Author: Dol Pheakdey
-

លោក Putin ថា រុស្ស៊ីត្រៀមបញ្ចេញសព្វាវុធថ្មីឆាប់ៗនេះ
មូស្គូល ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និយាយថា ប្រទេសរុស្ស៊ីនឹងធ្វើការប្រកាសអំពីវត្តមានសព្វាវុធថ្មីឱ្យពិភពលោកភ្លឺភ្នែកក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការសាកល្បងវាដោយជោគជ័យ។ លោកប្រធានាធិបតី ពូទីន បានបញ្ជាក់នាពេលថ្មីៗនេះក្នុងសន្និសិទកាសែតមួយនៅរដ្ឋធានីឌីស្ហាន់បេ ប្រទេសតាហ្ស៊ីគីស្ថាន យ៉ាងដូច្នេះថា ខ្ញុំគិតថា យើងនឹងបញ្ចេញព័ត៌មានក្តៅមួយក្នុងពេលអនាគត ទាក់ទិននឹងសព្វាវុធថ្មីមួយ ដែលយើងចង់ប្រកាសវាជាយូរមកហើយ។ មេដឹកនាំរុស្ស៊ីវ័យ៧៣ឆ្នាំរូបនេះបន្តថា ប្រព័ន្ធសព្វាវុធដ៏អស្ចារ្យនេះបាននិងកំពុងស្ថិតក្រោមដំណើរការសាកល្បងដោយជោគជ័យ។ ក្នុងករណីអាមេរិកសម្រេចចិត្តផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ដល់អ៊ុយក្រែន លោកប្រធានាធិបតី ពូទីន បានអះអាងថា រុស្ស៊ីនឹងចាត់វិធានការពង្រឹងការការពារដែនអាកាសរបស់ខ្លួន។ មីស៊ីល Tomahawk ត្រូវបានគេប៉ាន់ប្រមាណថា ក្នុងមួយគ្រាប់ៗអាចមានតម្លៃរហូតដល់ ១.៣លានដុល្លារ និងមានសតម្ថភាពបាញ់ក្នុងចម្ងាយប្រហែល ២,៥០០គីឡូម៉ែត្រ។ កាលពីសប្តាហ៍មុន លោកប្រធានាធិបតី ពូទីន ក៏បានព្រមានដែរថា បើសិនមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ យល់ព្រមផ្តល់មីស៊ីល Tomahawk ឱ្យអ៊ុយក្រែន នោះវានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិកជាក់ជាមិនខាន៕ ប្រភព ៖ RT
-

លោក ត្រាំ ផ្តើមទស្សនកិច្ចនៅមជ្ឈិមបូព៌ា
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានចាប់ផ្តើមដំណើរទស្សនកិច្ច នៅតំបន់មជ្ឈិមបូព៌ា។ លោក Trump ត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល និងអេហ្ស៊ីប ដើម្បីអបអរសាទរបទឈប់បាញ់ នៅតំបន់ហ្គាហ្សា និង កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។ ថ្លែងប្រាប់អ្នកយកព័ត៌មាន នៅឯមូលដ្ឋានរួម Andrews មុនពេលឡើងយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បានលើកឡើងថា «ពិសេសណាស់…នេះនឹងក្លាយជាពេលវេលាដ៏ពិសេសមួយ អ្នករាល់គ្នារំភើបចិត្តយ៉ាងខ្លាំងចំពោះពេលវេលានេះ»។ នៅពេលសួរថា តើលោកមានទំនុកចិត្តថា ជម្លោះរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ត្រូវបានបញ្ចប់ ឬយ៉ាងណា? មេដឹកនាំវ័យ ៩៧ឆ្នាំ រូបនេះ បានបញ្ជាក់ថា «សង្រ្គាមចប់ហើយ»។ នៅពេលសួរថាតើបទឈប់បាញ់នឹងបន្តឬអត់ លោកបានបន្ថែមថា «ខ្ញុំគិតថា វានឹងបន្ត ខ្ញុំគិតថា ពួកគេធុញទ្រាន់នឹង ការប្រយុទ្ធគ្នា រាប់សតវត្សមកហើយ»។ សម្រាប់ទស្សនកិច្ចនៅអ៊ីស្រាអែល លោក Trump នឹងទៅជួបក្រុមគ្រួសារចំណាប់ខ្មាំង ដែលត្រូវបានក្រុមហាម៉ាស់ ចាប់ពង្រត់…
-

យន្តហោះចម្បាំងអង់គ្លេសហោះហើរការពារតំបន់ជាប់ព្រំដែនរុស្ស៊ី
