Author: Dol Pheakdey
-

វេជ្ជបណ្ឌិត និង គិលានុបដ្ឋាយិកាមួយភាគបីនៅអឺរ៉ុប កើតជំងឺធ្លាក់ទឹកចិត្ត ឬវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ
កូប៉ិនហាក់ ៖ យោងតាមការសិក្សារបស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុប បានរកឃើញថា វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាម្នាក់ក្នុងចំណោមបីនាក់នៅអឺរ៉ុប ត្រូវបានគេរាយការណ៍ថា កើតជំងឺបាក់ទឹកចិត្ត ឬមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ហើយតួលេខនេះគឺខ្ពស់ជាង៥ដងក្នុងចំណោមប្រជាជនទូទៅនៅអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Straits Times។ យោងតាមរបាយការណ៍បានឱ្យដឹងថា អំពើហិង្សាលើរាងកាយ ការបៀតបៀនផ្លូវភេទ និងការធ្វើការថែមម៉ោងញឹកញាប់ ពិសេសការធ្វើការនៅពេលយប់ ទំនងជាមូលហេតុនៅពីក្រោយការកើតជំងឺបាក់ទឹកចិត្ត វិបត្តិផ្លូវចិត្ត និងមានគំនិតចង់បញ្ចប់ជីវិតខ្លួនឯងរបស់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅអឺរ៉ុប។ ក្នុងចំណោមប្រទេសសមាជិកអឺរ៉ុប ក្នុងនោះបុគ្គលិកសុខាភិបាលនៅប្រទេសឡាតវី និងប៉ូឡូញ ត្រូវបានគេរាយការណ៍ថា មានជំងឺបាក់ទឹកចិត្តខ្ពស់ជាងគេបំផុត។ ហើយប្រទេសមានជំងឺបាក់ទឹកចិត្តទាបជាងគេបំផុត គឺដាណឺម៉ាក និងអ៊ីស្លង់ដែលមានប្រហែល ១៥%ប៉ុណ្ណោះ។ ការសិក្សានេះធ្វើឡើងដោយផ្អែកលើសម្រង់ចម្លើយពីបុគ្គលិកសុខាភិបាលប្រមាណ ៩០,០០០នាក់នៅក្នុងប្រទេសទាំង២៧នៃប្លុកអឺរ៉ុប។ លោក Hans Kluge ដែលជានាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប បាននិយាយថា វិបត្តិសុខភាពផ្លូវចិត្តក្នុងចំណោមបុគ្គលិកផ្នែកសុខាភិបាលអឺរ៉ុប គឺជាវិបត្តិសន្តិសុខសុខភាព ដែលគំរាមកំហែងដល់ប្រព័ន្ធសុខាភិបាលអឺរ៉ុបទាំងមូល។ លោកថា ច្រើនជាងម្នាក់ក្នុងចំណោម ១០នាក់នៃពួកគេ បានគិតអំពីការបញ្ចប់ជីវិតខ្លួនឯង ឬធ្វើឱ្យខ្លួនឯងឈឺចាប់។ បញ្ហានេះ គឺជាបន្ទុកដែលមិនអាចទទួលយកបានឡើយ។ បន្ថែមលើនេះ មានការព្យាករថា សហភាពអឺរ៉ុបអាចនឹងប្រឈមមុខនូវកង្វះបុគ្គលិកសុខាភិបាលជិតមួយលាននាក់នៅត្រឹមឆ្នាំ ២០៣០…
-

