Author: Dol Pheakdey

  • គណៈប្រតិភូសភាម៉ាឡេស៊ីវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៅកម្ពុជា

    គណៈប្រតិភូសភាម៉ាឡេស៊ីវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៅកម្ពុជា

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយឯកឧត្តមបណ្ឌិត Mohd Hatta សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមបណ្ឌិត Mohd Hatta បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមបណ្ឌិតបានសម្តែងនូវក្តី សោមនស្សរីករាយដែលបានដឹកនាំគណៈប្រតិភូសភាម៉ាឡេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានកត់សម្គាល់នូវការរីកចម្រើននៅកម្ពុជា។ ឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណគណៈប្រតិភូសភាកម្ពុជា ដែលបានអញ្ជើញ ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៦ នៅម៉ាឡេស៊ី នាពេលថ្មីៗនេះ។ ឯកឧត្តមបណ្ឌិតមានជំនឿជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងពង្រីកទំនាក់ទំនងទ្វេភាគីម៉ាឡេស៊ី-កម្ពុជា ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមបណ្ឌិត និងគណៈប្រតិភូសភាម៉ាឡេស៊ីដែលបានអញ្ជេីញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ។ សម្តេចបវរធិបតីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី លើវិស័យសំខាន់ៗជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ ផងដែរ។ សម្តេចបវរធិបតីបានគូសបញ្ជាក់ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់ក្នុងក្របខណ្ឌស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ គឺជាកត្តាដ៏សំខាន់ក្នុងការជំរុញ, ពង្រឹង និងពង្រីក ទំនាក់ទំនងទ្វេភាគី…

  • ឥណ្ឌាចាប់ដៃរុស្ស៊ីធ្វើសមយុទ្ធយោធារួមគ្នា

    ឥណ្ឌាចាប់ដៃរុស្ស៊ីធ្វើសមយុទ្ធយោធារួមគ្នា

    ញូវដែលី ៖ កងទ័ពមកពីប្រទេសឥណ្ឌា និង រុស្ស៊ីចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាមួយមានឈ្មោះថា ‘Indra 2025’ រយៈពេល ១៥ថ្ងៃ នៅឯតំបន់វាលខ្សាច់នៃរដ្ឋ Rajasthan ភាគខាងលិចប្រទេសឥណ្ឌា។ ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងញូវដែលីបានឲ្យដឹងថា សមយុទ្ធនេះ នឹងធ្វើឡើង ក្នុងស្ថានភាពវាលខ្សាច់នៃរដ្ឋ Rajasthan ភាគខាងលិចប្រទេសឥណ្ឌា ក្បែរទីក្រុង Bikaner។ បុគ្គលិកយោធារុស្ស៊ីប្រហែល ២៥០នាក់ នឹងចូលរួម។ ស្ថានទូតបានកត់សម្គាល់ថា៖«សមយុទ្ធរួមគ្នា បញ្ជាក់ពីលក្ខណៈនៃភាពជាដៃគូយុទ្ធសាស្ត្រពិសេស និងឯកសិទ្ធិរវាងទីក្រុងមូស្គូ និងញូវដែលី»។ រុស្ស៊ី និងឥណ្ឌា តែងតែធ្វើសមយុទ្ធជើងគោក Indra រៀងរាល់ពីរឆ្នាំម្តង ដោយប្តូរវេនគ្នា ធ្វើជាម្ចាស់ផ្ទះ។ សមយុទ្ធពីមុន បានធ្វើឡើង ក្នុងឆ្នាំ ២០២១-២០២២។ ជាក់ស្តែង កន្លងមក ប្រទេសទាំងពីរក៏ធ្លាប់ធ្វើសមយុទ្ធយោធាជើងគោក អាកាស និងជើងទឹក ដែលមានឈ្មោះថា សមយុទ្ធ Indra, Avia Indra និងIndra Navy។ ក្រៅពីធ្វើសមយុទ្ធ កិច្ចសហការសំខាន់ៗរួមមាន៖ ការអភិវឌ្ឍន៍មីស៊ីល BrahMos រួមគ្នា,…

