Author: Dol Pheakdey

  • ជំនួបស្តេចអង់គ្លេស និង លោក ត្រាំ ហាមអ្នកកាសែតចូល បារម្ភថា មានទិដ្ឋភាពប្រកែកគ្នា ដូចជាមួយ លោក ហ្សែលេនស្គី

    ជំនួបស្តេចអង់គ្លេស និង លោក ត្រាំ ហាមអ្នកកាសែតចូល បារម្ភថា មានទិដ្ឋភាពប្រកែកគ្នា ដូចជាមួយ លោក ហ្សែលេនស្គី

    វ៉ាស៊ីនតោន ៖ ជំនួបកំពូល រវាងស្តេច Charles ទី៣ របស់ ចក្រភពអង់គ្លេស និង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហាមឃាត់ មិនឲ្យក្រុមអ្នកកាសែត ចូលថតយកព័ត៌មាន ខណៈដែលមន្ត្រី ទីក្រុងឡុងដ៍ បារម្ភថា អាចមានទិដ្ឋភាពប្រកែកគ្នា ដូចកាលពីពេល មេដឹកនាំអ៊ុយក្រែន លោក ហ្សែលេនស្គី បានជជែកតឹងសរសៃក ដាក់គ្នា ជាមួយប្រធានាធិបតីអាមេរិក នៅឯសេតវិមាន កាលពីឆ្នាំមុន។ បើតាម Straitstimes, ស្តេច Charles ទី៣ របស់ចក្រភពអង់គ្លេស និង ម្ចាស់ក្សត្រី Camilla បានយាងទៅដល់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ដើម្បីចាប់ផ្តើមបំពេញព្រះរាជដំណើរទស្សនកិច្ច រយៈពេល ៤ថ្ងៃ នៅទីនោះ។ បើតាមកាសែត The Guardian, មន្ត្រីចក្រភពអង់គ្លេស បានជំរុញឱ្យរារាំងអ្នកសារព័ត៌មាន កុំឲ្យមានវត្តមាន អំឡុងកិច្ចប្រជុំ នៅឯការិយាល័យ Oval…

  • វេណេស៊ុយអេឡា ចុះកុងត្រាផលិតប្រេង ជាមួយក្រុមហ៊ុនអ៊ីតាលី

    វេណេស៊ុយអេឡា ចុះកុងត្រាផលិតប្រេង ជាមួយក្រុមហ៊ុនអ៊ីតាលី

    ការ៉ាកាស ៖ ប្រទេស វ៉េណេស៊ុយអេឡា បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន Eni របស់អ៊ីតាលី ដើម្បីជំរុញផលិតកម្មប្រេង និង ឧស្ម័ន ខណៈដែលទីក្រុង ការ៉ាកាស ស្វែងរកការស្តារវិស័យថាមពលរបស់ខ្លួនឡើងវិញ បន្ទាប់ពីលោកប្រធានាធិបតី ម៉ាឌូរ៉ូ ត្រូវបានយោធាអាមេរិក ចូលទៅចាប់ខ្លួន ដល់រដ្ឋធានី កាលពីដើមឆ្នាំ២០២៦។ ប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodriguez បានទទួលស្វាគមន៍ នាយកប្រតិបត្តិ ក្រុមហ៊ុន Eni លោក Claudio Descalzi នៅឯវិមាន Miraflores កាលពីថ្ងៃអង្គារ ហើយបានអរគុណ ក្រុមហ៊ុនសម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួន។ លោកស្រី និយាយថា «ខ្ញុំចង់ផ្តល់កិត្តិយស ដល់ក្រុមហ៊ុនអ៊ីតាលីមួយនេះ ជាក្រុមហ៊ុនអឺរ៉ុប ដែលបានរក្សាទំនាក់ទំនង និងរក្សាផែនការផលិតឧស្ម័ន ក្នុងប្រទេសរបស់យើង»។ បើតាម Anadolu, កិច្ចព្រមព្រៀងនេះធ្វើឡើង បន្ទាប់ពីមានការចេញអាជ្ញាប័ណ្ណរបស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអេស្ប៉ាញ Repsol ធ្វើប្រតិបត្តិការប្រេងនិងឧស្ម័ន ជាមួយនឹងប្រទេស វ៉េណេស៊ុយអេឡា និងក្រុមហ៊ុនរដ្ឋ PDVSA…

