Author: Dol Pheakdey
-

រុស្ស៊ីសាមគ្គីភាពពេញលេញជាមួយវេណេស៊ុយអេឡា ដែលកំពុងតានតឹងជាមួយអាមេរិក
មូស្គូ ៖ រុស្ស៊ីបញ្ជាក់ពីការគាំទ្រ និង សាមគ្គីភាពពេញលេញ ជាមួយវេណេស៊ុយអេឡា ដែលកំពុងតានតឹងជាមួយអាមេរិក ហើយ ប្រកាសថ្កោលទោសការវាយប្រហារលើទូកសង្ស័យរត់ពន្ធគ្រឿងញៀន។ យោងតាមចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Al jazeeraប្រទេសរុស្ស៊ីបានថ្កោលទោសការវាយប្រហារ របស់សហរដ្ឋអាមេរិក លើទូកដែលត្រូវបានចោទប្រកាន់ថា បានដឹកគ្រឿងញៀនខុសច្បាប់ នៅឆ្នេរសមុទ្រវេណេស៊ុយអេឡា ដែលបានសម្លាប់មនុស្ស ៤នាក់ កាលពីថ្ងៃសុក្រ ហើយបានព្រមានអំពីការកើនឡើង ដែលអាចកើតមាន នៅក្នុងតំបន់ការ៉ាប៊ីន ទាំងមូល។ អំឡុងការហៅទូរស័ព្ទ ទៅកាន់សមភាគីវេណេស៊ុយអេឡា កាលពីថ្ងៃអាទិត្យ ទី៥ ខែតុលា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានថ្កោលទោសការវាយប្រហារ ដែលបានកើតឡើង នៅក្នុងដែនទឹកអន្តរជាតិ។ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសរុស្ស៊ី បន្ទាប់ពីការសន្ទនា បានឱ្យដឹងថា “លោករដ្ឋមន្ត្រីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីសកម្មភាពកើនឡើងរបស់ទីក្រុងវ៉ាស៊ីនតោន នៅសមុទ្រការាបៀន ដែលពោរពេញដោយផលវិបាកដ៏ធំធេង សម្រាប់តំបន់” ។ ប្រភពបានអះអាងថា «ភាគីរុស្ស៊ីបានបញ្ជាក់ពីការគាំទ្រ និងសាមគ្គីភាពពេញលេញរបស់ខ្លួនជាមួយថ្នាក់ដឹកនាំ និងប្រជាជនវេណេស៊ុយអេឡា ក្នុងបរិបទបច្ចុប្បន្ន»។ ការវាយប្រហារចុងក្រោយនេះ បាននាំឱ្យចំនួននៃការវាយប្រហារ របស់អាមេរិកបែបនេះ កើនឡើងដល់…
-

សេតវិមាន៖ ការកាត់រំសាយបុគ្គលិកទ្រង់ទ្រាយធំនឹងចាប់ផ្តើម ប្រសិនបើការចរចាជុំវិញការបិទរដ្ឋាភិបាលជាប់គាំង
មន្ត្រីសេតវិមានបាននិយាយថា រដ្ឋបាលរបស់លោក Trump នឹងចាប់ផ្តើមកាត់រំសាយបុគ្គលិកសហព័ន្ធយ៉ាងច្រើន ប្រសិនបើលោកប្រធានាធិបតី Donald Trump កំណត់ថាការចរចាជាមួយគណបក្សប្រជាធិបតេយ្យក្នុងសភាដើម្បីបញ្ចប់ការបិទរដ្ឋាភិបាលដោយផ្នែក «ត្រូវជាប់គាំង» ។ ខណៈការបិទរដ្ឋាភិបាលបានឈានចូលដល់ថ្ងៃទីប្រាំរបស់ខ្លួន នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិសេតវិមាន លោក Kevin Hassett បានប្រាប់សារព័ត៌មាន CNN ថា រដ្ឋបាលនៅតែសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចៀសការកាត់រំសាយបុគ្គលិកដែលត្រូវបានគំរាមកំហែងដោយនាយកទទួលបន្ទុកផ្នែកថវិកា