  • លោក ត្រាំ ជំរុញអ្នកវិទ្យាសាស្រ្តប្រើ AI ស្រាវជ្រាវវិធីទប់ស្កាត់ជំងឺមហារីកកុមារ

    លោក ត្រាំ ជំរុញអ្នកវិទ្យាសាស្រ្តប្រើ AI ស្រាវជ្រាវវិធីទប់ស្កាត់ជំងឺមហារីកកុមារ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាដោយផ្ទាល់ទៅកាន់រដ្ឋាភិបាលសហព័ន្ធ ឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជំរុញការស្រាវជ្រាវទប់ស្កាត់ជំងឺមហារីកកើតលើកុមារ និង ផ្តល់ជំនួយចំនួន ៥០លានដុល្លារដល់វិទ្យាស្ថានសុខភាពជាតិ ហៅកាត់ (NIH) សម្រាប់គំនិតផ្តួចផ្តើមដ៏សំខាន់នេះ។ លោកប្រធានាធិបតី ត្រាំ បាននិយាយអំឡុងពេលស៊ីញ៉េលើបទបញ្ជានេះនៅការិយាល័យ Oval កាលពីថ្ងៃអង្គារថា ជាច្រើនឆ្នាំហើយ ដែលយើងបានប្រមូលទិន្នន័យអំពីជំងឺមហារីកកុមារ ប៉ុន្តែរហូតមកទល់ពេលនេះ យើងមិនអាចផលិតវ៉ាក់សាំងបង្ការ និងព្យាបាលជំងឺដ៏កាចសាហាវមួយនេះនៅឡើយទេ។ មេដឹកនាំអាមេរិកវ័យ ៧៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ដោយប្រើបច្ចេកវិទ្យា AI ដ៏ទំនើប យើងនឹងផ្តល់សិទ្ធិអំណាចដល់អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវដើម្បីស្វែងរកវិធីព្យាបាល ទប់ស្កាត់ និងការការពារថ្មីៗពីជំងឺមហារីក។ លោកថា AI ក៏ជាមធ្យោបាយដ៏សំខាន់ជួយជ្រោមជ្រែងដល់ដំណើរការសាកល្បង និងការព្យាបាលដ៏ទំនើប ហើយមនុស្សគ្រប់គ្នាក៏នឹងអាចទទួលបានវាបានផងដែរ។ បទបញ្ជាដោយផ្ទាល់របស់លោកប្រធានាធិបតី ត្រាំ នេះ នឹងដឹកនាំដោយគណៈកម្មការធ្វើឱ្យអាមេរិកមានសុខភាពល្អម្តងទៀត ហៅកាត់ (Maha) ធ្វើការជាមួយការិយាល័យគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហៅកាត់ (OSTP) ដើម្បីជំរុញប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់ការស្រាវជ្រាវទប់ស្កាត់ជំងឺមហារីកកុមារ។ ចំនួនអ្នកស្លាប់ដោយសារជំងឺមហារីកទូទាំងពិភពលោកប្រចាំឆ្នាំ…

  • នាវាចម្បាំងអ៊ីស្រាអែលស្ទាក់កប៉ាល់ដឹកជំនួយហ្គាហ្សា

    នាវាចម្បាំងអ៊ីស្រាអែលស្ទាក់កប៉ាល់ដឹកជំនួយហ្គាហ្សា

    ហ្គាហ្សា ៖ នាវាចម្បាំងរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធ ទី១ ខែតុលា បានស្ទាក់ចាប់នាវាដឹកជំនួយ នាំយកទៅកាន់តំបន់ហ្គាហ្សា។ កងកម្លាំងទ័ពជើងទឹកអ៊ីស្រាអែល បានស្ទាក់ចាប់កងនាវាប្រហែល ៤៥គ្រឿង ដែលដឹកអ្នកនយោបាយនិងសកម្មជន រួមទាំងអ្នកធ្វើយុទ្ធនាការអាកាសធាតុស៊ុយអែត បានចាកចេញពីប្រទេសអេស្ប៉ាញ កាលពីខែមុន ក្នុងគោលបំណង បំបែកការបិទផ្លូវរបស់អ៊ីស្រាអែល លើទឹកដីប៉ាឡេស្ទីន ដែលអង្គការសហប្រជាជាតិនិយាយថា ទុរ្ភិក្សបានចូលជ្រៅ។ ក្រសួងការបរទេសអ៊ីស្រាអែល បានបង្ហោះ នៅលើបណ្តាញសង្គម X ថា «នាវាជាច្រើន ត្រូវបានបញ្ឈប់ដោយសុវត្ថិភាព ហើយអ្នកដំណើរកំពុងត្រូវបានផ្ទេរ ទៅកាន់កំពង់ផែអ៊ីស្រាអែល» ។ យ៉ាងណា លោកស្រី Rima Hassan សមាជិកសភាអឺរ៉ុប សញ្ជាតបារាំង-ប៉ាឡេស្ទីន ដែលធ្វើដំណើរជាមួយកងនាវាចរ កាលពីល្ងាចថ្ងៃពុធ បាននិយាយថា មនុស្សរាប់រយនាក់ “ត្រូវបានចាប់ខ្លួនដោយខុសច្បាប់ និង ឃុំខ្លួនដោយអ៊ីស្រាអែល” អំឡុងពេលនោះ។ ក្រុមហាម៉ាស់ ដែលបានវាយប្រហារ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ លើអ៊ីស្រាអែល និងជាហេតុបង្កឱ្យមានសង្រ្គាមនៅហ្គាហ្សា បានថ្កោលទោសការស្ទាក់ចាប់កងនាវាចរ “នៅក្នុងដែនទឹកអន្តរជាតិ”…