  • អាល្លឺម៉ង់ ថា អ៊ុយក្រែន អាចនឹងលះបង់ទឹកដី ដូរយកសន្តិភាព និងបើកផ្លូវចូលអឺរ៉ុប

    អាល្លឺម៉ង់ ថា អ៊ុយក្រែន អាចនឹងលះបង់ទឹកដី ដូរយកសន្តិភាព និងបើកផ្លូវចូលអឺរ៉ុប

    ប៊ែរឡាំង ៖ មេដឹកនាំអាល្លឺម៉ង់បានលើកឡើងថា អ៊ុយក្រែន ប្រហែលជាត្រូវកាត់ទឹកដីមួយចំនួន ដើម្បីដូរយកកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគតជាមួយរុស្ស៊ី និងជាការត្រួសត្រាយផ្លូវចូលជាសមាជិកសហភាពអឺរ៉ុប ។ បើតាម Kyiv independent, បច្ចុប្បន្ន រុស្ស៊ីបានកាន់កាប់ប្រហែល ២០% នៃទឹកដីអ៊ុយក្រែន ហើយទាមទារឱ្យទីក្រុងកៀវ ប្រគល់ដីបន្ថែមទៀតនៅតំបន់ Donetsk ដើម្បីទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ ។ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយកាលពីថ្ងៃ ចន្ទ ថា រូបលោកជឿថា នៅទីបំផុត អ៊ុយក្រែននឹងមានសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ី ។ ពេលនោះហើយ ប្រហែលជាផ្នែកខ្លះនៃទឹកដីអ៊ុយក្រែន លែងជារបស់ប្រទេសអ៊ុយក្រែនតទៀតហើយ ។ លោក Merz បន្ថែមថា ប្រសិនបើលោកប្រធានាធិបតី Zelensky ចង់ពន្យល់រឿងនេះ ទៅកាន់ប្រជាជនរបស់គាត់ និងការធ្វើប្រជាមតិលើដំណើរការនេះ គាត់ត្រូវតែប្រាប់មូលហេតុដល់ប្រជាជនខ្លួនក្នុងពេលតែមួយថា ការធ្វើបែបនេះ គឺដើម្បីបើកផ្លូវឱ្យអ៊ុយក្រែនចូលអឺរ៉ុបជាផ្លូវការ ។ វឌ្ឍនភាពនៃការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន ត្រូវបានរារាំងដោយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ប៉ុន្តែការបរាជ័យរបស់លោក នៅក្នុងការបោះឆ្នោតកាលពីដើមខែនេះ បានបង្កើនក្តីសង្ឃឹមថា…

  • អាមេរិក ៖ ការរារាំងអ៊ីរ៉ង់មានអាវុធប្រល័យលោកក្នុងដៃ នៅតែជាបញ្ហាស្នូល

    អាមេរិក ៖ ការរារាំងអ៊ីរ៉ង់មានអាវុធប្រល័យលោកក្នុងដៃ នៅតែជាបញ្ហាស្នូល

    វ៉ាស៊ីនតោន ៖ ប្រមុខការទូតកំពូលអាមេរិក បានប្រកាសក្តែងៗជាថ្មីថា ការទប់ស្កាត់អ៊ីរ៉ង់មិនឱ្យមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ គឺនៅតែជាបញ្ហាស្នូលរបស់សហរដ្ឋអាមេរិក ហើយរឿងនេះ មិនអាចពន្យារពេលដោះស្រាយ រហូតដល់សង្គ្រាមបញ្ចប់ទេ ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីភាគីអ៊ីរ៉ង់បាននិយាយថា ពួកគេចង់ទុកបញ្ហានុយក្លេអ៊ែរមួយឡែកសិន រង់ចាំរហូតដល់សង្គ្រាមបញ្ចប់ និងបញ្ហាដឹកជញ្ជូនតាមសមុទ្រក្នុងតំបន់ឈូងសមុទ្រត្រូវបានដោះស្រាយរួចរាល់ ទើបព្រមជជែក ។ ប៉ុន្តែខាងអាមេរិកវិញ បានប្រកាន់ជំហរដាច់ខាតថា បញ្ហានុយក្លេអ៊ែរត្រូវតែដោះស្រាយក្នុងពេលដំណាលគ្នាតែម្តង ។ យ៉ាងណា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់ Fox New ថា រូបលោកគ្មានការងឿងឆ្ងល់ទេ ប្រសិនបើរបបដឹកនាំអ៊ីរ៉ង់នៅតែបន្តក្តាប់អំណាចជាប់ក្នុងដៃ នោះច្បាស់ណាស់ថា ពួកគេនឹងនៅតែមានមហិច្ឆតាចង់បានអាវុធនុយក្លេអ៊ែរ ។ វាគឺជាសំខាន់ដែលត្រូវប្រឈមមុខ ហើយវាក៏នៅតែបញ្ហាស្នូលរបស់សហរដ្ឋអាមេរិកផងដែរ ។ បើតាម Anadolu, សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ នៅតែស្ថិតក្នុងស្ថានភាពទាល់ច្រកនៅឡើយ បន្ទាប់ពីលោកប្រធានាធិបតី Donald Trump សម្រេចចិត្តលុបចោលគម្រោងរបស់បេសកជនពិសេសទៅចរចាសន្តិភាពជាមួយអ៊ីរ៉ង់នៅប្រទេសប៉ាគីស្ថាន កាលពីសប្តាហ៍មុន ។ ហើយមូលហេតុចម្បងដែលធ្វើឲ្យលោក Trump មិនសូវពេញចិត្តនឹងសំណើចរចារបស់អ៊ីរ៉ង់ នោះគឺដោយសារតែវាមិនបានលើកយកបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មកជជែកវែកញែកឲ្យបានច្បាស់លាស់ ដែលនេះគឺជាចំណុចក្ដៅបំផុតសម្រាប់សហរដ្ឋអាមេរិក…

  • ប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណបនិងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

    ប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណបនិងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

    ភ្នំពេញ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាងនិងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស ការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ ជំនាញផ្កាយរណបនិងលំហអាកាស នៅក្នុងឆ្នាំសិក្សាថ្មីនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក.ប.ទ. នឹងផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២៥ នាក់ ដើម្បីទៅសិក្សានៅសាកលវិទ្យាល័យដៃគូមួយចំនួននៅប្រទេសបារាំង ចិន ជប៉ុន កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌា ។ អត្ថប្រយោជន៍ និងលក្ខខណ្ឌដូចខាងក្រោម៖ ១. អត្ថប្រយោជន៍នៃការសិក្សា និស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍រួមមាន៖ ការរ៉ាប់រងថ្លៃសិក្សា ១០០% ថ្លៃសំបុត្រយន្ដហោះទៅមក ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ថ្លៃស្នាក់នៅ និងហូបចុក ថ្លៃធានារ៉ាប់រងសុខភាព អាទិភាពក្នុងការជ្រើសរើសឱ្យចូលបម្រើការងារនៅ ក.ប.ទ. ឬនៅតាមបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យានានា ក្រោយពេលបញ្ចប់ការសិក្សា អត្ថប្រយោជន៍ផ្សេងៗទៀត។ ២. លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជន និងបេក្ខនារីទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖ មានសញ្ជាតិខ្មែរ ត្រូវមានសញ្ញាបត្របរិញ្ញាបត្រជំនាញមេកានិក អេឡិចត្រូនិក ទូរគមនាគមន៍ វិស្វកម្មសុសវែ ឬសញ្ញាបត្រសមមូល ត្រូវមានចំណេះដឹងភាសាអង់គ្លេស IELTS ចាប់ពី ៥.៥ ឡើងទៅ ត្រូវមានព្រឹត្តិបត្រពិន្ទុថតចម្លង…

  • អង្គការ FAO ព្រមានកម្ពុជាឳ្យត្រៀមទប់ទល់ហានិភ័យពីការកើនឡើងកម្ដៅ

    អង្គការ FAO ព្រមានកម្ពុជាឳ្យត្រៀមទប់ទល់ហានិភ័យពីការកើនឡើងកម្ដៅ

    ភ្នំពេញ៖អង្គការអង្គការស្បៀង និង កសិកម្មនៃអង្គការសហប្រជាជាតិ (FAO)ជំរុញឳ្យកម្ពុជា ចាត់វិធានការទប់ស្កាត់បញ្ហាប្រឈមចំពោះ ការកើន ឡើងកំដៅទុកមុនជា បន្ទាន់ ដើម្បីបញ្ចៀស ផលប៉ះពាល់ធ្ងន់ធ្ងរបែបណាមួយ ដល់ សន្តិសុខស្បៀង និងជីវភាព ប្រជាពលរដ្ឋ។ យោងតាម FAO ការកើនឡើងសីតុណ្ហភាព និងបាតុភូត អែល នីណូ(El Nino )កំពុងក្លាយជាបញ្ហាប្រឈម និងការដាក់សម្ពាធ កាន់តែខ្លាំងឡើងសម្រាប់វិស័យកសិកម្មទូទាំងពិភពលោក រួមទាំ ងកម្ពុជា ផងដែរ។ របាយការណ៍រួមកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ដោយអង្គការ FAO និងអង្គការឧតុនិយមពិភពលោកបានបង្ហាញពីការកើនឡើងកំដៅ ដែលជាការគំរាមកំហែងដ៏ធំដល់ផលិតកម្មស្បៀងអាហារ ជីវភាពរស់នៅជនបទ និងកម្មករកសិកម្មនៅទូទាំងពិភពលោក។ របាយការណ៍បានពន្យល់ថា ដំណាំ ផលិតផលសត្វ និងជលផលទាំងអស់នឹងរងផលប៉ះពាល់ ក្នុងករណីលើសកម្រិតកម្ដៅដែលបានកំណត់ ហើយផលប៉ះពាល់នឹងលឿនជាងការរំពឹងទុក បើសិនមិនបានទប់បញ្ហាទុកជាមុន ដូចជា ការ ធ្លាក់ ចុះ ទិន្នផល ដំណាំ ការ ចិញ្ចឹម សត្វ ចុះ ខ្សោយ ការ នេសាទ…

