលើស្មារតីនៃកិច្ចព្រមព្រៀម GBC និង RBC។ ការថ្កោលទោសរបស់សមាគមខ្មែរនៅជប៉ុននាពេលនេះ គឺធ្វើឡើងបន្ទាប់ពី កងកម្លាំងសមត្ថកិច្ចថៃ ប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗជាច្រើន កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានធ្វើសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដីដែលពួកគេបានព័ទ្ធរបងលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានន័យ ដែលជាអំពើឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងកំរោល និងយ៉ាងគឃ្លើនបំផុត តាមរយៈការអនុវត្តច្បាប់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា។ នៅក្នុងញត្តិថ្កោលទោសពីប្រទេសជប៉ុន សមាគមខ្មែរនៅជប៉ុន បានអះអាងថា ក្នុងខណៈពេលដែលកម្ពុជា បាននិងកំពុងប្រកាន់ជំហរគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ភាគីថៃបានបន្តរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានឯកភាពនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានន័យថា ភាគីទាំងពីរត្រូវឈប់បាញ់ភ្លាមៗ និងត្រូវរក្សាទីតាំងខ្លួនឈរជើង នៅពេលបទឈប់បាញ់ចូលជាធរមាន។ បើតាមញត្តិដដែល ភាគីថៃ ក៏បានរំលោភលើអនុស្សរណៈនៃការយោគយល់គ្នា ត្រង់ចំណុចទី២ មាត្រា ៤ នៃ MoU ឆ្នាំ២០០០ និងរំលោភស្មារតីនៃកិច្ចប្រជុំ GBC និង…

  • លោក Zelensky ជំរុញលោក Trump ជួយបង្កើតសន្តិភាពនៅអ៊ុយក្រែន ដូចហ្គាហ្សា

    លោក Zelensky ជំរុញលោក Trump ជួយបង្កើតសន្តិភាពនៅអ៊ុយក្រែន ដូចហ្គាហ្សា

    កៀវ ៖ មេដឹកនាំអ៊ុយក្រែនបានជំរុញឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើរតួជាអ្នកបង្កើតសន្តិភាពក្នុងសង្គ្រាមអ៊ុយក្រែន ដូចអ្វីដែលលោកបានធ្វើនៅមជ្ឈិមបូព៌ា ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសៅរ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសរសេរសារបង្ហោះលើបណ្តាញសង្គម Facebook ថា បើសិនសង្គ្រាមណាមួយអាចត្រូវបានបញ្ឈប់នៅតំបន់មួយ នោះប្រាកដណាស់ថា ភ្លើងសង្គ្រាមផ្សេងទៀតក៏នឹងអាចត្រូវបានពន្លត់ផងដែរ ក្នុងនោះក៏រួមមានសង្គ្រាមរុស្ស៊ី។ ភ្លាមៗនៅមិនពុំទាន់មានការឆ្លើយតបណាមួយពីសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែចាប់តាំងពីខែកុម្ភៈមក ទំនាក់ទំនងរវាងលោក ហ្សេលេនស្គី និងលោក ត្រាំ ហាក់មានភាពជិតស្និទ្ធិជាងមុន ពោលគឺបន្ទាប់ពីមេដឹកនាំទាំងពីរបានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយអំឡុងជំនួបនៅសេតវិមាន។ ក្រោយមកទៀត លោកប្រធានាធិបតី ត្រាំ បានហៅលោក ហ្សេលេនស្គី ជាមេដឹកនាំល្អ និងសន្យារក្សាការគាំទ្រជួយដល់អ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធតទល់នឹងការលុកលុយនៃកងទ័ពរុស្ស៊ីចាប់តាំងពីឆ្នាំ ២០២២៕ ប្រភព ៖ AFP

  • ដាណឺម៉ាកចាយជាង ៤ ពាន់លានដុល្លារ ទិញយន្តហោះចម្បាំង F-35 ពីអាមេរិក

    ដាណឺម៉ាកចាយជាង ៤ ពាន់លានដុល្លារ ទិញយន្តហោះចម្បាំង F-35 ពីអាមេរិក

    កូប៉ិនហាក ៖ ដាណឺម៉ាកត្រៀមបញ្ចេញកញ្ចប់ថវិការហូតដល់ ៤.២៦ពាន់លានដុល្លារ ក្នុងការពង្រឹងវត្តមានកម្លាំងយោធារបស់ខ្លួននៅតំបន់អាកទិក និងបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ១៦គ្រឿងពីសហរដ្ឋអាមេរិក។ ការបញ្ជាទិញយន្តហោះចម្បាំង F-35 ថែមទៀតនេះ កើតឡើងស្របពេលដែលរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រងការរិះគន់ចាស់ដៃ ជុំវិញបំណងលេបយកកោះ Greenland មកគ្រប់គ្រងផ្តាច់មុខ ទោះបីរដ្ឋាភិបាលកោះហ៊ុព័ទ្ធដោយផ្ទាំងទឹកកកនេះ និងដាណឺម៉ាជំទាស់ដាច់អហង្កាក៏ដោយ។ រដ្ឋមន្រ្តីការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen បានប្រាប់អ្នកយកព័ត៌មានថា ការបញ្ជាទិញយន្តហោះ F-35 ថែមទៀត គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ប្រទេសដាណឺម៉ាក ដើម្បីបង្កើនកងយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបបំផុតក្នុងលោក ដែលផលិតដោយសហរដ្ឋអាមេរិកនេះឱ្យកើនដល់ ២៧គ្រឿង ខណៈប្រទេសន័រឌិកបន្តប្រឹងប្រែងពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន។ ប្រមុខការពារជាតិដាណឺម៉ាករូបនេះបន្ថែមថា ការវិនិយោគលុយដ៏ច្រើនសម្បើមក្នុងការធ្វើទំនើបកម្មយោធា គឺជារឿងចាំបាច់ក្នុងពេលលំបាក ពីព្រោះភ្លើងសង្គ្រាមអាចឆាបឆេះឡើងម្តងទៀតលើទឹកដីអឺរ៉ុប នៅពេលណាមួយថាបាន៕ ប្រភព ៖ The Straits Times

  • ភរិយាលោកត្រាំ ធ្វើការផ្ទាល់ជាមួយលោកពូទីន

    ភរិយាលោកត្រាំ ធ្វើការផ្ទាល់ជាមួយលោកពូទីន

    វ៉ាស៊ីនតោន ៖ ស្ត្រីទី១ របស់អាមេរិក លោកស្រី មេឡានៀ ត្រាំ បានប្រកាសថា លោកស្រីបានធ្វើការដោយផ្ទាល់ ជាមួយលោក ពូទីន មេដឹកនាំរុស្ស៊ី លើការវិលត្រឡប់ របស់កុមារអ៊ុយក្រែន ដែលត្រូវបានចាប់ពង្រត់ អំឡុងសង្គ្រាម រវាងប្រទេសទាំងពីរ។ ភរិយារបស់ប្រធានាធិបតី ដូណាល់ ត្រាំ រូបនេះ និយាយថា កុមារចំនួន ៨នាក់ បានមកជួបជុំគ្នាជាមួយក្រុមគ្រួសាររបស់ពួកគេឡើងវិញ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ បន្ទាប់ពីការចរចាររវាងក្រុមរបស់លោកស្រី និង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ ថ្លែងនៅឯសេតវិមាន កាលពីថ្ងៃទី១០ ខែតុលា លោកស្រី មេឡានៀ ត្រាំ (Melania Trump) បានប្រាប់អ្នកសារព័ត៌មានថា អ្នកតំណាងរបស់លោកស្រី បានធ្វើការដោយផ្ទាល់ ជាមួយក្រុមរបស់លោក Putin ដើម្បីធានាដល់ការនាំយកកុមារ មកជួបជុំក្រុមគ្រួសារ ដោយសុវត្ថិភាព។ លោកស្រី មេឡានៀ ត្រាំ បាននិយាយថា លោក…