  • ព្យុះទីហ្វុង Bualoi ដុតលុយវៀតណាមអស់ ៣០០ លានដុល្លារ

    ព្យុះទីហ្វុង Bualoi ដុតលុយវៀតណាមអស់ ៣០០ លានដុល្លារ

    ហាណូយ ៖ ព្យុះទីហ្វុង Bualoi បានបង្កការខូចខាតទ្រព្យសម្បត្តិនៅក្នុងប្រទេសវៀតណាមប្រមាណ ៣០៣លានដុល្លារក្នុងសប្តាហ៍នេះ ខណៈលំនៅដ្ឋានប្រជាជនជិត ១៧០,០០០ខ្នងត្រូវរងផលប៉ះពាល់ ឬជន់លិចដោយសារទឹកជំនន់ នេះបើយោងតាមការវាយតម្លៃបឋម កាលពីថ្ងៃពុធ។ ព្យុះទីហ្វុង Bualoi កាលពីថ្ងៃចន្ទ បានវាយប្រហារភាគខាងជើង និងភាគកណ្តាលប្រទេសវៀតណាម ដោយពាំនាំមកនូវភ្ញៀវធ្លាក់ខ្លាំង រលកសមុទ្រខ្ពស់ៗ និងខ្យល់បោកបក់ខ្លាំង ឆក់យកអាយុជីវិតមនុស្សយ៉ាងហោចណាស់ ២៩នាក់ និង ២២នាក់ផ្សេងទៀតបាត់ខ្លួន នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម។ បន្ថែមលើនេះ ព្យុះទីហ្វុង Bualoi ក៏បានបំផ្លិចបំផ្លាញផ្លូវថ្នល់ សាលារៀន និងអគារការិយាល័យយ៉ាងធ្ងន់ធ្ងរ ព្រមទាំងកាត់ផ្តាច់បណ្តាញផ្គត់ផ្គង់អគ្គិសនី ដែលនាំឱ្យប្រជាជនរាប់ម៉ឺនគ្រួសារគ្មានអគ្គិសនីប្រើប្រាស់ ខណៈដំណាំស្រូវជាង ៣៤,០០០ហិកតា និងដំណាំផ្សេងទៀតក៏ត្រូវបានបំផ្លាញផងដែរ។ ព្យុះទីហ្វុង Bualoi ទៀតសោត ក៏បានបង្កឲ្យមានទឹកជំនន់នៅទូទាំងភាគខាងជើងនៃប្រទេសវៀតណាម រំខានដល់ជើងហោះហើរ និងសេវារថភ្លើងជាមួយរដ្ឋធានីហាណូយ ជាកន្លែងដែលសាលារៀនត្រូវបានបិទ និងផ្ទះជាច្រើនខ្នងត្រូវជន់លិចដោយទឹកជំនន់។ គួរកត់សម្គាល់ វៀតណាមជាប្រទេសមួយដែលងាយនឹងទទួលរងឥទ្ធិពលពីព្យុះទីហ្វុងសាហាវៗ ហើយតែងតែមានមនុស្សស្លាប់។ តួយ៉ាង កាលពីឆ្នាំ២០២៤ ព្យុះទីហ្វុង Yagi បានសម្លាប់មនុស្សប្រហែល ៣០០នាក់ និងបង្កការខាតបង់សេដ្ឋកិច្ចគិតទឹកប្រាក់ប្រមាណ ៣.៣ពាន់លានដុល្លារនៅទូទាំងភាគខាងជើងនៃប្រទេសវៀតណាម៕ ប្រភព…

  • ជនជាតិរ៉ូហ៊ីងយ៉ាចោទសួររកយុត្តិធម៌នៅមហាសន្និបាត UN ខណៈអំពើហិង្សាបន្តកើតមាននៅមីយ៉ាន់ម៉ា

    ជនជាតិរ៉ូហ៊ីងយ៉ាចោទសួររកយុត្តិធម៌នៅមហាសន្និបាត UN ខណៈអំពើហិង្សាបន្តកើតមាននៅមីយ៉ាន់ម៉ា

    អ.ស.ប ៖ តំណាងក្រុមជនជាតិភាគតិច រ៉ូហ៊ីងយ៉ា នៅប្រទេសមីយ៉ាន់ម៉ា បានឡើងទៅចោទសួរ ដោយផ្ទាល់ នៅមហាសន្និបាត អង្គការសហប្រជាជាតិ ហៅកាត់ UN អំពីយុត្តិធម៌ ចំពេលដែលអំពើហិង្សាបន្តកើតមាន ព្រមជាមួយនឹងការកាត់ផ្តាច់ជំនួយ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Aljazeera លោក Maung Sawyeddollah ស្ថាបនិកបណ្តាញនិស្សិតរ៉ូហ៊ីងយ៉ា ដែលបានភៀសខ្លួនចេញពីអំពើហឹង្សា ក្នុងប្រទេសមីយ៉ាន់ម៉ា បានថ្លែងសុន្ទរកថា នៅសន្និសីទមហាសន្និបាត UN ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី៣០ ខែកញ្ញា ថា «យើងកំពុងស្វែងរកការយកចិត្តទុកដាក់ ចំពោះការឈឺចាប់ របស់ជនជាតិភាគតិចមូស្លីមទាំងនេះ ដែលត្រូវបានធ្វើទុក្ខបុកម្នេញ ខណៈដែលការប្រយុទ្ធគ្នានៅតែបន្ត នៅក្នុងរដ្ឋរ៉ាឃីន។ លោក Maung Sawyeddollah បញ្ជាក់ថា សារនេះគឺសម្រាប់មេដឹកនាំពិភពលោក និងអង្គការសហប្រជាជាតិ ដោយចង់បង្ហាញថា រយៈពេលជាង ៨ឆ្នាំហើយ ចាប់តាំងពីការប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ាត្រូវបានលាតត្រដាងមក តើយុត្តិធម៌សម្រាប់ជនជាតិ រ៉ូហ៊ីងយ៉ា នៅឯណា? បន្ទាប់មក លោកបានកាន់រូបថតសាកសពមនុស្ស ជាច្រើននាក់ ដែលដេកស្លាប់នៅក្នុងទន្លេមួយ ដែលលោកបាននិយាយថា ត្រូវបានសម្លាប់…