  • កូរ៉េខាងត្បូង អំពាវនាវឱ្យពិភពលោក រួមគ្នាទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់ កូរ៉េខាងជើង

    កូរ៉េខាងត្បូង អំពាវនាវឱ្យពិភពលោក រួមគ្នាទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់ កូរ៉េខាងជើង

    សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃ អង្គារ នេះ បានចេញមុខជំរុញឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ និងដោះស្រាយជាបន្ទាន់ ជុំវិញបញ្ហាកម្មវិធីអភិវឌ្ឍអាវុធប្រល័យលោករបស់កូរ៉េខាងជើង ដោយពណ៌នាថា វាជាការគំរាមកំហែងដ៏ធំបំផុត ចំពោះប្រព័ន្ធមិនរីកសាយភាយអាវុធនុយក្លេអ៊ែរទូទាំងពិភពលោក ។ ការអំពាវនាវនេះ កើតមានឡើង បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានប្តេជ្ញាចិត្តថា នឹងពង្រឹងឋានៈប្រទេសរបស់ខ្លួន ជាមហាអំណាចនុយក្លេអ៊ែរ ហើយនៅតែរក្សាជំហរដ៏ម៉ឺងម៉ាត់ចំពោះកូរ៉េខាងត្បូង ដោយចាត់ទុកប្រទេសនេះ ជារដ្ឋ «សត្រូវ» ដ៏គ្រោះថ្នាក់បំផុត ។ បើតាម Anadolu, អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Jeong Yeon-doo បានថ្លែងប្រាប់សន្និសីទស្តីពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហៅកាត់ (NPT) នៅទីក្រុង New York ថា កូរ៉េខាងជើង នៅតែជាបញ្ហាប្រឈមតែមួយគត់របស់ពិភពលោក បន្ទាប់ពីប្រទេសនេះ ដកខ្លួនចេញពីសន្ធិសញ្ញា NPT និងបន្តការអភិវឌ្ឍអាវុធនុយក្លេអ៊ែរមិនបន្ធូរដៃ ។ លោក Jeong Yeon-doo បានប្រកាសជំរុញឱ្យសហគមន៍អន្តរជាតិ…

  • សហរដ្ឋអាមេរិក ហៅ អ៊ីរ៉ង់ ចោរសមុទ្រនៅច្រកសមុទ្រ Hormuz

    សហរដ្ឋអាមេរិក ហៅ អ៊ីរ៉ង់ ចោរសមុទ្រនៅច្រកសមុទ្រ Hormuz

    អ.ប.ស ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Mike Waltz បានលើកដៃចង្អុលមុខអ៊ីរ៉ង់ចំៗថា ជាចោរសមុទ្រនៅច្រកសមុទ្រ Hormuz និងថា ការដាក់ពង្រាយគ្រាប់មីនរបស់អ៊ីរ៉ង់នៅច្រកសមុទ្រដ៏សំខាន់នេះ បានរំលោភលើច្បាប់អន្តរជាតិ ។ លោក Waltz បានប្រាប់សម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីសន្តិសុខដែនសមុទ្រថា ការដាក់ពង្រាយគ្រាប់មីននៅច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់លំហូរប្រេង និងឧស្ម័នរបស់ពិភពលោក នឹងធ្វើឱ្យអ៊ីរ៉ង់ក្លាយជាឧក្រិដ្ឋជនអន្តរជាតិ ពោលគឺប្រៀបដូចចោរសមុទ្រ ។ ការអត្ថាធិប្បាយរបស់លោក Waltz កើតឡើងចំពេលដែលសមាជិកសភាអ៊ីរ៉ង់ កាលពីថ្ងៃ ចន្ទ បានប្រកាសក្តែងៗថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសឥស្លាមមួយនេះ បានគ្រប់គ្រងទាំងស្រុងហើយ លើច្រកសមុទ្រ Hormuz ។ ចាប់តាំងពីភ្លើងសង្រ្គាមដុតបញ្ឆេះឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមគ្នាវាយប្រហារអ៊ីរ៉ង់បានចាប់ផ្តើម កាលពីចុងខែកុម្ភៈ ទីក្រុងតេហេរ៉ង់បានចាត់វិធានការបិទខ្ទប់ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើច្រកសមុទ្រ Hormuz ។ ប្រការនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ថាមពលទូទាំងពិភពលោក ដែលភាគច្រើននៅទូទាំងអាស៊ី ៕

  • ចិនថ្កោលទោសការបាញ់ប្រហារ នៅពិធីជប់លៀង លោក Trump

    ចិនថ្កោលទោសការបាញ់ប្រហារ នៅពិធីជប់លៀង លោក Trump

    ប៉េកាំង ៖ ប្រទេសចិន កាលពីថ្ងៃចន្ទ បានប្រកាសថ្កោលទោស ការបាញ់ប្រហារ នៅឯពិធីជប់លៀង របស់លោក Donald Trump ប្រធានាធិបតីអាមេរិក កាលពីចុងសប្តាហ៍។ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងប៉េកាំងថា «ប្រទេសចិន កំពុងតាមដាន ឧប្បត្តិហេតុបាញ់ប្រហារនេះ..ប្រទេសចិនតែងតែប្រឆាំង និងថ្កោលទោសចំពោះទង្វើខុសច្បាប់ និងហិង្សា»។ បើតាម CNA, ជនសង្ស័យ ឈ្មោះ Cole Tomas Allen មានអាយុ ៣១ឆ្នាំ បានបង្ហាញខ្លួន ជាលើកដំបូងក្នុងតុលាការសហព័ន្ធ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ ពោលគឺនៅ ២ថ្ងៃ បន្ទាប់ពីកើតហេតុការណ៍អាក្រក់នេះ។ អំឡុងសវនាការខ្លី, ជនសង្ស័យរូបនេះ មិនបានឆ្លើយតបទៅនឹងការចោទប្រកាន់នោះទេ ប៉ុន្តែ មានការចោទប្រកាន់ ពីបទប៉ុនប៉ង ធ្វើឃាតប្រធានាធិបតីអាមេរិក ហើយ រូបគេអាចនឹងប្រឈមមុខជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថា មានពិរុទ្ធភាព មែននោះ។ រដ្ឋអាជ្ញាអាមេរិក លោកស្រី Jocelyn Ballantine…

  • ប្រមុខ UN ព្រមានពីការរីកសាយអាវុធនុយក្លេអ៊ែរ

    ប្រមុខ UN ព្រមានពីការរីកសាយអាវុធនុយក្លេអ៊ែរ

    អ.ស.ប ៖ ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានពីការរីកសាយអាវុធនុយក្លេអ៊ែរ ដែលកំពុងបង្កើនល្បឿន យ៉ាងខ្លាំង។ ថ្លែងពេលបើកកិច្ចប្រជុំដ៏ចង្អៀត នៃ ប្រទេសហត្ថលេខី សន្ធិសញ្ញាមិនរីកសាយភាយអាវុធប្រល័យលោក កាលពីថ្ងៃចន្ទ, ប្រមុខ UN លោក Antonio Guterres មានគូសបញ្ជាក់ថា «អ្នកប្រឹងប្រែង លើការរីកសាយអាវុធនុយក្លេអ៊ែរ កំពុងពន្លឿន … ការប្តេជ្ញាចិត្ត នៅតែមិនបានសម្រេច…ការជឿទុកចិត្ត និង ភាពជឿជាក់ បានធ្លាក់ចុះ»។ លោក Guterres បញ្ជាក់ថា «សន្ធិសញ្ញានេះ ត្រូវបានបំផ្លាញ ដូច្នេះ យើងត្រូវតែធ្វើឱ្យរស់ឡើងវិញ នូវសន្ធិសញ្ញានុយក្លេអ៊ែរ»។ បើតាម Yahoo, សន្ធិសញ្ញា មិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហៅកាត់ NPT ដែលចុះហត្ថលេខាដោយប្រទេសស្ទើរតែទាំងអស់ នៅលើភពផែនដី មានបំណងទប់ស្កាត់ការរីករាលដាល អាវុធនុយក្លេអ៊ែរ និងលើកទឹកចិត្តកិច្ចសហប្រតិបត្តិការ លើគម្រោងនុយក្លេអ៊ែរស៊ីវិល។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ស្តុកហូម ហៅកាត់ SIPRI បានរាយការណ៍ថា ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ…