Author: Dol Pheakdey
-

ថៃព្រមានថា ការប៉ះទង្គិចគ្នាជាមួយកម្ពុជាអាចឈានទៅរកការផ្ទុះសង្គ្រាម
បាងកក ៖ នាយករដ្ឋមន្ត្រីស្តីទីប្រទេសថៃ លោក Phumtham Wechayachai បានព្រមាននៅថ្ងៃសុក្រទី២៥ ខែកក្កដានេះថា ការប៉ះទង្គិចគ្នាឆ្លងព្រំដែនជាមួយកម្ពុជា ដែលបានធ្វើឱ្យមនុស្សជាង ១៣៨.០០០ នាក់បានភៀសខ្លួនចេញពីការប្រយុទ្ធ «អាចក្លាយជាសង្រ្គាម» ខណៈដែលប្រទេសទាំងពីរកំពុងវាយប្រហារដ៏ខ្លាំងក្លាឈានចូលដល់ថ្ងៃទីពីរ។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNA, ជម្លោះព្រំដែនដ៏រ៉ាំរ៉ៃរវាងប្រទេសទាំងពីរ បានផ្ទុះឡើងដោយសារតែខាងភាគីថៃបានបើកការវាយប្រហារលើកម្ពុជាមុន រហូតឈានដល់ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា មានទាំងការប្រើប្រាស់យន្តហោះចម្បាំង កាំភ្លើងធំ រថក្រោះ និងកងទ័ពជើងគោកកាលពីថ្ងៃព្រហស្បតិ៍ទី២៤ ខែកក្កដា ហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីវិបត្តិជម្លោះរវាងកម្ពុជា-ថៃ នៅថ្ងៃសុក្រទី២៥ ខែកក្កដានេះ៕
-

ថៃ មិនព្រមអោយភាគីទី៣ សម្របសម្រួលទេ លើការបញ្ចប់ជម្លោះជាមួយកម្ពុជា
Reuters៖ ថៃបានបដិសេធកិច្ចខិតខំសម្របសម្រួលពីភាគីទី៣ ទោះមានសំណើពីចិន និងម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ចូលរួមសម្របសម្រួលជម្លោះ ថៃ នៅតែជ្រើសរើសយកការដោះស្រាយជម្លោះទ្វេភាគី នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ រយៈពេល ២ថ្ងៃ ជម្លោះព្រំដែន ដែលបង្កដោយការឈ្លានពានរបស់ថៃ នៅតែបន្តកើតមាន ដោយលោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេសថៃ លើកឡើងថា «ខ្ញុំមិនគិតថា យើងត្រូវការការសម្របសម្រួលពីប្រទេសទីបីនៅឡើយទេ»។ ដោយបន្តជ្រើសយកការដោះស្រាយជម្លោះបែបលក្ខណៈទ្វេភាគី។ កន្លងមក ចិន និងម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន បានស្នើជួយសម្របសម្រួលជម្លោះកម្ពុជា និងថៃ។ ស្របគ្នានេះ កម្ពុជា បានសម្រេចដាក់តំបន់ជម្លោះចំនួន ៤ដូចជា ប្រាសាទតាមាន់, ប្រាសាទតាក្របី, តំបន់មុំបី និងប្រាសាទតាមាន់ធំ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប៉ុន្តែថៃនៅតែបដិសេធ ហើយជ្រើសរើសយន្តការទ្វេភាគី៕
-

អឺរ៉ុបព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ
អឺរ៉ុបព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ បរទេស ៖ លោក Anouar El Anouni អ្នកនាំពាក្យ សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និង គោលនយោបាយសន្តិសុខ បាននិយាយថា ប្លុកនេះ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើង នៃភាពតានតឹង នៅព្រំដែន រវាងប្រទេសកម្ពុជា និងថៃ។ ក្នុងការបង្ហោះ នៅលើបណ្តាញសង្គម X កាលពីថ្ងៃទី២៤ ខែកក្កដា លោក Anouar El Anouni បានអំពាវនាវឱ្យភាគី ទាំងសងខាង «បន្ធូរបន្ថយ និងដោះស្រាយជម្លោះ តាមរយៈ ការសន្ទនា និងមធ្យោបាយ សន្តិវិធី ផ្សេងទៀត»។ សហភាពអឺរ៉ុប មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើង នៃភាពតានតឹង នៅតាមព្រំដែន ជាមួយនឹងរបាយការណ៍ នៃការស្លាប់ និងរបួស ជនស៊ីវិល។ លោកគូសបញ្ជាក់ថា «យើងអំពាវនាវឱ្យភាគីទាំងពីរ បន្ធូរបន្ថយ និងដោះស្រាយជម្លោះ តាមរយៈការសន្ទនា និងមធ្យោបាយ សន្តិវិធី…
-

ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ កំណត់យកវេលាម៉ោង ៣រសៀល ម៉ោងនៅ New York ថ្ងៃទី២៥ កក្កដា បើកកិច្ចប្រជុំបន្ទាន់មួយ ពិភាក្សាអំពីស្ថានការណ៍ប៉ះទង្គិចគ្នា នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ
ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ កំណត់យកវេលាម៉ោង ៣រសៀល ម៉ោងនៅ New York ថ្ងៃទី២៥ កក្កដា បើកកិច្ចប្រជុំបន្ទាន់មួយ ពិភាក្សាអំពីស្ថានការណ៍ប៉ះទង្គិចគ្នា នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ (ភ្នំពេញ)៖ ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UNSC) គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃសុក្រ ទី២៥ កក្កដានេះ ដើម្បីពិភាក្សា អំពីស្ថានការណ៍ប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ។ សម័យប្រជុំបិទទ្វារនេះ ត្រូវបានកំណត់ពេលធ្វើឡើងនៅវេលាម៉ោង ៣រសៀល (ម៉ោងនៅ New York) នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ៕
-

សិង្ហបុរីជំរុញឱ្យមានការអត់ធ្មត់ ខណៈជម្លោះព្រំដែនកម្ពុជា-ថៃកាន់តែឡើងកំដៅ
សិង្ហបុរីជំរុញឱ្យមានការអត់ធ្មត់ ខណៈជម្លោះព្រំដែនកម្ពុជា-ថៃកាន់តែឡើងកំដៅ សិង្ហបុរី ៖ អ្នកនាំពាក្យក្រសួងការបរទេស (MFA) បាននិយាយនៅថ្ងៃទី២៤ ខែកក្កដាថា ប្រទេសសិង្ហបុរីបានអំពាវនាវឱ្យកម្ពុជា និងថៃមានការអត់ធ្មត់ខ្ពស់ ចំពេលមានភាពតានតឹងកើនឡើងរវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំងពីរ។ ការទទូចបែបនេះរបស់សិង្ហបុរី កើតឡើងបន្ទាប់ពីកងកម្លាំងយោធាថៃបានបើកការវាយប្រហារលើកម្ពុជាមុន នៅតាមបណ្តោយព្រំដែនរួមរបស់ប្រទេសជិតខាងទាំងពីរ ដែលនេះជម្លោះទឹកដីដ៏ខ្លាំងក្លា ដែលបានអូសបន្លាយពេលជាយូរមកហើយ។ អ្នកនាំពាក្យក្រសួងការបរទេស (MFA) បានបញ្ជាក់យ៉ាងដូច្នេះថា សិង្ហបុរីមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ ហើយសូមអំពាវនាវឱ្យប្រទេសទាំងពីរអនុវត្តការអត់ធ្មត់ខ្ពស់ និងបញ្ឈប់អរិភាព។ ជាមួយគ្នានេះ សិង្ហបុរីទទូចឱ្យភាគីជម្លោះទាំងពីរបន្ធូរបន្ថយភាពតានតឹង តាមរយៈមធ្យោបាយការទូត និងធានាសុវត្ថិភាពរបស់ជនស៊ីវិលទាំងអស់។ ទន្ទឹមគ្នា ក្រសួងក៏បានណែនាំដល់ប្រជាជនសិង្ហបុរីឱ្យពន្យារពេលធ្វើដំណើរទាំងអស់ទៅកាន់តំបន់ព្រំដែនរបស់ប្រទេសទាំងពីរ។ បន្ថែមលើនេះ ប្រជាជនសិង្ហបុរីនៅកម្ពុជា និងថៃក៏គួរតែតាមដានព័ត៌មានឱ្យបានដិតដល់ គោរពតាមការណែនាំរបស់រដ្ឋាភិបាលក្នុងតំបន់ និងរក្សាការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន។ ក្រសួងថា រហូតមកទល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីជនជាតិសិង្ហបុរីរងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែននៅឡើយទេ៕
-