  • តៃវ៉ាន់ថា មិនព្រមផលិតបន្ទះឈីប ៥០% លើទឹកដីអាមេរិកឡើយ

    តៃវ៉ាន់ថា មិនព្រមផលិតបន្ទះឈីប ៥០% លើទឹកដីអាមេរិកឡើយ

    តៃប៉ិ ៖ លោកស្រី Cheng Li-chiun ឧបនាយករដ្ឋមន្ត្រីតៃវ៉ាន់ បានអះអាង នៅថ្ងៃទី១ ខែតុលានេះ ថា រដ្ឋាភិបាលទីក្រុងតៃប៉ិមិនយល់ព្រម ផលិតបន្ទះឈីប ៥០% ក្នុងទឹកដីអាមេរិក តាមការចង់បាន របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នោះទេ។ ការច្រានចោលនេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បាននិយាយថា លោកបានស្នើទៅតៃវ៉ាន់ នូវការបែងចែក 50-50 នៅក្នុងការផលិតបន្ទះឈីប semiconductors ដោយលោកអះអាងថា ការណ៍នេះនឹងធានាថា «យើងមានសមត្ថភាពធ្វើអ្វីដែលយើងត្រូវធ្វើ ប្រសិនបើយើងត្រូវការធ្វើបន្ទះឈីប»។ យ៉ាងណាមិញ អ្នកចរចាពន្ធគយនាំមុខរបស់កោះតៃវ៉ាន់ លោកស្រី Cheng Li-chiun បានចេញមកប្រកាសថា តៃវ៉ាន់មិនធ្វើតាមនោះទេ បើទោះបីជាទីក្រុងវ៉ាស៊ីនតោន ដាក់សម្ពាធ លើទីក្រុងតៃប៉ិ ឱ្យផលិតបន្ទះសៀគ្វី បន្ថែមទៀត នៅលើដីសហរដ្ឋអាមេរិក ក៏ដោយ។ លោកស្រី Cheng បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងតៃប៉ិថា ថា នេះគឺជាគំនិតតែឯកឯង របស់សហរដ្ឋអាមេរិក ហើយ…

