Author: Dol Pheakdey
-

អ៊ីស្រាអែលបញ្ចេញសំណាញ់ចាប់ដ្រូន ជំនួសអាវុធបាញ់ដែលគ្រោះថ្នាក់ និងចំណាយខ្ពស់
ហ៊្សេរុយសាឡិម ៖ ស្របពេលដែលយន្តហោះដ្រូនតូចៗ មានតម្លៃថោកកាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ដើម្បីកែច្នៃប្រើប្រាស់ក្នុងសង្គ្រាមសកលនោះ ក្រុមហ៊ុនរបស់អ៊ីស្រាអែលមួយ បានបញ្ចេញឧបករណ៍យោធាថ្មីមួយ មានឈ្មោះថា DefendAir ឬមានរហស្សនាមថា សំណាញ់មេឃចាប់កូនបក្សីស្លាបដែក ក្នុងគោលបំណងទប់ទល់នឹងពួកវាយ៉ាងមានប្រសិទ្ធភាព ។ បើតាមសារព័ត៌មាន interesting engineering, ប្រព័ន្ធស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក ឬយន្តហោះដ្រូននេះ ត្រូវបានអភិវឌ្ឈ និងបង្កើតឡើងដោយក្រុមហ៊ុន ParaZero Technologies របស់អ៊ីស្រាអែល ។ ប្រព័ន្ធ DefendAir ប្រើប្រាស់សំណាញ់បាញ់ ដើម្បីស្ទាក់ចាប់យន្តហោះដ្រូននៅលើអាកាស ពោលគឺមិនចាំបាច់ប្រើប្រាស់មីស៊ីល ឬអាវុធបាញ់បំផ្ទុះ ដែលបង្កឲមានគ្រោះថ្នាក់ និងមានតម្លៃថ្លៃនោះឡើយ ។ ហើយវាត្រូវបានបង្កើតឡើងជាពិសេស សម្រាប់ប្រើប្រាស់នៅក្នុងទីក្រុង និងតំបន់ដែលមានមនុស្សរស់នៅច្រើន ។ យោងតាមសារព័ត៌មាន defense post, ប្រព័ន្ធ DefendAir របស់ក្រុមហ៊ុន ParaZero មានចំនុចពិសេសៗចំនួន ៣ ផ្នែកធំៗ ក្នុងនោះចំណុចពិសេសទី១.វាអាចបំពាក់នៅលើយន្តហោះដ្រូនស្ទាក់ចាប់ ដែលអាចធ្វើប្រតិបត្តិការក្នុងរយៈកម្ពស់ ២គីឡូម៉ែត្រ ។ រីឯចំណុចពិសេសទី២.វាអាចបំពាក់នៅលើម៉ាស៊ីន ដែលអាចធ្វើប្រតិបត្តិការក្នុងចម្ងាយ ១០០ម៉ែត្រ និងចំណុចពិសេសចុងក្រោយ…
-

ឥណ្ឌូនេស៊ីគ្រោងរឹបអូសដីចម្ការដូងប្រេងខុសច្បាប់ទំហំ ៥ លានហិកតាបន្ថែមទៀតនៅឆ្នាំ ២០២៦
ហ្សាកាតា ៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ បាននិយាយក្នុងថ្ងៃពុធថា រដ្ឋាភិបាលអាចនឹងរឹបអូសយកដីចម្ការដូងប្រេងបន្ថែមចាប់ពីទំហំ ៤ទៅ៥លានហិកតានៅឆ្នាំ ២០២៦ ដោយសារផ្ទៃដីដាំដុះទាំងនោះ បានរំលោភដីតំបន់អភិរក្សព្រៃឈើ ។ លោកប្រធានាធិបតី ប្រាបូវ៉ូ បន្តថា នៅឆ្នាំ ២០២៥ ក្រុមការងាររបស់លោក រួមមានកម្លាំងយោធា ប៉ូលិស និងព្រះរាជអាជ្ញា បានរឹបអូសយកដីចម្ការដូងប្រេងជាង ៤.១លានហិកតា ដែលត្រូវបានគេនិយាយថា កំពុងដំណើរការខុសច្បាប់នៅក្នុងតំបន់អភិរក្សព្រៃឈើ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនចម្រាញ់ដូងប្រេងធំៗ និងសហគ្រាសកសិករខ្នាតតូចជាដើម ។ អគ្គព្រះរាជអាជ្ញាឥណ្ឌូនេស៊ី លោក សានីធា ប៊ូហាន់នូឌីន បានឱ្យដឹងកាលពីខែធ្នូឆ្នាំមុនថា រដ្ឋាភិបាលអាចប្រមូលប្រាក់ពិន័យចំនួន ៦,៥ពាន់លានដុល្លារ ពីក្រុមហ៊ុនប្រេងដូង ដែលពាក់ព័ន្ធនឹងការរឹបអូសនៅឆ្នាំ ២០២៥ ។ យុទ្ធនាការដែលគាំទ្រដោយយោធា ដែលចាប់ផ្តើមនៅដើមឆ្នាំ ២០២៥ បានធ្វើឱ្យឧស្សាហកម្មប្រេងដូងទូទាំងប្រទេសឥណ្ឌូនេស៊ីមានការភ្ញាក់ផ្អើល ខណៈដែលអ្នកវិភាគព្យាករណ៍ថា ការរឹបអូសដីដាំដុះដូងប្រេងនេះ អាចនឹងដាក់សម្ពាធកាន់តែខ្លាំងទៅលើតម្លៃសកល ពិសេសរំខានដល់ខ្សែសង្វាក់ផលិតកម្ម ។ គួរបញ្ជាក់ថា ឥណ្ឌូនេស៊ី ដែលជាប្រទេសផលិតប្រេងដូងធំជាងគេបំផុតរបស់ពិភពលោក មានចម្ការប្រេងដូងសរុបទំហំ ១៦,៨ លានហិកតា…
-