OHCHR បានឆ្លើយតបនឹងញត្តិបន្ទាន់របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាពាក់ព័ន្ធកងទ័ពកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតនៅជាប់ឃុំឃាំង
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានឲ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឧត្តមស្នងការនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស បានឆ្លើយតបនឹងញត្តិបន្ទាន់របស់ គ.ស.ម.ក. ពាក់ព័ន្ធកងទ័ពកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតនៅជាប់ឃុំឃាំង។ គ.ស.ម.ក. សូមដកស្រង់ខ្លឹមសារនៃលិខិតឆ្លើយតបរបស់ OHCHR ដូចខាងក្រោមនេះ៖ “កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងអនុវត្តន៍១៣ចំណុច នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ គឺជាក្របខណ្ឌសំខាន់មួយ ដែលឆ្ពោះទៅរកការបន្ថយភាពតានតឹងជាអចិន្ត្រៃយ៍ និងការទប់ស្កាត់ការប៉ះពាល់ដល់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ វាជាការចាំបាច់ណាស់ ចំពោះកងទ័ពត្រូវបានឃុំខ្លួនក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធ ត្រូវទទួលបានការប្រព្រឹត្តមកលើខ្លួនយ៉ាងពេញលេញ ស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិនិងច្បាប់មនុស្សធម៌ អន្តរជាតិជាធរមាន ហើយខ្ញុំក៏បានអំពាវនាវ ដល់រាជរដ្ឋាភិបាលប្រទេសថៃ ពាក់ព័ន្ធនឹងកងទ័ពកម្ពុជាដែល កំពុងស្ថិតក្រោមការឃុំឃាំងរបស់យោធាថៃផងដែរ។ ខ្ញុំសូមអំពាវនាវចំពោះរាជរដ្ឋាភិបាលទាំងពីរប្រទេស គោរពកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយភាពស្មោះត្រង់ ព្រមទាំងចាត់វិធានការធានាការពារប្រជាពលរដ្ឋ។ ខ្ញុំក៏សូមអំពាវនាវឱ្យមានការអនុវត្តវិធានការកសាងទំនុកចិត្តរួមបញ្ចូលទាំងយន្តការទ្វេភាគីនិងកម្រិតតំបន់ ដែលមានស្រាប់។ វាគឺជាគន្លឹះក្នុងការធានាការកាត់បន្ថយភាពតានតឹងដោយសន្តិវិធី និងដោះស្រាយបញ្ហា ដែលមានយូរណាស់មកហើយ ដើម្បីទទួលបានសន្តិភាព។ ចំពោះការបន្តទំនាក់ទំនងជាមួយប្រទេសទាំងពីរ OHCHR នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្ររាជរដ្ឋាភិបាលប្រទេសកម្ពុជានិងប្រទេសថៃ…
-

ចិនបង្កើនការរឹតត្បិតនាំចេញរ៉ែកម្រ មុនមានជំនួបកំពូលលោក ស៊ី និង ត្រាំ ចុងខែនេះ
ប៉េកាំង ៖ ចិនដែលជាប្រទេសផលិតរ៉ែកម្ររបស់ផែនដីធំបំផុតក្នុងលោក នៅថ្ងៃព្រហស្បតិ៍ បានចាត់វិធានការបង្កើនការរឹតត្បិតលើការនាំចេញរ៉ែកម្ររបស់ខ្លួន ដោយបន្ថែមរ៉ែកម្រចំនួន៥ប្រភេទថ្មីទៀត និងការត្រួតពិនិត្យតឹងរ៉ឹងលើក្រុមហ៊ុនផលិតបន្ទះឈីប (semiconductor) ហើយចំណាត់ការនេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី៨ ខែវិច្ឆិកាខាងមុខ។ មូលហេតុដែលក្រសួងពាណិជ្ជកម្មចិនចាត់វិធានការពង្រីកការរឹតត្បិតនេះ គឺក្នុងគោលបំណងឆ្លើយតបទៅនឹងការអំពាវនាវរបស់ក្រុមសមាជិកសភាអាមេរិក ដែលទទូចឱ្យមានការហាមឃាត់យ៉ាងទូលំទូលាយលើការនាំចេញសម្ភារៈ សម្រាប់ផលិតបន្ទះឈីបមកកាន់ប្រទេសចិន។ ក្រៅពីការបន្ថែមរ៉ែកម្រចំនួន៥ប្រភេទថ្មីទៀត និងការត្រួតពិនិត្យដ៏តឹងរ៉ឹង ប្រទេសចិននៅបានដាក់បញ្ចូលធាតុផ្សំច្រើនប្រភេទនៃបច្ចេកវិទ្យាចម្រាញ់រ៉ែកម្រ ទៅក្នុងបញ្ជីត្រួតពិនិត្យរបស់ខ្លួនផងដែរ ហើយបានប្រកាសច្បាប់ដែលនឹងតម្រូវឱ្យមានការអនុលោមតាម ពីសំណាក់ក្រុមហ៊ុនផលិតរ៉ែកម្របរទេស ដែលប្រើប្រាស់វត្ថុធាតុដើមរបស់ចិន។ ការរឹតត្បិតនាំចេញរ៉ែកម្ររបស់ចិនថ្មីនេះ កើតឡើងស្របពេលលេចលឺព័ត៌មានរសើបទាក់ទិននឹងជំនួបកំពូលរវាងប្រមុខដឹកនាំកំពូលចិន លោក Xi Jinping និងប្រធានាធិបតីអាមេរិក លោក Donald Trump ដែលគ្រោងធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងអំឡុងចុងខែតុលាខាងមុខនេះ។ ជាមួយគ្នានេះ លោក Tim Zhang ដែលជាស្ថាបនិកក្រុមហ៊ុន Edge Research មានមូលដ្ឋាននៅសិង្ហបុរី បានមើលឃើញថា ចំណាត់ការនេះនឹងជួយបង្កើនប្រៀបឈ្នះរបស់ទីក្រុងប៉េកាំង មុនជំនួបកំពូលរវាងមេដឹកនាំទាំងពីរនៅចុងខែនេះ។ គួរកត់សម្គាល់ ប្រទេសចិនផលិតបានជាង ៩០%នៃរ៉ែកម្រកែច្នៃ និងដែកម៉ាញេទិចនៅលើពិភពលោក។ រ៉ែកម្រ១៧ប្រភេទដែលចិនមាន គឺជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតគ្រឿងឧបករណ៍នានា រាប់ចាប់ពីឡានអគ្គិសនី រហូតដល់ម៉ាស៊ីនយន្តហោះ និងរ៉ាដាយោធា។ ហើយក្នុងចំណោមនោះ មាន១២ប្រភេទស្ថិតក្រោមវិធានការរឹតបន្តឹងលើការនាំចេញ៕ ប្រភព…
-