  • អាមេរិកព្រមឲ្យសង់ទីតាំងទ័ពអាកាសកាតា បន្ទាប់ពីប្រទេសនេះត្រូវបានអ៊ីស្រាអែលវាយ

    អាមេរិកព្រមឲ្យសង់ទីតាំងទ័ពអាកាសកាតា បន្ទាប់ពីប្រទេសនេះត្រូវបានអ៊ីស្រាអែលវាយ

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកអាមេរិកបានប្រកាស ពីកិច្ចព្រមព្រៀង សាងសង់ទីតាំងទ័ពអាកាសរបស់ប្រទេសកាតា នៅរដ្ឋ អៃដាហូ ក្រោយពេលដែលប្រទេសមួយនេះ ត្រូវបានវាយប្រហារតាមអាកាស ពីសំណាក់អ៊ីស្រាអែល។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបានប្រកាស កាលពីថ្ងៃសុក្រ ទី១០ ខែតុលា ថា ប្រទេសកាតា នឹងត្រូវបានអនុញ្ញាតឱ្យសាងសង់ មូលដ្ឋានទ័ពអាកាស នៅមូលដ្ឋាន Mountain Home នៅក្នុងរដ្ឋ Idaho ដែលនឹងផ្ទុកយន្តហោះចម្បាំង និងអាកាសយានិក F-15 ។ ការប្រកាសនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតី លោក Donald Trump បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ ដោយប្តេជ្ញា ការពាររដ្ឋឈូងសមុទ្រអារ៉ាប់ប្រឆាំងនឹងការវាយប្រហារ បន្ទាប់ពីមានការវាយអាកាស របស់អ៊ីស្រាអែល សំដៅទៅលើមេដឹកនាំក្រុមហាម៉ាស នៅក្នុងរដ្ឋធានី ដូហា របស់ ប្រទេសកាតា។ លោក ហេសិត បាននិយាយ នៅឯមន្ទីរប៉ង់តាហ្គោន ក្នុងពេលជួបរដ្ឋមន្ត្រីការពារជាតិប្រទេសកាតា ថា «យើងចុះហត្ថលេខា…

  • ឥណ្ឌូនេស៊ីប្រកាសជួយកសាងហ្គាហ្សាឡើងវិញ ក្រោយមានបទឈប់បាញ់

    ឥណ្ឌូនេស៊ីប្រកាសជួយកសាងហ្គាហ្សាឡើងវិញ ក្រោយមានបទឈប់បាញ់

    ហ្សាកាតា ៖ ប្រទេសឥណ្ឌូនេស៊ីបានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមយ៉ាងសកម្ម ក្នុងការជួយជ្រោមជ្រែងសាងសង់តំបន់ហ្គាហ្សាឡើងវិញ បន្ទាប់ពីសង្គ្រាមដ៏បង្ហូរឈាមជាងពីរឆ្នាំឈានដល់បទឈប់បាញ់ ហើយថែមទាំងបានទទូចឱ្យបញ្ឈប់អំពើហិង្សាជាអចិន្ត្រៃយ៍ និងលំហូរជំនួយមនុស្សធម៌។ ក្រសួងការបរទេសឥណ្ឌូនេស៊ីបានបង្ហោះសារលើផេកផ្លូវការរបស់ខ្លួនកាលពីថ្ងៃសុក្រថា ឥណ្ឌូនេស៊ីស្វាគមន៍ដំណាក់កាលដំបូងនៃបទឈប់បាញ់នៅហ្គាហ្សា និងការបិទបញ្ចប់អរិភាពជាអចិន្ត្រៃយ៍។ ជាមួយគ្នានេះ ក្រសួងក៏សង្ឃឹមយ៉ាងមុតមាំផងដែរថា ច្រកទ្វារជំនួយមនុស្សធម៌នឹងបើកចំហរកាន់តែទូលំទូលាយក្នុងពេលឆាប់ៗនេះ ហើយឥណ្ឌូនេស៊ីក៏បានត្រៀមខ្លួនរួចរាល់ដែរ ក្នុងការចូលរួមយ៉ាងសកម្ម ដើម្បីគាំទ្រដល់ដំណើរការកសាងតំបន់ហ្គាហ្សាឡើងវិញ។ បន្ថែមលើនេះ ឥណ្ឌូនេស៊ីក៏ជំរុញសហគមន៍សកលលោកឱ្យចាប់យកឱកាសនេះ ដើម្បីបន្តដំណើរការសន្តិភាពនៅប៉ាឡេស្ទីនឡើងវិញ និងការបង្កើតរដ្ឋប៉ាឡេស្ទីនប្រកបដោយអធិបតេយ្យភាព និងឯករាជ្យ ស្របតាមដំណោះស្រាយពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕ ប្រភព ៖ ស៊ីនហួរ