  • បារាំងចាប់ខ្លួននាវិកជាន់ខ្ពស់ដែលបើកនាវាដឹកប្រេងពាក់ព័ន្ធនឹងរុស្ស៊ី

    បារាំងចាប់ខ្លួននាវិកជាន់ខ្ពស់ដែលបើកនាវាដឹកប្រេងពាក់ព័ន្ធនឹងរុស្ស៊ី

    បរទេស ៖ ប្រទេស បារាំង បានចាប់ឃុំខ្លួនសមាជិកនាវិក ជាន់ខ្ពស់ ចំនួនពីរនាក់ ដែលបានបើកនាវាដឹកប្រេង មានទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី។ ទិន្នន័យបង្ហាញថា ទីតំាងកើតហេតុគឺបានស្ថិតនៅលើឆ្នេរសមុទ្រ ដាណឺម៉ាក កាលពីខែមុន ក្នុងអំឡុងពេលហោះហើរយន្តហោះគ្មានមនុស្សបើក ដ៏អាថ៌កំបាំង នេះជាអ្វីដែលរដ្ឋអាជ្ញាបារាំងបាននិយាយ កាលពីថ្ងៃពុធ ទី១ ខែតុលា។ កប៉ាល់ Boracay ជានាវាដែលមានទង់ជាតិបេនីន និង ត្រូវបានចុះបញ្ជីខ្មៅដោយសហភាពអឺរ៉ុប សម្រាប់ជាផ្នែកមួយនៃ “កងនាវាស្រមោល” ដឹកប្រេង ដែលមានវ័យចំណាស់របស់រុស្ស៊ី ត្រូវបានឈរជើង នៅទីនោះ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែកញ្ញា នេះបើយោងតាមទិន្នន័យតាមដានកប៉ាល់ ដែលបានវិភាគដោយ AFP ។ ហេតុការណ៍នេះ បានកើតឡើង ចំពេលដែលយន្តហោះគ្មានមនុស្សបើក ត្រូវបានគេមើលឃើញ នៅទូទាំងប្រទេស ដាណឺម៉ាក រួមទាំង ទីតាំងយោធា ចាប់តាំងពីថ្ងៃទី២២ ខែកញ្ញា ដែលជំរុញឱ្យមានការបិទអាកាសយានដ្ឋានជាច្រើន និងបម្រាមលើការហោះហើរយន្តហោះគ្មានមនុស្សបើក ទាំងអស់ រហូតដល់ថ្ងៃសុក្រ។ អ្នកកាសែត AFP…

  • ដាណឺម៉ាកព្រមានថា អឺរ៉ុបប្រឈមមុខនឹងសង្រ្គាមកូនកាត់របស់រុស្ស៊ី

    ដាណឺម៉ាកព្រមានថា អឺរ៉ុបប្រឈមមុខនឹងសង្រ្គាមកូនកាត់របស់រុស្ស៊ី

    កូប៉ិនហាក់ ៖ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានព្រមានកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងតែប្រឈមមុខនឹង “សង្រ្គាមកូនកាត់” របស់រុស្ស៊ី និង បានជំរុញឱ្យអឺរ៉ុបបង្កើនការឆ្លើយតបរបស់ខ្លួន ជុំវិញបញ្ហាតានតឹងមួយនេះ។ លោកស្រីនាយករដ្ឋមន្ត្រី Frederiksen បាននិយាយយ៉ាងដូច្នេះថា ខ្ញុំសង្ឃឹមថា ឥឡូវនេះមនុស្សគ្រប់គ្នានៅអឺរ៉ុបទទួលស្គាល់អំពីការប្រឈមមុខនូវសង្រ្គាមកូនកាត់របស់រុស្ស៊ី និង បញ្ហាសន្តិសុខដ៏ធំបំផុត ចាប់តាំងពីការបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ។ ការព្រមានបែបនេះរបស់លោកស្រីនាយករដ្ឋមន្ត្រី Frederiksen ធ្វើឡើងចំពេលដែលដាណឺម៉ាកធ្វើជាម្ចាស់ផ្ទះស្វាគមន៍មេដឹកនាំអឺរ៉ុប សម្រាប់កិច្ចប្រជុំការពារជាតិ ដែលធ្វើឡើងស្ថិតក្រោមការរឹតបន្តឹងសន្តិសុខខ្ពស់ ដើម្បីឆ្លើយតបការហោះហើររំលោភបំពានដោយយន្តហោះដ្រូន ដែលគេសង្ស័យថា ជារបស់រុស្ស៊ី ទោះបីវិមានក្រឹមប្រកាសបដិសេដ។ ជាមួយគ្នានេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រាប់អ្នកយកព័ត៌មានថា រុស្ស៊ីកំពុងព្យាយាមសាកល្បងពួកយើង ហើយរុស្ស៊ីក៏ព្យាយាមសាបព្រួសមនោគមបំបែកបំបាក់ និង ការព្រួយបារម្ភនៅក្នុងសង្គមអឺរ៉ុបរបស់យើងផងដែរ ប៉ុន្តែយើងនឹងមិនអនុញ្ញាតឱ្យរឿងនេះកើតឡើងជាដាច់ខាត។ បណ្តាមេដឹកនាំអឺរ៉ុបដែលមកចូលរួមកិច្ចប្រជុំកំពូលក្នុងរដ្ឋធានីដាណឺម៉ាក កំពុងបញ្ចេញព័ត៌មានលម្អិតសម្រាប់គម្រោងការពារជាតិជាអាទិភាព ក្នុងនោះក៏រួមមានផែនការកសាង “ជញ្ជាំងការពារយន្តហោះដ្រូន” សំដៅប្រឆាំងនឹងការគំរាមកំហែងរបស់រុស្ស៊ី។ ហើយការពិភាក្សាកាលពីថ្ងៃពុធនេះដែរ ក៏ជាជំហានចុងក្រោយបង្អស់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប ដើម្បីត្រៀមខ្លួនសម្រាប់ជម្លោះដ៏មានសក្តានុពលជា់មួយរុស្ស៊ីនៅឆ្នាំ ២០៣០ ខណៈមានការព្រមានថា រុស្ស៊ីអាចនឹងវាយប្រហារអឺរ៉ុបក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