លោក ត្រាំ ស្នើបង្កើនកញ្ចប់ថវិកាយោធាដល់ ១.៥ ទ្រីលានដុល្លារនៅឆ្នាំ ២០២៧
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump បានស្នើសភាបង្កើនកញ្ចប់ថវិកាយោធាអាមេរិកសម្រាប់ឆ្នាំ ២០២៧ ដល់ចំនួន ១.៥ ទ្រីលានដុល្លារ ខណៈកញ្ចប់ថវិកាយោធាក្នុងឆ្នាំ ២០២៦ នេះ មានប្រមាណ ៩០១ ពាន់លានដុល្លារប៉ុណ្ណោះ ។ តាមរយៈសារបង្ហោះលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃពុធ, លោក ត្រាំ និយាយថា លោកបានសម្រេចចិត្តស្នើឲ្យមានការចំណាយដ៏ច្រើនលើសលប់លើផ្នែកយោធាសម្រាប់ឆ្នាំ ២០២៧ នោះ បន្ទាប់ពីមានការចរចាដ៏យូរ និងលំបាក ជាមួយព្រឹទ្ធសមាជិក សមាជិកសភា រដ្ឋមន្រ្តី និងអ្នកតំណាងនយោបាយផ្សេងទៀត ជាពិសេសនៅក្នុងពេលវេលាដ៏លំបាក និងគ្រោះថ្នាក់បែបនេះ ។ បើតាមសារព័ត៌មាន Politico, , ការបង្កើនកញ្ចប់ថវិកាយោធាដ៏ច្រើនសម្បើមនេះ ទំនងជាយកទៅទប់ទល់ការចំណាយដ៏ច្រើនលើសលុប នៃផែនការប្រកបដោយមហិច្ឆតារបស់លោក Trump ទៅលើគម្រោងបង្កើតប្រព័ន្ធខែលការពារដែនអាកាស Golden Dome និងនាវាចម្បាំងខ្នាតយក្ស ដែលដាក់ឈ្មោះលោកផ្ទាល់ គឺ Trump Class USS Defiant ។ ការប្រកាសរបស់លោក…
-

ឆេះទូកទេសចរណ៍ជាង ២០ គ្រឿងនៅភូកេត
បាងកក ៖ ទូកទេសចរណ៍ល្បឿនលឿនជាង ២០ គ្រឿងនៅក្នុងខេត្ត Phuket ភាគខាងត្បូងប្រទេសថៃបានជួបឧបទ្ទវហេតុភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ។ បើតាមសារព័ត៌មាន VNexpress, ហេតុការណ៍នេះបានកើតឡើង នៅព្រឹកព្រលឹម ថ្ងៃទី៧ ខែមករា នៅឯកំពង់ផែ Chalong ។ សាក្សី និងមន្ត្រីជំនាញនិយាយថា ដំបូងឡើយ មានករណីផ្ទុះឆេះលើទូកតែមួយគ្រឿងប៉ុណ្ណោះ ប៉ុន្តែក្រោយមកខ្យល់សមុទ្របានបោកបក់ ពាំរងើកភ្លើង រហូតឆេះរាលដាល ដល់ទូកផ្សេងៗទៀត ដែលចតនៅក្បែរនោះ បណ្តាលឲ្យអណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ ។ ក្រោយទទួលបានដំណឹង, អាជ្ញាធរខេត្ត Phuket បានចល័តទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីគ្រប់គ្រងស្ថានការណ៍ ។ យ៉ាងណា ដោយសារតែខ្យល់បក់ខ្លាំង ទើបបណ្ដាលក្រុមអ្នកពន្លត់អគ្គីភ័យ ពិបាកចូលទៅជិត និងមិនអាចពន្លត់ភ្លើងបានទាន់ពេលវេលា ។ បើតាមសេចក្តីរាយការណ៍បឋម អគ្គិភ័យនេះមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ប៉ុន្តែ ទូកទេសចរណ៍ ជាង ២០ គ្រឿង បានរងការខូចខាតយ៉ាងដំណំ ខណៈមូលហេតុនៃគ្រោះអគ្គិភ័យ កំពុងស្ថិតក្នុងការស៊ើបអង្កេត ៕ ប្រភពពី VNexpress
-

អង់គ្លេស ជួយឲ្យអាមេរិក រឹបអូសយកនាវាដឹកប្រេងរបស់រុស្ស៊ី
https://central.ams.com.kh/detail/1283961#:~:text=%E1%9E%94%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F%20%E1%9F%96%20%E1%9E%85%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%97%E1%9E%96%E1%9E%A2%E1%9E%84%E1%9F%8B%E1%9E%82%E1%9F%92%E1%9E%9B%E1%9F%81%E1%9E%9F,%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%97%E1%9E%96%E1%9E%96%E1%9E%B8%20RT
-

ថៃព្រមានចុះត្រជាក់ដល់ ១អង្សាសេ
បាងកក ៖ នាយកដ្ឋានឧតុនិយម ថៃ បានព្រមានពីអាកាសធាតុចុះត្រជាក់ទូទាំងប្រទេស ខណៈដែលសីតុណ្ហភាព អាចមានការធ្លាក់ចុះ រហូតដល់ ១ ឬ ២ អង្សាសេ។ បើតាមការចេញផ្សាយ របស់សារព័ត៌មានថៃ, សម្រាប់ថ្ងៃទី ៨ ខែមករានេះ នាយកដ្ឋានឧតុនិយមបានរាយការណ៍ថា អាកាសធាតុទូទាំងប្រទេស នឹងប្រែជាត្រជាក់ជាងមុន ជាមួយនឹងខ្យល់បក់ខ្លាំង ហើយសីតុណ្ហភាពនឹងធ្លាក់ចុះ ពី ១ ដល់ ២ អង្សាសេ។ កាសែត ខោសុត បានឲ្យដឹងថា មូលហេតុ គឺបណ្តាលមកពីប្រព័ន្ធសម្ពាធខ្ពស់ខ្លាំងពីប្រទេសចិន ដែលគ្របដណ្តប់លើប្រទេសថៃ។ សាធារណៈជន ត្រូវបានណែនាំឱ្យថែរក្សាសុខភាព និង ប្រយ័ត្នគ្រោះថ្នាក់ ពីករណីអគ្គិភ័យ ដោយសារអាកាសធាតុស្ងួត និង ខ្យល់បក់ខ្លាំង។ ក្រៅពីចុះត្រជាក់ខ្លាំង, ថៃ ក៏ព្រមានអំពីផ្គររន្ទះ នៅខេត្ត ចំនួន៩ ភាគខាងត្បូង។ សម្រាប់ឈូងសមុទ្រថៃ រលកមានកម្ពស់ ចាប់ពី ២ ដល់ ៣ម៉ែត្រ និង លើសពី…
-

អាមេរិក រឹបអូសនាវាដឹកប្រេង ២គ្រឿងទៀត ដែលជាប់ពាក់ព័ន្ធនឹង វេណេស៊ុយអេឡា
វ៉ាស៊ីនតោន ៖ យោធាអាមេរិកបានប្រកាសកាលពីថ្ងៃពុធ អំពីការរឹបអូសនាវាដឹកប្រេងបន្ថែមចំនួន ២គ្រឿងដាច់ដោយឡែកពីគ្នា ដែលមានជាប់ពាក់ព័ន្ធជាមួយវេណេស៊ុយអេឡា ។ ក្នុងនោះមួយគ្រឿងនៅមហាសមុទ្រអាត្លង់ទិកខាងជើង និងមួយគ្រឿងទៀតនៅសមុទ្រការ៉ាប៊ីន ។ ហើយក្នុងចំណោមនាវាដែលជាប់ទណ្ឌកម្មនោះ កំពុងដំណើរការច្រកក្រោមទង់ជាតិរុស្ស៊ី ។ ជាមួយគ្នានេះ រដ្ឋមន្រ្តីសន្តិសុខមាតុភូមិអាមេរិក លោកស្រី Kristi Noem បានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា មុនឈានដល់ការរឹបអូស ឆ្មាំឆ្នេរសមុទ្រអាមេរិកបានបន្តតាមនាវាដឹកប្រេងទាំងនោះអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ។ លោកស្រីថា នាវាទាំងនោះបានផ្លាស់ប្តូរឈ្មោះ និងទង់ជាតិរបស់ខ្លួន ដើម្បីគេចពីការតាមប្រមាញ់ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក, រុស្ស៉ីបានដាក់ពង្រាយនាវាមុជទឹក ដើម្បីការពារវា ប៉ុន្តែយោងតាមកាសែត The New York Time, គ្មាននាវារុស្ស៉ីណាមួយនៅជិតនាវាដឹកប្រេងនោះទេ ក្នុងអំឡុងពេលរឹបអូសនេះ ហើយក៏គ្មានការប្រឈមមុខដាក់គ្នារវាងកងកម្លាំងអាមេរិក និងរុស្ស៉ីដែរ ។ ទោះបីជាយ៉ាងណា ក្រសួងដឹកជញ្ជូនរុស្ស៊ីបានប្រកាសរិះគន់ខ្លាំងៗចំពោះចំណាត់ការរបស់អាមេរិក ដោយនិយាយថា គ្មានរដ្ឋណាមួយ មានសិទ្ធិប្រើកម្លាំងប្រឆាំងនឹងនាវា ដែលបានចុះបញ្ជីត្រឹមត្រូវ នៅក្នុងយុត្តាធិការរបស់រដ្ឋផ្សេងទៀតទេ ។ ជាការឆ្លើយតប រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបង្ហោះសារលើបណ្តាញសង្គមថា ការបិទខ្ទប់ប្រេងវេណេស៊ុយអេឡា…
-

ប៉ាគីស្ថាន ពិចារណាលក់យន្តហោះចម្បាំង JF-17 ទៅឱ្យ បង់ក្លាដែស
អ៊ីស្លាម៉ាបាដ ៖ ប៉ាគីស្ថានកំពុងពិចារណាលើកិច្ចព្រមព្រៀងការពារជាតិជាមួយបង់ក្លាដែស ដែលក្នុងនោះរួមមានទាំងការលក់យន្តហោះចម្បាំង JF-17 Thunder ទៅឱ្យទីក្រុងដាកា ខណៈដែលទីក្រុងអ៊ីស្លាម៉ាបាដកំពុងពង្រីកមហិច្ឆតានាំចេញសព្វាវុធ និងពង្រឹងទំនាក់ទំនងជាមួយបង់ក្លាដែស ។ ជាមួយគ្នានេះ មេបញ្ជាការកងទ័ពអាកាសប៉ាគីស្ថាន លោក Zaheer Ahmed Baber Sidhu និងសមភាគីបង់ក្លាដែស លោក Hasan Mahmood Khan បានពិភាក្សាលម្អិតអំពីការទិញយន្តហោះ JF-17 Thunder ដែលជាយន្តហោះចម្បាំងពហុតួមុខងារ ដែលបង្កើតឡើងរួមគ្នារវាងប៉ាគីស្ថាន និងចិន ។ នេះបើយោងតាមសារព័ត៌មាន The straits times ។ ក្រៅពីលក់យន្តហោះចម្បាំង ប៉ាគីស្ថានក៏បានធានាដល់បង់ក្លាដែស អំពីការចែកចាយឱ្យបានលឿន នូវយន្តហោះ Super Mushshak សម្រាប់ហ្វឹកហ្វឺន រួមជាមួយការបណ្តុះបណ្តាលពេញលេញ និងផ្តល់ប្រព័ន្ធអេកូឡូស៊ីរយៈពេលវែងផងដែរ ។ យន្តហោះចម្បាំង JF-17 បានក្លាយជាមូលដ្ឋានគ្រឹះនៃកម្មវិធីអភិវឌ្ឍន៍សព្វាវុធរបស់យោធាប៉ាគីស្ថាន ដោយមានកិច្ចព្រមព្រៀងជាមួយអាស៊ែបៃហ្សង់ និងកតិកាសញ្ញាអាវុធតម្លៃចំនួន ៤ ពាន់លានដុល្លារជាមួយកងទ័ពជាតិលីប៊ី ។ JF-17 ដែលជាយន្តហោះចម្បាំងជំនាន់ទី ៤.៥…
-