  • លោក ត្រាំ ចង់ឲ្យបណ្តេញប្រទេសអេស្ប៉ាញ ចេញពីណាតូ ព្រោះចេញលុយតិចពេក

    លោក ត្រាំ ចង់ឲ្យបណ្តេញប្រទេសអេស្ប៉ាញ ចេញពីណាតូ ព្រោះចេញលុយតិចពេក

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៩ ខែតុលា បានស្នើឲ្យសម្ព័ន្ធភាពយោធាអន្តរជាតិ ណាតូ គួរតែថ្លឹងថ្លែង អំពីការបណ្តេញ អេស្ប៉ាញ ចេញពីសមាជិកភាពរបស់ខ្លួន ព្រោះតែប្រទេសមួយនេះ ចេញលុយវិភាគទាន តិចតួចពេក។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន រយធឺ បានឲ្យដឹងថា ការចង់ផាត់ប្រទេសមួយនេះចេញ ពីសំណាក់មេដឹកនាំអាមេរិក បានកើតឡើង ចំពេលដែលមានជម្លោះ អំពីការចំណាយ លើវិស័យយោធា នៅប្រទេសស្ថិតក្នុងតំបន់ អឺរ៉ុបខាងលិច មួយនេះ។ កាលពីខែមិថុនា សមាជិកសម្ព័ន្ធណាតូ បានព្រមព្រៀងគ្នា បង្កើនការចំណាយយោធា ដល់ ៥% នៃផលិតផលក្នុងស្រុកសរុប ជាការផ្តល់អាទិភាពចម្បង សម្រាប់លោក ដូណាល់ ត្រាំ ដែលចង់ឱ្យប្រជាជនអឺរ៉ុប ចំណាយកាន់តែច្រើន លើវិស័យការពារជាតិ របស់ពួកគេ។ ប៉ុន្តែ នាយករដ្ឋមន្ត្រី អេស្ប៉ាញ លោក Pedro Sanchez បាននិយាយ នៅពេលនោះថា លោកនឹងមិនប្តេជ្ញាចិត្ត ចំពោះគោលដៅនេះទេ…

  • លោក ត្រាំ ថា ហាម៉ាស់និងអ៊ីស្រាអែលធុញនឹងប្រយុទ្ធគ្នា

    លោក ត្រាំ ថា ហាម៉ាស់និងអ៊ីស្រាអែលធុញនឹងប្រយុទ្ធគ្នា

    វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកជឿជាក់ លើបទឈប់បាញ់ រវាងហាម៉ាស់ និង អ៊ីស្រាអែល ហើយអះអាងថា ពួកគេធុញទ្រាន់ ក្នុងការប្រយុទ្ធគ្នា។ ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១០ ខែតុលា ថា លោក Trump បាននិយាយ ដោយជឿជាក់ថា បទឈប់បាញ់នឹងប្រព្រឹត្តទៅ តាមផែនការ ខណៈដែលអ៊ីស្រាអែល និងក្រុមហាម៉ាស់ ធុញទ្រាន់ ក្នុងការប្រយុទ្ធគ្នា។ លោកមានទំនុកចិត្តថា បទឈប់បាញ់ នឹងនាំទៅរកសន្តិភាពមជ្ឈិមបូព៌ា កាន់តែទូលំទូលាយ។ លោកបានបន្ថែមថា «ឥឡូវនេះ យើងមានចំណុចក្តៅមួយចំនួន ប៉ុន្តែ តូចណាស់…នឹងងាយស្រួលពន្លត់ណាស់ ភ្លើងទាំងនោះ នឹងរលត់ យ៉ាងលឿន»។ លោក Trump បានបញ្ជាក់ ពីផែនការរបស់លោក ក្នុងការធ្វើដំណើរ ទៅកាន់ប្រទេសអ៊ីស្រាអែល និង អ្នកសម្រុះសម្រួលអេហ្ស៊ីប ផងដែរ។ លោកអះអាងថា នឹងជួបជាមួយ “មេដឹកនាំជាច្រើន” នៅក្នុងប្រទេសអេហ្ស៊ីប នៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីអនាគត…

  • ឡាន Tesla ដែលបំពាក់ប្រព័ន្ធបើកដោយខ្លួនឯង ជិត ៣ លានគ្រឿង ស្ថិតក្រោមការស៊ើបអង្កេត ជុំវិញការបំពានច្បាប់ចរាចរណ៍

    ឡាន Tesla ដែលបំពាក់ប្រព័ន្ធបើកដោយខ្លួនឯង ជិត ៣ លានគ្រឿង ស្ថិតក្រោមការស៊ើបអង្កេត ជុំវិញការបំពានច្បាប់ចរាចរណ៍

    អាមេរិក ៖ រថយន្តស្វ័យបើកបរ ប្រមាណ ២.៩លានគ្រឿង របស់ក្រុមហ៊ុន Tesla នឹងត្រូវគេបើកការស៊ើបអង្កេត ព្រោះ ជាប់សង្ស័យថា ប្រព័ន្ធបើកដោយខ្លួនឯង បានបំពានច្បាប់ចរាចរណ៍ រួមទាំង ការបើកបរ ខុសផ្លូវ និង ការមិនឈប់ ពេលភ្លើងស្តុបក្រហម ជាដើម នេះបើតាមឯកសារ ពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ របស់អាមេរិក ហៅកាត់ NHTSA កាលពីថ្ងៃទី៩ ខែតុលា។ ព័ត៌មាននេះ ត្រូវបានបញ្ចេញ បន្ទាប់ពីមានរបាយការណ៍បង្ហាញ ថា ឡានអគ្គិសនី ៥៨គ្រឿង របស់ក្រុមហ៊ុន បានប្រព្រឹត្តការបំពាន បង្កការគ្រោះថ្នាក់ចរាចរណ៍ ជាបន្តបន្ទាប់ នេះបើយោងតាមឯកសារ របស់ NHTSA ដដែល។ ការវាយតម្លៃបឋមរបស់ NHTSA នឹងផ្តោតលើ វិសាលភាពប្រេកង់ និង ផលវិបាកពីសុវត្ថិភាព ដូចជា ករណី រថយន្តផ្លាស់ប្តូរគន្លង ផ្ទុយគ្នា នៅពេលកំពុងបត់ ហើយ ថា តើអ្នកបើកបរ មានប្រុងប្រយ័ត្នជាប់លាប់…

  • ភរិយាលោកត្រាំ ធ្វើការផ្ទាល់ជាមួយលោកពូទីន

    ភរិយាលោកត្រាំ ធ្វើការផ្ទាល់ជាមួយលោកពូទីន

    វ៉ាស៊ីនតោន ៖ ស្ត្រីទី១ របស់អាមេរិក លោកស្រី មេឡានៀ ត្រាំ បានប្រកាសថា លោកស្រីបានធ្វើការដោយផ្ទាល់ ជាមួយលោក ពូទីន មេដឹកនាំរុស្ស៊ី លើការវិលត្រឡប់ របស់កុមារអ៊ុយក្រែន ដែលត្រូវបានចាប់ពង្រត់ អំឡុងសង្គ្រាម រវាងប្រទេសទាំងពីរ។ ភរិយារបស់ប្រធានាធិបតី ដូណាល់ ត្រាំ រូបនេះ និយាយថា កុមារចំនួន ៨នាក់ បានមកជួបជុំគ្នាជាមួយក្រុមគ្រួសាររបស់ពួកគេឡើងវិញ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ បន្ទាប់ពីការចរចាររវាងក្រុមរបស់លោកស្រី និង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ ថ្លែងនៅឯសេតវិមាន កាលពីថ្ងៃទី១០ ខែតុលា លោកស្រី មេឡានៀ ត្រាំ (Melania Trump) បានប្រាប់អ្នកសារព័ត៌មានថា អ្នកតំណាងរបស់លោកស្រី បានធ្វើការដោយផ្ទាល់ ជាមួយក្រុមរបស់លោក Putin ដើម្បីធានាដល់ការនាំយកកុមារ មកជួបជុំក្រុមគ្រួសារ ដោយសុវត្ថិភាព។ លោកស្រី មេឡានៀ ត្រាំ បាននិយាយថា លោក…