ឡុងដ៍ ៖ យន្តហោះចម្បាំងចំនួនពីរគ្រឿងនៃកងទ័ពអាកាសអង់គ្លេស បានចូលរួមបេសកកម្មហោះហើរចំនួន១២ម៉ោងក្នុងសប្តាហ៍នេះ ជាមួយកងកម្លាំងមកពីអាមេរិក និងណាតូ ដើម្បីល្បាតការពារតំបន់ជាប់ព្រំដែនរុស្ស៊ី។ ចក្រភពអង់គ្លេសនិយាយថា បេសកកម្មនេះធ្វើឡើងបន្ទាប់ពីមានយន្តហោះដ្រូនចម្លែកជាច្រើនគ្រឿង ដែលគេសង្ស័យថាជារបស់រុស្ស៊ី បានហោះហើររំលោភចូលដែនអាកាសរបស់ប្រទេសសមាជិកណាតូ មានដូចជាប៉ូឡូញ រ៉ូម៉ានី និងអេស្តូនី។ បេសកកម្មនេះដែរ មានការចូលរួមដោយយន្តហោះស៊ើបការណ៍អេឡិចត្រូនិក RC-135 Rivet និងយន្តហោះល្បាតដែនសមុទ្រ P-8A Poseidon ដែលបានហោះចេញពីតំបន់អាកទិក ឆ្លងកាត់ប្រទេសបេឡារុស និងអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយមានការគាំទ្រពីយន្តហោះចាក់សាំង KC-135 របស់កងទ័ពអាកាសអាមេរិក។ រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក John Healey បាននិយាយថា នេះគឺជាបេសកកម្មរួមគ្នាដ៏សំខាន់មួយ ជាមួយសម្ព័ន្ធមិត្តអាមេរិក និងណាតូរបស់យើង ហើយវាក៏ជាការផ្ញើសារមួយ បង្ហាញពីការរួបរួមកម្លាំងគ្នារបស់ណាតូទៅកាន់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងសត្រូវរបស់យើង។ កាលពីដើមខែនេះ មេដឹកនាំសហភាពអឺរ៉ុបក៏បានបង្ហាញពីការគាំទ្រផែនការពង្រឹងការការពារដែនអាកាសប្រទេសសមាជិកប្លុកអឺរ៉ុប ប្រឆាំងនឹងយន្តហោះដ្រូនរបស់រុស្ស៊ីផងដែរ៕ ប្រភព ៖ The Straits Times
-

លោក Trump គំរាមរឹតត្បិតនាំចេញគ្រឿងបន្លាស់យន្តហោះ Boeing ទៅចិន
វ៉ាស៊ីនតោន ៖ ភ្លើងសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនចាប់ផ្តើមឆាបឆេះជាថ្មី ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយគំរាមថ្មីៗនេះថា សហរដ្ឋអាមេរិកអាចនឹងរឹតត្បិតការនាំចេញគ្រឿងបន្លាស់យន្តហោះ Boeing ទៅកាន់ប្រទេសចិន ដើម្បីសងសឹកការរឹតបន្តឹងលើការនាំចេញរ៉ែកម្ររបស់ទីក្រុងប៉េកាំង។ នៅពេលត្រូវបានសាកសួរថាតើមុខទំនិញអ្វីខ្លះដែលត្រូវរឹតបន្តឹងនាំចេញទៅកាន់ចិននោះ លោកប្រធានាធិបតី ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា អាមេរិកមានអាវុធពាណិជ្ជកម្មជាច្រើនក្នុងដៃ ក្នុងនោះមានរបស់ម្យ៉ាងធំជាងគេ គឺគ្រឿងបន្លាស់យន្តហោះ។ មេដឹកនាំអាមេរិកវ័យ៧៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសចិនបានទិញ និងមានយន្តហោះ Boeing ជាច្រើនក្នុងដៃ ដូច្នេះចិនត្រូវការគ្រឿងបន្លាស់យន្តហោះជាចាំបាច់ ហើយតម្រូវការនោះមានច្រើនទៅតាមចំនួនយន្តហោះផងដែរ។ យោងតាមរបាយការណ៍របស់សារព័ត៌មាន Bloomberg កាលពីខែសីហា បានឱ្យដឹងថា ក្រុមហ៊ុនផលិតយន្តហោះបាននិងកំពុងពិភាក្សាពីការលក់យន្តហោះរហូតដល់ ៥០០គ្រឿងទៅឱ្យប្រទេសចិន។ បើរឿងនេះកើតឡើងមែននោះ វានឹងក្លាយជាការបញ្ជាទិញធំបំផុតរបស់ប្រទេសចិន