ចិនបិទខ្ទប់នាំចេញទំនិញប្រើក្នុងគោលបំណងយោធាទៅជប៉ុន
ប៉េកាំង ៖ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារថា រាល់ទំនិញប្រើប្រាស់បានទាំងស៊ីវិល និងយោធា ត្រូវបានហាមឃាត់មិនឲ្យនាំចេញទៅកាន់ជប៉ុនឡើយ សម្រាប់ការប្រើប្រាស់ក្នុងគោលបំណងយោធា ដោយចាប់ផ្ដើមមានប្រសិទ្ធភាពភ្លាមៗ ។ បើតាមសារព័ត៌មាន CNA, ការរឹតត្បិតនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យជម្លោះកាន់តែឡើងកម្ដៅខ្លាំងទៅៗ រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតនៅតំបន់អាស៊ីទាំងពីរ ដែលបង្កឡើងពីការថ្លែងសន្ទរកថារបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi កាលពីឆ្នាំមុន ពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់ ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិននិយាយថា ថ្មីៗនេះ មេដឹកនាំជប៉ុនបានធ្វើការកត់សម្គាល់មិនត្រឹមត្រូវ ទាក់ទិនបញ្ហាកោះតៃវ៉ាន់ ដោយបង្ហាញអំពីលទ្ធភាពនៃការធ្វើអន្តរាគមន៍យោធានៅច្រកសមុទ្រតៃវ៉ាន់ ។ អ្នកនាំពាក្យរូបនេះបន្ថែមថា ការអធិប្បាយទាំងនោះ បានរំលោភលើគោលការណ៍ចិនតែមួយ និងជាធម្មជាតិបង្កប់ការព្យាបាទ ដែលនឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ ។ ភ្លាមៗ ទាំងក្រសួងពាណិជ្ជកម្ម និងក្រសួងការបរទេសជប៉ុន មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយ ចំពោះការរឹតត្បិតរបស់ចិននៅឡើយទេ ។ គួរកត់សម្គាល់ ទំនាក់ទំនងរវាងមហាយក្សនៅអាស៊ីទាំងពីរ កើតឡើងចាប់តាំងពីលោកស្រីនាយករដ្ឋមន្រ្តី Takaichi បាននិយាយថា ជប៉ុនអាចនឹងដាក់ពង្រាយកម្លាំងយោធារបស់ខ្លួន បើសិនចិនវាយដណ្ដើមគ្រប់គ្រងកោះតៃវ៉ាន់ ដែលចិនអះអាងថា ជាដែនដីរបស់ខ្លួន ទាំងដែលតៃវ៉ាន់ប្រកាសច្រានចោល ៕ ប្រភព ៖ CNA
-

ទាហានកូរ៉េខាងជើងជាង ៦ ពាន់នាក់ស្លាប់ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
ព្យុងយ៉ាង ៖ ចងភ្ជាប់ដោយកិច្ចព្រមព្រៀងការពារជាតិទ្វេភាគីក្នុងឆ្នាំ ២០២៤ កូរ៉េខាងជើងបានបញ្ជូនទាហានរបស់ខ្លួនប្រហែល ១៤,០០០នាក់ទៅជួយប្រយុទ្ធរុស្ស៊ីក្នុងជម្លោះជាមួយអ៊ុយក្រែន ប៉ុន្តែជាលទ្ធផល កងទ័ពលោក គីម ជុងអ៊ុន ច្រើនជាង ៦,០០០នាក់បានស្លាប់ចោលឆ្អឹងក្នុងសង្គ្រាមមួយនេះ ។ ជាការគោរពដល់ទាហានពលីទាំងនោះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុនអ៊ុន បានដឹកនាំកូនស្រី ជូ អេ កាលពីថ្ងៃចន្ទ ទៅពិនិត្យការសាងសង់វិមានអនុស្សាវរីយ៍ សម្រាប់ឧទ្ទិសដល់យុទ្ធជនលះបង់ជីវិតក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។ បើតាមទីភ្នាក់ងារសារព័ត៌មាន KCNA, លោក គីម បានចាត់ទុកទាហានពលីទាំងនោះ ជាវីរបុរសដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដោយមិនស្ទាក់ស្ទើរ ក្នុងស្មារតីស្នេហាជាតិរបស់កូរ៉េខាងជើង ។ មេដឹកនាំកូរ៉េខាងជើងមានវ័យ ៤១ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់ក្នុងពិភពលោក អាចយកឈ្នះកងទ័ពដែលស្មោះត្រង់ចំពោះបទបញ្ជារបស់បក្សដាច់ខាត ។ សូមរម្លឹកថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០២៤ ។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងស្របពេលប្រទេសលោកខាងលិច បារម្ភពីការដោះដូរអាវុធ…