បណ្ដាមេដឹកនាំពិភពលោក អំពាវនាវឲ្យមានសន្តិភាព ខណៈការប្រយុទ្ធគ្នាតាមព្រំដែនកម្ពុជា-ថៃនៅតែបន្ត
បណ្ដាមេដឹកនាំពិភពលោក អំពាវនាវឲ្យមានសន្តិភាព ខណៈការប្រយុទ្ធគ្នាតាមព្រំដែនកម្ពុជា-ថៃនៅតែបន្ត កងទ័ពកម្ពុជា-ថៃ កំពុងបន្តប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរក្នុងការប៉ះទង្គិចគ្នាដ៏ធំក្នុងសមរភូមិយោធាដ៏បង្ហូរឈាមបំផុត រវាងប្រទេសជិតខាងក្នុងតំបន់អាស៊ី-អាគ្នេយ៍ ស្របពេលបណ្ដាមេដឹកនាំពិភពលោកអំពាវនាវឲ្យមានសន្តិភាព។ ការកើនឡើងភាពតានតឹងនេះតំណាងឱ្យករណីដ៏កម្រនៃជម្លោះយោធារវាងប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ យោងតាមអ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិលោក Farhan Haq បានឲ្យដឹងថាអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ជាអតិបរមា និងដោះស្រាយបញ្ហាណាមួយតាមរយៈការសន្ទនា។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានកំណត់ពេលកិច្ចប្រជុំបិទទ្វារបន្ទាន់នៅម៉ោង ៣ រសៀលនៅទីក្រុងញូវយ៉កនៅថ្ងៃសុក្រនេះ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានបង្ហោះលើបណ្ដាញសង្គម X ថា ខ្ញុំបានអំពាវនាវដោយផ្ទាល់ទៅកាន់មេដឹកនាំទាំងពីរឱ្យមានការឈប់បាញ់ជាបន្ទាន់មួយ ដើម្បីទប់ស្កាត់អរិភាពបន្ថែមទៀត និងដើម្បីបង្កើតឱកាសសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី និងដំណោះស្រាយការទូត ។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប បារាំង និងចិន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់កម្ពុជា សុទ្ធតែបានអំពាវនាវឲ្យមានសន្តិភាព៕
-

យ៉ាងហោចណាស់ប្រជាពលរដ្ឋ ២៤០០គ្រួសារ ត្រូវបានជម្លៀសចេញពីតំបន់ គ្រោះថ្នាក់មកទីមានសុវត្ថិភាព ក្រោយការវាយប្រហារដោយយោធាថៃ
(ភ្នំពេញ)៖ ក្រោយការវាយប្រហារដោយភាគីថៃមកលើកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ កក្កដា ២០២៥ បានបង្កផលលំបាក ទុក្ខវេទនា ដល់ប្រជាពលរដ្ឋប្រមាណ ១ ៥០០គ្រួសារ ក្នុង ១២ភូមិ ៣ឃុំ នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលរស់នៅក្បែតំបន់ ប្រឈមកំពុងមានជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី និងថ្មដូន បានជម្លៀសចេញពីតំបន់ គ្រោះថ្នាក់ មកទីទួលសុវត្ថិភាព ដោយសុវត្ថិភាពអស់ហើយ។ សរុបរួម ជនភៀសសឹកមកពីតំបន់ផ្សេងទៀតផង មានប្រមាណជាង ២ ៤០០គ្រួសារ ដែលកំពុងស្ថិតនៅទីទួលសុវត្ថិភាពទាំងអស់តាមបណ្តាស្រុក ក្នុងខេត្តឧត្តរមានជ័យ។ នេះតាមឯកឧត្តម ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ៕
-

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងរួមប្រជុំគ្នា នៅរសៀលថ្ងៃសុក្រនេះ ដើម្បីពិនិត្យមើលចម្បាំងកម្ពុជា-ថៃ
(ភ្នំពេញ)៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ហ្សង់ ហ្វ្រង់ស័រ តាន់ បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងរួមប្រជុំគ្នា នៅរសៀលថ្ងៃសុក្រនេះ ដើម្បីពិនិត្យមើលចម្បាំងកម្ពុជា-ថៃ។ សូមរំលឹកថា ថ្ងៃ២៤ កក្កដា ប៉ុន្មានម៉ោងក្រោយពីថៃ ផ្តើមវាយឈ្លានពានកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើ, តាមរយៈលិខិត, ឱ្យមានកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ៕
-

ព្រឹទ្ធសភាកម្ពុជា ថ្កោលទោសអំពើឈ្លានពានរបស់យោធាថៃមកលើខ្មែរ
ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសអំពើឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។
-

ក្រសួងការពារជាតិកម្ពុជាប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ០៦:៣០នាទី ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ, នៅវេលាម៉ោង ០៧:០៤នាទី ភាគីថៃបានបង្ហោះដ្រូន រយៈពេល០២នាទី ហើយនៅវេលាម៉ោង ០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ បន្ទាប់មកនៅវេលាម៉ោង ០៨:៤៦ នាទីព្រឹកនេះ កងទ័ពឈ្លានពានថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន០២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ បន្ទាប់មកនៅវេលាម៉ោង ០៨:៤៧នាទីព្រឹក កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា…