Author: Dol Pheakdey

  • អ៊ីរ៉ង់ និងរុស្ស៊ីចាប់ដៃគ្នាធ្វើសមយុទ្ធកងទ័ពជើងទឹក

    អ៊ីរ៉ង់ និងរុស្ស៊ីចាប់ដៃគ្នាធ្វើសមយុទ្ធកងទ័ពជើងទឹក

    តេហេរ៉ង់ ៖ កងទ័ពជើងទឹកមកពីប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី នៅថ្ងៃទី២១ ខែកក្កដា នឹងចាប់ផ្តើមសមយុទ្ធដែនសមុទ្ររួមគ្នារយៈពេលបីថ្ងៃនៅសមុទ្រកាសព្យែន ចំពេលមានភាពតានតឹងជាមួយអ៊ីស្រាអែល និងអាមេរិក។ ផ្អែកតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអ៊ីរ៉ង់ សមយុទ្ធនេះមានឈ្មោះថា “CASAREX2025” ដោយកងនាវាភាគខាងជើងរបស់អ៊ីរ៉ង់ធ្វើជាម្ចាស់ផ្ទះ។ ល្បែងសង្គ្រាមនេះ មានគោលបំណងបង្កើនសុវត្ថិភាព និងសន្តិសុខដែនសមុទ្រកាសព្យែន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃបណ្តាប្រទេសជាប់សមុទ្រក្នុងតំបន់។ ក្រៅពីកងទ័ពជើងទឹកធម្មតា, កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) និងកម្លាំងនគរបាលអ៊ីរ៉ង់ ក៏នឹងចូលរួមក្នុងសមយុទ្ធនេះដែរ ខណៈបណ្តាប្រទេសមួយចំនួនទៀតដែលជាប់សមុទ្រកាសព្យែន ក៏នឹងចូលរួមជាអ្នកសង្កេតការណ៍ផងដែរ៕ ប្រភព ៖ ស៊ីនហួរ

  • អេក្វាឌ័រធ្វើបត្យាប័នមេធំគ្រឿងញៀនកំពូល Fito ទៅអាមេរិក

    អេក្វាឌ័រធ្វើបត្យាប័នមេធំគ្រឿងញៀនកំពូល Fito ទៅអាមេរិក

    បរទេស ៖ អាជ្ញាធរពន្ធនាគារ របស់ប្រទេសអេក្វាឌ័រ បាននិយាយថា រដ្ឋាភិបាល កាលពីថ្ងៃអាទិត្យ បានធ្វើបត្យាប័ន មេជួញដូរគ្រឿងញៀនដ៏ល្បីឈ្មោះ Adolfo Macias ហៅ Fito ទៅសហរដ្ឋអាមេរិក នៅមួយខែ បន្ទាប់ពីត្រូវបានចាប់ខ្លួនឡើងវិញ ក្រោយហែកគុក រត់គេច ក្នុង២០២៤។ អាជ្ញាធរ បានឱ្យដឹងថា ជើងហោះហើរ បានដឹកជញ្ជូន លោក Macias ចុះចត នៅ ញូវយ៉ក កាលពីយប់ថ្ងៃអាទិត្យ។ កាលពីខែមេសា ការិយាល័យមេធាវីអាមេរិក បានចោទប្រកាន់ ប្រឆាំងនឹង ឈ្មោះ Macias ដែលជាប្រធានក្រុម “Los Choneros” ពីបទសង្ស័យចែកចាយកូកាអ៊ីន និង ការរត់ពន្ធអាវុធ។ ក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក បានអះអាង កាលពីថ្ងៃអាទិត្យថា លោក Macias នឹងត្រូវបង្ហាញខ្លួន នៅក្នុងតុលាការសហព័ន្ធ នៅថ្ងៃចន្ទ សប្តាហ៍នេះ។ លោក Macias ដែលជាអតីតអ្នកបើកតាក់ស៊ី ប្រែក្លាយ…

  • ក្បួនជំនួយផ្តើមចូលតំបន់ Sweida របស់ស៊ីរី

    ក្បួនជំនួយផ្តើមចូលតំបន់ Sweida របស់ស៊ីរី

    បរទេស ៖ ក្បួនដឹកជំនួយ ត្រូវបានបញ្ជូនទៅកាន់តំបន់ Sweida ភាគខាងត្បូង របស់ស៊ីរី កាលពីថ្ងៃអាទិត្យ ពោលគឺ បន្ទាប់ពីមានបទឈប់បាញ់ ក្នុងប្រទេស ស្ថិតនៅតំបន់មជ្ឈិមបូព៌ា មួយនេះ។ ឡានដឹកទំនិញ របស់អឌ្ឍចន្ទក្រហមស៊ីរី ដឹកជំនួយមនុស្សធម៌ ឆ្ពោះទៅទីនោះ បន្ទាប់ពីវិលមករកភាពស្ងប់ស្ងាត់ បញ្ចប់អំពើហិង្សា រវាងក្រុមអ្នកប្រយុទ្ធ Druze និងក្រុមគូប្រជែង ដែលបានសម្លាប់មនុស្សជាង ១ពាន់នាក់។ អ្នកឆ្លើយឆ្លងព័ត៌មាន AFP នៅជាយតំបន់នេះ បានរាយការណ៍ថា គ្មានការប៉ះទង្គិចគ្នាទេ កាលពីថ្ងៃអាទិត្យ ដោយកងកម្លាំងរដ្ឋាភិបាល ត្រូវបានដាក់ពង្រាយ នៅតាមទីតាំងមួយចំនួន ដើម្បីអនុវត្តបទឈប់បាញ់ ដែលត្រូវបានដាក់ចេញ កាលពីថ្ងៃសៅរ៍។ លោក Omar al-Malki មន្ត្រីអឌ្ឍចន្ទក្រហម បាននិយាយថា ការបញ្ជូននេះ នឹងត្រូវបានអនុវត្ត បន្តទៀត។ លោកបាននិយាយថា ក្បួនរថយន្តនេះ បានចូលទៅដល់ ទីនោះ ដោយមានការសម្របសម្រួល ជាមួយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលត្រូវបានគ្រប់គ្រងដោយក្រុម Druze។ ក្រុមសង្កេតការណ៍ ដែលមានមូលដ្ឋាន…

  • លោក ហ្សេលេនស្គី ទទូចជាថ្មីចង់ជួបលោក ពូទីន ផ្ទាល់ ដើម្បីបញ្ចប់ជម្លោះជាផ្លូវការ

    លោក ហ្សេលេនស្គី ទទូចជាថ្មីចង់ជួបលោក ពូទីន ផ្ទាល់ ដើម្បីបញ្ចប់ជម្លោះជាផ្លូវការ

    កៀវ ៖ មេដឹកនាំអ៊ុយក្រែនបានអំពាវនាវជាថ្មីម្តងទៀត ចង់ជួបចរចាដោយផ្ទាល់ជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដោយលើកឡើងហេតុផលថា ការធ្វើបែបនេះ គឺជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង។ ប៉ុន្តែខាងភាគីរុស្ស៊ីបានចាត់ទុករឿងនេះថា គ្មានន័យ រហូតទាល់តែប្រទេសនានារកឃើញចំណុចរួមមួយចំនួននៃជម្លោះ។ ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន RT, លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា ល្បឿននៃការចរចាបញ្ចប់ជម្លោះត្រូវតែបង្កើនសន្ទុះ ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាថ្មីមួយនៅក្នុងសប្តាហ៍នេះ ហើយជាថ្មីម្តងទៀត លោកបានទាមទារឱ្យមានជំនួបផ្ទាល់ខ្លួនជាមួយលោក ពូទីន។ មេដឹកនាំអ៊ុយក្រែនវ័យ៤៧ឆ្នាំរូបនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ការជួបចរចាដោយផ្ទាល់ក្នុងកម្រិតថ្នាក់ដឹកនាំ គឺជារឿងចាំបាច់ ដើម្បីធានាឱ្យបាននូវសុខសន្តិភាពដែលឋិតឋេរជានិរន្តរ៍។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP, លោកប្រធានាធិបតី ពូទីន ក៏ធ្លាប់បានអះអាងកាលពីខែមិថុនាដែរថា រូបលោកបានត្រៀមខ្លួនជាស្រេច ដើម្បីជួបចរចាដោយផ្ទាល់មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី ប៉ុន្តែគឺនៅក្នុងដំណាក់កាលចុងក្រោយនៃការចរចាបញ្ចប់ជម្លោះជាង ៣ឆ្នាំកន្លងមកនេះ។ ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ថ្មីៗនេះបានចោទប្រកាន់ថា ការជំរុញឱ្យមានការចរចាដោយផ្ទាល់របស់លោក ហ្សេលេនស្គី ជាមួយលោក ពូទីន គឺគ្រាន់តែជាលេស ចង់បញ្ជាក់ឡើងវិញពីភាពស្របច្បាប់ផ្នែកនយោបាយរបស់គាត់តែប៉ុណ្ណោះ ហើយថា មេដឹកនាំអ៊ុយក្រែនរូបនេះ កំពុងមានការព្រួយបារម្ភថា…