លោក Russell Vought ។ លោក Hassett និយាយថា «លោកប្រធានាធិបតី Trump និងលោក Russ Vought កំពុងត្រៀមខ្លួនដើម្បីមានចំណាត់ការ ហើយ«ប្រសិនបើលោកប្រធានាធិបតីសម្រេចថា ការចរចានៅតែជាប់គាំង នោះនឹងចាប់ផ្តើមមានការកាត់រំសាយបុគ្គលិកទ្រង់ទ្រាយធំ»។ លោក Trump បានពណ៌នាអំពីការកាត់ការងារយ៉ាងច្រើននេះថាជា «ការកាត់រំសាយការងាររបស់គណបក្សប្រជាធិបតេយ្យ» ដោយប្រាប់អ្នកសារព័ត៌មានថា «នរណាម្នាក់ដែលត្រូវបានបញ្ឈប់ នោះដោយសារតែគណបក្សប្រជាធិបតេយ្យ»។ ពុំមានសញ្ញានៃវឌ្ឍនភាពដែលអាចមើលឃើញនោះទេ ចាប់តាំងពី លោក Trump បានជួបជាមួយមេដឹកនាំសភាកាលពីសប្តាហ៍មុន។ ការបិទរដ្ឋាភិបាលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែតុលា ជាថ្ងៃដំបូងនៃឆ្នាំសារពើពន្ធឆ្នាំ២០២៦ បន្ទាប់ពីសមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ បានច្រានចោលសេចក្តីស្នើច្បាប់ផ្តល់មូលនិធិរយៈពេលខ្លី ដែលនឹងរក្សាទីភ្នាក់ងារនានាឲ្យនៅបើកដំណើរការរហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា។
-

លោក Putin ព្រមានអាមេរិកមិនឱ្យផ្តល់មីស៊ីល Tomahawk ទៅកាន់អ៊ុយក្រែន
មូស្គូល ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ព្រមានថា បើសិនអាមេរិកផ្គត់ផ្គង់មីស៊ីលបញ្ជាទិស Tomahawk រយៈចម្ងាយឆ្ងាយឱ្យដល់អ៊ុយក្រែន សម្រាប់ការវាយប្រហារជ្រៅក្នុងទឹកដីសរុស្ស៊ី នោះវានឹងបំផ្លាញទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិក។ លោកប្រធានាធិបតី Putin បាននិយាយកាលពីសប្តាហ៍មុន ដោយចោទសួរថាតើអង្គការណាតូមិនមែនជា “ខ្លាក្រដាស” ទេឬ ដែលបរាជ័យមិនអាចបញ្ឈប់ការវាយលុករបស់រុស្ស៊ីបាន។ ទន្ទឹមគ្នា លោកប្រធានាធិបតី Putin ក៏បាននិយាយព្រមានទាក់ទងនឹងការឱ្យមីស៊ីល Tomahawk ទៅអ៊ុយក្រែនថា ចំណុចនេះនឹងនាំឱ្យមានការបំផ្លាញទំនាក់ទំនងរបស់រុស្ស៊ី-អាមេរិក។ ការអត្ថាធិប្បាយបែបនេះរបស់លោកប្រធានាធិបតី Putin កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Donald Trump និយាយថា លោកខកចិត្តចំពោះលោក Putin ណាស់ ដែលមិនព្រមបង្កើតសន្តិភាព ហើយចាត់ទុករុស្ស៊ីថា ជា «ខ្លាក្រដាស» ដោយសារបរាជ័យក្នុងការបង្ក្រាបអ៊ុយក្រែន។ ចំណែកអនុប្រធានាធិបតីអាមេរិក លោក JD Vance វិញបាននិយាយកាលពីខែមុនថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាលើសំណើរបស់អ៊ុយក្រែន ដើម្បីទទួលបានមីស៊ីល Tomahawk ដែលអាចវាយប្រហារជ្រៅទៅក្នុងរុស្ស៊ី រួមទាំងទីក្រុងមូស្គូផងដែរ ប៉ុន្តែការសម្រេចចិត្តចុងក្រោយមិនទាន់ត្រូវធ្វើឡើងនោះទេ៕ ប្រភព ៖ រ៉យទ័រ
-

វៀតណាមគ្រោងដាក់កាមេរ៉ា AI ផាកការបើកបរ ទូទាំងប្រទេស
ហាណូយ ៖ ប្រទេស វៀតណាម គ្រោងនឹងបំពាក់កាមេរ៉ា AI រាប់ពាន់គ្រឿង ដើម្បីតាមដានអ្នកបើកបរ ទូទាំងប្រទេស មានទាំងការផាកពិន័យ និងសម្រួលការកកស្ទះ ជាដើម។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VNexpress កាលពីថ្ងៃទី៤ ខែតុលា បានឲ្យដឹងថា នាយកដ្ឋានប៉ូលីសចរាចរណ៍ របស់ប្រទេសវៀតណាមបានស្នើឱ្យដំឡើងកាមេរ៉ា ដែលដំណើរការ ដោយបញ្ញាសិប្បនិម្មិត ឬ AI រាប់ពាន់គ្រឿង នៅទូទាំងប្រទេស ដើម្បីសង្កេតមើលការបំពានច្បាប់, សម្រួលការកកស្ទះ និង ជួយការពារទប់ស្កាត់គ្រោះថ្នាក់។ នាយកដ្ឋានក្រោមឱវាទរបស់ក្រសួងសន្តិសុខសាធារណៈមួយនេះ បាននិយាយថា ប្រព័ន្ធថ្មីនេះមិនត្រឹមតែរកឃើញបទល្មើសទូទៅ ដូចជា ការបើកបំពានភ្លើងក្រហម, មិនពាក់មួកសុវត្ថិភាព ឬមិនពាក់ខ្សែក្រវ៉ាត់ ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងផ្តល់ទិន្នន័យលំហូរចរាចរណ៍ តាមពេលវេលាជាក់ស្តែង ដល់សាធារណជន ដើម្បីពួកគេអាចជ្រើសរើសផ្លូវ បានប្រសើរជាងមុន។ គម្រោងនេះនឹងត្រូវគ្រប់គ្រង តាមរយៈមជ្ឈមណ្ឌល បញ្ជាការ ពីរកម្រិត គឺ មជ្ឈមណ្ឌលជាតិ នៅទីស្នាក់ការប៉ូលិសចរាចរណ៍ និង មណ្ឌលខេត្ត ចំនួន ៣៤។…
-

សិង្ហបុរីនឹងបញ្ចប់ការចុះបញ្ជីរថយន្តសាំងថ្មី នៅឆ្នាំ២០៣០
សិង្ហបុរី ៖ ប្រទេសសិង្ហបុរីនឹងបញ្ឈប់ការចុះបញ្ជីរថយន្តដែលប្រើសាំង ថ្មី ចាប់ពីឆ្នាំ ២០៣០ ដោយជំរុញផែនការរបស់ខ្លួន ក្នុងការបញ្ឈប់ឡានម៉ាស៊ីនចំហេះខាងក្នុង ឬ ICE ទាំងអស់ នៅឆ្នាំ២០៤០ និង ពន្លឿនការទទួលយក ដំណើរការដឹកជញ្ជូនប្រើប្រាស់ថាមពលស្អាត ជាងមុន។ ចំនួនរថយន្តអគ្គិសនី ឬ EV នៅក្នុងប្រទេសសិង្ហបុរីបានកើនឡើង ពី ២៦,២០០ គ្រឿង កាលពីដំណាច់ឆ្នាំ ទៅ ៣៩,៨០០ គ្រឿង រហូតមកដល់ឆ្នាំនេះ ដែលជាការកើនឡើង ៥២% ។ ការផ្លាស់ប្តូរនេះ បានធ្វើឱ្យមានការព្រួយបារម្ភ ក្នុងចំណោមអ្នកចូលចិត្តរថយន្ត អំពីការបាត់បង់តម្លៃវប្បធម៌ និង អារម្មណ៍នៃម៉ាស៊ីនសាំង ក៏ដូចជា សំណួរជុំវិញហេដ្ឋារចនាសម្ព័ន្ធ នៃការសាកថ្ម និង ការបន្តប្រើប្រាស់រថយន្តសាំង សម្រាប់សេវាសង្គ្រោះបន្ទាន់។ អ្នកជំនាញក៏ព្រមានថា ការផ្លាស់ប្តូរនេះ នឹងរំខានដល់ឧស្សាហកម្មស្ថានីយប្រេងឥន្ធនៈ ដោយស្ថានីយជាច្រើន អាចក្លាយជាគ្មានប្រាក់ចំណេញ ឬ ត្រូវការ ការសម្របខ្លួនដ៏សំខាន់ ហើយគូសបញ្ជាក់ ពីការសាកថ្មយឺត នៅផ្ទះ កន្លែងធ្វើការ…
-

ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងអ៊ុយក្រែន
កៀវ ៖ ការវាយប្រហារដ្រូនរបស់រុស្សី លើស្ថានីយរថភ្លើងអ៊ុយក្រែន បានបណ្តាលឲ្យស្លាប់មនុស្សម្នាក់ និង របួសរាប់សិបនាក់ទៀត។ រុស្ស៊ីបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក នៅលើរថភ្លើងដឹកអ្នកដំណើរ ចំនួនពីរគ្រឿង នៅក្នុងតំបន់ Sumy ភាគឦសាន នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សម្នាក់ និង បានរងរបួស ប្រមាណ៣០នាក់ ផ្សេងទៀត នេះបើយោងតាមមន្ត្រីអ៊ុយក្រែន។ ប្រមុខផ្លូវដែកអ៊ុយក្រែន បាននិយាយ កាលពីថ្ងៃសៅរ៍ថា រុស្ស៊ីកំពុងបង្កើនយុទ្ធនាការវាយប្រហារតាមអាកាសលើបណ្តាញ នៅក្នុងការប៉ុនប៉ងផ្តាច់សហគមន៍ជួរមុខ មុនរដូវរងា។ នាយកប្រតិបត្តិផ្លូវដែកអ៊ុយក្រែន លោក Oleksandr Pertsovsky ក៏បានព្រមានផងដែរថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី កាន់តែមានភាពច្បាស់លាស់ ដែលធ្វើអោយមានភាពស្មុគស្មាញ ដល់សមត្ថភាពរបស់ទីក្រុង Kyiv ក្នុងការការពារ ទប់ស្កាត់ការវាយប្រហារ ដែលចូលមក។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានហៅការវាយប្រហារ កាលពីថ្ងៃសៅរ៍ដែលបានកើតឡើងប្រហែល ៥០ គីឡូម៉ែត្រ ពីព្រំដែនរុស្ស៊ីថា “ព្រៃផ្សៃ” ។ លោក Zelensky ថែមទាំងបានបង្ហោះវីដេអូមួយ ដែលបង្ហាញពីទូរថភ្លើង…
-

អ៊ីស្រាអែលបន្តវាយប្រហារនៅហ្គាហ្សា ស្លាប់ជិត៦០នាក់
ហ្គាហ្សា ៖ ទោះបីជាមានការអំពាវនាវរបស់លោក ត្រាំ ឱ្យផ្អាកប្រតិបត្តិការក៏ដោយ ក៏ អ៊ីស្រាអែលបានបន្តធ្វើការវាយប្រហារដ៏សាហាវ នៅទូទាំងតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍ បណ្តាលឲ្យស្លាប់មនុស្ស ជិត៦០នាក់។ លោក Mahmud Bassal អ្នកនាំពាក្យ របស់ទីភ្នាក់ងារការពារជនស៊ីវិល ដែលជាអង្គការសង្គ្រោះធ្វើប្រតិបត្តិការ នៅក្រោមអាជ្ញាធរហាម៉ាស បាននិយាយ កាលពីថ្ងៃទី៤ ខែតុលា ថា «ចំនួនអ្នកស្លាប់ ពីការទម្លាក់គ្រាប់បែក ដែលកំពុងបន្ត របស់អ៊ីស្រាអែល ចាប់តាំងពីព្រឹកព្រលឹមថ្ងៃនេះ មានចំនួន ៥៧ នាក់ ក្នុងនោះ មាន ៤០នាក់ នៅក្នុងទីក្រុង Gaza»។ ការវាយប្រហារនេះបានកើតឡើង ចំពេលដែលកងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារ ទាំងផ្លូវអាកាសនិងផ្លូវគោក យ៉ាងខ្លាំង ក្នុងប៉ុន្មានសប្តាហ៍ ថ្មីៗនេះ ជុំវិញទីក្រុង។ លោក Mohammed al-Mughayyir មន្ត្រីទីភ្នាក់ងារការពារជនស៊ីវិល បាននិយាយថា «ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា នៅតែបន្ត ជាមួយនឹងកម្រិតដូចគ្នា និងលំនាំដដែល»។ លោក Mahmud Al-Ghazi…
-

អឺរ៉ុប ៖ ទឹកជំនន់ស្លាប់៤នាក់នៅប៊ុលហ្គារី
សូហ្វ៊ីយ៉ា ៖ ដោយសារតែភ្លៀងធ្លាក់ខ្លាំង ទឹកបានជន់លិចប្រទេសប៊ុលហ្គារី ដែលស្ថិតក្នុងទ្វីបអឺរ៉ុប បណ្តាលឲ្យសម្លាប់មនុស្ស ចំនួន៤នាក់។ អាជ្ញាធរបាននិយាយថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅតាមបណ្តោយឆ្នេរសមុទ្រខ្មៅ របស់ប្រទេសប៊ុលហ្គារី កាលពីថ្ងៃសុក្រ បានសម្លាប់មនុស្ស បីនាក់ នៅក្នុងទីក្រុងរមណីយដ្ឋានមួយកន្លែង ជាមួយនឹងទឹកហូរកាត់ភក់ តែ ក្រោយមក ឡើងដល់់ ៤នាក់។ ភាពអាសន្នត្រូវបានប្រកាស នៅក្នុងក្រុងមួយចំនួន នៅភាគអាគ្នេយ៍ និង ភាគពាយព្យនៃប្រទេស។ វីដេអូដែលបានចែករំលែក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីទឹកបាននាំយករថយន្ត ទៅឆ្ងាយ តាមបណ្តោយផ្លូវធំមួយ នៅក្នុងរមណីយដ្ឋាន។ អនុរដ្ឋមន្ត្រីមហាផ្ទៃ បានប្រាប់អ្នកសារព័ត៌មានថា ទឹកជំនន់បានបំផ្លាញអគារ និងផ្លូវថ្នល់ ហើយរថយន្តជាច្រើនគ្រឿង ត្រូវបានអូសចូល ទៅក្នុងសមុទ្រ។ ប្រភពបានប្រាប់អ្នកសារព័ត៌មាន ដោយបន្ថែមថា «យន្តហោះគ្មានមនុស្សបើក ត្រូវបានបញ្ជូន ទៅដើម្បីពិនិត្យមើលថា តើរថយន្តទាំងនោះ ហូរធ្លាក់ដល់ទីតាំងណាខ្លះ»។ ក្រុមអ្នកបរិស្ថានបានប្រកាសអាសន្ន អស់រយៈពេលជាច្រើនឆ្នាំ លើការសាងសង់តាមបណ្តោយឆ្នេរសមុទ្រខ្មៅ ដោយនិយាយថា សំណង់ទាំងនេះធ្វើឱ្យខូចខាតកាន់តែធ្ងន់ធ្ងរ អំឡុងពេលគ្រោះមហន្តរាយធម្មជាតិ៕ ប្រភពពី AFP
-

ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd ដុតកម្ទេចក្រណាត់ និង បានធ្វើការបំពុលខ្យល់
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានរកឃើញ ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd ជាប្រភេទរោងចក្រ កាត់ដេរសម្លៀកបំពាក់ នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រព្រឹត្តល្មើសច្បាប់ ដោយធ្វើការដុតកម្ទេចក្រណាត់ ក្នុងច្រវ៉ាក់ផលិតកម្មរបស់ខ្លួន និងបានធ្វើការបំពុលខ្យល់ ដែលល្មើសនឹង។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏ពុំបានអនុវត្តតាមកិច្ចសន្យាការពារបរិស្ថានផងដែរ។ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ចំពោះមុខគឺ -ហាមដាច់ខាតដល់ក្រុមហ៊ុន យកកម្ទេចក្រណាត់ទៅដុតក្នុងឡចំហាយ ទោះក្នុងករណីណាក៏ដោយ -ក្រុមហ៊ុនត្រូវរងពិន័យអន្តរការណ៍ករណីល្មើសមាត្រា១៥៦ និងមាត្រា៦៩៤នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ -ក្រុមហ៊ុនត្រូវបង់សំណងខូចខាតប៉ះពាល់បរិស្ថាន -ឡចំហាយត្រូវដំណើរប្រព័ន្ធចម្រោះសម្អាតផ្សែងឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ។ សូមបញ្ជាក់ថា ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធានាយកដ្ឋាន នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានចុះពិនិត្យនិងរកឃើញ ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd បានប្រព្រឹត្តផ្ទុយច្បាប់ ដោយនៅក្នុងរោងចក្រ ក្រុមការងារបានរកឃើញសារធាតុ…
-

បាតុកម្មប្រឆាំងអ៊ីស្រាអែល នៅថៃ
បាងកក ៖ បើទោះបីមានភ្លៀងធ្លាក់ ក្រុមបាតុកររាប់សិបនាក់បានទៅប្រមូលផ្តុំគ្នា នៅក្នុងប្រទេសថៃ ដើម្បីជះកំហិងលើអ៊ីស្រាអែល ជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា។ បាតុករជាងមួយរយនាក់បានដើរដង្ហែទៅកាន់មុខស្ថានទូតអ៊ីស្រាអែល នៅទីក្រុងបាងកក កាលពីព្រឹកថ្ងៃសៅរ៍ទី ៤ខែតុលាឆ្នាំ ២០២៥ ដើម្បីថ្កោលទោសការសម្លាប់នៅហ្គាហ្សា និងអំពាវនាវឱ្យមានសេរីភាពប៉ាឡេស្ទីន។ យោងតាមលិខិតនៃការធ្វើបាតុកម្ម បានឲ្យដឹងថា សកម្មភាពនេះ ត្រូវបានរៀបចំឡើងដោយសម្ព័ន្ធភាពទូលំទូលាយ នៃអង្គការសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅប្រទេសថៃ, ក្រុមនិស្សិត និងអ្នកផ្សេងទៀតជាច្រើន ដែលតំណាងឱ្យគ្រប់មជ្ឈដ្ឋាន។ អ្នកតំណាងមកពីក្រុម និងអង្គការនានានិយាយប្រឆាំងអំពើប្រល័យពូជសាសន៍ ដោយថ្កោលទោសការវាយប្រហារលើកុមារ មន្ទីរពេទ្យ និងចុងក្រោយបំផុត ការវាយប្រហារ លើក្បួននាវាមនុស្សធម៌ Global Sumud Flotilla។ ក្បួនមួយនេះ ប៉ុនប៉ងនាំជំនួយ ទៅតំបន់ហ្គាហ្សា តែ ត្រូវបានអ៊ីស្រាអែល ស្ទាក់ចាប់ ហើយបញ្ជូនទៅប្រទេសតួកគីវិញ។ ជុំវិញតំបន់ហ្គាហ្សា ថ្មីៗនេះ មានការព្រមព្រៀងគ្នារវាងក្រុមហាម៉ាស, លោកប្រធានាធិបតីអាមេរិក និងអ៊ីស្រាអែល លើផែនការសន្តិភាព ២០ចំណុច។ តែ ព័ត៌មានចុងក្រោយ អ៊ីស្រាអែលនៅតែវាយប្រហារនៅហ្គាហ្សា ស្លាប់មនុស្ស៥៧នាក់ បើទោះបី លោក ត្រាំ ជំរុញឲ្យឈប់ក៏ដោយ៕…