នៅក្នុងប្រវត្តិសាស្រ្តក្រុមហ៊ុនផលិតយន្តហោះរបស់អាមេរិក ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិដំបូងនៅសេតវិមាន។ គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ចិនបានបញ្ជាទិញយន្តហោះ Boeing យ៉ាងហោចណាស់ ២២២គ្រឿង ហើយសព្វថ្ងៃ ចិនកំពុងធ្វើប្រតិបត្តិការយន្តហោះ Boeing ចំនួន ១,៨៥៥គ្រឿង។ យ៉ាងណាមិញ ប្រទេសចិនដែលកាន់កាប់ចំណែកទីផ្សាររហូតដល់ ២៥ភាគរយនៃការបញ្ជាទិញយន្តហោះ Boeing ឥឡូវនេះ តួលេខនោះបានធ្លាក់ចុះតិចជាង…
-

លីបង់ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់
ប្រធានាធិបតីលីបង់ លោក Joseph Aoun កាលពីថ្ងៃសៅរ៍ (ទី១១ ខែតុលា) បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលពេញមួយយប់ទៅលើទីតាំងជនស៊ីវិល ដែលត្រូវបានរាយការណ៍ថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងដែលអ៊ីស្រាអែល បានប្រាប់ថា ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡា។ លោក Aoun បាននិយាយថា៖ «ជាថ្មីម្តងទៀត ភាគខាងត្បូងប្រទេសលីបង់ គឺជាគោលដៅនៃការឈ្លានពានដ៏អាក្រក់របស់អ៊ីស្រាអែល ប្រឆាំងនឹងទីតាំងស៊ីវិល ដោយមិនបានផ្ដល់ហេតុផល ឬលេសអ្វីឡើយ»។ លោកបានបន្ថែមថា «ភាពធ្ងន់ធ្ងរនៃការវាយប្រហារចុងក្រោយនេះ គឺស្ថិតនៅលើការពិត ដែលថា វាកើតឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់ នៅតំបន់ហ្កាហ្សា» ដោយចោទសួរថា តើឥឡូវនេះអ៊ីស្រាអែល បានព្យាយាមពង្រីកការវាយប្រហាររបស់ខ្លួនលើប្រទេសលីបង់មែនទេ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា មនុស្សម្នាក់ បានបាត់បង់ជីវិត ហើយ ៧នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារលើតំបន់ Al-Msayleh។ ភ្លាមៗបន្ទាប់ពីនោះ យោធាអ៊ីស្រាអែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានវាយប្រហារ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធភេរវករហេសបូឡា នៅតំបន់ភាគខាងត្បូងលីបង់ ជាទីដែលគ្រឿងចក្រវិស្វកម្មត្រូវបានប្រើប្រាស់ ដើម្បីសាងសង់ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធភេរវករ នៅក្នុងតំបន់នោះ។ នៅយប់ថ្ងៃទី១១ ខែតុលា ក្រសួងសុខាភិបាលលីបង់ បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលមួយផ្សេងទៀតលើរថយន្ត នៅតំបន់ Burj…
-

មនុស្ស ១៦នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ ក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតគ្រឿងផ្ទុះ នៅរដ្ឋ
អាជ្ញាធរ កាលពីថ្ងៃសៅរ៍ (ទី១១ ខែតុលា) បានឲ្យដឹងថា ការផ្ទុះដ៏ខ្លាំងនៅរោងចក្រផលិតគ្រឿងផ្ទុះមួយ ក្នុងរដ្ឋ Tennessee របស់សហរដ្ឋអាមេរិក បានបណ្ដាលឲ្យមនុស្ស ១៦នាក់បាត់បង់ជីវិត ជាការកែសម្រួលចំនួនអ្នកស្លាប់ ដោយសារមនុស្ស ២នាក់ផ្សេងទៀត ដែលត្រូវបានរាយការណ៍ថា បានបាត់ខ្លួន ហើយសន្មតថា ស្លាប់នោះ ត្រូវបានរកឃើញនៅមានជីវិត។ គួរបញ្ជាក់ថា ហេតុការណ៍ផ្ទុះនោះបានកើតឡើងកាលពីថ្ងៃសុក្រ ក្នុងទីក្រុង Bucksnort នៅឯរោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុន Accurate Energetic Systems ជាក្រុមហ៊ុនផលិតគ្រឿងផ្ទុះ សម្រាប់គោលបំណងយោធា និងការកម្ទេចចោល។ យោងតាមសេចក្តីរាយការណ៍ពីបណ្ដាញសារព័ត៌មាន បានឲ្យដឹងថា ការផ្ទុះនេះបានបំផ្លាញអគារទាំងមូល នៅឯបរិវេណដ៏ធំរបស់រោងចក្រនេះ រង្គើផ្ទះសម្បែងជាច្រើនខ្នងរាប់គីឡូម៉ែត្រ និងបានធ្វើឲ្យកម្ទេចកម្ទីហោះប៉ើងទៅលើអាកាស។ បន្ទាប់ពីបានរាយការណ៍ដំបូងថា មនុស្ស ១៨នាក់ ត្រូវបានសន្មត់ថា ស្លាប់ តម្រួតតំបន់ Humphreys County លោក Chris Davis បាននិយាយថា៖ «យើងអាចកំណត់ និងដឹងថា មនុស្ស ២នាក់ផ្សេងទៀតមិនស្ថិតនៅទីតាំងកើតហេតុនោះទេ»។ ដោយសាររថយន្ត និងរបស់របរផ្ទាល់ខ្លួនរបស់អ្នកទាំង២ ត្រូវបានប្រទះឃើញនៅកន្លែងកើតហេតុ…
-

ការអត់ធ្មត់ក្នុងយុទ្ធសាស្ត្រមិនមែនជាការខ្លាចចុះចាញ់សត្រូវទេ តែដើម្បីកសាងប្រៀបឈ្នះនៅពេលដែលពេលវេលាមកដល់!
ការអត់ធ្មត់ក្នុងយុទ្ធសាស្ត្រមិនមែនជាការខ្លាចចុះចាញ់សត្រូវទេ តែដើម្បីកសាងប្រៀបឈ្នះនៅពេលដែលពេលវេលាមកដល់! នៅក្នុងជម្លោះព្រំដែនជាមួយថៃប៉ុន្មានខែមកនេះ ជាពិសេសចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញការអត់ធ្មត់ខ្ពស់បំផុតនៅចំពោះមុខភាពគឃ្លើនក្នុងការរំលោភបំពានបទឈប់បាញ់ពីសំណាក់ភាគីថៃ។ មានមតិមួយចំនួនដែលអន្ទះសារចង់ឃើញរាជរដ្ឋាភិបាលតបតជាមួយ ថៃវិញឱ្យសមនឹងទង្វើរបស់ពួកគេនោះ បានស្តីបន្ទោសរាជរដ្ឋាភិបាលពិសេសប្រមុខដឹកនាំទាំងពីរគឺលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែតថាហេតុអ្វីត្រូវនៅស្ងៀមហើយអនុញ្ញាតឱ្យថៃធ្វើបែបនេះ? ពិតណាស់ ខ្ញុំផ្ទាល់ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅសុទ្ធតែមានអារម្មណ៍អន្ទះសារបែបនេះដូចគ្នាក្នុងនាមជាខ្មែរដែលឈឺចាប់ចំពោះភាពគឃ្លើនរបស់ពួកឈ្លានពានសៀមដែលពោរពេញទៅដោយ ពុតត្បុត ក្រឡិចក្រឡុច និងហួងហែងគ្មានការអៀនខ្មាស។ យើងក៏ជឿជាក់ដែរថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលក៏ពិតជាមានការឈឺចាប់ហើយឈឺចាប់លើសពីពួកយើងទៅទៀត។ ប៉ុន្តែអ្វីដែលយើងត្រូវដឹងគឺ ថ្នាក់ដឹកនាំប្រទេសត្រូវគិតគូរគ្រប់ជ្រុងជ្រោយ និងមើលឃើញវែងឆ្ងាយជាងយើងឆ្ងាយណាស់។ តាមការសិក្សានិងស្រាវជ្រាវរបស់ខ្ញុំខ្លះៗអំពីក្បួនពិជ័យសង្គ្រាម មេទ័ពដែលខ្លាំងនិងឆ្លាតវៃគឺអាស្រ័យ ទៅលើយុទ្ធសាស្ត្រ ហើយស្គាល់ច្បាស់អំពីកម្លាំងខ្លួនឯងនិងកម្លាំងសត្រូវ និងចេះប្រើប្រាស់ពេលវេលាបានត្រឹមត្រូវ ពោលគឺត្រូវដឹងថា តើពេលណាត្រូវធ្វើអ្វីព្រោះ «ពេលវេលាគឺជាអាវុធ យុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត»។ ពិតណាស់ ចំនួនកងទ័ពច្រើន និងសព្វាវុធទំនើបហើយសម្បូរបែបគឺជាអំណោយផលមួយនៅក្នុងសង្គ្រាម ប៉ុន្តែវាមិនមែនជាកត្តាកំណត់ពីជោគជ័យនោះទេ។ ជួនកាល អ្នកមានគ្នាតិច កងទ័ពខ្សោយ និងសព្វាវុធតិចហើយមិនសូវទំនើប ប៉ុន្តែបើមានមេទ័ពខ្លាំង ឆ្លាត និងក្តាប់បានសភាពការណ៍ច្បាស់លាស់ ជ័យជំនះនៅរង់ចាំអ្នកនោះទៅវិញទេ។ ងាកមកមើលជម្លោះកម្ពុជាថៃវិញ ភាពអត់ធ្មត់របស់កម្ពុជាគឺជារឿងត្រឹមត្រូវ ពីព្រោះក្នុងទ្រឹស្តីសង្គ្រាម អ្នកដែលតាំងខ្លួនថាខ្លាំងតែងតែអួតក្អេងក្អាងដើម្បីបំបាក់ស្មារតីគូបដិបក្ខ ប៉ុន្តែក្នុងស្ថានភាពខ្លះ អំនួតគឺជាប្រភពនៃបរាជ័យខណៈដែលជោគជ័យ នៅទីបំផុតធ្លាក់ទៅលើដៃអ្នកស្ងៀមស្ងាត់ទៅវិញទេ។ នេះគឺជាយុទ្ធសាស្ត្រដែលថ្នាក់ដឹកនាំកម្ពុជាកំពុងប្រកាន់យក។ អ្វីដែលគួរឱ្យកត់សម្គាល់ការអត់ធ្មត់ មាននៅលើផ្នែកយោធា…
-

រដ្ឋមន្រ្តីសុខាភិបាល ណែនាំឱ្យ សមាគមសណ្តំប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា ត្រូវគោរពនិយាមក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន
(ភ្នំពេញ)៖ អ្នកដាក់ថ្នាំសណ្តំ ត្រូវកំណត់ឱ្យបានច្បាស់ ត្រូវមានវិន័យ ហើយស្ថិតនៅផ្លូវបំបែកទាំងបច្ចេកវិទ្យា និងគុណធម៌ ហើយត្រូវគោរពអ្នកជំងឺ គ្រប់ពេលដែលត្រូវដាក់ថ្នាំសណ្តំ ។ អ្នកដាក់ថ្នាំសណ្តំ ត្រូវឈរលើគុណភាពឈរលើការប្រតិបត្តិ សាមគ្គី ប្រុងប្រយ័ត្ន ហ្មត់ច្មត់ និងបណ្តុះបណ្តាលជាបន្ត ។ បើគ្មានសណ្តំនិងប្រពោធកម្មល្អទេ ក៏គ្មានការវះកាត់មួយដែរល្អដែរ ត្រូវខិតខំធ្វើយ៉ាងណាលើកកម្ពស់ការងារសណ្តំ សង្រ្គោះបន្ទាន់ ប្រពោធកម្មឱ្យកាន់តែប្រសើរឡើង ហើយត្រូវកសាងអ្នកជំនាញជំនាន់ថ្មី ដើម្បីឱ្យទទួលបានការជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ នេះជាប្រសាសន៍ណែនាំរបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី២៩ របស់សមាគមសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា និងលើកទី២២ របស់សមាគមគិលានុបដ្ឋាកឯកទេសសណ្តំ និងសង្គ្រោះបន្ទាន់កម្ពុជាក្រោមប្រធានបទ៖ «ការងារពហុជំនាញប្រកបដោយនវានុវត្តន៍ ដើម្បីការធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា» នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចពីសារៈសំខាន់ ពីតួនាទីដ៏សំខាន់របស់បុគ្គលិកសុខាភិបាលម្នាក់ៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ ប្រកបដោយសុច្ឆន្ទៈ មោះមុត ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីជាការផ្តល់នូវតម្លៃ ទំនុកចិត្តដល់ក្រុមការងារ អ្នកជំងឺ…
-

សមាគមខ្មែរនៅប្រទេសជប៉ុន ចេញញត្តិថ្កោលទោសចំពោះសកម្មភាពកងកម្លាំងសមត្ថកិច្ចថៃ