  • ពលរដ្ឋហ្កាហ្សាលើស ៨០នាក់ បានស្លាប់ក្នុងការបាញ់ប្រហារយ៉ាងឃោរឃៅនៅទីតាំងរថយន្តជំនួយ UN

    ពលរដ្ឋហ្កាហ្សាលើស ៨០នាក់ បានស្លាប់ក្នុងការបាញ់ប្រហារយ៉ាងឃោរឃៅនៅទីតាំងរថយន្តជំនួយ UN

    ប្រជាជនប៉ាឡេស្ទីនដែលស្រេកឃ្លានរាប់សិបនាក់ ត្រូវបានសម្លាប់នៅដែនដីហ្កាហ្សា កាលពីថ្ងៃអាទិត្យ (២០ កក្កដា) ខណៈពេលពួកគេសម្រុកទៅយកស្បៀងអាហារនៅរថយន្តដឹកទំនិញរបស់អង្គការសហប្រជាជាតិ នៅក្នុងឧប្បត្តិហេតុដ៏អាក្រក់បំផុតមួយដែលទាក់ទងនឹងការចែកចាយជំនួយបែបនេះ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមមក ស្របពេលអ៊ីស្រាអែល ចេញបទបញ្ជាជម្លៀសថ្មីសម្រាប់តំបន់ជាច្រើនដែលពោរពេញទៅដោយជនភៀសខ្លួន។ កម្មវិធីស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិ បាននិយាយថា ក្បួនរថយន្តជំនួយរបស់ខ្លួនដែលដឹកស្បៀងអាហារ “បានជួបនឹងហ្វូងជនស៊ីវិលស្រេកឃ្លានយ៉ាងខ្លាំង ដែលបានរងការបាញ់ប្រហារ” ភ្លាមៗបន្ទាប់ពីក្បួនរថយន្តឆ្លងកាត់ព្រំដែនពីអ៊ីស្រាអែល។ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ហ្កាហ្សាមើលឃើញថ្ងៃដែលមានអ្នកស្វែងរកជំនួយស្លាប់ច្រើនបំផុតក្នុងសង្គ្រាមជាង ២១ខែមកនេះ ដោយជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៨៥នាក់ ត្រូវសម្លាប់ ក្នុងពេលកំពុងដណ្ដើមយកស្បៀងអាហារកាលថ្ងៃអាទិត្យ និងរាប់សិបនាក់ទៀតរងរបួស។ យោធាអ៊ីស្រាអែល ជំទាស់នឹងចំនួនអ្នកស្លាប់ដ៏ច្រើននេះ ប៉ុន្តែនិយាយថា កងទ័ពរបស់ខ្លួនបានបាញ់ព្រមានទៅកាន់ហ្វូងមនុស្សរាប់ពាន់នាក់ ដើម្បីលុបបំបាត់ “ការគំរាមកំហែងភ្លាមៗ”។ មន្ត្រីអង្គការសហប្រជាជាតិម្នាក់បានប្រាប់សារព័ត៌មាន AP ថា កងកម្លាំងអ៊ីស្រាអែល បើកការបាញ់ប្រហារលើហ្វូងមនុស្សដែលព្យាយាមយកអាហារពីក្បួនរថយន្ត។ មន្រ្តីហាម៉ាសម្នាក់ប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមសកម្មប្រយុទ្ធមួយនេះខឹងសម្បារយ៉ាងខ្លាំងដោយសារតែចំនួនអ្នកស្លាប់យ៉ាងច្រើនលើសលប់ និងវិបត្តិភាពអត់ឃ្លានកាន់តែអាក្រក់ក្នុងដែនដីហ៊ុមព័ទ្ធ ហើយថា រឿងទាំងអស់នេះអាចប៉ះពាល់ខ្លាំងដល់កិច្ចពិភាក្សាបទឈប់បាញ់ ដែលកំពុងដំណើរការនៅប្រទេសកាតា៕

  • វិមានក្រឹមឡាំង៖ លោក Putin បើកឱ្យមានសន្តិភាពជាមួយអ៊ុយក្រែន លុះត្រាតែក្រោយពេលគោលដៅយោធារុស្ស៊ីត្រូវបានសម្រេច

    វិមានក្រឹមឡាំង៖ លោក Putin បើកឱ្យមានសន្តិភាពជាមួយអ៊ុយក្រែន លុះត្រាតែក្រោយពេលគោលដៅយោធារុស្ស៊ីត្រូវបានសម្រេច

    អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយកាលពីថ្ងៃអាទិត្យថារុស្ស៊ីបើកចំហចំពោះសន្តិភាពជាមួយអ៊ុយក្រែនប៉ុន្តែការសម្រេចបាននូវគោលដៅរបស់ខ្លួននៅតែជាអាទិភាព ប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានផ្តល់ពេលវេលាដល់ទីក្រុងមូស្គូរយៈពេល៥០ថ្ងៃដើម្បីយល់ព្រមលើបទឈប់បាញ់ ពុំនោះនឹងប្រឈមទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ។ លោក Peskov និងមន្ត្រីរុស្ស៊ីផ្សេងទៀតបានច្រានចោលការចោទប្រកាន់ពីទីក្រុង Kyiv និងដៃគូលោកខាងលិចរបស់ខ្លួនអំពីភាពជាប់គាំងនៃកិច្ចចរចាសន្តិភាព។ ទន្ទឹមនឹងនេះ ទីក្រុងមូស្គូនៅតែបន្តបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ខ្លួនទៅលើទីក្រុងនានារបស់អ៊ុយក្រែន ដោយបានបើកការវាយប្រហារដោយយានដ្រូនបន្ថែមទៀតក្នុងរយៈពេលតែមួយយប់ ដែលមានចំនួនច្រើនជាងរាល់លើកក្នុងអំឡុងពេលជាច្រើនខែក្នុងឆ្នាំ២០២៤ ។ នៅក្នុងសុន្ទរកថាពេលយប់របស់លោកកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុននេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា មន្ត្រីរបស់លោកបានស្នើឱ្យមានកិច្ចចរចាសន្តិភាពថ្មីមួយក្នុងសប្តាហ៍នេះ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីកាលពីថ្ងៃអាទិត្យ បានរាយការណ៍ថា ខ្លួនពុំទាន់កំណត់កាលបរិច្ឆេទសម្រាប់ការចរចារនៅឡើយ ប៉ុន្តែ បាននិយាយថា ទីក្រុងអ៊ីស្តង់ប៊ុលរបស់ទួរគី ទំនងនៅតែជាទីក្រុងរៀបចំការចរចាសន្តិភាពដដែល ។ គួររម្លឹកថា នៅក្នុងជំនួបចរចាសន្តិភាពជុំមុនៗ រុស្ស៊ីបានគូសបញ្ជាក់ពីបញ្ជីនៃការទាមទារដ៏រឹងត្អឹង ដែលមិនអាចទទួលយកបានសម្រាប់អ៊ុយក្រែន ដោយអំពាវនាវឱ្យប្រទេសនេះប្រគល់តំបន់អ៊ុយក្រែនចំនួនបួនដែលរុស្ស៊ី អះអាងថាជារបស់ខ្លួន និងបដិសេធការគាំទ្រផ្នែកយោធារបស់លោកខាងលិច៕

  • [UPDATE] ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅកូរ៉េខាងត្បូង កើនឡើងដល់១៧នាក់ និង១១ នាក់បាត់ខ្លួន

    [UPDATE] ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅកូរ៉េខាងត្បូង កើនឡើងដល់១៧នាក់ និង១១ នាក់បាត់ខ្លួន

    កំណត់ត្រារបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃអាទិត្យ២០កក្កដាចុងសប្ដាហ៍មុននេះថា ភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង បាននាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់១៧នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែល១១ នាក់នៅតែបាត់ខ្លួននៅឡើយ ក្នុងពេលភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់រយៈពេល១២០ឆ្នាំ។ យោងតាមទិន្នន័យផ្លូវការ កូរ៉េខាងត្បូងជាធម្មតាជួបប្រទះភ្លៀងរដូវមូសុងក្នុងខែកក្កដា ហើយតែងតែត្រូវបានត្រៀមលក្ខណៈយ៉ាងល្អ។ ប៉ុន្តែក្នុងសប្តាហ៍កន្លងទៅនេះ តំបន់ភាគខាងត្បូងរបស់ប្រទេសនេះ បានទទួលរងការធ្លាក់ភ្លៀងខ្លាំងបំផុតរៀងរាល់ម៉ោងក្នុងកំណត់ត្រា ។ ជាមួយគ្នានោះ ក៏មានទឹកជំនន់ដ៏គ្រោះថ្នាក់មួយនៅភាគខាងជើងកាលពីព្រឹកថ្ងៃអាទិត្យដែរ ដោយមានកម្រិតទឹកភ្លៀងជិត១៧០ មីលីម៉ែត្របានវាយលុកស្រុក កាពីយ៉ុង (Gapyeong) ក្នុងខេត្ត ជីយ៉ុងជី(Gyeonggi) ភាគខាងកើតនៃរដ្ឋធានីសេអ៊ូល ដោយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២ នាក់ស្លាប់ និង ៥ នាក់បាត់ខ្លួន។ ចំនួនអ្នកស្លាប់បានកើនឡើង ស្របពេលសាកសពអ្នកដែលត្រូវបានរាយការណ៍ពីមុនថាបានបាត់ខ្លួន ភាគច្រើនត្រូវបានបំណាក់ដីនាំយកទៅ ត្រូវបានរកឃើញ។ យោងតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃ គិតត្រឹមល្ងាចថ្ងៃអាទិត្យបានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបពីទឹកជំនន់រយៈពេលប្រាំថ្ងៃ ឥឡូវនេះបានកើនឡើងដល់១៧ នាក់ ទន្ទឹមនឹងមនុស្ស១១ នាក់ផ្សេងទៀត នៅតែបាត់ខ្លួន៕

  • ទាហានថៃដើរចូលដីកម្ពុជារំលោភកិច្ចព្រមព្រៀងហើយជាន់មីនដែលសល់ពីសម័យសង្គ្រាម

    ទាហានថៃដើរចូលដីកម្ពុជារំលោភកិច្ចព្រមព្រៀងហើយជាន់មីនដែលសល់ពីសម័យសង្គ្រាម

    (ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ គួររំលឹកផងដែរថា កម្ពុជាតែងតែបានដាស់តឿនឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះនៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះផងដែរ។ ជាក់ស្តែងទាហានថៃបានលើ្មសការឯកភាព ដែលបានចែងក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០(MOU-2000) ហើយបានធ្វើការដើរល្បាតខុសពីតម្រាយផ្លូវចាស់របស់ខ្លួន ដោយបង្កើតតម្រាយផ្លូវថ្មីទៅក្នុងតំបន់ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា នេះបើផ្អែកតាមផែនទីមាត្រដ្ឋាន១/២០០.០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ រហូតទទួលគ្រោះថ្នាក់ដោយសារការផ្ទុះគ្រាប់មីនដែលជាសំណល់ពីសង្គ្រាម។ ការគោរពអធិបតេយ្យ និងច្បាប់អន្តរជាតិមិនអាចបានតែនិយាយ ដោយមិនមានសកម្មភាពនោះទេ ដូច្នេះ កម្ពុជាអំពាវនាវឱ្យភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ MOU-2000 និងប្រើប្រាស់ឱ្យបានពេញលេញនូវយន្តការច្បាប់អន្តរជាតិ ក្នុងនោះរួមមានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការដោះស្រាយជម្លោះព្រំដែននៃប្រទេសទាំងពីរ ដើម្បីនាំមកនូវសន្តិភាពពិតប្រាកដ និងយូរអង្វែង ព្រមទាំងទប់ស្កាត់ការគ្រោះថ្នាក់ ឬការបាត់បង់ជីវិតប្រជាពលរដ្ឋស្លូតត្រង់។…

  • ហ្គាហ្សា ៖ ទារកទើបកើត ស្លាប់ព្រោះអត់អាហារ

    ហ្គាហ្សា ៖ ទារកទើបកើត ស្លាប់ព្រោះអត់អាហារ

    បរទេស ៖ ទារកទើបនឹងកើតម្នាក់ បានស្រេកឃ្លាន រហូតដល់ស្លាប់ នៅតំបន់ហ្គាហ្សា ខណៈអ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីន ១១៦នាក់ បន្ថែមទៀត កាលពីថ្ងៃទី១៩ ខែកក្កដា។ ទារក ជនជាតិប៉ាឡេស្ទីនម្នាក់ បានស្លាប់ ដោយសារតែភាពអត់ឃ្លាន នៅក្នុងតំបន់ហ្គាហ្សា ខណៈដែលអ៊ីស្រាអែល រក្សាការបិទផ្លូវរបស់ខ្លួន លើការផ្គត់ផ្គង់ជំនួយ និងការបាញ់ប្រហារ លើមនុស្ស ដែលត្រូវបានបង្ខំ ឱ្យស្វែងរកអាហារ នៅកន្លែងផ្តល់ជំនួយ ដ៏ចម្រូងចម្រាស គាំទ្រដោយសហរដ្ឋអាមេរិក ហើយ ដែលត្រូវបានពិពណ៌នាថា ជា “អន្ទាក់មរណៈ” ។ ទារកអាយុ ៣៥ថ្ងៃ ម្នាក់ បានស្លាប់ ដោយសារកង្វះអាហារូបត្ថម្ភ នៅមន្ទីរពេទ្យ al-Shifa នៃទីក្រុង Gaza នេះបើតាម នាយកមន្ទីរពេទ្យ លោក Muhammad Abu Salmiya បានប្រាប់ Al Jazeera។ ទារក ដែលមិនបញ្ចេញឈ្មោះ គឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្ស ពីរនាក់…

  • អ៊ីស្រាអែលវាយកម្ទេចផ្ទះនៅជំរុំ West Bank

    អ៊ីស្រាអែលវាយកម្ទេចផ្ទះនៅជំរុំ West Bank

    បរទេស ៖ កងកម្លាំងអ៊ីស្រាអែលបានបន្តរុះរើអគារជំរុំជនភៀសខ្លួន ស្ថិតនៅក្នុងតំបន់ West Bank ជាផ្នែកមួយនៃផែនការ ដែលបានប្រកាស កាលពីមុន ក្នុងការកម្ទេចអគារ ចំនួន១០៥ នៅក្នុងជំរុំ ដើម្បីបើកផ្លូវ ធំទូលាយ។ មន្ត្រីប៉ាឡេស្ទីនម្នាក់ បាននិយាយ កាលពីថ្ងៃព្រសហ្បតិ៍ ថា «ផ្លូវដែលកំពុងត្រូវបានបើក នៅក្នុងជំរុំ Tulkarem បច្ចុប្បន្ន គឺពីខាងជើង ទៅខាងត្បូង និងពីខាងកើត ទៅខាងលិច មុនពេលបង្កើត ប្លុកលំនៅដ្ឋាន ជាមួយនឹងដង់ស៊ីតេ កំណត់ដោយផែនការវិស្វកម្ម កាន់កាប់»។ គួរបញ្ជាក់ថា អ្នកតាំងលំនៅអ៊ីស្រាអែល រាប់រយពាន់នាក់ កំពុងទៅរស់នៅ ទូទាំងតំបន់ West Bank ក្បែរនឹងតំបន់ហ្គាហ្សា បើទោះបីជា សហគមន៍អន្តរជាតិចាត់ទុកថា ជាអំពើខុសច្បាប់ ខណៈដែលកំពុងមានចម្រូងចម្រាស់ ជាមួយប្រជាជនប៉ាឡេស្ទីន។ ក្នុងសង្គ្រាម នៅហ្គាហ្សា តាំងពីឆ្នាំ២០២៣ រវាងអ៊ីស្រាអែល និង ហាម៉ាស់ ក៏មានការសម្លាប់ជនជាតិ ប៉ាឡេស្ទីន ជាង៩៦០នាក់ នៅតំបន់ West…