  • ឥណ្ឌាថ្លឹងថ្លែងទិញប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ទុកការពារដែនអាកាស

    ឥណ្ឌាថ្លឹងថ្លែងទិញប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ទុកការពារដែនអាកាស

    ញូវដែលី ៖ ប្រទេសឥណ្ឌាកំពុងពិចារណាទិញប្រព័ន្ធមីស៊ីលបាញ់ដីទៅលើអាកាស S-400 Triumf បន្ថែម ឬប្រព័ន្ធបាញ់មីស៊ីល S-500 Prometei ជំនាន់ក្រោយផលិតដោយរុស្ស៊ី ដើម្បីបង្កើនសមត្ថភាពការពារដែនអាកាសប្រទេសរបស់ខ្លួន នេះបើតាមសារព័ត៌មាន ThePrint បានរាយការណ៍ដោយដកស្រង់ប្រភពរដ្ឋាភិបាលឥណ្ឌា។ មូលហេតុដែលឥណ្ឌាពិចារណាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ីថែមទៀតនេះ គឺដោយសារតែមើលឃើញពីប្រសិទ្ធភាពខ្ពស់របស់ពួកវា អំឡុងពេលប្រតិបត្តិការ Sindoor ប្រឆាំងនឹងគោលដៅភេរវករនៅក្នុងប្រទេសប៉ាគីស្ថាន កាលពីខែឧសភា ឆ្នាំ ២០២៥កន្លងមកនេះ។ ប្រភពមួយបានបញ្ជាក់ថា S-400 ដំណើរការបានយ៉ាងល្អ នៅក្នុងប្រតិបត្តិការ Sindoor ហើយមានសមត្ថភាពទប់ស្កាត់ និង អាចបង្កមហន្តរាយយ៉ាងធំធេង។ ដូច្នេះហើយ ទើបឥណ្ឌាកំពុងថ្លឹងថ្លែងលើជម្រើសទិញប្រព័ន្ធការពារដែនអាកាស S-400 បន្ថែម ឬ S-500។ ឥណ្ឌាបានស៊ីញ៉េលើកិច្ចព្រមព្រៀងមានតម្លៃ ៥.៤៣ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ដើម្បីបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ចំនួន ៥គ្រឿង។ ឥណ្ឌាបានដាក់ពង្រាយប្រព័ន្ធ S-400 ដំបូងនៅរដ្ឋ Punjab ជាប់ព្រំដែនជាមួយប្រទេសប៉ាគីស្ថាន។ គិតមកទល់ពេលនេះ ប្រទេសឥណ្ឌាបានទទួលប្រព័ន្ធមីស៊ីល S-400 មួយចំនួនពីរុស្ស៊ីរួចហើយ ហើយរំពឹងថា…