ប្រមុខការទូតម៉ាល់ត៍ថា លោក ដូណាល់ ត្រាំ សមទទួលពានណូបែលសន្តិភាព
វ៉ាឡែត ៖ រដ្ឋមន្ត្រីការបរទេសម៉ាល់ត៍ លោក អាយអិន ប៊ឺក ដែលជាប្រទេសសមាជិកសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ បានប្រកាសគាំទ្រការតែងតាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។ តាមរយៈសារបង្ហោះលើបណ្តាញសង្គម Facebook លោក អាយអិន ប៊ឺក បានលើកឡើងពីភាពជោគជ័យរបស់លោកប្រធានាធិបតី ត្រាំ ដែលជួយបង្កើតសន្តិភាពរវាងអាមេនី និងអាហ្សែបៃហ្សង់ ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំអាមេរិករូបនេះ ឆ្ពោះទៅរកការបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន។ ប្រមុខការទូតប្រទេសម៉ាល់ត៍រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំបានប្រគល់សំបុត្រមួយច្បាប់ដែលខ្ញុំបានសរសេរក្នុងនាមខ្ញុំផ្ទាល់ដល់លោកប្រធានាធិបតី ត្រាំ ដោយខ្ញុំបានប្រាប់គាត់ថា ដូចអ្នកផ្សេងទៀតដែរ ខ្ញុំបានតែងតាំងគាត់ជាបេក្ខជនឈ្នះពានរង្វាន់ណូបែលសន្តិភាព។ ជាមួយគ្នានេះ ខ្ញុំក៏បានជំរុញឱ្យលោកប្រធានាធិបតី ត្រាំ បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន ហើយថ្ងៃនេះ លោកពិតជារីករាយណាស់ ដែលឃើញការប្តេជ្ញាចិត្តរបស់គាត់កើនឡើង ដែលនាំឱ្យពួកយើងខិតទៅជិតសន្តិភាព។ គួរបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា ជាបេក្ខជនដ៏លេចធ្លោមួយរូប ក្នុងចំណោមបេក្ខជនជាង ៣០០រូប ដែលអាចនឹងគ្រងជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ដោយសារតែស្នាដៃជួយពន្លត់ភ្លើងសង្គ្រាមជាច្រើនរបស់លោក។ អ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៥ នឹងត្រូវប្រកាសនៅក្នុងថ្ងៃទី១០…
-

ម៉ាឡេស៊ីនឹងដើរតួជាអ្នកសង្កេតការណ៍បោះឆ្នោតនៅមីយ៉ាន់ម៉ា
ណៃពិដោ ៖ របបយោធាមីយ៉ាន់ម៉ាប្រកាសអនុញ្ញាតឱ្យម៉ាឡេស៊ីបញ្ជូនក្រុមសង្កេតការណ៍មកតាមដានការបោះឆ្នោតដែលបានពន្យារពេលជាយូរមកហើយ ទោះបីជាកងកម្លាំងរដ្ឋាភិបាលកំពុងជាប់ដៃប្រយុទ្ធជាមួយពួកឧទ្ទាមជាច្រើនក្រុម ដែលប្រឆាំងនឹងការបោះឆ្នោតនេះក៏ដោយ។ ការប្រកាសនេះកើតឡើងនៅពេលរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានធ្វើដំណើរទៅដល់រដ្ឋធានីណៃពិដោ កាលពីថ្ងៃព្រហស្បតិ៍ និងបានជួបជាមួយមេដឹកនាំកំពូលរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing។ សារព័ត៌មានរដ្ឋ Global New Light of Myanmar ដែលគ្រប់គ្រងដោយរបបយោធា បានចេញផ្សាយនៅថ្ងៃសុក្រនេះថា ប្រមុខការទូតម៉ាឡេស៊ីបានសន្យាថា នឹងបញ្ជូនក្រុមសង្កេតការណ៍ការបោះឆ្នោតមកកាន់មីយ៉ាន់ម៉ា។ ហើយក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ម៉ាឡេស៊ីនឹងធានាថា អាស៊ាននឹងសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការដ៏ល្អបំផុតជាមួយមីយ៉ាន់ម៉ា។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា ការបោះឆ្នោតដែលបានគ្រោងទុករបស់មីយ៉ាន់ម៉ា និងការបញ្ឈប់អរិភាពក្នុងប្រទេសនេះ គឺស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំអាស៊ាន។ ផ្អែកតាមសារព័ត៌មាន Global New Light of Myanmar, គណបក្សនយោបាយចំនួន៥៧ និងបេក្ខជនជាង ៥,០០០រូប នឹងឈរឈ្មោះក្នុងការបោះឆ្នោតថ្នាក់ជាតិនៅមីយ៉ាន់ម៉ា។ រដ្ឋាភិបាលយោធាក៏បាននិយាយដែរថា ការបោះឆ្នោតនឹងត្រូវធ្វើឡើងជាដំណាក់កាល ដោយចាប់ផ្តើមនៅថ្ងៃទី២៨ ខែធ្នូខាងមុខ ហើយលទ្ធផលត្រូវបានគេរំពឹងថា នឹងប្រកាសនៅចុងខែមករាឆ្នាំក្រោយ៕
-
![[UPDATE] ការគំរាមកំហែងរលកយក្សស៊ូណាមិ ត្រូវដកចេញវិញ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅហ្វីលីពីន](http://165.232.167.198/wp-content/uploads/2025/10/photo_2025-10-10_12-53-31.jpg)
-

ប្រមុខ UN ស្វាគមន៍បទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស់
អ.ស.ប ៖ ប្រមុខអង្គការសហប្រជាជាតិបានប្រកាសស្វាគមន៍កិច្ចព្រមព្រៀង «បទឈប់បាញ់» អ៊ីស្រាអែល-ហាម៉ាស ហើយ ជំរុញឱ្យភាគីទាំងអស់ គោរពតាមលក្ខខណ្ឌ។ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា កាលពីថ្ងៃទី៩ ខែតុលាថា លោក “ស្វាគមន៍” ការប្រកាសបទឈប់បាញ់ ហើយ បានអំពាវនាវឱ្យដោះលែងចំណាប់ខ្មាំងទាំងអស់។ លោកបានមានប្រសាសន៍ថា «ការបង្ហូរឈាមត្រូវតែបញ្ឈប់ម្តង និងសម្រាប់ទាំងអស់» ដោយជំរុញឱ្យមានការចូលជាបន្ទាន់ និង គ្មានការរារាំង នៃជំនួយមនុស្សធម៌ ចូលទៅក្នុងតំបន់ហ្គាហ្សា។ លោក Guterres បាននិយាយថា អង្គការសហប្រជាជាតិ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដែលអាចបង្កើនអាហារ ទឹក ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងទីជម្រក ក្នុងពេលតែមួយ។ លោកបានថ្លែងថា «យើងនិងដៃគូ របស់យើង បានត្រៀមខ្លួន ដើម្បីផ្លាស់ទីឥឡូវនេះ…យើងមានជំនាញ បណ្តាញចែកចាយ និង ទំនាក់ទំនងសហគមន៍ ដើម្បីធ្វើសកម្មភាព»។ កាលពីសប្តាហ៍មុន ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក Tom Fletcher បាននិយាយថា អង្គការសហប្រជាជាតិ…
-

ផ្ទួនៗគ្នា កម្ពុជាស្វាគមន៍នាវាកងទ័ពជើងទឹកចិន និងអូស្រ្តាលី ក្នុងថ្ងៃតែមួយ
(ភ្នំពេញ)៖ក្នុងព្រឹកតែមួយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះកម្ពុជាបានទទួលស្វាគមន៍ការចូលសំចត និងទស្សនកិច្ចនូវក្រុមនាវិកនៃនាវាចំនួនបីគ្រឿងនៃប្រទេសចិននិងអូស្រ្តាលីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិបានបញ្ជាក់ថា ព្រឹកថ្ងៃសុក្រទី១០ ខែតុលា នាវាកងទ័ពជើងទឹកចិនចំនួន២គ្រឿង បានចូលចតនៅដែនសមុទ្រកម្ពុជា។នាវាកងទ័ពជើងទឹកចិនទាំង ពីរគ្រឿងនេះ មានឈ្មោះ PLAN 83 និងPLAN 988 បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលាក្នុងគោលបំណងដើម្បីរឹតចំណងសាមគ្គីភាពជាមួយកងទ័ពកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ដោយឡែកនៅព្រឹកថ្ងៃទី១០ ខែតុលានេះដែរលោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរង មូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូបអញ្ជើញទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹករបស់អូស្ត្រាលីចំនួនមួយគ្រឿង ឈ្មោះ HMAS Ballarat -FFH155 (Anzac Class FFH) ដឹកនាំដោយវរនាវីទោ Dean Uren មេបញ្ជាការនាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នាវានេះអញ្ជើញមកដល់ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ (កម្ពុជា-អូស្ត្រាលី)។ សូមជម្រាបថា នាវាឈ្មោះ HMAS Ballarat…
-

រុស្ស៊ីវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីអ៊ុយក្រែន
មូស្គូ ៖ រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំ នៅក្នុងរដ្ឋធានី របស់ប្រទេសអ៊ុយក្រែន បណ្តាលឲ្យកាត់ផ្តាច់ថាមពលអគ្គិសនី នៅព្រឹកថ្ងៃសុក្រ ទី១០ ខែតុលានេះ។ ទីក្រុងកៀវ ត្រូវបានរុស្ស៊ីបានវាយលុក លើហេដ្ឋារចនាសម្ព័ន្ធ កាត់ផ្តាច់ការផ្គត់ផ្គង់ទឹក និង ថាមពល។ ការវាយប្រហារ ចុងក្រោយនេះបានធ្វើឡើង ខណៈដែលវិមានក្រឹមឡាំង បានបង្កើនការវាយប្រហារតាមអាកាស ទៅលើទីតាំង ថាមពល និងប្រព័ន្ធផ្លូវដែក របស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយឆ្លុះបញ្ចាំង ពីយុទ្ធនាការស្រដៀងគ្នា ដែលបានធ្វើឡើង ក្នុងរដូវរងារ មុនៗ ដែលទុកឱ្យមនុស្សមិនមានកំដៅ នៅក្នុងសីតុណ្ហភាពត្រជាក់។ អ្នកកាសែត AFP នៅទីក្រុង Kyiv បានឮការផ្ទុះដ៏ខ្លាំងក្លា ជាច្រើន ហើយបានជួបប្រទះ នឹងការដាច់ភ្លើងនៅផ្ទះ របស់ប្រជាជន។ កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា «រដ្ឋធានីនៃប្រទេសនេះ ស្ថិតនៅក្រោមការវាយប្រហារ ដោយមីស៊ីលផ្លោង របស់សត្រូវ និងការវាយប្រហារដ៏ធំ ដោយយន្តហោះគ្មានមនុស្សបើក របស់សត្រូវ ដោយបានជំរុញឱ្យប្រជាជននៅទីក្រុង Kyiv ស្នាក់នៅក្នុងជម្រក។ អភិបាលក្រុងកៀវ លោក Vitali…
-

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នឹងតាមដានសភាពការណ៍ និងចុះសង្កេតការណ៍ជាប្រចាំ នៅនៅភូមិជោគជ័យ និងភូមិព្រៃចាន់
នៅព្រឹក ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។ តាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បើយោងតាមផែនការ ក្នុងរយៈពេលពេញមួយសប្តាហ៍នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នឹងតាមដានសភាពការណ៍ និងចុះសង្កេតការណ៍ជាប្រចាំ នៅភូមិទាំងពីរខាងលើនេះ៕ ដោយ៖ កន ចំណាន