(ភ្នំពេញ)៖ សមាគមខ្មែរដែលមានមូលដ្ឋាននៅប្រទេសជប៉ុន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ បានចេញញត្តិថ្កោលទោសចំពោះសកម្មភាពរបស់កងកម្លាំងសមត្ថកិច្ចថៃ ដែលបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងរំលោភលើស្មារតីនៃកិច្ចព្រមព្រៀម GBC និង RBC។ ការថ្កោលទោសរបស់សមាគមខ្មែរនៅជប៉ុននាពេលនេះ គឺធ្វើឡើងបន្ទាប់ពី កងកម្លាំងសមត្ថកិច្ចថៃ ប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗជាច្រើន កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានធ្វើសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដីដែលពួកគេបានព័ទ្ធរបងលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានន័យ ដែលជាអំពើឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងកំរោល និងយ៉ាងគឃ្លើនបំផុត តាមរយៈការអនុវត្តច្បាប់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា។ នៅក្នុងញត្តិថ្កោលទោសពីប្រទេសជប៉ុន សមាគមខ្មែរនៅជប៉ុន បានអះអាងថា ក្នុងខណៈពេលដែលកម្ពុជា បាននិងកំពុងប្រកាន់ជំហរគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ភាគីថៃបានបន្តរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានឯកភាពនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានន័យថា ភាគីទាំងពីរត្រូវឈប់បាញ់ភ្លាមៗ និងត្រូវរក្សាទីតាំងខ្លួនឈរជើង នៅពេលបទឈប់បាញ់ចូលជាធរមាន។ បើតាមញត្តិដដែល ភាគីថៃ ក៏បានរំលោភលើអនុស្សរណៈនៃការយោគយល់គ្នា ត្រង់ចំណុចទី២ មាត្រា ៤ នៃ MoU ឆ្នាំ២០០០ និងរំលោភស្មារតីនៃកិច្ចប្រជុំ GBC និង…
-

លោក Zelensky ជំរុញលោក Trump ជួយបង្កើតសន្តិភាពនៅអ៊ុយក្រែន ដូចហ្គាហ្សា
កៀវ ៖ មេដឹកនាំអ៊ុយក្រែនបានជំរុញឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើរតួជាអ្នកបង្កើតសន្តិភាពក្នុងសង្គ្រាមអ៊ុយក្រែន ដូចអ្វីដែលលោកបានធ្វើនៅមជ្ឈិមបូព៌ា ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសៅរ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសរសេរសារបង្ហោះលើបណ្តាញសង្គម Facebook ថា បើសិនសង្គ្រាមណាមួយអាចត្រូវបានបញ្ឈប់នៅតំបន់មួយ នោះប្រាកដណាស់ថា ភ្លើងសង្គ្រាមផ្សេងទៀតក៏នឹងអាចត្រូវបានពន្លត់ផងដែរ ក្នុងនោះក៏រួមមានសង្គ្រាមរុស្ស៊ី។ ភ្លាមៗនៅមិនពុំទាន់មានការឆ្លើយតបណាមួយពីសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែចាប់តាំងពីខែកុម្ភៈមក ទំនាក់ទំនងរវាងលោក ហ្សេលេនស្គី និងលោក ត្រាំ ហាក់មានភាពជិតស្និទ្ធិជាងមុន ពោលគឺបន្ទាប់ពីមេដឹកនាំទាំងពីរបានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយអំឡុងជំនួបនៅសេតវិមាន។ ក្រោយមកទៀត លោកប្រធានាធិបតី ត្រាំ បានហៅលោក ហ្សេលេនស្គី ជាមេដឹកនាំល្អ និងសន្យារក្សាការគាំទ្រជួយដល់អ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធតទល់នឹងការលុកលុយនៃកងទ័ពរុស្ស៊ីចាប់តាំងពីឆ្នាំ ២០២២៕ ប្រភព ៖ AFP